-
ឯកឧត្តម ចាយ បូរិន ៖ ក្រុមការងារគណបក្សទាំងអស់ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខ្ពស់
ត្បូងឃ្មុំ៖ សម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមការងារគណបក្សទាំងអស់ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខ្ពស់ និងរៀបចំយុទ្ធនាការឃោសនាឲ្យបានអធិកអធមប្រកបដោយប្រសិទ្ធភាព ហើយត្រូវត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកបក្សតាមក្រុមនីមួយៗឱ្យបានច្បាស់លាស់។ នេះជាការផ្តាំផ្ញើររបស់ ឯកឧត្តម ចាយ បូរិន ប្រធានគណៈកម្មការច្បាប់គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស ចំនួន ៥១១នាក់ នៅមន្ទីរគណបក្សស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មការច្បាប់គណបក្សស្រុក ដែលបានចុះឈ្មោះភា្នក់ងារគណបក្សទៅ គឃ.សប បានទាន់ពេលវេលាកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំបំពេញបែបបទ និងឯកសារ ជូនដល់ប្រជាពលរដ្ឋ ដែលមិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យទទួលបាននូវឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតបានយ៉ាងល្អប្រសើរ។ ឯកឧត្ដម បានធ្វើបទបង្ហាញលើចំណុចសំខាន់ៗរបស់ច្បាប់ បទបញ្ជា និងនីតិវិធី គ្រប់ដំណាក់កាល ដែលគិតចាប់ពីពេលឃោសនារកសំឡេងឆ្នោត រហូតដល់ពេលប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ដោយពន្យល់អមជាមួយនឹងកាលបរិច្ឆេទសំខាន់ៗ ដែលមានកំណត់នៅក្នុងប្រតិទិនរបស់ គ.ជ.ប និងលើកឡើងនូវបទពិសោធន៍ជាក់ស្តែង…
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចបញ្ឈប់ជាស្ថាពរនូវការប្រើប្រាស់ហ្វេសប៊ុកផ្លូវការរបស់សម្ដេចដែលមានអ្នកចូលរួមជាង១៤លាននាក់

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ជាផ្លូវការអំពីការសម្រេចចិត្តបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ហ្វេសប៊ុក(Facebook)ដែលមានអ្នកចូលរួមជាង១៤លាននាក់។សម្ដេចក៏ស្នើឱ្យជំនួយការសម្ដេចលុបចោលគណនីFacebook របស់សម្តេចភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឱ្យលប់ឈ្មោះសម្ដេចចេញពីបញ្ជីFacebook ផងដែរ។នេះបើយោងតាមការបញ្ជាក់របស់សម្ដេចលើបណ្ដាញសង្គមតេឡេក្រាមនារាត្រីថ្ងៃទី ២៩ខែមិថុនាឆ្នាំ២០២៣។ លើបណ្ដាញសង្គមខាងលើ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា”បងប្អូនជនរួមជាតិជាទីស្រឡាញ់!ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក(Facebook)ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើឱ្យមានការភ័ន្តច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះខ្ញុំបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម(Telegram)ដែលមិនបារម្ភពីការចូលលួចដូចFacebook “។ សម្ដេចតេជោបន្តថា អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។ខ្ញុំសូមស្នើរឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebooឱ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាមFacebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែលtelegram របស់ខ្ញុំវិញដើម្បីទទួលបាន ព័ត៌មាននិងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ។ខ្ញុំក័បានបង្កើតគណនីTikTokថ្មីនិងមានមនុស្ស២នាក់យក ឈ្មោះខ្ញុំទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០ម៉ឺននាក់ ចូលចិត្តជាង៤លាននាក់។ឯមួយទៀតមានអ្នកតាម១ លាន២សែននាក់និងអ្នកចូលចិត្តជាង១២លាននាក់។ចាប់ពីពេលនេះFacebook ណាមានឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៖ កម្លាំងសមត្ថកិច្ចជិត១០ម៉ឺននាក់ ត្រៀមការពារសន្តិសុខកំលុងឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប្រមាណជិត១០ម៉ឺននាក់ បានត្រៀមសម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រនៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ។ ក្នុងចំណោមកម្លាំងសមត្ថកិច្ចជិត១០ម៉ឺននាក់នេះ គឺសម្រាប់ការឃោសនាបោះឆ្នោតប្រើប្រាស់កម្លាំងតែជាង២ម៉ឺននាក់តែប៉ុណ្ណោះ និងកម្លាំងជាង៧ម៉ឺននាក់ សម្រាប់ការពារនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយមានត្រៀមកម្លាំងអន្តរាគមន៍នៅតាមមូលដ្ឋានសរុបប្រមាណជាង៦ពាន់នាក់ និងមានត្រៀមកម្លាំងថ្នាក់ជាតិប្រមាណជាង១ពាន់នាក់ទៀត ដើម្បីត្រៀមចេញប្រតិបត្តិការនៅក្នុងករណីមានហេតុការណ៍ចៃដន្យយថាហេតុកើតឡើងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ប្រាប់ AMS ថា ចំនួនកម្លាំងសន្តិសុខសម្រាប់ការពារយុទ្ធនាការឃោសនាបោះឆ្នោត ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ គឺមានចំនួនសរុបប្រមាណជិត១០ម៉ឺននាក់ ដោយក្នុងនោះមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ និងមានកម្លាំងជាកម្លាំងជំនួយ គឺកម្លាំងរបស់ប្រជាការពារ។ ជាគោលការណ៍កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងកងយោធពលខេមរភូមិន្ទ គឺជាកម្លាំងការពារភូមិសាស្ត្រខាងក្រៅ គឺជួយអន្តរាគមន៍នៅតាមភូមិសាស្ត្រនីមួយៗ។ ដោយឡែកកម្លាំងការពារផ្ទាល់…
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៤ គឺមនុស្ស ផ្លូវ ទឹក និងភ្លើង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា កត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ (កៅស៊ូ AC) ប្រវែង ៤០០០ ម៉ែត្រ ទទឹងប្រវែង ៥០ ម៉ែត្រ និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េចំនួន ២ ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម» រាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្តឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ…
-
តំណាងរាជរដ្ឋាភិបាលនឹងអញ្ជើញមកបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃស្អែកនេះ

អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៩:០០នាទីព្រឹក តំណាងរាជរដ្ឋាភិបាលនឹងអញ្ជើញមកបំភ្លឺជូន ក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី៩ នីតិកាលទី៦ និងព្រឹទ្ធសភាបាន ពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ នាសម័យប្រជុំ លើកទី១០ នីតិកាលទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ គួរបញ្ជាក់ឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ទាំងមូលដោយឥតកែប្រែ ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រ-កម្ពុជា ព្រមទាំង ដើម្បី ពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីឱ្យអនាគតអ្នកដឹកនាំនយោបាយ ដែល មានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវ…
-
ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាតទាំងមូលដោយឥតកែប្រែ

ភ្នំពេញ៖ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ទាំងមូលដោយឥតកែប្រែ ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលបានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត នៅក្នុងអង្គប្រជុំព្រឹទ្ធសភា។ ឯកឧត្តម កើត រិទ្ធបានបញ្ជាក់ថា ការធ្វើបវិសោធនកម្មនេះនេះ មិនខុសទៅនឹងច្បាប់ ឬក៏រដ្ឋធម្មនុញ្ញទេ គឺសេចក្តីព្រាងច្បាប់នេះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ។ សេចក្តីព្រាងច្បាប់នេះ ស្របទៅតាមមាត្រា ៩១ថ្មី នៃរដ្ឋធម្មនុញ្ញ និងធ្វើស្របតាមមាត្រា ៣៤ថ្មី (មួយ)នៃរដ្ឋធមម្មនុញ្ញ។ មូលដ្ឋានគ្រឹះនៃការធ្វើវិសោធនកម្មនេះ គឺមានរឹងមាំទាំងក្នុងទ្រឹស្តី ទាំងក្នុងរដ្ឋធម្មនុញ្ញ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា “វិសោធនកម្មនេះ គឺមិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោទេ វិសោធមកម្មនេះ គឺប៉ះពាល់តែទៅលើសិទ្ធិនៅក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត។ បើយើងជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ យើងស្រឡាញ់ប្រជាធិបតេយ្យត្រូវចាប់ផ្តើមដំបូងមុនគេបំផុតត្រូវចេញទៅបោះឆ្នោតសិន បើយើងមិនទាន់បានធ្វើជាគំរូគេផង យើងម៉េចទៅធ្វើជាអ្នកដឹកនាំកើត។ លក្ខខណ្ឌមួយនេះ មិនត្រឹមតែការពារទៅលើកិច្ចដំណើរការបោះឆ្នោត ប៉ុន្តែលើកម្ពស់គុណតម្លៃស្នូលនៃប្រជាធិបតេយ្យតាមរយៈការពអ្រឹងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដែលជាអនាគតមេដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត”។ ប្រភពដដែលបានអះអាងថា “ច្បាប់នេះ…
-
ក្រសួងការបរទេស៖ «ការហោះចូលដែនអាកាសកម្ពុជារបស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា»

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្ត ដាឡាក់ (Dak Lak) ប្រទេសវៀតណាម និងចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ទៅលើស្នាក់ការប៉ូលិសនៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថេរភាពរបស់ប្រទេសជិតខាងជាមិត្ត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តេជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តេជាតិ បានបន្តថា ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និងគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងការទប់ស្កាត់ មិនឱ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីនោះឡើយ។ ជាមួយនេះ បន្ទាប់ពីព្រឹត្តិការណ៍ហិង្សាខាងលើនេះ កម្ពុជាក៏ទទួលបានព័ត៌មានពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្ដោយខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្ត រតនគិរី និងខេត្តមណ្ឌលគីរី មានយន្តហោះគ្មានមនុស្សបើកបរ (drones) ហោះចូលដែន អាកាសកម្ពុជា ជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណនេះ គឺជាការរំលោភបំពានយ៉ាងគន្លើននិងមិនអាច អត់ឱនឱ្យបានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា…
-
បណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់រថយន្តដឹកជញ្ជូន២៣០គ្រឿង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូន ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយអបអរសាទរចំពោះការប្រគល់-ទទួលរថយន្តដឹកជញ្ជូនសរុបចំនួន២៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន៦២អង្គភាព។ ព្រឹត្តិការណ៍នេះ គឺជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំរបស់សប្បុរសជនខ្មែរ ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិយើង។ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមសម្តេចទាំងទ្វេ សូមសម្តែងនូវការអរគុណចំពោះសប្បុរសជនខ្មែរយើងទាំងអស់ ដែលតែងបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាននូវដំណើរការកំណែទម្រង់របស់ខ្លួន សំដៅកសាង និងពង្រឹងប្រៀបការពារជាតិឱ្យបានកាន់តែរឹងមាំ ធានាបាននូវឯករាជ្យ…
-
ក្រសួងមហាផ្ទៃ៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា «សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត» មិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ ដោយ «ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញ និងក៏ពុំមែនជាកាតព្វកិច្ច ដូចបានកំណត់នៅតាមបណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួននោះដែរ។ ផ្ទុយទៅវិញសេចក្តីព្រាងច្បាប់នេះ បានពង្រឹងនិងលើកកម្ពស់ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះជាតិ មាតុភូមិ និងប្រជាជន ក្នុងនាមជាប្រជាពលរដ្ឋល្អ និងជាគំរូល្អ នៅក្នុងសង្គមប្រជាធិបតេយ្យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមក ព្រះរាជាណាចក្រកម្ពុជាតែងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមស្មារតីនៃរដ្ឋធម្មនុញ្ញ ដោយប្រកាន់យករបបនយោបាយតាមបែប «ប្រជាធិបតេយ្យសេរីពហុបក្ស» ដែលស្តែងចេញតាមរយៈដំណើរការជាទៀងទាត់នូវការបោះឆ្នោតទាំងសកល និងអសកល សរុបចំនួន១៨លើក។ ផ្អែកលើមូលដ្ឋាននេះ ក៏បានបង្ហាញថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា បានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងស្មារតីបន្តលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្ដើមរៀបចំ «សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត» និងត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំពេញអង្គ លើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ដូចមានចែងនៅក្នុងសេចក្តីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ត្រង់វាក្យខណ្ឌទី៥ នៃមាត្រា…
-
ថ្ងៃទី២៩ មិថុនា ព្រឹទ្ធសភាបន្តសម័យប្រជុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួនផ្សេងទៀត

ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួនផ្សេងទៀត។ ការកំណត់ថ្ងៃប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ។ ២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខលផៅវ័រ សម្រាប់អនុវត្តគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង ។ ៣-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡាផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង…