Category: Politico 360

  • វេទិកាសន្តិភាពកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងរួមគ្នាបោះឆ្នោតក្នុងសំឡេងតែមួយគឺ «បោះឆ្នោតដើម្បីសន្តិភាព»

    វេទិកាសន្តិភាពកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងរួមគ្នាបោះឆ្នោតក្នុងសំឡេងតែមួយគឺ «បោះឆ្នោតដើម្បីសន្តិភាព»

    វេទិកាសន្តិភាពកម្ពុជា ដែលមានបេសកកម្មផ្សព្វផ្សាយអំពីប្រវត្តិកសាងសន្តិភាព គុណតម្លៃនៃសន្តិភាព និងកាតព្វកិច្ចការពារសន្តិភាព ហើយដែលកំពុងបន្តរៀបចំវេទិកាសាធារណៈក្រោមប្រធានបទ«បោះឆ្នោត ដើម្បីសន្តិភាព» សូមធ្វើការអំពាវនាវដល់៖១-ប្រជាពលរដ្ឋខ្មែរទាំង២ភេទ និងយុវជនខ្មែរទាំងអស់ដែលមានអាយុគ្រប់១៨ឆ្នាំ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ… ទាំងអស់គ្នា សូមចេញទៅបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឱ្យបានគ្រប់ៗគ្នា កុំបីខកខាន។២-បងប្អូន ប្រជាពលរដ្ឋខ្មែរ និងយុវជនគ្រប់អាយុ១៨ឆ្នាំទាំងអស់ សូមអញ្ជើញចេញទៅបោះឆ្នោតក្នុង សំឡេងតែមួយគឺ «បោះឆ្នោតដើម្បីសន្តិភាព» ដោយប្រើសន្លឹកឆ្នោតរបស់បងប្អូន ឱ្យមានតម្លៃជាសន្លឹកឆ្នោត «ការពារសន្តិភាព»។៣-ការបោះឆ្នោតជាសិទ្ធិរបស់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសប្រជាធិបតេយ្យដែលបងប្អូន ត្រូវអនុវត្តសិទ្ធិនេះរៀងរាល់៥ឆ្នាំម្តងៗ… ដូចនេះដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិយើង សូមបងប្អូន កុំចាញ់បោក ចាញ់កល ពួកក្រុមនយោបាយបំពុលសង្គម កុំឱ្យគេអូសទាញបងប្អូន ឱ្យខកខានអនុវត្តនូវសិទ្ធិបោះ ឆ្នោត ដែលជាសិទ្ធិដ៏មានសារៈសំខាន់នេះឱ្យសោះ។ វេទិកាសន្តិភាពកម្ពុជា តាមរយៈវេទិកាសាធារណៈដែលផ្សព្វផ្សាយអំពីប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព» និងសកម្មភាពបេសកកម្មរបស់ខ្លួន យើងសង្ឃឹមថា បងប្អូន ប្រជាពលរដ្ឋខ្មែរ និង យុវជនខ្មែរដែលមានអាយុគ្រប់១៨ឆ្នាំ នឹងអញ្ជើញចេញទៅបោះឆ្នោតគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិជាពលរដ្ឋរបស់ខ្លួន នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយមិនមានការអាក់ខានឡើយ…៕

  • គ.ជ.ប៖ នៅថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

    គ.ជ.ប៖ នៅថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

    នៅថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បណ្ដាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត បានធ្វើការឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នាដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែកខិត្តបណ្ណ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានកត់សម្គាល់ឃើញថា នៅថ្ងៃទីពីរនេះ មានចំនួនគណបក្សនយោបាយធ្វើសកម្មភាពហែក្បួនឃោសនា ច្រើនជាងថ្ងៃទីមួយ ដោយការហែក្បួនឃោសនាបានប្រព្រឹត្តទៅនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។ ជាក់ស្តែង គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្ស កម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ រីឯគណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ និងមណ្ឌលខេត្តក្រចេះ។ ចំណែកគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំ-សង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង។ គ.ជ.ប បានបញ្ជាក់ថា ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង…

  • ឯកឧត្តម នេត្រ ភក្ត្រា៖ សូមបងប្អូនដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងសូមបោះជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ!

    ឯកឧត្តម នេត្រ ភក្ត្រា៖ សូមបងប្អូនដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងសូមបោះជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ!

    ក្នុងថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ ខេត្តកំពត បានបន្តដឹកនាំក្រុមការងារគណបក្សមូលដ្ឋានសង្កាត់ទាំង៣ ដើម្បីផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ព្រមទាំងគោលនយោបាយអាទិភាពនានាដែលគណបក្សបានដាក់ចុះសម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាអនុវត្ត។ គោលនយោបាយដែលបានគិតគូរយ៉ាងហ្មត់ចត់ និងជាក់ស្តែងនិយមដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់ៗរូប និងដើម្បីឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់។ «នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ គណបក្សប្រជាជនកម្ពុជាមានរូបទេវតាបាចផ្កាជាសញ្ញា មានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត, សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង! បោះជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ! បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីដ៏ពេញលេញ! គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ!»។ នេះគឺជាសារដែលឯកឧត្តមអនុប្រធានក្រុមការងារគណបក្សបានពន្យល់ជូនប្រជាពលរដ្ឋ ព្រមទាំងបានពន្យល់ពីគោលនយោបាយគណបក្ស និងកិច្ចការអាទិភាពមួយចំនួនដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងអនុវត្តពេលជាប់ឆ្នោតដឹកនាំប្រទេសអាណត្តិទី៧។ ឯកឧត្តម នេត្រ ភក្ត្រា បានផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបូកគោនូវគោលនយោបាយអាទិភាព និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដូចជាការផ្តល់នូវការគាំទ្រថវិកាជូនស្ត្រីមានផ្ទៃពោះ និងសម្រាលបុត្រ, ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រីសាធារណៈដែលគ្របដណ្ដប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ…

  • អ្នកវិភាគចៅចាក់ស្មុក៖ សន្ធឹក​​ជើងនៃទ័ពទេវតាក្នុងថ្ងៃ​ទី​១​នៃយុទ្ធនាការឃោសនាបោះឆ្នោតបង្ហាញពីទឹកចិត្តដ៏មោះមុតក្នុងការការពារ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របតាមកម្មវិធីនយោបាយដែលបានដាក់ចុះ

    អ្នកវិភាគចៅចាក់ស្មុក៖ សន្ធឹក​​ជើងនៃទ័ពទេវតាក្នុងថ្ងៃ​ទី​១​នៃយុទ្ធនាការឃោសនាបោះឆ្នោតបង្ហាញពីទឹកចិត្តដ៏មោះមុតក្នុងការការពារ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របតាមកម្មវិធីនយោបាយដែលបានដាក់ចុះ

    ភ្នំពេញ៖ទ័ពទេវតារាប់សែននាក់ជាមួយនឹងការតុបតែងដ៏ស្រស់ស្អាតដោយស្លៀកសម្លៀកបំពាក់សញ្ញាគណបក្សប្រជាជនកម្ពុជា​ប្រកប​ដោយទឹកមុខញញឹមប្រិមប្រិយ និងជំនឿទុកចិត្ត បានចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្នុងថ្ងៃទី១ ខែកក្កដានេះដែលបើក​ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសកម្ពុជា។ សន្ធឹកជើងដ៏សន្ធាប់ និងសំឡេងគាំទ្រដ៏ទ្រហឹង​អឹងកងនិងពោរពេញដោយភាពមោះមុតបានបង្ហាញពីទឹកចិត្តពុះកញ្ជ្រោលនៃពលរដ្ឋ​កម្ពុជាក្នុងការចូលរួម​ការពារ​សុខសន្តិភាព លទ្ធិប្រជាធិប​តេយ្យនិងការអភិវឌ្ឍដែលកម្ពុជាមានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​និងជានាយករដ្ឋមន្ត្រី។ គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសរយៈពេលជាង ៤០ ឆ្នាំមកនេះបាននាំកម្ពុជាឆ្ពោះទៅរកការ​អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងពោរពេញដោយមោទភាព កិត្យានុភាពជាតិ និងកិត្តិយស​ជាទីបំផុត​និងបានតម្កល់សុខសន្តិភាពជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ភាពសុខសាន្តនិងសុខដុមនីយកម្មរបស់សង្គមកម្ពុជា និងការអភិវឌ្ឍ។ ថ្ងៃនេះលេខរៀងទី១៨ និងស្លាកគណបក្សប្រជាជនកម្ពុជាត្រូវបានឃើញគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាដូចដែលគណបក្សប្រជាជនកម្ពុជា​តែងតែមានវត្តមានគ្រប់ទីកន្លែងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ អមដោយសម្រែកជយឃោសអបអរសាទរយ៉ាងកងរំពង។ សំខាន់​ជាងនេះ កម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជាដែលប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានផ្សព្វផ្សាយ​យ៉ាងទូលំទូលាយនៅទូទាំងប្រទេសដើម្បីបញ្ជ្រាបជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក៏ដូចជាប្រជាពលរដ្ឋឱ្យបានដឹងពីការតាំងចិត្តនិងការប្តេជ្ញារបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជា។ សារនយោបាយរបស់គណបក្ស​ប្រជាជនកម្ពុជាគឺ​ជា​សារដែលហ៊ានថា គឺហ៊ានធ្វើ និងជាសារនយោបាយដែលបានផ្តល់នូវកិច្ចគាំពារសង្គមយ៉ាងច្រើនដែលជាការគិតគូររបស់គណបក្សប្រជា​ជនកម្ពុជាជាពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិនិងប្រជាជនកម្ពុជា។​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខ​ជាមួយ​ប្រជាជន ពុះពារឆ្លងកាត់រាល់ ឧបសគ្គ ដឹកនាំប្រទេសឱ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាល អភិវឌ្ឍន៍ លើគ្រប់ វិស័យប្រកបដោយមោទនភាព។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការ បែកបាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ឫសគល់ ទៅជាទឹកដីដ៏ស្រស់បំព្រង ដែល…

  • គ.ជ.ប៖ ស្ថានភាពថ្ងៃទី១ នៃការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ

    គ.ជ.ប៖ ស្ថានភាពថ្ងៃទី១ នៃការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ

    ភ្នំពេញ៖ នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមការកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការសម្ដែងសិល្បៈ ការហែក្បួនឃោសនា ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែកខិត្តបណ្ណជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ។ គ.ជ.ប បានបន្តថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធខប) បានកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនាទ្រង់ទ្រាយធំនៅ គ្រប់មណ្ឌលបោះឆ្នោតទាំងអស់ ដែលមានអ្នកចូលរួមជាច្រើនកុះករ។ ដោយឡែក គណបក្សនយោបាយមួយចំនួនទៀត ដូចជា គណបក្សខ្មែរួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និងគណបក្សឯកភាពជាតិខ្មែរ ក៏បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនដែលខ្លួនឈរឈ្មោះបោះឆ្នោតផងដែរ។ ជារួមដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យ កត់សម្គាល់ឡើយ។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧…

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការបិទហ្វេសប៊ុកទេ ព្រោះជាតម្រូវការរបស់ប្រជាជន

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការបិទហ្វេសប៊ុកទេ ព្រោះជាតម្រូវការរបស់ប្រជាជន

    ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅរាត្រីថ្ងៃទី ៣០ខែមិថុនាឆ្នាំ២០២៣ បានធ្វើការបញ្ជាក់តាមរយៈសារពិសេសជាសំឡេងថា មិនមានការបិទហ្វេសប៊ុក ដែលជាតម្រូវការរបស់ប្រជាជនប្រចាំថ្ងៃនោះទេ ហើយសម្ដេចក៏មិនឆោតល្ងង់ដល់ថ្នាក់នេះដែរ។ក្នុងសាររយៈពេលជាង៩នាទី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖

  • គ.ជ.ប ប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការឃោសនាបោះ​ឆ្នោត និងការរក្សាសន្តិសុខ ក្នុង​ពេលឃោសនា បោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣

    គ.ជ.ប ប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការឃោសនាបោះ​ឆ្នោត និងការរក្សាសន្តិសុខ ក្នុង​ពេលឃោសនា បោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣

    ភ្នំពេញ៖ ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គ.ជ.ប) ប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្ត​ទៅ​ចាប់​​ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល ២១ ថ្ងៃ។ គណបក្សនយោបាយ ដែល ត្រូវបាន​ទទួល​ស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន ១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃ​ការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នា​ទៅវិញ​ទៅមក។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការនៃការឃោសនាបោះឆ្នោត និងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ​២០២៣ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំ ឯកឧត្ដម ឌឹម សុវណ្ណារុំ បានជម្រាបជូនអំពីសកម្មភាពដែលចាត់ទុកជាការឃោសនាបោះឆ្នោតមានដូចជា ការជួបប្រជុំជា​សាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះ​គ្រប់​ប្រភេទ នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ។ ពិតមែនតែនៅក្នុងប្រទេសរបស់យើង មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិទាំងមូល ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ពិតណាស់ សុខដុមនីយកម្មសាសនា គឺជាមូលដ្ឋាននៃសុខដុមនីយកម្មរបស់កម្ពុជាជារួម នៅក្រោមបរិយាអំណោយផលសំខាន់ចំនួន ៣ គឺ៖ សន្តិភាព សិទ្ធិសេរីភាព និងជីវភាព។ ឯកឧត្តម…

  • នៅថ្ងៃទី០៣ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យនិងសម្រេចសំណើរបស់ប្រធានរដ្ឋសភាស្នើ​សុំពិនិត្យ​ធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

    នៅថ្ងៃទី០៣ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យនិងសម្រេចសំណើរបស់ប្រធានរដ្ឋសភាស្នើ​សុំពិនិត្យ​ធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

    ភ្នំពេញ ៖នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩:០០នាទី នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ច​ប្រជុំពេញ​អង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំ​ពិនិត្យ​ធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់​បោះឆ្នោត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃទី ៣០ខែមិថុនាឆ្នាំ២០២៣។ សូមជម្រាបដែរថា ទាក់ទងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញបានអញ្ជើញតំណាងរាជរដ្ឋាភិបាលមក​បំភ្លឺ​អំពី​​ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះ។ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារតំណាងរាជរដ្ឋាភិបាល​តំណាង​រាជរដ្ឋាភិបាល និងសហការីបានអញ្ជើញ​មកធ្វើការបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញអំពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត។ ចាប់ផ្តើមនៃកិច្ចប្រជុំឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍​​ថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំណើពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សា​ធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៅលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ឯកឧត្តម កើត រិទ្ធ បានជម្រាបជូនក្រុមប្រឹក្សាធម្មនុញ្ញអំពីគោលបំណង មូលដ្ឋាន​គតិយុត្តិ និងខ្លឹមសារសំខាន់ៗ មួយចំនួន…

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បំភ្លឺជូន​ក្រុមប្រឹក្សាធម្មនុញ្ញលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បំភ្លឺជូន​ក្រុមប្រឹក្សាធម្មនុញ្ញលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

    ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារតំណាងរាជរដ្ឋាភិបាលតំណាងរាជរដ្ឋាភិបាល និងសហការី បានធ្វើការបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញអំពីការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ។ ឯកឧត្តមនីតិកោសល្យបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានប្រសាសន៍​ថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំណើពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាព នៅលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ឯកឧត្តម កើត រិទ្ធ បានជម្រាបជូនក្រុមប្រឹក្សាធម្មនុញ្ញអំពីគោលបំណង មូលដ្ឋាន​គតិយុត្តិ និងខ្លឹមសារសំខាន់ៗ មួយចំនួន នៃសេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានរដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែនាសម័យប្រជុំ លើកទី១០ នីតិកាល​ទី៤ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។…