Category: Politico 360

  • ថ្ងៃទី២៩ មិថុនា ព្រឹទ្ធសភាបន្តសម័យប្រជុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួន ៦ផ្សេងទៀត

    ថ្ងៃទី២៩ មិថុនា ព្រឹទ្ធសភាបន្តសម័យប្រជុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួន ៦ផ្សេងទៀត

    ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួន៦ផ្សេងទៀត។ ការកំណត់ថ្ងៃប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ។២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខលផៅវ័រ សម្រាប់អនុវត្តគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង ។ ៣-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡាផៅវ័រឯ.ក សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង ។ ៤-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសនបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ដោយបានផ្តោតលើចំណុចអាទិភាពសំខាន់ចំនួន៣ គឺ ជីវិត ជីវភាព និងកិត្តិយស។ ទី១.ជីវិត៖ សំដៅដល់ការរំដោះជាតិ និងប្រជាជនចេញពីរបប ប៉ុល ពត និងការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាការជួយសង្គ្រោះជីវិតឱ្យឆ្លងផុតពីរណ្តៅមរណៈនៃជំងឺកូវីដ-១៩។ ទី២.ជីវភាព៖ សំដៅដល់ការផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់របបសន្តិសុខសង្គមនានា ដែលបន្តកើនឡើងជាបន្តបន្ទាប់ រួមជាមួយនឹងប័ណ្ណថែទាំសុខភាព ការផ្តល់សម្បទានដីសង្គមកិច្ច និងការសាង់សង់ផ្ទះសម្រាប់អតីតយុទ្ធជន ក៏ដូចជាការយកចិត្តទុកដាក់ជាច្រើនផ្សេងទៀត ដែលរួមមានផងដែរនូវការបណ្តុះបណ្តាលបន្ថែមសម្រាប់ការចាប់អាជីពពិតប្រាកដមួយនៅក្រោយពេលចូលនិវត្តន៍ និងការផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជនក្នុងការចូលបម្រើការងារតាមសមត្ថភាពជំនាញ និងទី៣.កិត្តិយស សំដៅដល់ការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងការបន្តកសាង និងអភិវឌ្ឍន៍ជាតិ រួមទាំងការបំពាក់គ្រឿងឥស្សរិយយសដើម្បីរំឭកបញ្ជាក់អំពីការទទួលស្គាល់ និងការតបស្នងសងគុណចំពោះវីរភាព និងគុណបំណាច់របស់អតីតយុទ្ធ ក៏ដូចជាការកំណត់យកថ្ងៃ២១ មិថុនា ជារៀងរាល់ឆ្នាំ ជា “ទិវាអតីតយុទ្ធជនកម្ពុជា” ជាដើម។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន…

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យជនរួមជាតិមានការភិតភ័យចំពោះការចល័តកងទ័ព ដើម្បីការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគិរី មណ្ឌលគីរី ក្រចេះ ដើម្បីកម្ចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យជនរួមជាតិមានការភិតភ័យចំពោះការចល័តកងទ័ព ដើម្បីការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគិរី មណ្ឌលគីរី ក្រចេះ ដើម្បីកម្ចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសអំពាវនាវកុំឱ្យជនរួមជាតិមានការភិតភ័យចំពោះការចល័តកងទ័ព ដើម្បីការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ដើម្បីកម្ចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស។ គួររម្លឹកឱ្យដឹងថា កាលពីព្រឹកថ្ងៃដដែលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឱ្យបញ្ចេញអាវុធទំនើបរបស់កម្ពុជា បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ទាំងអស់ដែលបានហោះចូលទឹកដីកម្ពុជានៅខេត្តភាគឦសានប្រទេស៕ សូមជូនសារសំឡេងសម្តេចតេជោ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឱ្យបញ្ចេញអាវុធទំនើបរបស់កម្ពុជា បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ទាំងអស់ដែលបានហោះចូលទឹកដីកម្ពុជានៅខេត្តភាគឦសានប្រទេស។ នេះបើយោងតាមសារពិសេសជាសំឡេង។ខ្លឹមសារសារបញ្ជាពិសេសមានដូចតទៅ៖ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា (ទី១) សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាបន្ថែមពាក់ព័ន្ធការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា.(ទី២)

  • បណ្ឌិត ហ៊ុន ម៉ាណែត៖ មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេសជាប់រហូតមក គឺដោយសារគណបក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេ គឺកើតដោយសារប្រជាជន ដើម្បីប្រជាជន និងរបស់ប្រជាជន

    បណ្ឌិត ហ៊ុន ម៉ាណែត៖ មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេសជាប់រហូតមក គឺដោយសារគណបក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេ គឺកើតដោយសារប្រជាជន ដើម្បីប្រជាជន និងរបស់ប្រជាជន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេសជាប់រហូតមក គឺដោយសារគណបក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេ គឺកើតដោយសារប្រជាជន ដើម្បីប្រជាជន និងរបស់ប្រជាជន។ ដូច្នេះ គ្រប់ពេលតែងមានវត្តមានថ្នាក់ដឹកនាំ និងសមាជិកបក្សនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកបំផុត គឺមិនរត់ចោលប្រជាជន ហើយខិតខំជួយប្រជាជន និងសង្គ្រោះជីវិតប្រជាជន តួយ៉ាងដូចជាដំណាក់កាលនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះជាដើម គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានដាក់ចេញនូវយន្តការ វិធីសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងមកផ្តល់ជូនប្រជាជនបានទាន់ពេលវេលា ហើយឈានមកដល់ការបើកដំណើរការ ប្រទេសជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័សបំផុត។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងមក ក៏ដូចជាគ្រប់ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងគាំទ្រច្រើន និងអាចដឹកនាំរាជរដ្ឋាភិបាល គឺដោយសារម្ចាស់ឆ្នោតបានផ្តល់នូវការទុកចិត្ត និងការជឿជាក់លើការដឹកនាំ និងគុណបំណាច់ដ៏ធំធេងរបស់បក្ស ជាពិសេសសមិទ្ធផលវិជ្ជមានជាច្រើនដែលបានធ្វើសម្រាប់ជាតិ និងប្រជាជន។ ភាពជោគជ័យនេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ព្រោះថាសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោត គឺមិនងាយយកបានដោយងាយស្រួល ឬដល់ថ្ងៃគាត់ទៅគូសជូននោះទេ។ សន្លឹកឆ្នោតដែលទទួលបាន…

  • គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាប្រជុំដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួន៦ផ្សេងទៀត នៅថ្ងៃស្អែកនេះ

    គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាប្រជុំដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួន៦ផ្សេងទៀត នៅថ្ងៃស្អែកនេះ

    ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៨ ខែមិថុនាស្អែកនេះ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួន៦ផ្សេងទៀត ក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែមិថុនាស្អែកនេះ គណៈកម្មការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា នឹងប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន៨ មានដូចជា៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភានីតិកាលទី៤។២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងវាលថ្មកំបុត អនុភាព ១០០មេហ្គាវ៉ាត់ ខេត្តកោះកុង ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការចិញ្ចឹមចលនារស់រវើក ការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ និងការតម្កល់ផលប្រយោជន៍ប្រជាជនជាធំក្នុងគ្រប់កាលៈទេសៈ រាប់ចាប់តាំងពីពេលដែលបក្សត្រូវបានបង្កើតឡើងមកម្ល៉េះ។ ក្នុងន័យនេះ សកម្មជនយុវជនបក្សត្រូវបន្តនូវស្មារតី និងសកម្មភាពរបស់យុវជនរៀមច្បង តាមរយៈភារកិច្ចសំខាន់ចំនួន៣រួមមាន៖ ទី១.ថែរក្សាសមិទ្ធផលវិជ្ជមានដែលយុវជនរៀមច្បងបានកសាងឡើង ទី២.ខិតខំប្រឹងប្រែងកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងទី៣.រៀបចំមូលដ្ឋានឱ្យបានកាន់តែរឹងមាំដើម្បីផ្ទេរបន្តទៅឱ្យយុវជនជំនាន់ក្រោយ។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដាខាងមុខនេះ គឺដើម្បីបង្ហាញនូវស្មារតីមោះមុត បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ និងឥទ្ធិពលដ៏ខ្លាំងក្លារបស់ទ័ពជំរំទេវតា ក្នុងធ្លុងមហាសាមគ្គីជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាសកម្មជនយុវជនបក្ស យើងម្នាក់ៗមានភារកិច្ចចូលរួមចំណែកធានានិរន្តភាពយូរអង្វែងរបស់គណបក្ស ដែលសព្វថ្ងៃជាគណបក្សធំ មានសមាជិកគ្រួសារច្រើន និងកំពុងកាន់អំណាច…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ យើងមិនអាចបំភ្លេចបាននូវតម្លៃនៃសន្តិភាពបានឡើយ

    ឯកឧត្តម ហ៊ុន ម៉ានី៖ យើងមិនអាចបំភ្លេចបាននូវតម្លៃនៃសន្តិភាពបានឡើយ

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានមានប្រសាសន៍បញ្ជាក់ថា មានសន្តិភាព មានការអភិវឌ្ឍ មានការរីកចម្រើន ហើយតាមរយៈសមិទ្ធផលទាំងអស់នេះ យើងមិនអាចបំភ្លេចបាននូវតម្លៃនៃសន្តិភាពបានឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា នៅក្នុងវត្តព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) ដែលស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ អញ្ជើញមានវត្តមាននាឱកាសនេះ មានសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សរុប ១,៤៦១នាក់។ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី មានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែងដែលបានមកចូលរួមជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ និងបានចូលរួមអបអរសាទរ និងអនុមោទនាជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ អ្នកឃុំត្រពាំងគងចំពោះការសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា នៅក្នុងវត្តព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) នាពេលនោះផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែបានយកចិត្ត ទុកដាក់…

  • សម្តេចតេជោ ហ៊ុន សែន៖គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលមានលក្ខណៈស្មុគស្មាញ បង្កផលប៉ះពាល់ដល់សុខុមាលភាព​មនុស្ស​រាប់លាននាក់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ

    សម្តេចតេជោ ហ៊ុន សែន៖គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលមានលក្ខណៈស្មុគស្មាញ បង្កផលប៉ះពាល់ដល់សុខុមាលភាព​មនុស្ស​រាប់លាននាក់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលមានលក្ខណៈស្មុគស្មាញ និងបានបង្កផលប៉ះពាល់​ដល់​សុខុមាលភាពមនុស្ស​រាប់លាននាក់ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមនៃបណ្ដា​ប្រទេសស្ទើរតែ​ទាំងអស់នៅលើ​សកលលោក។ នេះបើយោងតាមសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​ប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ សារលិខិតសម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាភាគីហត្ថលេខីនៃ​អនុសញ្ញានិងពិធីសាររបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងគ្រឿងញៀន សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវមនោសញ្ចេតនា រីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបន្តដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាដើម្បី បង្ហាញឱ្យឃើញពីឆន្ទៈដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមការប្តេជ្ញាចិត្តនិងកម្មវិធីនយោបាយ​ដ៏មុតស្រួច​របស់រាជរដ្ឋា​ភិបាលកម្ពុជា។ សម្តេចតេជោបន្តថា សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ប្រជាជនជា​ចម្បង ៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារ អប់រំបង្ការ» ក្នុងគោលបំណងផ្ដោតការ យកចិត្តទុក​ដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជនឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាមួយនេះ ក៏ទាមទារឱ្យមាន​ការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន…

  • គ.ជ.ប អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ដើម្បីឱ្យគណបក្សនយោបាយអាចឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតដោយស្មើភាពគ្នា

    គ.ជ.ប អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ដើម្បីឱ្យគណបក្សនយោបាយអាចឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតដោយស្មើភាពគ្នា

    ភ្នំពេញ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ច.ប.ត.រ) ការឃោសនាបោះឆ្នោត មានទិសដៅឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួន ជូនអ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួន ដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ គ.ជ.ប បន្តថា នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ច.ប.ត.រ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅ ដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ ជាមួយគ្នានេះ…