-
លោក ហ៊ី ធារី សកម្មជនបក្សប្រឆាំងប្រចាំប្រទេសថៃសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក ហ៊ី ធារី សកម្មជនអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកដែលចាំជួយសមាជិករបស់បក្សប្រឆាំងដែលរត់គេចទៅក្រៅប្រទេស បានសុំការខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្រកន្លងមកដែលជឿតាមការញុះញង់របស់ទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និងបានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ បើតាមរយៈវីដេអូទទួលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហ៊ី ធារី បានសារភាពរាល់អ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តខុសនាពេលកន្លងមក ដោយសារស្ដាប់តាមការណែនាំរបស់ទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ដើម្បីរត់គេចទៅកាន់ប្រទេសថៃ ហើយដើម្បីមានឱកាសបានរត់បន្ដទៅកាន់ប្រទេសទីបី។ លោក ហ៊ី ធារី បានបន្តថា តួនាទីនៅពេលរត់គេចទៅកាន់ប្រទេសថៃ ហើយក្រោយទទួលបានកាតពីអង្គការសហប្រជាជាតិនៅឆ្នាំ២០១៨នោះ ទណ្ឌិត សម រង្ស៊ី បានណែនាំឱ្យលោកជាអ្នកដែលចាំជួយដល់សមាជិកគណបក្សប្រឆាំងផ្សេងទៀត ដែលរត់ភៀសខ្លួនទៅក្រៅប្រទេសដើម្បីបានកាតស្នាក់នៅ មុនចេញទៅប្រទេសទីបី។ លោកបានទទួលស្គាល់នូវអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តខុស និងសុំទោសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងអាចចូលរួមក្នុងការអភិវឌ្ឍជាតិ ពិសេសអាចជួយពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ តាមដែលអាចធ្វើទៅបាននៅពេលខ្លួនទទួលបានការលើកលែងទោស។ សូមជម្រាបថា ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រឆាំងបានសម្រេចចិត្តចូលរួមជ៊ីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា បានកើតចេញពីកត្តាចំនួន៣សំខាន់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជា គឺជាសមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់គ្នាបានកសាងឡើងដោយលំបាក។ ការអភិវឌ្ឍរីកចម្រើនទាំងនេះ បានកើតចេញពីកត្តាចំនួន៣សំខាន់ គឺ៖ ទី១.កត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ ទី២.ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគោលនយោបាយប្រាកដនិយម និងទី៣.ស្មារតីជឿជាក់ចំពោះកត្តាដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ នៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិលើមូលដ្ឋាននៃគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមរោងចក្រ-សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ប្រទេសកម្ពុជាយើងកំពុងដើរនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ ដោយប្រជាពលរដ្ឋកំពុងទទួលនូវផលផ្លែផ្កានៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់សង្គមជាតិ ព្រមជាមួយនឹងក្តីសង្ឃឹម និងជំនឿជឿជាក់ចំពោះអនាគតដ៏រុងរឿងនាពេលខាងមុខផងដែរ ជាពិសេសការរីកចម្រើនផ្នែកជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពសុខសាន្ត។ ជាក់ស្តែង ប្រទេសកម្ពុជា បានចាកចេញពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបតាំងពីឆ្នាំ២០១៥ និងកំពុងត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាពេលដ៏ខ្លីខាងមុខនេះ ព្រមជាមួយនឹងចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា បន្ថែមពីនេះ អ្វីដែលជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបនោះ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត ស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាក់ស្តែង នៅក្នុងការកសាង និងអភិវឌ្ឍប្រទេសកន្លងមក វិស័យព័ត៌មាន បានចូលរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗរួមមាន៖ ទី១.ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី២.ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើដល់ក្រោម និងពីក្រោមឡើងលើ ទី៣.ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ទី៤.ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី៥.ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព ដែលបៀបដូចជាថ្នាំពេទ្យដ៏ពិសិដ្ឋសម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺប្រៀបដូចជាថ្នាំពុលសម្រាប់សង្គមជាតិទៅវិញ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន…
-
សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យបង្ការទប់ស្កាត់រាល់ឧបាយកលដែលប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត និងសកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ ឱ្យចូលរួមបំផុស អប់រំ លើកទឹកចិត្តប្រជាពលរដ្ឋអំពីតម្លៃ និងសារសំខាន់នៃការបោះឆ្នោត ដើម្បីប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងធ្វើការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គ.ជ.ប ចូលរួមបង្ការទប់ស្កាត់រាល់សកម្មភាពនានា និងឧបាយកលដែល ប៉ុនប៉ងរំលោភបំពានបំផ្លាញដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត ព្រមទាំងកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមតាមគ្រប់រូបភាព ជាពិសេសត្រូវលើកកម្ពស់ការគោរពអនុវត្តឱ្យបានត្រឹមត្រូវ នូវច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។ ការណែនាំនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចបន្តថាទន្ទឹមនេះ នៅផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ មួយចំនួន នៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងប្រើប្រាស់គ្រប់ល្បិចកល ដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច…
-
គ.ជ.ប ចេញសេចក្តីជូនដំណឹងស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានបន្តសុពលភាពសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ស្របតាមអនុក្រឹត្យលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ អ្នកបោះឆ្នោតអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពខាងលើនេះ ដើម្បីបំពេញលក្ខខណ្ឌបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតបាន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ គ.ជ.ប បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា។ ការចេញ ឯ.អ មានរយៈពេល៣០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២២ ខែមិថុនា នឹងត្រូវបញ្ឈប់នៅថ្ងៃសុក្រ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យនិយមន័យពាក្យ «អំណាច និងឥទ្ធិពល»

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកយកជ្រុងពីរមកនិយាយ គឺ អំណាច និងឥទ្ធិពល។ ដោយឯកឧត្តមបានបញ្ជាក់ថា អំណាច បានន័យថា ជាលទ្ធភាពដែល ធ្វើឱ្យមនុស្សអនុវត្តអ្វី ដែលយើងចង់បាន។ អំណាចជាមូលដ្ឋាន នៃការកសាងឥទ្ធិពល ប៉ុន្តែអំណាចក៏ជាមូលដ្ឋានដែលអាចបំផ្លាញឥទ្ធិពលដែរ។ អំណាចប្រើត្រូវ បានយូរ អំណាចប្រើខុសឆាប់រលាយ។ ឥទ្ធិពល គឺអ្វីដែលធ្វើឱ្យមនុស្សជឿ ទុកចិត្តលើយើង។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ឥទ្ធិពល គឺជាមូលដ្ឋានដើម្បីអនុវត្តអំណាចឱ្យមានប្រសិទ្ធភាព។ អំណាច និងឥទ្ធិពល តុល្យភាពត្រូវតែឱ្យមាន។ ប្រជាពលរដ្ឋយើងជឿគណបក្សប្រជាជនកម្ពុជា ឱ្យយើងដឹកនាំប្រទេសទោះ ទោះបីជាពេលខ្លះយើងត្រូវដាក់អនុវត្តគោលការណ៍លំបាកក៏ដោយ ដូចជាពេលកូវីដ យើងត្រូវបិទ ប្រទេសចោលក៏ដោយ ដើម្បីកុំឱ្យរាល តែគាត់នៅជាមួយយើង ព្រោះគាត់ទុកចិត្តយើង ព្រោះគាត់យល់ថា អ្វីដែលគណបក្សប្រជាជនកម្ពុជាធ្វើ គឺដើម្បីសេចក្តីសុខទាំងអស់គ្នា នឹងហើយឥទ្ធិពល គឺភាពជឿជាក់របស់ប្រជាពលរដ្ឋ”៕ដោយ៖ពលជ័យ
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ភារកិច្ចចំពោះមុខ៣ របស់សកម្មជនយុវជនបក្ស នៅក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា ភារកិច្ចចំពោះមុខ ៣ របស់សកម្មជនយុវជនបក្ស នៅក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខនេះ រួមមាន៖ ទី១. សកម្មជនគណបក្សយើងគ្រប់ៗរូប ត្រូវបង្ហាញឱ្យប្រជាពលរដ្ឋយល់ថា ការបោះឆ្នោត ជាកាតព្វកិច្ចដ៏សំខាន់បំផុតមួយនៃសង្គមប្រជាធិបតេយ្យ ដែលត្រូវបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ; ទី២. ការទៅបោះឆ្នោត គឺជាឱកាសឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធនយោបាយ ដែលនឹងនាំមកនូវការប្រែប្រួលដ៏វិជ្ជមានសម្រាប់ខ្លួនឯង និងសម្រាប់អ្នកនៅជុំវិញខ្លួន; និងទី៣. ការទៅចូលរួមបោះឆ្នោត គឺជាការផ្តល់នូវកិត្តិយស, ការពេញចិត្ត និងការផ្តល់ទំនុកចិត្តចំពោះអ្នកដឹកនាំដែលខ្លួនពេញចិត្ត ។ ជារួម ប្រជាជនខ្មែរគ្រប់រូប និងគ្រប់និន្នាការនយោបាយ គឺបានទទួលផលពីសង្គមជាតិ ហើយអ្វីដែលអាចតបស្នងវិញបាន គឺការទៅចូលរួមបោះឆ្នោត ។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី (កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា យើងគ្រប់ៗគ្នា សុទ្ធតែបានរស់រានមកដល់ថ្ងៃនេះ ដោយសារការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត…
-
សម្តេចក្រឡាហោម៖ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ពុំបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរនោះទេ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាលឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅក្នុងរដ្ឋសភាលើកទី៩ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា បានមានប្រសាសន៍ថា សំណើសុំធ្វើវិសោធនកម្មច្បាប់នេះ មានខ្លឹមសារពាក់ព័ន្ធតែលក្ខខណ្ឌសម្រាប់ការឈរឈ្មោះឱ្យគេបោះឆ្នោតប៉ុណ្ណោះ។ ពោលគឺពុំបានធ្វើឱ្យប៉ះពាល់ឡើយដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ ដូចនេះ ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតនៅតែជាសិទ្ធិរបស់ពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតនោះទេ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “យោងតាមខ្លឹមសារ នៃវិសោធនកម្មច្បាប់នេះ ក្នុងករណីដែលមិនបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០៣នេះ ដែលគ្មានមូលហេតុសមស្រប ពលរដ្ឋដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត និងត្រូវបាត់បង់នូវសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតចំនួន៤ បន្តបន្ទាប់គ្នា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅឆ្នាំ២០២៤ ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណិត្តិទី៤ ឆ្នាំ២០២៤ ការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ នៃរដ្ឋសភា នៅឆ្នាំ២០២៨”។ សម្តេចក្រឡាហោមបានបញ្ជាក់ទៀតថា វិសោធនកម្មនេះ ក៏ពាក់ព័ន្ធទៅនឹងទោសបញ្ញត្តិផងដែរ។…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងខេត្តរតនគិរីផ្ទាល់ ដែលបានប្រែក្លាយពីខេត្តដាច់ស្រយាល មកជាខេត្តដែលកំពុងខិតកៀកជិតទៅនឹងបណ្តាខេត្តដទៃនានាទូទាំងប្រទេស តាមរយៈការធ្វើពិពិធកម្មលើគ្រប់វិស័យ ជាក់ស្តែងការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដ៏សម្បូរបែប បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច-សង្គម នៅក្នុងខេត្តនេះ កាន់តែមានភាពរស់រវើក ហើយក៏បានបើកឱកាសរីកចម្រើនផ្នែកជីវភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ជនជាតិនៅក្នុងខេត្តរតនគិរី ទាំងក្នុងពេលបច្ចុប្បន្ន និងតកូនចៅជាច្រើនជំនាន់ទៅមុខទៀត។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាវឌ្ឍនភាពនេះ មិនមែនកើតទ្បើងដោយចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលជំហររឹងមាំក្នុងបុព្វហេតុឥតប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិ និងប្រជាជន ដែលត្រូវបានកំណត់ជាគោលនយោបាយអាទិភាពចម្បងបំផុត ចាប់តាំងពីថ្ងៃកំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានបញ្ចប់ទាំងស្រុងនូវសង្គ្រាម និងជម្លោះបែកបាក់ផ្ទៃក្នុង ដោយនាំមកនូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ របស់កម្ពុជា។ លើសពីនេះ នៅក្នុងគ្រប់ដំណាក់កាលទាំងអស់នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ គឺ សម្តេចតេជោ…
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា អាចទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសស្រាក់សស្រាំ និងយ៉ាងកុះករពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន និងអ្នកមានចំណេះដឹងអាស្រ័យលើកត្តាចំនួន៤សំខាន់ៗ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាអាចទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសស្រាក់សស្រាំ និងយ៉ាងកុះករពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន និងអ្នកមានចំណេះដឹងអាស្រ័យលើកត្តាចំនួន៤សំខាន់ៗរួមមាន៖ ទី១.សមិទ្ធផលនៃតឹកតាងប្រវត្តិសាស្ត្រ ចក្ខុវិស័យ និងសកម្មភាពជាប្រចាំរបស់គណបក្ស ដោយឈរលើបុព្វហេតុជាតិ និងប្រជាជនយ៉ាងត្រឹមត្រូវ និងច្បាស់លាស់រាប់ចាប់ពីការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសការសង្គ្រោះជីវិតរបស់ប្រជាជនក្មេងចាស់ពីជំងឺរាតត្បាតជាសាកលដ៏កាចសាហាវ គឺជំងឺកូវីដ-១៩ ទី២.ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដើម្បីទទួលបានឱកាសក្នុងការរួមចំណែក ដើម្បីធ្វើឱ្យសង្គមជាតិយើងមានការវិវត្តន៍ក្នុងផ្លូវវិជ្ជមាន តាមរយៈការធ្វើពិតដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ទី៣.គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយប្រាកដនិយម មិនប្រជាភិថុត និងមិនសន្យានោះទេ ពិសេសបានគោរពបដិបត្តិយ៉ាងម៉ឺងម៉ាត់នូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយបំពេញតួនាទីជាគណបក្សដែលកើតពីប្រជាជន របស់ប្រជាជន និងដើម្បីប្រជាជន និងទី៤.គណបក្សប្រជាជនកម្ពុជាបានរក្សាភាពស្មោះត្រង់ក្នុងការបម្រើជាតិ និងប្រជាជនតែមួយឥតងាករេ ហើយជាពិសេសគណបក្សតែងរក្សាបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ ចាប់ពីកម្រិតកំពូលដល់ថ្នាក់ក្រោម និងតែងបានកែលម្អចំណុចខ្វះខាតដោយអនុវត្តអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់”។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង…