Category: Politico 360

  • កិច្ចពិភាក្សាក្រៅផ្លូវការស្តីពីបញ្ហាមីយ៉ាន់ម៉ានៅថៃ៖ ភាគីកម្ពុជាបានសង្កត់ធ្ងន់លើចំណុច៣សំខាន់

    កិច្ចពិភាក្សាក្រៅផ្លូវការស្តីពីបញ្ហាមីយ៉ាន់ម៉ានៅថៃ៖ ភាគីកម្ពុជាបានសង្កត់ធ្ងន់លើចំណុច៣សំខាន់

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម អាន សុខខឿន បានឱ្យដឹងនៅល្ងាចថ្ងៃទី២០ ខែមិថុនានេះថា ក្នុងឱកាសចូលរួមកិច្ចពិភាក្សាក្រៅផ្លូវកិច្ចពិភាក្សាក្រៅផ្លូវការស្តីពីបញ្ហាមីយ៉ាន់ម៉ា នៅប្រទេសថៃ កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមថ្លែងបទអន្តរាគមន៍ ដោយបានសង្កត់ធ្ងន់ ដូចខាងក្រោម៖1.ការចូលរួមរបស់ភាគីពាក់ព័ន្ធ រួមទាំងប្រទេសជាហត្ថលេខីនៃ “កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (5PC)” នៅក្នុងកិច្ចពិភាក្សានេះ គឺជាគន្លឹះនៃវិធានការកសាងទំនុកចិត្ត។2.ការផ្លាស់ប្តូរយោបល់ក្នុងវេទិកានេះ រួមចំណែកបង្កើតជាលំហការទូតសម្រាប់ភាគីពាក់ព័ន្ធ ដើម្បីចាប់ផ្តើមកិច្ចសន្ទនា សំដៅឆ្ពោះទៅរកដំណោះស្រាយនយោបាយ ដែលត្រូវដឹកនាំដោយ និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា។3.កិច្ចពិភាក្សាក្រៅផ្លូវការនេះ ឆ្លុះបញ្ចាំងអំពីការអនុវត្តនូវ “ការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត ១៥ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច” ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ នៅទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជំរុញបន្ថែមទៀតក្នុងការអនុវត្ត “កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (5PC)” ។ ចំណុចទី១៤ នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តខាងលើ បានចែងពីការស្វែងរកវិធីសាស្ត្រផ្សេងៗ សំដៅចូលរួមបំពេញបន្ថែម ឬជំរុញឱ្យមានការអនុវត្តដោយពេញលេញ មានប្រសិទ្ធភាព…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ យើងទាំងអស់គ្នាត្រូវខិតខំធ្វើយ៉ាងណាឱ្យបក្សឈ្នះលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ យើងទាំងអស់គ្នាត្រូវខិតខំធ្វើយ៉ាងណាឱ្យបក្សឈ្នះលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា “ក្នុងនាមជាជំនួយការរបស់បក្ស, យុវជនគណបក្សមានភារកិច្ចបំផុសចលនាយុវជន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ហើយចំពោះមុខនេះ គឺយើងទាំងអស់គ្នាត្រូវខិតខំធ្វើយ៉ាងណាឱ្យបក្សឈ្នះលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដោយនេះ គឺជាការវាស់ស្ទង់នូវអ្វីដែលគណបក្សយើងបានខិតខំបម្រើប្រជាពលរដ្ឋក្នុងរយៈកាលប្រមាណជាង៤០ឆ្នាំកន្លងមកហើយ ជាពិសេសក្នុងអាណត្តិ ២០១៨-២០២៣នេះ គឺការសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជាចាស់ក្មេង ឱ្យឆ្លងរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩”។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គោលដៅនៃបេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើនលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដើម្បីឱ្យបក្សមានឱកាសបន្តបម្រើប្រជាពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្ត្រចំនួន៤ ជាអាទិ៍៖ ទី១.រៀបចំកម្លាំងតាមរយៈការពង្រឹងរចនាម្ព័ន្ធ-អង្គការចាត់តាំង និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ទី២.ហ្វឹកហ្វឺនបំប៉នស្មារតីជាប្រចាំ តាមរយៈការអប់រំបណ្តុះបណ្តាល និងថែទាំសតិអារម្មណ៍ ទី៣.បំពាក់មធ្យោបាយ-សម្ភារៈ តាមរយៈការចែករំលែកជួយគ្នាតាមគ្រប់លទ្ធភាពពីលើដល់ក្រោម និងទី៤.រៀបចំផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាបានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការវិភាគក្តាប់សភាពការណ៍ឱ្យបានសុក្រឹត និងទាន់ពេលវេលា។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្នុងនាមជាប្រជាជនកម្ពុជា និងជាសកម្មជនយុវជនបក្ស,យើងត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ របស់យើង…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរាជទូតជប៉ុន ចុះហត្ថលេខារួមគ្នាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដល់កម្ពុជា ដែលមានទឹកប្រាក់ជិត២០០លានដុល្លារ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរាជទូតជប៉ុន ចុះហត្ថលេខារួមគ្នាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដល់កម្ពុជា ដែលមានទឹកប្រាក់ជិត២០០លានដុល្លារ

    ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នាលើ លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដល់កម្ពុជា ដែលមានទឹកប្រាក់សរុបចំនួន ២៥.៧៧៣.០០០.០០០ យ៉េន (ស្មើប្រមាណ១៨៨លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន២ នៅព្រឹកថ្ងៃទី២0 ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គម្រោងចំនួន២ដូចខាងក្រោម៖ទី១៖គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទគម្រោងនេះមានគោលបំណងកែលម្អស្ថានភាពផ្លូវចំនួន ៣៨ខ្សែ ចាប់ពីផ្លូវក្រួស ដល់ផ្លូវក្រាលកៅស៊ូ កសាងស្ពាន និងដំឡើងបំពង់លូ ដែលមានប្រវែងសរុប ៥២៩,៧គីឡូម៉ែត្រ ដែលតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គម្រោងនេះ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២៣។ ការកែលម្អផ្លូវជនបទទាំងនោះ នឹងជួយសម្រួលដល់ការធ្វើដំណើរជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនកសិផលរបស់ពួកគេទៅកាន់ទីផ្សារ សំដៅរួមចំណែកដល់ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទាំងនោះ។ ទី២៖គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប ដំណាក់កាលទី៣គម្រោងនេះនឹងទទួលបានថវិកាបន្ថែម ដើម្បីសាងសង់រោងចក្របន្សុទ្ធទឹក ដែលមានសមត្ថភាពបន្សុទ្ធទឹកចំនួន៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងស្ថានីយ៍បូមទឹកនិងប្រព័ន្ធចែកចាយទឹក សំដៅជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត…

  • សម្តេចក្រឡាហោម ៖ សំណើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងមិនប៉ះពាល់ឡើយដល់ “សិទ្ធិបោះ ឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរនោះទេ

    សម្តេចក្រឡាហោម ៖ សំណើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងមិនប៉ះពាល់ឡើយដល់ “សិទ្ធិបោះ ឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរនោះទេ

    ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍បញ្ជាក់ថា សំណើ​​ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយ ក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ “សិទ្ធិបោះឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់ជា ធរមាននៃព្រះរាជាណាចក្រកម្ពុជា នោះទេ។ ការបញ្ជាក់នេះនៅក្នុងកិច្ចប្រជុំជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចក្រឡាហោម ស ខេង ជម្រាបជូនអង្គប្រជុំថា យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ កម្ពុជាប្រកាន់ យករបបនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមេដឹកនាំប្រទេសត្រូវជ្រើសរើស តាមរយៈការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ស្របតាមគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។ផ្អែកលើមូលដ្ឋាននេះកម្ពុជាបានចាត់តាំងរៀបចំឲ្យមានការបោះឆ្នោតជាទៀងទាត់ ទៅតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ តាមរយៈការបោះឆ្នោតជាសកល និងការបោះឆ្នោតជាអសកល រួមមាន៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ សម្តេចក្រឡាហោម ស ខេង បានបន្តថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមកម្ពុជា ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ ហើយប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់…

  • គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលជួបពិភាក្សាគ្នាដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

    គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលជួបពិភាក្សាគ្នាដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត មុននឹងដាក់ជូនរដ្ឋសភាអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលស្នើឡើងដោយរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំ គឺគណៈកម្មការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានស្នើសុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ជូនសភាពិនិត្យនិងអនុម័ត។ តាមគម្រោងសភានឹងប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅថ្ងៃទី២៣ ខែមIថុនា ឆ្នាំ២០២៣…

  • ព្រឹទ្ធសភាបន្តសម័យប្រជុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ នៅថ្ងៃទី២១ មិថុនា

    ព្រឹទ្ធសភាបន្តសម័យប្រជុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ នៅថ្ងៃទី២១ មិថុនា

    ភ្នំពេញ៖ ព្រឹទ្ធសភានឹងបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តញ្ញាណកម្ម និងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។ ការកំណត់ថ្ងៃបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៣។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យក ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តញ្ញាណកម្ម។២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។ សូមជម្រាបថា រដ្ឋសភាបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានយល់ព្រមអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលមាន៩ជំពូក និង ១៨២មាត្រា…

  • អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃនៃការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជា

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃនៃការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជា

    ភ្​នំពេញ៖ អង្គភាពព័ត៌មាន និងងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀតក្រោមចំណងជើងថា «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជា» ដែលវីដេអូនេះបង្ហាញនូវការផ្លាស់ប្តូរដ៏ស៊ីជម្រៅមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលប្រែក្លាយពីសង្គ្រាមមកស្គាល់សន្តិភាព និងការអភិវឌ្ឍ ហើយដែលគ្មានសម័យកាលណាដែលប្រជាពលរដ្ឋខ្មែរស្គាល់ភាពសម្បូរសប្បាយ និងភាពស៊ីវិល័យដូចសម័យបច្ចុប្បន្ននេះឡើយ។ ការអភិវឌ្ឍន៍រីកចម្រើន និងស៊ីវិល័យដែលកម្ពុជាបានស្កាល់នាពេលនេះគឺជាផ្លែផ្កានៃសុខសន្តិភាពដែលរកបានដោយលំបាក។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរពិតជាចងចាំមិនអាចបំភ្លចបានឡើយ នូវស្ថាបនិកសន្តិភាពដែល បានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីប្តូរ នឹងសុខសន្តិភាពជូនពលរដ្ឋទូទាំងនគរ។ ស្ថាបនិកសន្តិភាពរូបនោះគឺ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាជាច្រើនទៀត។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងដើរតួនាទីជាអ្នកធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា ហើយវាក៍ជាការផ្លាស់ប្តូរស៊ីជម្រៅនិងជាប្រវត្តិសាស្ត្រ ដែលគ្មានមេដឹកនាំឬអ្នកនយោនបាយណាអាចធ្វើបានឡើយ។ ខុសពីការផ្លាស់ប្តូររបស់មេដឹកនាំក្នុងអតីតកាលដែលនាំប្រទេសជាតិ ឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម បង្ហូរឈាមយ៉ាងហិង្សា ការផ្លាស់ប្តូរ ដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺផ្លាស់ប្តូរពីអាក្រក់មកល្អ ពីក្រមកមាន ពីសង្គ្រាមមកសន្តិភាព និងពីការបែកបាក់មកជួបជុំគ្នាក្នុងមហាគ្រួសារខ្មែរ។ នេះហើយដែលហៅថា ជានិមិត្តរូបនៃការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជាដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរ៕

  • គណៈកម្មាការជំនាញរដ្ឋសភានឹងប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃស្អែកនេះ

    គណៈកម្មាការជំនាញរដ្ឋសភានឹងប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃស្អែកនេះ

    ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី១៩ ខែមិថុនានេះថា គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា នឹងប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែមិថុនា ស្អែកនេះ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត មុននឹងដាក់ជូនរដ្ឋសភាអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ខាងមុខនេះ។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលស្នើឡើងដោយរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា ដោយសារសេចក្តីព្រាងច្បាប់ទាំងអស់សុទ្ធតែជាការប្រញាប់ គឺត្រូវចាប់ផ្តើមធ្វើភ្លាម ដោយគណៈកម្មការជំនាញបានចាប់ផ្តើមធ្វើនៅល្ងាចថ្ងៃទី១៩ ខែមិថុនា និងនៅថ្ងៃទី២០ ខែមិថុនា ស្អែកទៀត គឺធ្វើទាល់តែចប់។ តាមច្បាប់ គឺតំណាងរាជរដ្ឋាភិបាល (ថ្នាក់រដ្ឋមន្ត្រី) អញ្ជើញមកចូលរួមប្រជុំជាមួយគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យលើសេចក្តីព្ររាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ នៅថ្ងៃទី២៣…

  • សម្តេចតេជោ ហ៊ុន សែន៖ នៅថ្ងៃទី២៣ ខែមិថុនា សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធ នឹងទៅការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

    សម្តេចតេជោ ហ៊ុន សែន៖ នៅថ្ងៃទី២៣ ខែមិថុនា សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធ នឹងទៅការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនាស្អែកនេះ សម្តេចក្រឡាហោម ស ខេង នឹងទៅការពារជាមួយគណៈកម្មការសភា ហើយនឹងត្រូវឆ្លងកាត់តាមគម្រោងសភាប្រជុំនៅថ្ងៃទី២៣ ខែមិថុនាខាងមុខនេះ ហើយសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងទៅការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ ការបញ្ជាក់របស់សម្តេចក្នុងពិធីអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ហើយច្បាប់នេះ នឹងចូលជាធរមានហើយ យើងក៏ចង់ដឹងថា អាជើងខ្លាំងវានៅកន្លែងណា? ដែលចេញមកដើម្បីម្ខាងពហិកាមិនចូលរួមបោះឆ្នោត ឥឡូវយើងអំពាវនាវឲ្យអ្នកេងពហិកាចុះ ព្រោះការពហិការបស់អ្នកឯងស្មើនឹងសម្លាប់សិទ្ធិនយោបាយរបស់អ្នកឯងតែប៉ុណ្ណោះ អីចឹងបើអ្នកឯងខ្លាំង អ្នកឯងធ្វើទៅ កុំទៅបោះឆ្នោត ព្រោះបើសិនជាអ្នកឯងមិនបានបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខទេ អ្នកឯងនឹងបាត់បង់សិទ្ធិបោះឆ្នោតនៅឆ្នាំ២០២៨។ បើទោះបីអ្នកឯងបានទៅបោះឆ្នោត២០២៧ សម្រាប់ការបោះឆ្នោតឃុំ សង្កាត់ក៏ដោយ។ ក៏ប៉ុន្តែលក្ខខណ្ឌដើម្បីឈរឈ្មោះសម្រាប់បោះឆ្នោតតំណាងរាស្ត្របាន ទាល់តែបោះឆ្នោតសកលបាន២ដង ដែលយើងដាក់នៅក្នុងសេចក្តីព្រាងច្បាប់។ បើអ៊ីចឹងអ្នកឯងបំពេញ បើមិនបានបោះឆ្នោតលើកនេះ ត្រូវបោះឆ្នោតឆ្នាំ២០២៧-២០២៨…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងនាមជាបក្សនៃនគរទេវតា កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងនាមជាបក្សនៃនគរទេវតា កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាបក្សនៃនគរទេវតា កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ សំដៅធ្វើយ៉ាងណាថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខរបស់ប្រទេសកម្ពុជា។ សារបេះដូងរបស់ម្ចាស់ឆ្នោត នឹងត្រូវបានផ្ញើចេញដោយយោងទៅគោលនយោបាយរបស់បក្ស និងសមិទ្ធផលវិជ្ជមានដែលកើតមានឡើងក្នុងរយៈកាលប្រមាណ៤៤ឆ្នាំកន្លងមកនេះ បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសការការពារ និងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលរាតត្បាតនៃកូវីដ-១៩។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា៖ ទី១.១៩៥១-៥៣ តស៊ូប្រឆាំងរបបអាណានិគម ដើម្បីឯករាជ្យជាតិ ទី២.១៩៥៤-៧០ ការពារឯករាជ្យ សន្តិភាព និងអព្យាក្រឹតភាពកម្ពុជា ប្រឆាំងការជ្រៀតជ្រែករបស់បរទេស ទី៣.១៩៧០-៧៥ តស៊ូរំដោះជាតិពីរបប លន់ នល់ ទី៤.១៩៧៥-៧៩ តស៊ូផ្តួលរំលំរបប ប៉ុល ពត និងទី៥.១៩៧៩-បច្ចុប្បន្ន៖ ការពារការវិលត្រលប់នៃរបបខ្មែរក្រហម…