-
គណបក្សប្រជាជនកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៨លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ភ្នំពេញគណបក្សប្រជាជនកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៨ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានគណបក្សចំនួន១៨ចូលរួម។ នៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតដែលការចាប់ឆ្នោតដោយ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ។ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោតដែលមានគណបក្សចំនួន១៨ចូលរួម៕ដោយ៖ពលជ័យ
-
វិភាគចៅចាក់ស្មុក៖ សម្តីសារភាពរបស់ថេង សាវឿន និងភស្តុតាងនានាជាមេរៀនគ្រប់គ្រាន់សម្រាប់សមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនកុំចាញ់បោកជនបរទេសនិងក្រុមអ្នកនយោបាយប្រឆាំង ក្បត់ជាតិខ្លួនឯង

ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC និងបក្ខពួកពីរនាក់ទៀត ត្រូវបានសាលាដំបូងខេត្តរតនគិរីចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នៅថ្ងៃទី២៧ ខែឧសភា បានសារភាពថា«តាំងពីបង្កើតសមាគមនិងធ្វើការរហូតមកដល់ពេលបច្ចុប្បន្ននេះ ខ្លួនបានជឿតាមការចង្អុលរបស់បរទេសមួយចំនួន និងក្រុមនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឲ្យបាត់បង់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសាធារណៈ ប្រមូលផ្ដុំសមាជិក ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលដោយមិនដឹងខ្លួន»។ ក្រោយពីទទួលស្គាល់កំហុសដែលប្រព្រឹត្តកន្លងមកទាំងឡាយនេះ ថេង សាវឿន បានសន្យាចំពោះមុខច្បាប់ និងអាជ្ញាធរ មានសមត្ថកិច្ចថា នឹងមិនប្រព្រឹត្តសកម្មភាពទាំងឡាយ ដែលខុសពីលក្ខន្ដិកៈតម្កល់នៅក្រសួងមហាផ្ទៃ ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ថេង សាវឿន ក៏បានសន្យាដកខ្លួនចេញពីសកម្មភាពផ្ទះសាមគ្គីនិងសកម្មភាពនយោបាយ ដែលមានគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះគឺជាសម្តីសារភាពដែលចេញពីមាត់ផ្ទាល់របស់ប្រធានអង្គការសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលតែងសកម្មបំផុតក្នុងការកៀរគរប្រមូលផ្តុំមនុស្សតវ៉ាផ្សេងនាពេលកន្លងមក។ បើតាមការពិនិត្យ ប្រសិនបើសមាគមដែលគោរពតាមវិជ្ជាជីវៈនិងស្របតាមលក្ខន្តិកៈរបស់ខ្លួន សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺសំដៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសជូនកសិករដើម្បីមានវិជ្ជាជីវៈជំនាញបង្កបង្កើនផល ផលិតនូវផលិតផលកសិកម្មដើម្បីធ្វើឱ្យប្រជាកសិករមានចំណូល និងចូលរួមពង្រឹងសន្តិសុខស្បៀងសម្រាប់ជាតិ។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពទាំងឡាយរបស់សមាគម រួមនឹងមេដឹកនាំរបស់ខ្លួនគឺ ថេង សាវឿន ជ្រកក្រោមស្លាកអង្គការនេះ មានចរិតញុះញង់តាំងពីការកកើតឡើងម៉្លេះ។ បង្កើតឡើងនៅឆ្នាំ២០១១១ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដឹកនាំដោយ ថេង សាវឿន បានចូលរួមយ៉ាងសកម្មក្នុងការតវ៉ានានាដឹកនាំដោយអតីតគណបក្សសង្គ្រោះជាតិ រហូតដល់ត្រូវចាប់ខ្លួន ចោទប្រកាន់និងផ្តន្ទាទោសនៅដើមឆ្នាំ ២០១៤…
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈឯកឧត្តម កែត យី សមាជិកក្រុមប្រឹក្សាអ្នកច្បាប់

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈឯកឧត្តម កែត យី សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈលោក កែត ឃី ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ លោក កែត ឃី ជាអតីតសមាជិកមាជិកអចិន្ត្រៃយ៍ និងជាប្រធានក្រុមប្រឹក្សាវាយតម្លៃ និងវិន័យ នៃគណបក្សភ្លើងទៀន និងជាអនុប្រធានក្រុមការងារខេត្ត កំពង់ស្ពឺ នៃគណបក្សភ្លើងទៀន។ លោក កែត ឃី បានដាក់ប្រកាសលាឈប់ពីគណបក្សភ្លើងទៀន និងងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតប្រកាសលាឈប់របស់លោកកែត ឃី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣៕ដោយ៖ពលជ័យ
-
លោក ថេង សាវឿន និងបក្សពួកទទួលស្គាល់កំហុស និងទម្លាយរឿងធ្វើតាមបរទេស និងបក្សប្រឆាំងផ្តួលរំលំរដ្ឋាភិបាល

ភ្នំពេញ៖ នៅទីបំផុត លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួកពីរនាក់ បានទទួលស្គាល់កំហុសដែលធ្វើសកម្មភាពជឿតាមការចង្អុលបង្ហាញរបស់ជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពប្រមូលផ្តុំសមាជិកសហគមន៍ជាកសិករឈានដល់ការប្រឆាំងក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល។ នេះបើយោងតាមលិខិតរបស់ទទួលកំហុសរបស់លោក ថេង សាវឿន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ លោក ថេង សាវឿន បានសរសេរលិខិត និងចេញវីដេអូសុំទោស ចំពោះអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តនាពេលកន្លងមក ដោយជឿតាមការញុះញង់របស់ក្រុមមន្ត្រីគណបក្សប្រឆាំង។ តាមរយៈលិខិតទទួលកំហុសលោក ថេង សាវឿន បានទម្លាយឱ្យដឹងថា ដោយចាប់ផ្តើមពីសកម្មភាពបង្កើតសមាគម ហើយធ្វើសកម្មភាពរហូតមកដល់បច្ចុប្បន្ន លោកបានលង់ជឿតាមការចង្អុលរបស់ជនបរទេសមួយចំនួន និងក្រុមអ្នកប្រឆាំងមួយចំនួនក្នុងរូបភាពញុះញង់បង្កចលសាចលធ្វើឱ្យបាត់បង់ និងប៉ះពាល់សណ្តាប់ធ្នាប់សង្គមនិងសាធារណៈ ក្នុងរូបភាពប្រមូលផ្តុំសមាជិកសហគមន៍ជាកសិករឈានដល់ការប្រឆាំងក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលដោយមិនដឹងខ្លួន។ ក្រោយពីទទួលស្គាល់កំហុសដែលប្រព្រឹត្តកន្លងមកទាំងឡាយនេះ លោក ថេង សាវឿន បានសន្យាចំពោះមុខច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចថា នឹងមិនប្រព្រឹត្តសកម្មភាពទាំងឡាយ ដែលខុសពីលក្ខន្ដិកៈតម្កល់នៅក្រសួងមហាផ្ទៃ ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លោកថេង សាវឿន ក៏បានសន្យាដកខ្លួនចេញពីសកម្មភាពនយោបាយ ដែលមានគោលដៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់។ គួររម្លឹកឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនប្រធានសមាគមសម្ព័ន្ធសហគមកសិករកម្ពុជា(CCFC) និងបក្ខពួក…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាពបានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពបានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់បន្តរួបរួមក្នុងធ្លុងសាមគ្គី ដើម្បីបន្តថែរក្សាសន្តិភាព និងភាពសុខសាន្តសុខដុមរមនារបស់សង្គមជាតិយើងឱ្យបានគង់វង្សតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈការបន្តផ្តល់ទំនុកចិត្តចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដូចដែលយើងធ្លាប់ទទួលបានភាពកក់ក្តៅអស់រយៈកាលជាង៤០ឆ្នាំនេះកន្លងមកហើយ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិល ស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សមិទ្ធផលសន្តិភាព និងស្ថិរភាព ដូចដែលយើងកំពុងមានបច្ចុប្បន្ននេះ គឺជាពរជ័យ និងជាទ្រព្បសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ជាតិ និងប្រជាជន ដែលយើងទាំងអស់គ្នាអាចមើលឃើញយ៉ាងជាក់ស្តែង ធៀបនឹងអតីតកាលដ៏សែនជូរចត់ខ្លោចផ្សាដែលជាតិខ្មែរយើងធ្លាប់បានហែលឆ្លងកាត់អស់រយៈកាលជាង៥០០ឆ្នាំកន្លងមក នៅមុនសម័យតេជោសន្តិភាពនេះ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឈានមកដល់សម័យតេជោសន្តិភាព សមិទ្ធផលជាច្រើនត្រូវបានកសាងរីកចម្រើនឡើងវិញទាំងផ្នែកពុទ្ធចក្រអាណាចក្រ និងអាណាចក្រ។ គ្រប់សាសនាទាំងអស់ បានដើរតួនាទីដ៏មានសារៈសំខាន់ក្នុងសង្គម ពីព្រោះថាបើគ្មានសាសនាទេ គឺប្រទេសជាតិនឹងជួបទុក្ខលំបាក ដោយសារប្រជាពលរដ្ឋនឹងប្រព្រឹត្តអំពើខុសឆ្គង ដោយលែងខ្វល់អំពីបុណ្យបាប ហើយសង្គមទាំងមូលនឹងបាត់បង់សីលធម៌ និងគុណធម៌ ដែលជាគុណតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅក្នុងភាពជាមនុស្ស។ គោលការណ៍គ្រឹះរបស់គ្រប់សាសនា គឺបង្រៀនមនុស្សឱ្យប្រព្រឹត្តអំពើល្អ…
-
ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីថ្លែងការណ៍ចាត់ទុកការបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងមកនេះ គឺអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមត្ថកិច្ចរបស់ខ្លួន ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។ ក្នុងនាមជាស្ថាប័នកំពូលរបស់ជាតិ ដែលមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ ឈរលើឧត្តមគតិច្បាប់ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ ។ ការសម្រេចលើពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវសមត្ថកិច្ចរបស់ខ្លួន ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ដែលធានានូវការគោរពគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងនោះគណបក្សនយោបាយទាំងអស់ ត្រូវបានផ្ដល់ឱកាសនិងសិទ្ធិ ស្មើៗគ្នាចំពោះមុខច្បាប់ ដោយគ្មានការរើសអើង។ ក្នុងការអនុវត្តរដ្ឋធម្មនុញ្ញជិត៣០ឆ្នាំកន្លងមក គ្រប់ស្ថាប័នជាតិនិងសមាសភាគសង្គមទូទៅ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្សលើគន្លងនីតិរដ្ឋ បាននិងកំពុងចាក់ឫសក្នុងសង្គម ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការចូលរួមជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ របស់ប្រទេសជាតិ ក្រោមដំបូលន រដ្ឋធម្មនុញ្ញ…
-
ឯកឧត្តម សាយ សំអាល់ ជំរុញឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព និងបន្ដដំណើរកម្ពុជាតទៅមុខទៀត

ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ជំរុញប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដំណើរកម្ពុជាបន្តទៅមុខទៀត។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាក្រុមការងារគណបក្សចុះយក្រុង ស្រុក ឃុំ និងសមាជិ-សមាជិកា ជាច្រើននាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមប្រធានក្រុមការងារបានជំរុញនិងលើកទឹកចិត្តសមាជិក-សមាជិកាបង្កើនកិច្ចខិតខំបន្ថែមក្នុងការកៀរគរចលនាគណបក្ស បន្ថែមទៀតឱ្យកាន់តែរឹងមាំ ចុះដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង ដើម្បីដណ្តើមភាពឈ្នះដោយជោគជ័យក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ព្រោះថាគណបក្សប្រជាជនកម្ពុជាបានដើរតួនាទីស្នូលដឹកនាំកម្ពុជាពន្លត់ភ្លើងសង្រ្គាម នាំប្រទេសឱ្យមានសន្តិភាព ស្ថិរភាពនយោបាយ បន្តរក្សាការរីកចម្រើនម៉ាក្រូសេដ្ឋកិច្ច ឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនថ្មីៗថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដល់ក្រុមការងារ និងសមាជិក-សមាជិកាបក្ស ក្នុងខេត្តព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រែងនាពេលកន្លងមក បម្រើនិងអនុវត្តនូវគោលនយោបាយរបស់គណបក្សប្រជាជន ដែលបានដាក់ចេញក្នុងការបំពេញការងារក្នុងមូលដ្ឋានរបស់ខ្លួន និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕
-
អ្នកនាំពាក្យក្រសួងការបរទេស៖ «កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការកត់សម្គាល់អំពីការបញ្ចេញមតិយោបល់ជាច្រើនជុំវិញបរិយាកាសនយោបាយរបស់កម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាខែកក្កដា។ អាស្រ័យដោយការអធិប្បាយមួយចំនួនបានបង្កឱ្យមានការភាន់ច្រលំ ធ្វើឡើងដោយគ្មានមូលដ្ឋានការពិត និងមានលក្ខណៈលំអៀងក្រោមហេតុផលនយោបាយ អ្នកនាំពាក្យក្រសួងការបរទេសមានកាតព្វកិច្ចផ្តល់ការបកស្រាយបំភ្លឺ ដូចតទៅ៖១-ការលើកឡើងថា គណបក្សភ្លើងទៀន ត្រូវបានរារាំងមិនអោយចូលរួមក្នុងការបោះឆ្នោតជាតិ នាខែកក្កដា គឺមិនត្រឹមត្រូវ។ ការពិត គណបក្សនយោបាយនេះ ពុំបានគោរពឱ្យបានហ្មត់ចត់តាមច្បាប់បោះឆ្នោត ទោះបីជាមានសេចក្តីជូនដំណឹង និងការណែនាំជាច្រើនលើកច្រើនសាររបស់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ។ ការខកខានមិនអនុវត្តតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត គឺជាការទទួលខុសត្រូវរបស់គណបក្សនេះខ្លួនឯង ក្នុងនាមជាគណបក្សដែលបានដាក់ពាក្យស្នើសុំ។២-គណកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលខុសត្រូវក្នុងការអនុវត្តដំណើរការបោះឆ្នោត ដោយប្រើប្រាស់ស្តង់ដារតែមួយ និងផ្អែកលើមូលដ្ឋាននៃគោលការណ៍យុត្តិធម៌ សមភាព និងនីតិវិធីត្រឹមត្រូវ ដូចដែលស្ថាប័នគ្រប់គ្រងការបោះឆ្នោតនៅក្នុងបណ្តាប្រទេសដទៃផ្សេងទៀតអនុវត្តដោយគោរពតាមនិតិរដ្ឋ។ ប្រសិនបើគណបក្សនយោបាយ១៨ផ្សេងទៀតគោរពតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត នោះគណបក្សដែលមិនគោរពច្បាប់ មិនគួរទទួលបានបុព្វសិទ្ធិពិសេសឡើយ ដើម្បីភាពយុត្តិធម៌សម្រាប់គ្រប់គណបក្សទាំងអស់។ ការអនុញ្ញាតឱ្យមានបុព្វសិទ្ធិពិសេសណាមួយនឹងត្រូវចាត់ទុកថា ជាការអនុវត្តស្តង់ដារពីរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សនយោបាយមួយទៀត ដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារគ្រប់គ្រាន់ ប៉ុន្តែគណបក្សនេះបានប្រកាសទទួលយកដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។៣-កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ល្គឹកណា គ្រប់គណបក្សនយោបាយទាំងអស់អនុវត្តសិទ្ធិក្នុងរង្វង់ដែនកំណត់នៃច្បាប់នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន។ មិនមែនសិទ្ធិទាំងអស់ មានលក្ខណៈដាច់ខាតឡើយ ហើយឧក្រិដ្ឋកម្មមួយមិនអាចធ្វើយុត្តិកម្មថា ជាការតស៊ូផ្នែកសីលធម៌ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ។ អវត្ដមាននៃគណបក្សនយោបាយចំនួនពីរ ពីដំណើរការបោះឆ្នោត ដោយសារតែការមិនគោរពតាមច្បាប់ មិនធ្វើឱ្យប៉ះពាល់ដល់ភាពសេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។៤-ចំពោះវត្តមានរបស់អ្នកសង្កេតការបោះឆ្នោតវិញ កម្ពុជាសូមស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ ដើម្បីអញ្ជើញមកចូលរួមធ្វើជាសាក្សីដោយផ្ទាល់នៅក្នុងដំណើរការបោះឆ្នោត។ ជារដ្ឋអធិបតេយ្យមួយ សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជាត្រូវតែគោរពតាម…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាជាប្រទេសតូច ដូច្នេះដើម្បីពង្រឹងវិស័យឯកជនឱ្យខ្លាំង គឺត្រូវពឹងអាស្រ័យលើកត្តាមួយចំនួន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ដូច្នេះដើម្បីពង្រឹងវិស័យឯកជនឱ្យខ្លាំង គឺត្រូវពឹងអាស្រ័យលើកត្តាមួយចំនួន ជាអាទិ៍៖ ទី១)អ្នកប្រើប្រាស់ទូទៅត្រូវគាំទ្រដល់ផលិតផលក្នុងស្រុក ស្របតាមយុទ្ធនាការ “គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ” ទី២)វិស័យធុរកិច្ចអាចប្រដូចទៅនឹងវិស័យកងទ័ព ពីព្រោះវិស័យទាំងពីរនេះទាមទារនូវការកំណត់គោលដៅរួម, ផែនការយុទ្ធសាស្ត្រ, ការគ្រប់គ្រងហានិភ័យ, ការបែងចែកធនធាន, និងការដឹកនាំប្រកបដោយភាពរស់រវើក និងម៉ឺងម៉ាត់។ ដូច្នេះ “សហគ្រិនក៏ជាកងទ័ព ដែលត្រូវអនុវត្តភារកិច្ចដោយផ្អែកលើអន្តរទំនាក់ទំនង, ឆន្ទៈមោះមុត, ការប្តេជ្ញាចិត្តខ្ពស់ និងការហ៊ានប្រឈមមុខដាច់ខាតឥតរុញរានៅក្នុងគ្រប់កាលៈទេសៈនៃដំណើរការអាជីវកម្ម” ទី៣)សហគមន៍ធុរកិច្ច រួមទាំងសហគ្រិនវ័យក្មេងកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមក្នុងការងារសង្គម រួមទាំងកិច្ចការពារបរិស្ថាន ដោយអនុលោមតាមគោលការណ៍នៃទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន-សហគ្រាស (CSR)។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់ដែលត្រូវធ្វើការជាមួយគ្នា និងសហការគ្នាយ៉ាងស្អិតរមួត ដោយមិនអាចខ្វះភាគីណាមួយបាននោះឡើយ ដោយហេតុថា វិស័យឯកជន គឺជាសរសៃឈាមនៃដង្ហើមសេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេចបាននូវគុណតម្លៃរួមតែមួយ និងជោគវាសនារួមគ្នាក្នុងបុព្វហេតុជាតិមាតុភូមិ…
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ក្រុមអង្គការសមាគមមួយចំនួនបញ្ចុះបញ្ចូលមនោគមន៍វិជ្ជានយោបាយទៅសមាជិករបស់ខ្លួន ឱ្យក្រោកឡើងប្រឆាំងតវ៉ាជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងប្រាប់ AMS ថា មានក្រុមអង្គការ សមាគម មួយចំនួនបែងចែកកិច្ចការងារធ្វើដើម្បីប្រមូលផ្តុំសមាជិកបញ្ចុះបញ្ចូលមនោគមន៍វិជ្ជានយោបាយទៅសមាជិករបស់ខ្លួន និងអូសទាញសមាជិករបស់ខ្លនឱ្យក្រោកឡើងប្រឆាំងតវ៉ាជាមួយរាជរដ្ឋាភិបាល និងដើម្បីឈានទៅដល់ការដឹកនាំចលនាបះបោរទម្រង់ទ្រង់ទ្រាយធំមួយ ចង់ទាញទម្លាក់រដ្ឋាភិបាលដែលកើតចេញអំពីការបោះឆ្នោតពីឆន្ទៈប្រជាពលរដ្ឋឱ្យធ្លាក់ពីអំណាចតែម្តង។ រាល់សារ រាល់ភាសា និងពាក្យពេជន៍ដែលពួកគេនិយាយបញ្ជ្រាបទៅសមាជិកសមាគមរបស់ពួកគេ ឬសមាជិកសហជីព កម្មកររបស់ពួកគេ គឺសុទ្ធតែជាសារនយោបាយញុះញង់សុទ្ធសាធ។ លោកបន្តថា សកម្មភាពរបស់ពួកគេ គឺឃើញថាភាគច្រើនវាមិនមែនជាសកម្មភាពបែបសង្គមស៊ីវិលដែលធ្វើការក្នុងនាមជាដៃគូរបស់រាជរដ្ឋាភិបាល ដូចដែលសង្គមស៊ីវិលនៅតាមបណ្ដាប្រទេសផ្សេងៗលើពិភពលោកទេ គឺជាសកម្មភាពនយោបាយសុទ្ធសាធដែលបម្រើនិន្នាការនយោបាយ បម្រើគណបក្សនយោបាយដែលពួកគេគាំទ្រ និងជាលក្ខណៈប្រព័ន្ធ។ ប៉ុន្តែគ្រាន់តែពួកគេបង្កប់ជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិល គេមិនចេញមុខចំហរថាគេគាំទ្របក្សណាទេ។ ប៉ុន្តែសកម្មភាពរបស់ពួកគេ គឺឃើញច្បាស់ហើយគេគាំទ្របក្សណាដើម្បីប្រយោជន៍អីនោះ គឺយើងឃើញច្បាស់ ប៉ុន្តែគេគ្រាន់តែយកពាក្យសង្គមស៊ីវិលជាអង្គការសមាគមឯករាជ្យនេះមកធ្វើជាខែល ដើម្បីបិទបាំងនូវនយោបាយទុច្ចរិតដែលនៅក្នុងសកម្មភាពជាក់ស្ដែងអ្នកពួកគេធ្វើតែប៉ុណ្ណោះ។ លោក សេរីរដ្ឋា បានបញ្ជាក់ថា “អ្វីដែលរាជរដ្ឋាភិបាលបានរកឃើញនូវភស្តុតាងពាក់ព័ន្ធនឹងការជួបជុំសមាជិកដោយមិនគោរពតាមច្បាប់លក្ខន្តិកៈរបស់សមាគមរបស់ខ្លួនឯង ហើយដែលបំពានទៅលើគេហៅថាសិទ្ធិសេរីភាពរបស់ប្រជាកសិករ ជាពិសេសគឺសេរីភាពរបស់សមាជិករបស់សមាគមខ្លួនតែម្ដងរហូតដល់មានការប្រមូលទូរស័ព្ទអ្នកដែលចូលរួមទាំងអស់ទុកមួយកន្លែង កាច់កាមេរ៉ាចុះក្រោម រួចហើយធ្វើសកម្មភាពអូសទាញបញ្ចុះបញ្ចូលសារនយោបាយឱ្យក្រោកឡើងប្រឆាំង បះបោរចលនាអីមួយដើម្បីរហូតក្លាយទៅជាគេហៅថាអាចក្លាយទៅជាបដិវត្តន៍កសិករទ្រង់ទ្រាយធំមួយ ដើម្បីទម្លាក់រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត នេះមិនមែនជាការងាររបស់អង្គការសមាគមទេមិនមែនជាអង្គការសមាគមស៊ីវិលធ្វើការងារអញ្ចឹងទេ វាមានតែកិច្ចការរបស់ចលនានយោបាយបក្សនយោបាយ ហើយបើបក្សនយោបាយទៀតសោតធ្វើអ៊ីចឹងក៏វាអត់ត្រូវដែរ ពីព្រោះបក្សនយោបាយបង្កើតឡើងសម្រាប់ចូលរួមការបោះឆ្នោតស្របតាមរបៀបរបបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានកំណត់នៅក្នុងអាណត្តិនីមួយៗ គឺចូលរួមបោះឆ្នោតទាល់តែដល់ពេលយុទ្ធនាការបោះឆ្នោតបានធ្វើការឃោសនាបោះឆ្នោត ហើយទទួលបានសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅក្នុងអាណត្តិ គឺថាដឹកនាំនៅក្នុងអណត្តិរបស់ខ្លួន បើមិនទទួលបានសំឡេងឆ្នោតទេ…