Category: Politico 360

  • លោក គង់ រ៉ៃយ៉ា ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរូបលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    លោក គង់ រ៉ៃយ៉ា ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរូបលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ តាមរយៈវីដេអូ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ លោក គង់ រ៉ៃយ៉ា អតីតសមាជិកគណៈកម្មាធិការនាយក និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ នៃគណបក្សភ្លើងទៀន បានសម្តែងនូវសោមនស្សរីករាយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសណ្តោសប្រណីមេត្តា និងអនុញ្ញាតឲ្យរូបលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក គង់ រ៉ៃយ៉ា បានថ្លែងយ៉ាងដូច្នេះថា “ទឹកចិត្តសម្តេចពិតជាធំធេងណាស់សម្រាប់រូបខ្ញុំ ហើយការអនុញ្ញាតរបស់សម្តេច គឺជាការផ្តល់ឱកាសឲ្យរូបខ្ញុំបានចូលរួមឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខនេះ។ ជាពិសេស គឺសម្តេចបានផ្តល់ឱកាសឲ្យរូបខ្ញុំបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សូមអរគុណសម្តេចដែលបានលើកលែងទោសកំហុសខុសឆ្គងរបស់ខ្ញុំដែលធ្លាប់មានពីមុនមក។ ក្នុងនាមខ្ញុំជាសមាជិកគណបក្សប្រជាជនកម្ពុជា សូមសំណូមពរទៅដល់ពលរដ្ឋខ្មែរគ្រប់រូប ទាំងពីរភេទ ដែលមានឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឲ្យបានច្រើនកុះករ។ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋខ្មែរបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានារក្សាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការធានាឲ្យបានការអភិវឌ្ឍន៍របស់ប្រទេសជាតិដោយនិរន្តភាព ដើម្បីភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសជាតិទាំងមូល”។ សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ រ៉ៃយ៉ា សមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ នៃគណបក្សភ្លើងទៀន បានធ្វើលិខិតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា នៅប្រទេសថៃ

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា នៅប្រទេសថៃ

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបយ្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងការបរទេសបានបន្តថា ជំនួបផ្លាស់ប្តូរយោបល់ដោយផ្ទាល់ខាងលើ  នឹងរួមចំណែកដល់ការរិះរកមធ្យោបាយនានាដើម្បីតាមដាននូវអនុសាសន៍ដែលបានលើកឡើងដោយថ្នាក់ដឹកនាំមួយចំនួន  ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ កាលពីខែឧសភា ឆ្នាំ២០២៣  និងជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) ព្រមទាំងការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត  ១៥ ចំណុច  របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច៕

  • អ្នកនាំពាក្យ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងកោះប្រជុំក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតទៅគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

    អ្នកនាំពាក្យ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងកោះប្រជុំក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតទៅគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

    ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាបានទទួលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតរួចហើយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ហើយសភានឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មការជំនាញនៃរដ្ឋសភាសិក្សាស្រាវជ្រាវ។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១៦ ខែមិថុនា នេះថា រដ្ឋសភាបានទទួលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតរួចហើយ សភានឹងធ្វើការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មការជំនាញនៃរដ្ឋសភា សិក្សាស្រាវជ្រាវ និងមានយោបល់។ នៅពេលគណៈកម្មការជំនាញសិក្សារួចរាល់ហើយ យើងនឹងរៀបចំបែបបទដើម្បីធ្វើតាមសំណើរបស់គណៈកម្មការជំនាញដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាដើម្បីពិនិត្យ និងអនុម័ត។ នៅពេលដែលអនុម័ត ហើយនឹងបញ្ជូនទៅព្រឹទ្ធសភា។ អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា “តាមសភាពការណ៍នៃច្បាប់នេះ គឺដាក់ជាការប្រញាប់ អ៊ីចឹងហើយយើងធ្វើភ្លាម រៀបចំបែបបទភ្លាម ហើយប្រជុំឱ្យបានឆាប់បំផុត”។ គួររម្លឹកឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅរោងចក្រ ឡឺក្រោន ស៊ូ អ៊ិន ដាសស្ត្រី នៅភូមិរវៀង ឃុំខ្នុរដំបងស្រុកជើងព្រៃខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៦ខែមិថុនាថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតបានទៅដល់រដ្ឋសភាហើយតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ។ “… អ្វីដែលយើងចង់បាន…

  • ប្រធាន គ.ជ.ប អំពាវនាវសូមឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

    ប្រធាន គ.ជ.ប អំពាវនាវសូមឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

    ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ទាំងអស់ ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ប្រធាន គ.ជ.ប នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ តាមរយៈការអំពាវនាវ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល។ ការបោះឆ្នោតនេះ កាន់តែខិតជិតមកដល់ហើយ ហេតុនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដូចតទៅ៖-សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់ ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃបោះឆ្នោតឱ្យបានគ្រប់ៗគ្នា-សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាយើងគ្មានជម្លោះសាសនានោះទេ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាយើងគ្មានជម្លោះសាសនានោះទេ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នាក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ។ ពិតមែនតែនៅក្នុងប្រទេសរបស់យើង មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះ សាសនាអ៊ិស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិទាំងមូល។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធវិហារអ៊ិស្លាមម៉ាស្ជិទនូរុលអៀសសាន្ត និងសមិទ្ធផលនានា ស្ថិតក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ក៏ដូចជាទៅអនាគត គឺការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពបដិបត្តិជំនឿសាសនា ដែលជាសិទ្ធិរបស់បុគ្គល ហើយសេចក្ដីត្រូវការរួមរបស់ប្រជាជនទាំងអស់ គឺមានតែសុខសន្ដិភាព និងការអភិវឌ្ឍប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការលើកស្ទួយវិស័យសាសនា ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ដោយសារសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ តាមរយៈការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្កលក្ខណៈដល់ការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព តាមរយៈការបណ្តុះនូវផ្នត់គំនិតវិជ្ជមាន និងការចែករំលែកជួយគ្នាទៅវិញទៅមកក្នុងនាមជាពលរដ្ឋគំរូ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ…

  • លោក គង់ រ៉ៃយ៉ា សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    លោក គង់ រ៉ៃយ៉ា សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ លោក គង់ រ៉ៃយ៉ា សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ នៃគណបក្សភ្លើងទៀន បានធ្វើលិខិតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក គង់ រ៉ៃយ៉ា បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា “ដោយសារខ្ញុំបាទបានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសជាតិដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ដែលដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ប្រជាជនរស់នៅដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ សម្ដេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់!គុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ដែលមានចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការស្វែងរកសន្តិភាពដោយបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា នៅក្រោមគោលនយោបាយឈ្នះឈ្នះ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវតែចង់ចាំនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមសម្ដេចតេជោមេត្តាអនុញ្ញាតឱ្យខ្ញុំបាទបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយក្ដីអនុគ្រោះផង។ ជាមួយគ្នានេះ លោក គង់ រ៉ៃយ៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានធ្វើលិខិតជម្រាបជូនលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន សុំលាឈប់ពីសមាជិកគណៈកម្មាធិការនាយក និងគ្រប់តួរនាទីទាំងអស់នៅក្នុងគណបក្សភ្លើងទៀន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ដោយឡែក សម្តេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា…

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ។ ពិធីនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ។ ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ដែលមានទឹកប្រាក់២លានដុល្លារ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ដែលមានទឹកប្រាក់២លានដុល្លារ

    ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ដើម្បីអនុវត្តគម្រោងចំនួន០៩ នៅកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ២.០០០.០០០ ដុល្លារអាមេរិក (ពីរលានដុល្លារអាមេរិក)។ ក្នុងឱកាសខាងលើ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា កាលពី៧ឆ្នាំមុន នៅពេលថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកបានប្រកាសអនុវត្តមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង យន្តការនេះទទួលបានសេចក្តីសង្ឃឹមនិងការរំពឹងទុកខ្ពស់ ដោយសារនេះជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គដំបូងបង្អស់ ដែលបង្កើតឱ្យមានមូលនិធិពិសេស ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងកិច្ចសហប្រតិបត្តិការ ដែលផ្តល់លទ្ធផលក្នុងរយៈពេលខ្លីចំពោះការអភិវឌ្ឍ។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បានបន្ថែមថា នៅថ្ងៃនេះ ខណៈពេលដែលយើងពិនិត្យមើលពីសមិទ្ធផលវិញ យើងសម្រេចបានតាមការប្តេជ្ញារបស់យើង ក្នុងការផ្តល់អាទិភាពដល់ការអភិវឌ្ឍរួម តាមរយៈការបង្កើតបាននូវលទ្ធផលជាក់ស្តែងក្នុងរយៈពេលខ្លី និងដាក់ចេញជាគំនិតផ្តួចផ្តើមសម្រាប់សកម្មភាពអភិវឌ្ឍន៍ប្រកបដោយបរិវត្តកម្ម និងអាចពង្រីកបានច្រើនទៀត លើវិស័យសំខាន់ៗមួយចំនួន រួមមាន ការលុបបំបាត់ភាពក្រីក្រ សុខាភិបាល ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ទេសចរណ៍…

  • លោកបណ្ឌិត គិន ភា៖ គំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់បោះឆ្នោតរបស់សម្តេចតេជោ ហ៊ុន សែន គឺឆ្លើយតបតម្រូវការសម្រាប់កម្ពុជា ក្នុងការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស

    លោកបណ្ឌិត គិន ភា៖ គំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់បោះឆ្នោតរបស់សម្តេចតេជោ ហ៊ុន សែន គឺឆ្លើយតបតម្រូវការសម្រាប់កម្ពុជា ក្នុងការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស

    ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ជុំវិញការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត គឺលោកសូមសម្តែងនូវការគាំទ្រទាំងស្រុងនៅគំនិតផ្តួចផ្តើម និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់បុគ្គលទាំងឡាយណាដែលមិនបានបំពេញកាតព្វកិច្ចទៅបោះឆ្នោត មុនពេលដែលខ្លួននឹងត្រូវឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ បុគ្គលនោះនឹងត្រូវបាត់បង់សិទ្ធិបោះឆ្នោត។ គំនិតផ្តួចផ្តើមនេះ គឺជាគំនិតផ្តួចផ្តើមមួយដ៏៏ត្រឹមត្រូវ នឹងឆ្លើយតបតម្រូវការសម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។ លោកបានបន្តថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ វាមិនប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងការសម្រេចថា ទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតនោះទេ។ ក៏ប៉ុន្តែវាជាការពង្រឹង និងលើកម្ពស់ដំណើរការប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសដើម្បីធ្វើឱ្យអ្នកដឹកនាំទាំងអស់ ទាំងថ្នាក់ដឹកនាំថ្នាក់ជាតិ ក៏ដូចជាថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិ ដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតមានការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន។ ការទទួលខុសត្រូវនេះ គឺត្រូវចាប់ផ្តើមពីការអនុវត្តដោយខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលករណីកិច្ចរបស់ប្រជាពលរដ្ឋល្អគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ។ លោក គិន ភា យល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតបែបនេះ គឺបង្កើតបាននៅមូលដ្ឋានច្បាប់គ្រប់គ្រាន់សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋនៅកម្ពុជា។ ដូចយើងបានដឹងហើយ ទាំងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ក៏ដូចជាច្បាប់ស្តីពីការបោះឆ្នោតគ្រប់ប្រភេទ គឺបានកំណត់អំពីការប្រើប្រាស់សិទ្ធិ…

  • លោក សួន សេរីរដ្ឋា៖ មានរឿង៣ ដែលគ្រប់អ្នកនយោបាយនិងគណបក្សនយោបាយទាំងអស់ ត្រូវគោរពទទួលយកនូវតម្លៃសច្ចភាពជាប្រវត្តិសាស្ត្រ

    លោក សួន សេរីរដ្ឋា៖ មានរឿង៣ ដែលគ្រប់អ្នកនយោបាយនិងគណបក្សនយោបាយទាំងអស់ ត្រូវគោរពទទួលយកនូវតម្លៃសច្ចភាពជាប្រវត្តិសាស្ត្រ

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងថា មានរឿង៣ ដែលគ្រប់អ្នកនយោបាយនិងគណបក្សនយោបាយទាំងអស់ ត្រូវគោរពទទួលយកនូវតម្លៃសច្ចភាពជាប្រវត្តិសាស្ត្រ ដែលគ្រប់គ្នាត្រូវគោរពដឹងគុណ ហើយមិនត្រូវយកមកនិយាយវ៉ៃប្រហាររិះគន់ ឬដាក់ក្នុងរបៀបវារៈនយោបាយរបស់ខ្លួនដើម្បី បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យយល់ច្រឡំនោះគឺ៖១-សច្ចភាពនៃថ្ងៃ ៧ មករា ១៩៧៩ ដែលជាថ្ងៃរំដោះអាយុជីវិតខ្មែរទាំងអស់គ្នាពីរបបគុកឥតជញ្ជាំង ឱ្យបានរស់រាន មានជីវិតសាជាថ្មី…២-គុណតម្លៃនៃសន្តិភាព ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិ បញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរ ទទួលបានសន្តិភាពពេញលេញ តាំងពីក្រោយថ្ងៃ ២៩ ធ្នូ ១៩៩៨ រហូតមកដល់ថ្ងៃនេះ… និង៣-នយោបាយបោះបង្គោលព្រំដែនតាមព្រំដែនដីគោកជាប់ជាមួយបណ្តាប្រទេសជិតខាងទាំងអស់នៅជាប់កម្ពុជា ដើម្បីធានាឱ្យកម្ពុជា មានបង្គោលព្រំដែនជាក់លាក់ជាមួយនឹងប្រទេសជិតខាង លែងជាព្រំដែនតាមមាត់ តាមចាំតគ្នា ឬតាមតែផែនទីបន្សល់ទុកផ្សេងៗគ្នាទៀត។ ៣ចំណុចនេះ គឺជាគុណតម្លៃ ជាមរតកនយោបាយប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានពលីកម្មគ្រប់យ៉ាង ដើម្បីយកមកជូនប្រជាជាតិនិងមាតុភូមិកម្ពុជា ហើយដែលបានផ្តល់ប្រយោជន៍វែងឆ្ងាយឱ្យគ្រប់គ្នាដោយមិនប្រកាន់និន្នាការនយោបាយមកពីណាទេ។ លោកបន្តថា ដូចនេះ អ្នកនយោបាយមកពីគ្រប់បក្សនយោបាយទាំងអស់ ត្រូវធ្វើនយោបាយដោយឈរលើស្មារតីឯកភាពជាតិ ហ៊ានទទួលយកការពិត ហ៊ានឱ្យតម្លៃ និងគោរពដឹងគុណ ការដឹកនាំរបស់សម្តេចតេជោ ដែលបានរំដោះអាយុជិវិត ជីដូន ជីតា…