-
លោក ស ឡុងដេត ប្រកាសផ្តាច់ខ្លួនពីបុគ្គលសមរង្ស៊ី និងសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក ស ឡុងដេត ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានធ្វើការសុំអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងឱកាសដែលលោកនិយាយទៅកាន់សមាជិកសមាជិកាគណបក្សភ្លើងទៀន ស្តីពីបញ្ហាស៊ីហ្គេម ដែលធ្វើឲ្យមតិជាតិ និងអន្តរជាតិយល់ច្រឡំ។ លោកបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅលោកសុំលាឈប់ពីសមាជិកគណៈកម្មាការនាយក និងលាឈប់ពីសមាជិកប្រតិបត្តិគណបក្សភ្លើងទៀន និងសុំផ្តាច់ខ្លួនពីបុគ្គលសមរង្ស៊ី តទៅ។ សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា ដោយដឹងនូវកំហុសលោកស ស ឡុងដេត បានធ្វើការសុំទោសដូចមានក្នុងវីដេអូនេះ។ ដោយសាម៊ីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈខ្ញុំស្នើសុំដល់ក្រសួងយុត្តិធម៌ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាមវិធីដែលអាចធ្វើទៅបាន ដូចជាការដកពាក្យបណ្តឹងឬលើកលែងការចោទប្រកាន់៕ដោយ៖ពលជ័យ
-
បណ្តុំអង្គការសមាគមសង្គមស៊ីវិលគាំទ្រទាំងស្រុងនូរគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ បណ្តុំអង្គការសមាគមសង្គមស៊ីវិល សូមប្រកាសគាំទ្រទាំងស្រុងនូរគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិ បោះឆ្នោតដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ នេះបើយោងតាមបញ្ញត្តិគាំទ្រនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ ញ្ញត្តិគាំទ្របន្តថា យោងតាមភាពចាំបាច់របស់កម្ពុជា ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៤ថ្មី កថាខណ្ឌចុងក្រោយដែលបានចែងថា “ បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់ “ខណ:ពេលដែលមានចលនាវិទ្ធំស្សនារារាំង អំពាវពាវ មិនឱ្យពលរដ្ឋទៅចូលរួមការបោះឆ្នោតជាតិ នាពេលខាងមុខ និង ក្នុងគោលបំណងជំរុញការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដើម្បីធានាបាននូវការចូលរួមបោះឆ្នោតមួយប្រកបដោយ សេរី ត្រឹមត្រូវ និង យុត្តិធម៍ និងបញ្ចៀសបាននូវរាល់សកម្មភាព រារាំង វិទ្ធំស្សនានានា ដែលនាំទៅដល់ការបាត់បង់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។ ក្នុងនាមជាយុវជនសង្គមស៊ីវិលនៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល សូមអំពាវនាដល់ពលរដ្ឋខ្មែរគ្រប់រូប ពិសេសអ្នកដែលមានសិទ្ធិចូលរួមបោះឆ្នោត សុំទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា…
-
ឯកឧត្តម ហ៊ុន ម៉ាណែត គាំទ្រទាំងស្រុងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តម ហ៊ុន ម៉ាណែត ប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងគោលបំណងពង្រឹងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យសម្រាប់អ្នកគ្រប់គ្រងដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយដែលការស្នើធ្វើវិសោធនកម្មច្បាប់នេះ មានលក្ខណៈស្របតាមខ្លឹមសារបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ ក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ៕ដោយ៖ពលជ័យ
-
ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា គាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់សម្តេចតេជោក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ លោក សួន សេរីរដ្ឋា បានបន្តថា ការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាពេលនេះ មិនបានប៉ះពាល់ដល់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ។ តែផ្ទុយទៅវិញ គឺរឹតតែបានលើកកម្ពស់ និងឱ្យតម្លៃសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា រឹតតែមានតម្លៃខ្ពស់ថែមទៀតនៅក្នុងសង្គមប្រជាធិបតេយ្យ៕ដោយ៖ពលជ័យ
-
សម្ដេចតេជោ ហ៊ុន សែន៖ អ្នកមិនទៅបោះឆ្នោតនឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់តំណែងនានា នាពេលអនាគត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដោយការបង្ហាញពីទស្សនៈលើផ្លូវច្បាប់ថា អ្នកមិនទៅបោះឆ្នោត នឹងមិនអាចឈរ ឈ្មោះឱ្យគេបោះឆ្នោតសម្រាប់តំណែងនានា នាពេលអនាគតបានឡើយ។ នេះបើយោងតាមសារពិសេសជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។ សារដែលមានរយៈពេលជាង១២នាទីមានខ្លឹមសារថា៖ មួយរយៈចុងក្រោយនេះ ការជជែកវែកញែកអំពីសេរីភាពទាក់ទិនទៅនឹងការបោះឆ្នោត ត្រូវបានលើកឡើងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលនៅតែប្រកាន់ភ្ជាប់អំពីសិទ្ធិរបស់ពលរដ្ឋ។ ទាក់ទងទៅនឹងការចូលរួម ឬមិនចូលរួមសម្រាប់ការបោះឆ្នោត ប្រជាជនអាចទៅធ្វើការបោះឆ្នោតឬមិនអាចចូលរួមបោះឆ្នោតនោះជាសិទ្ធិជ្រើសរើសរបស់ប្រជាជន។ ប៉ុន្តែនៅពេលនេះ រាជរដ្ឋាភិបាលមានការចាំបាច់ ដើម្បីពង្រឹងនិងលើកកម្ពស់ចំពោះការទទួលខុសត្រូវរបស់មេដឹកនាំទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិ ហ្នឹងបន្ទាប់ពីបានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាំបាច់ត្រូវធ្វើការកែទម្រង់សិទ្ធិឲ្យគេឈរឈ្មោះបោះឆ្នោត។ អ្នកដែលមានបំណងចង់ឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គមប្រជាធិបតេយ្យដោយចាប់ផ្ដើមពីការឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួន សិទ្ធិបោះឆ្នោត។ ក្នុងន័យនេះ អ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានមូល ហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថាបានបាត់បង់នៅលក្ខខណ្ឌក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត។ ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ។ យើងត្រូវធ្វើការកែទម្រង់ឲ្យមានការទទួលខុសត្រូវចំពោះអ្នកដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោត។ ប្រសិនបើមិនអាចទៅឈរឈ្មោះទៅបោះឆ្នោតលើកទី១ទេ គេក៏មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យបានដែរ ទាំងក្រុមប្រឹក្សាឃុំសង្កាត់ ទាំងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ទាំងក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា ទាំងសមាជិករដ្ឋសភា។ ដូច្នេះ នេះគឺជាការទទួលខុសត្រូវ តែយើងក្នុងនាមជាប្រទេសប្រជាធិបតេយ្យមួយ ហើយយើងក៏មិនបានអនុវត្តនូវទណ្ឌកម្មណាមួយដូចប្រទេសប្រជាធិបតេយ្យខ្លះ។…
-
បន្ទាប់ពីបែកធ្លាយរឿងអាស្រូវដ៏ខ្មៅកង្វក់៖ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនគេចទៅក្រៅប្រទេសស្ងាត់ៗ

ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវដ៏ខ្មៅកង្វក់របស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឃុបឃិតគ្នាជាមួយជនក្បត់ជាតិ៣ជំនាន់ បោកប្រាស់សមាជិកខ្លួន និងយកលុយក្នុងការធ្វើឯកសារសុំសិទ្ធិជ្រកកោនទៅរស់នៅប្រទេសបារាំង គឺលោក ទាវ វណ្ណុល ចាកចេញពីប្រទេសកម្ពុជាស្ងាត់ៗ និងបានផ្ទេរសិទ្ធិជូនលោ សុក ហាច អនុប្រធានគណបក្ស ជាប្រធានស្តីទីគណបក្សភ្លើងទៀន។ យោងតាមលិខិតផ្ទេរសិទ្ធិចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ របស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានផ្ទេរសិទ្ធិជូនលោក សុក ហាច អនុប្រធានគណបក្ស ជាប្រធានស្តីទីគណបក្សភ្លើងទៀន ដើម្បីដឹកនាំ និងចាត់ចែងការងារគណបក្សប្រចាំថ្ងៃ ក្នុងពេលអវត្តមានរបស់លោក ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ពេលលោកប្រធានមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ការចាកចេញទៅក្រៅប្រទេសស្ងាត់ៗ របស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន គឺបន្ទាប់ពីលោកស្រី ញ៉ែម សាវ៉ាត សមាជិក និងជាអ្នកចម្រៀងរបស់គណបក្សភ្លើងទៀន បានចេញវីដេអូនិយាយលាតត្រដាតរឿងអាស្រូវឃុបឃិតគ្នារវាងលោក ទាវ វណ្ណុល និងទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី រួមទាំងបក្ខពួកក្នុងការយកលុយធ្វើឯកសារដើម្បីបានសិទ្ធិទៅជ្រកកោនទៅរស់នៅប្រទេសបារាំង។ លោកស្រី ញ៉ែម…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាបានឆ្លងរួចផុតពីវិនាសកម្មសង្គ្រាមរ៉ាំរ៉ៃ និងទុក្ខលំបាកវេទនា ដោយបានគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានអារ្យធម៌ឧត្តុង្គឧត្តម និងធ្លាប់ស្គាល់នូវភាពរុងរឿងថ្កុំថ្កើងឡើងដល់កំពូលក្នុងសម័យអង្គរ ហើយក៏ធ្លាប់បានធ្លាក់ខ្លួនឆ្លងកាត់សង្គ្រាមទុក្ខសោកក្នុងសម័យកាលបន្តបន្ទាប់ បន្តរហូតមកដល់សម័យសង្គ្រាម លន់ នល់ និងសម័យប៉ុល ពត ដែលបានទម្លាក់សម័យកាលដ៏រុងរឿងក្នុងសម័យសង្គមរាស្ត្រនិយម។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសជាតិយើងបានឆ្លងរួចផុតពីវិនាសកម្មសង្គ្រាមរ៉ាំរ៉ៃ និងទុក្ខលំបាកវេទនាទាំងឡាយទាំងពួង ហើយក៏កំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍រីកចម្រើនទៅមុខ ដោយបានគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបប៉ុល ពត និងនាំមកនូវសន្តិភាពពេញលេញ និងឯកភាពទឹកដីតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលអាចប្រសិទ្ធនាមថាបានថាជា “សម័យតេជោសន្តិភាព”។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគារទីចាត់ការ និងបណ្ណាល័យ នៅសាលាបឋមសិក្សាព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា នៅក្រោមបរិយាកាស នៃសុខសន្តិភាព និងស្ថិរភាព ជាពិសេសនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងគោលនយោបាយច្បាស់លាស់ រួមជាមួយនឹងការតម្កល់ផលប្រយោជន៍ជាតិជាធំ សមិទ្ធផល និងគម្រោងអភិវឌ្ឍជាច្រើនបានកកើតឡើងនៅទូទាំងប្រទេស ហើយក៏នឹងបន្តរីកដុះដាលបន្ថែមទៀតឥតឈប់ឈរបន្តទៅអនាគត។ ជាក់ស្តែងគម្រោងអភិវឌ្ឍសំខាន់ៗចំនួន៣ ដែលអាចនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់សម្រាប់អ្នកខេត្តកំពង់ចាម និងប្រជាជននៅទូទាំងប្រទេស ក្នុងនោះរួមមាន៖…
-
ព្រឹទ្ធសភាបន្តសម័យប្រជុំដើម្បីពិនិត្យ និងឱ្យយោបល់លើរបៀបវារៈសំខាន់ចំនួន២ នៅថ្ងៃទី១៣ មិថុនា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើដរបៀបវារៈសំខាន់ចំនួន២ មានដូចជា៖ ១)ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និង២)ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម-ព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ ការកំណត់ថ្ងៃបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ សូមជម្រាបថា រដ្ឋសភាអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទលើសេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នាសម័យប្រជុំ លើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានវត្តមាន សមាជិកសមាជិកា រដ្ឋសភា ចូលរួមចំនួន១០០រូប។ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ មាន១២គន្ថី និង៨៦៥មាត្រា និងត្រូវបានតាក់តែងឡើង ដោយផ្អែកលើ គោលការណ៍សំខាន់ៗ គឺលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។ សេចក្តីព្រាងក្រមនេះ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺបានមកពីការប្រើប្រាស់កម្លាំងសរុប និងធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍ថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺបានមកពីការប្រើប្រាស់កម្លាំងសរុប និងធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹម ពីព្រោះប្រជាជនចង់បានភាពកក់ក្តៅ ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ និងការរីកចម្រើនផ្នែកជីវភាពក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាព។ ការថ្លែងបែបនេះ ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គណបក្សប្រជាជនកម្ពុជា បានខិតខំជំរុញការអនុវត្តកម្មវិធីនយោបាយរបស់បក្ស និងរបស់រាជរដ្ឋាភិបាល ដើម្បីយកបេះដូងស្រឡាញ់គាំទ្ររបស់ប្រជាជន ហើយប្រជាជនក៏បានស្ម័គ្រចូលរួមក្នុងជីវភាពនយោបាយជាមួយបក្សទាំងកាយ និងចិត្ត ដោយសារប្រជាជនបានយល់ដឹងច្បាស់ និងចងចាំនូវអំពើល្អ និងការជួយសង្គ្រោះរបស់បក្ស ជាពិសេសការរួមសុខរួមទុក្ខក្នុងកាលៈទេសៈ ដែលលំបាក និងគ្រោះថ្នាក់បំផុត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភាពសុខសាន្ត និងឱកាសគ្រប់បែបយ៉ាង ដែលយុវជនជំនាន់បច្ចុប្បន្នទទួលបាន គឺជាស្នាដៃ និងគុណបំណាច់ដែលយុវជនជំនាន់រៀមច្បងបានកសាងទុកឱ្យ។ ដូច្នេះ យុវជនជំនាន់បច្ចុប្បន្នត្រូវថែរក្សាការពារ និងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍកាន់តែខ្ពស់ត្រដែតឡើងរបស់ប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជា មិនប្តូរឈ្មោះ និងបុព្វហេតុឡើយ ហើយសម្រាប់ឆ្នាំ២០២៣នេះ និងបន្តទៅមុខ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាអាចដឹកនាំប្រទេសបានជាង៤០ឆ្នាំ ដោយសារបានប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ចំនួន៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនបានកើតឡើងដោយចៃដន្យនោះទេ។ គណបក្សប្រជាជនកម្ពុជាអាចដឹកនាំប្រទេសបានជាង៤០ឆ្នាំ ដោយសារគណបក្សបានប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ចំនួន៣ គឺ ជីវិត ជីវភាពរស់ និងកិត្តិយស។ ដូច្នេះ សូមសកម្មជនយុវជនបក្ស ដែលពាក់អាវរូបទេវតា និងមានបេះដូងលោតក្នុងចង្វាក់តែមួយ បន្តចូលរួមបម្រើបុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ដើម្បីធ្វើយ៉ាងណារួមគ្នារុញច្រាននាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពរុងរឿងស្របតាមចក្ខុវិស័យ និងគោលដៅដែលបានកំណត់ក្នុងឆ្នាំ២០៥០។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងរយៈកាលកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅតែបន្តទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយបានបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ដោយសម្រេចបាននូវវឌ្ឍនភាពសង្គម និងភាពសុខដុមរមនាក្រោមម្លប់នៃសន្តិភាព។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរម្លឹកថា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តឡើងវិញនៅក្នុងឆ្នាំ១៩៩៣ ដែលជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី១ ហើយដំណើរការប្រជាធិបតេយ្យនេះបានបន្តជារៀងរាល់៥ឆ្នាំម្តងយ៉ាងទៀងទាត់ ដោយបានចាក់គ្រឹះយ៉ាងរឹងមាំបន្តិចម្តងៗ រហូតក្លាយជាគំរូដល់បណ្តាប្រទេសប្រជាធិបតេយ្យផ្សេងទៀត ដោយសារតួលេខនៃអ្នកចូលរួមបោះឆ្នោតគ្រប់អាណត្តិកន្លងមក មានអត្រាខ្ពស់គួរឱ្យកត់សម្គាល់៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត