-
គ.ជ.ប និងភាគីពាក់ព័ន្ធពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក, ប្រើប្រាស់ថវិកាសរុបជាង៥០លានដុល្លារ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញតំណាងគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដើម្បីចូលរួមពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០ ក្រោមអធិបតីភាពឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន បញ្ជាក់ថា សន្លឹកឆ្នោតដែលនឹងបោះពុម្ពសន្លឹកជាង១៣លានសន្លឹក គឺចែកចេញជា២ប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតជាង ២៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង១លាន២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។ ឯកឧត្តមបន្តថា សន្លឹកឆ្នោតបោះពុម្ពរួចរាល់បាន១១ខេត្តហើយ។ ការបោះពុម្ពនឹងរួចរាល់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក ចំណាយថវិកាជាង២លានដុល្លារ។ សរុបថវិកាសម្រាប់ការបោះឆ្នោតនេះ ជាង៥០លានដុល្លារ។ ទឹកខ្មៅជ្រលក់ដៃបញ្ជាទិញពីឥណ្ឌាជាង៥ម៉ឺន២ពាន់ដប។ ដំណើរការរៀបចំបោះពុម្ពសន្លឹកឆ្នោត និងប្រព្រឹត្តទៅជាប្រក្រតី គ.ជ.ប អញ្ជើញភាគីពាក់ព័ន្ធ ទាំងគណបក្សនយោបាយដើម្បីពិនិត្យមើលការបោះឆ្នោតសន្លឹកឆ្នោតផងដែរ។ មន្ត្រីជំនាញរបស់ គ.ជ.ប…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចាប់តាំងពីថ្ងៃរំដោះ ៧មករា, ការលើកស្ទួយវិស័យសាសនាឡើងវិញ ត្រូវបានចាត់ទុកជាអាទិភាពមួយក្នុងចំណោមកិច្ចការជាច្រើន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីថ្ងៃរំដោះ ៧មករា, ការលើកស្ទួយវិស័យសាសនាឡើងវិញ ត្រូវបានចាត់ទុកជាអាទិភាពមួយក្នុងចំណោមកិច្ចការជាច្រើន។ កិច្ចការនេះ មិនមែនងាយស្រួលនោះឡើយ ពីព្រោះពេលនោះ ដៃម្ខាងត្រូវទប់ស្កាត់ការវិលមកវិញនៃរបបខ្មែរក្រហម ហើយដៃម្ខាងទៀត ត្រូវរៀបចំស្តារកសាងសង្គម-សេដ្ឋកិច្ចឡើងវិញ ហើយរហូតមកដល់បច្ចុប្បន្ន យើងមានវត្តព្រះពុទ្ធសាសនាប្រមាណជាង៥ពាន់វត្ត និងព្រះសង្ឃជាង៧ម៉ឺនអង្គ នៅទូទាំងប្រទេស ព្រមទាំងសាសនាផ្សេងៗទៀតជាច្រើន ក៏អាចធ្វើសកម្មភាព និងមានការគោរពបដិបត្តិបានពេញលេញ ដោយបង្កើតបានជាសុខដុមនីយកម្មសាសនា ដែលជាមូលដ្ឋានមួយដ៏សំខាន់ផងដែរក្នុងការបង្កើតសន្តិភាព។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធអគារធម្មសាលា ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលនានា នៅក្នុងវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា មានកត្តាបរិស្ថានគ្របដណ្តប់សំខាន់៣ ដែលបង្កលក្ខណៈដល់ការកសាងសមិទ្ធផលទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល គឺ៖ សន្តិភាព សិទ្ធិសេរីភាព និងជីវភាព។ទី១)សន្តិភាព គឺជាគុណតម្លៃនៃការរស់នៅដោយស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត និងគ្មានអំពើហិង្សា ហើយសន្តិភាពនេះ គឺជាមូលគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ទី២)សិទ្ធិសេរីភាព គឺជាអំណាចក្នុងការសម្រេចចិត្ត និងការជ្រើសរើសទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការរៀនសូត្រ…
-
គ.ជ.ប អំពាវនាវចំពោះប្រជាពលរដ្ឋខែ្មរដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសអញ្ជើញមកបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជម្រាបជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសទាំងអស់ថា ៖១.ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។២.ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឆ្នាំ២០២៣ ដើម្បីបោះ ឆ្នោត។ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនឹងត្រូវធ្វើជូនប្រជាពលរដ្ឋរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត។៣.ប្រជាពលរដ្ឋខ្មែរដែលមាន ឈ្មោះក្នុងបញ្ជីបោះ ឆ្នោតឆ្នាំ២០២២ និងកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស សូមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នាពេលខាងមុខនេះ តាមកាលបរិច្ឆេទដែលបានកំណត់កុំបីខាន។ ជាមួយគ្នានេះ…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលទាក់ទងទៅនឹងអ្នកមានសិទ្ធិឈរឈ្មោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យើងនឹងមានការកែទម្រង់ច្បាប់បោះឆ្នោតដែលទាក់ទងទៅនឹងអ្នកមានសិទ្ធិឈរឈ្មោះ ដើម្បីពង្រឹងការទទួលខុសត្រូវរបស់មន្ត្រីនយោបាយ។ ចំណុចទាក់ទងនឹងអ្នកដែលមានសិទ្ធិឈរឈ្មោះ ក្នុងនឹងគេបានចែងថា បានអនុវត្តនូវសិទ្ធិបោះឆ្នោត ដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួន ២ដង លើកចុងក្រោយជាប់គ្នា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកតែករណីដែលមិនអាចអនុវត្តសិទ្ធិបោះឆ្នោតដោយមានមូលហេតុសមស្រប។ … ប៉ុន្តែដោយសារតែអ្នកឯងផ្គើនពេក សម្តេចក្រឡាហោម ស ខេង បានណែនាំឯកឧត្តម កើត រិទ្ធ រឹតបន្តឹងកន្លែងនឹង ហើយខ្ញុំគាំទ្រ។ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ពង្រាងច្បាប់បោះឆ្នោតថ្មីមាត្រា ១៤២ថ្មី ត្រូវផាកពិន័យជាប្រាក់ ៥លានរៀល ទៅ២០លានរៀល ដោយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលប្រើតាមគ្រប់មធ្យោបាយទុច្ចរិត រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត៖ទី១-ការរៀបចំធ្វើការកែទម្រង់ “សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត” គឺធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត។ ក្នុងន័យនេះ អ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានហេតុផលសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ ប៉ុន្តែ អ្នកនោះនៅតែមានសិទ្ធិទៅបោះឆ្នោត ក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានប៉ះពាល់អ្វីទាំងអស់។ទី២-នេះជាផ្នែកមួយនៃការកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត” នៅក្នុងដំណើរការប្រជាធិបតេយ្យ ដើម្បីឱ្យអនាគតមេដឹកនាំ ដែលត្រូវជ្រើសរើសតាមរបបបោះឆ្នោត ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវជាងមុនក្នុងនាមជាពលរដ្ឋល្អរបស់ជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយការកែទម្រង់នេះ គឺ មិនប៉ះពាល់ដល់ ”សិទ្ធិបោះឆ្នោត” ឡើយ ដោយសារប្រជាពលរដ្ឋនៅតែរក្សាសិទ្ធិរបស់ខ្លួន ក្នុងការទៅបោះឆ្នោតក៏បាន ឬ មិនទៅបោះឆ្នោតក៏បាន ដោយមិនត្រូវទទួលទណ្ឌកម្មពិន័យជាប្រាក់ ដូចប្រទេសប្រជាធិបតេយ្យមួយចំនួនឡើយ។ទី៣-ការកែទម្រង់ចំណុច “សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត” ខាងលើ នឹងត្រូវធ្វើតាមរយៈការវិសោធនកម្មច្បាប់បោះឆ្នោតទាំងឡាយ ដែលមានការពាក់ព័ន្ធ ហើយការធ្វើវិសោធនកម្មនេះ គឺ ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ពិសេស មាត្រា៣៤ថ្មី…
-
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» សម្រាប់បុគ្គលណាដែលមិនបានបំពេញកាតព្វកិច្ចទៅបោះឆ្នោតមុនពេលដែលខ្លួនត្រូវឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ បុគ្គលនោះនឹងត្រូវបាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោត។ ឆ្លៀតក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា មានសុទិដ្ឋិនិយម និងជឿជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺជាការកែទម្រង់ ដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត មានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងឱឡារិកចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ និងមានសេចក្តីសង្ឃឹមប្រកបដោយគំនិតសុទិដ្ឋិនិយម និងទស្សនាទានវិជ្ជមានថា គ្រប់ស្ថាប័នជាតិទាំងអស់ នឹងគាំទ្រយ៉ាងពេញទំហឹងនូវបទប្បញ្ញត្តិទាំងឡាយ ដែលបានធ្វើវិសោធនកម្ម ជាពិសេសកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ព្រោះ ជាការត្រឹមត្រូវបំផុត និងស្របតាមនីតិវិធីច្បាប់កម្ពុជា៕
-
អ្នកនាំពាក្យរដ្ឋសភាប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត” ដោយចាត់ទុកថា ការកែទម្រង់នេះ ដើម្បីពង្រឹងនិងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ អ្នកដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត។ ក្នុងន័យនេះ អ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បាន បាត់បង់នូវលក្ខណៈសម្បត្តិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គា្ន សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍និងការផ្ដួចផ្ដើមគំនិតដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាពនយោបាយ នីតិរដ្ឋ និងដំណើរការអនុវត្ត លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
-
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគមដៃគូទាំង១០ ចេញញត្តិគាំទ្រការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគម ជាដៃគូ ចំនួន១០ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានចេញញ្ញត្តិគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តួចផ្តើមឱ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត” ដែលមានខ្លឹមសារដូចខាងក្រោម៖យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគម ជាដៃគូទាំង១០ បានពិនិត្យឃើញថា កម្ពុជាយើងត្រូវការជាចាំបាច់នូវការថែរក្សាសុខសន្តិភាព ប្រក្រតីភាព និងនិរន្តរភាព នៃរាល់ការរៀបចំការបោះឆ្នោតជាសកល និងអសកល ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាពិសេសការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ និងយោងតាមមាត្រា ៣៤ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកថាខណ្ឌចុងក្រោយបានចែងថា “បទបញ្ញតិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់”។ យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត” ដែលជាពេលវេលាមួយដ៏សមស្របបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់នានា ជាពិសេស “ច្បាប់បោះឆ្នោត” ក្នុងគោលបំណងពង្រឹងនីតិរដ្ឋ និងធ្វើបច្ចុប្បន្នភាពច្បាប់មួយចំនួន ឱ្យស្របតាមការរីកចម្រើនរបស់ប្រទេស និងឱ្យស្របតាមបរិបទសង្គម ក៏ដូចជាបរិបទតំបន់ និងពិភពលោក។…
-
គណបក្សខ្មែរតែមួយប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត

ភ្នំពេញ៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថាការកែទម្រង់នេះ ដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតយ្យបែបខ្មែរនិយមនៅកម្ពុជា។ ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុង មាត្រា៣៤ថ្មីនេះ ដើម្បីលើកម្ពស់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សិទ្ធិបោះឆ្នោត និងសិទ្ធិជាបេក្ខជន ដែលមានបំណងឈរឈ្មោះបោះឆ្នោតអាស្រ័យរដ្ឋធម្មនុញ្ញដើម្បីធានាដល់អនាគតអ្នកដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតនីមួយៗ ត្រូវមានការទទួលខុស ត្រូវខ្ពស់ចំពោះជាតិ និងប្រជាពលរដ្ឋ ហើយក៏ជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេស ជាតិនៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស។ គណបក្សខ្មែរតែមួយ បានអំពាវនាវដល់ម្ចាស់ឆ្នោតគ្រប់រូប សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ កក្កដា ២០២៣ ដើម្បីជ្រើសរើសមេដឹកនាំ និងគណបក្សដែលខ្លួនជឿទុកចិត្ត និងជាពិសេសការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយមនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ គណបក្សខ្មែរតែមួយ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបរទេសនិយម ធ្វើជាលេសដើម្បីបណ្តុះគំនិតបដិវត្តពណ៌ គឺជាការគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតដែលនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ “សម័យតេជោសន្តិភាព” ដែលបានចាប់កកើតឡើងពីចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “សម័យតេជោសន្តិភាព” ដែលបានចាប់កកើតឡើងពីចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញ ឯកភាពទឹកដី និងឯកភាពជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រមទាំងរាជរដ្ឋាភិបាលតែមួយ បន្ទាប់ពីជម្លោះបែកបាក់អស់រយៈកាលជាង៥០០ឆ្នាំ នៅក្នុងដានប្រវត្តិសាស្ត្ររបស់កម្ពុជា។ ទាំងនេះ គឺជាអ្វីដែលសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានប្រកបដោយវីរភាពលះបង់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំង១៧លាននាក់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាកម្រង និងសមិទ្ធផលនានាក្នុងវត្តកែវមុនី (ហៅវត្តថ្មី) ស្ថិតនៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានផ្តល់ការគោរព និងបដិបត្តិតាមបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ៖ ទី១.ជាតិ គឺទឹកដី និងប្រជាជន ដែលក្នុងនេះ គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងបានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ រួមទាំងការលើកកម្ពស់ជីវភាពរស់នៅផងដែរ ទី២.សាសនា…