Category: Politico 360

  • លោក សួន សេរីរដ្ឋា៖ សន្តិភាពដែលខ្មែរបានមកដល់ថ្ងៃនេះ គឺបានមកដោយញើសឈាម និងទឹកភ្នែក ជាមួយនឹងការយកជីវិតទៅប្តូររបស់សម្តេចតេជោ ហ៊ុន សែន

    លោក សួន សេរីរដ្ឋា៖ សន្តិភាពដែលខ្មែរបានមកដល់ថ្ងៃនេះ គឺបានមកដោយញើសឈាម និងទឹកភ្នែក ជាមួយនឹងការយកជីវិតទៅប្តូររបស់សម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានបញ្ជាក់ថា សន្តិភាព ដែលខ្មែរបានមកដល់ថ្ងៃនេះ គឺបានមកដោយញើសឈាម និងទឹកភ្នែក ជាមួយនឹងការយកជីវិតទៅប្តូររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តដឹកនាំយើង ការពារសន្តិភាព ដែលសម្តេចខំប្រឹងប្រែងយកមកឱ្យយើង… ហើយខំពន្យល់អប់រំយើងឱ្យស្គាល់ពីតម្លៃសន្តិភាពមួយនេះ ដែលបានមកដោយលំបាក។ លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់នូវចំណុចមួយចំនួនថា៖1-សម្តេចតេជោ ហ៊ុន សែន មិនមែនជាអ្នកបង្កើតសង្គ្រាម… តែគាត់ជាអ្នកដឹកនាំបញ្ចប់សង្គ្រាម ហើយនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ2-សម្តេចតេជោ ហ៊ុន សែន មិនមែនជាអ្នកនាំប្រទេសទម្លាក់ចូលរណ្តៅសូន្យ… តែគាត់ជាអ្នកប្រើដៃទាំងពីរនិងកម្លាំងដែលគាត់មានចាប់លើកយកអាយុជីវិតប្រជាជននិងប្រទេសជាតិ ចេញពីរណ្តៅសូន្យ រហូតមកដល់ថ្ងៃនេះ3-សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាមេដឹកនាំប្រទេសប៉ុណ្ណោះទេ… តែអ្វីៗដែលគាត់ធ្វើ គាត់លះបង់ និងពលីកម្មកន្លងមក គឺក្នុងលើសពីឳពុករបស់ប្រជាជនកម្ពុជាទាំងមូល4-សម្តេចតេជោ ហ៊ុន សែន ប្រហែលជាមិនល្អ១០០% ដូចពួកអ្នករមឹលគុណគាត់ចង់បានទេ… តែគាត់លើសពី ១០០% សម្រាប់អ្នកដឹងគុណគាត់ ដែលស្គាល់ពីតម្លៃនៃការលះបង់របស់គាត់ និងទទួលស្គាល់នូវសច្ចភាពប្រវត្តិសាស្ត្រ5-មកដល់ថ្ងៃនេះ សម្តេចតេជោ…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ ថែរក្សាការពារសន្តិភាព ប្រៀបបីដូចយើងបានថែរក្សាការពារសម្បត្តិវប្បធម៌ដូនតាដូច្នេះដែរ

    ឯកឧត្តម ហ៊ុន ម៉ានី៖ ថែរក្សាការពារសន្តិភាព ប្រៀបបីដូចយើងបានថែរក្សាការពារសម្បត្តិវប្បធម៌ដូនតាដូច្នេះដែរ

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរខួបលើកទី ១៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៣)។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មោះមុតស្វិតស្វាញរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាទទួលជោគជ័យក្នុងការស្នើបញ្ចូលប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកណ្ឌពិភពលោក។ ក្រោមម្លប់នៃសុខសន្តិភាពមរតកវប្បធម៌ច្រើនអនេកដែលស្ទើរតែបាត់បង់ក្នុងសម័យសង្រ្គាម បានរស់រានមានជីវិតឡើងវិញ និងកំពុងត្រូវបានលើកស្ទួយ ឈានទៅដល់ក្លាយជាបេតិកភណ្ឌពកភពលោក និងមនុស្សជាតិ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ថែរក្សាការពារសន្តិភាព ប្រៀបបីដូចយើងបានថែរក្សាការពារសម្បត្តិវប្បធម៌ដូនតាដូច្នេះដែរ៕ដោយ៖ពលជ័យ

  • គ.ជ.ប មានវិធានការគ្រប់គ្រាន់ចំពោះជនដែលឃោសនាមិនពិតអំពីទឹកខ្មៅជ្រលក់ដៃ

    គ.ជ.ប មានវិធានការគ្រប់គ្រាន់ចំពោះជនដែលឃោសនាមិនពិតអំពីទឹកខ្មៅជ្រលក់ដៃ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ គ.ជ.ប មានវិធានការគ្រប់គ្រាន់ចំពោះជនដែលឃោសនាមិនពិតអំពីទឹកខ្មៅជ្រលក់ដៃនេះ។ វិធានការបង្ការមិនឱ្យបោះឆ្នោតលើសពីមួយដង មិនមែនមានតែការប្រើទឹកខ្មៅលុបមិនជ្រះប៉ុណ្ណោះទេ គ.ជ.ប មានវិធានការជាច្រើនទៀតដូចជា ការតម្រូវឱ្យលេខាធិការយកចិត្តផ្ទៀងផ្ទាត់អត្តសញ្ញាណ គូសសញ្ញាធីកត្រង់ឈ្មោះអ្នកបោះឆ្នោតដែលបានអញ្ជើញមកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ដើម្បីសម្គាល់ថា អ្នកបោះឆ្នោតនោះបានបោះឆ្នោតរួច កិច្ចដំណើរការទាំងអស់ត្រូវបានដាក់ឱ្យស្ថិតក្រោមការតាមដានត្រួតពិនិត្យពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កាតការណ៍នៅក្នុងការិយាល័យបោះឆ្នោត។ល។ ការបញ្ជាក់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ គ.ជ.ប បានបន្តថា គ.ជ.ប បានប្រើប្រាស់ទឹកខ្មៅជ្រលក់ដៃសម្រាប់រៀបចំការបោះឆ្នោត ជាសកលនេះ ៦លើករួចមកហើយ ពុំទាន់មានជនណាម្នាក់បន្លំខ្លួនមកបោះឆ្នោត ២ ដងនោះទេ។ ករណីនេះប្រសិនបើមាន នោះ គ.ជ.ប នឹងចាត់វិធានការតាមច្បាប់។ បន្ទាប់ពីឆ្លើយនឹងសំណួរចប់សព្វគ្រប់ គ.ជ.ប បានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់សាកល្បង ជ្រលក់កូនដៃទៅនឹងទឹកខ្មៅលុបមិនជ្រះ។ បន្ទាប់ពីជ្រលក់ម្រាមដៃឆ្វេងរួចមក អ្នកដែលបានសាកល្បងនោះ មានចំនួន២៥នាក់ ហើយបានបញ្ចេញចំណាប់អារម្មណ៍ទទួលស្គាល់ថា ទឹកខ្មៅ ដែលប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ គឺនៅតែមានគុណភាព ល្អដូចការប្រើប្រាស់សម្រាប់ការបោះឆ្នោតកន្លងមកដែរ ហើយសរសើរដល់…

  • គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីប្រាំមួយ នៃការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន

    គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីប្រាំមួយ នៃការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីប្រាំមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទីប្រាំមួយនេះ មណ្ឌលបោះឆ្នោតទាំង ២៥ មានការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលមានសកម្មភាព ដូចជា៖ ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងការចាក់បញ្ចាំងស្លាយ (Slide) វីដេអូ។ ដោយឡែក មណ្ឌលបោះឆ្នោតចំនួន ៤ មានសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺមណ្ឌលខេត្តក្រចេះ មានការហែក្បួនឃោសនារបស់គណបក្សកសិករ មណ្ឌលខេត្តស្វាយរៀង មានការហែក្បួនឃោសនារបស់គណបក្សសញ្ជាតិកម្ពុជា មណ្ឌលខេត្តកំពត និងមណ្ឌលខេត្តស្ទឹងត្រែង មានការហែក្បួនឃោសនារបស់គណបក្សខ្មែររួបរួមជាតិ។ គ.ជ.ប បានបញ្ជាក់ថា ជារួម…

  • ឆាណែលតេឡេក្រាមរបស់សម្តេចតេជោហ៊ុន សែន មានអ្នកភ្ជាប់ច្រើន ជាងគេបំផុត ក្នុងចំណោមឆាណែលតេឡេក្រាមរបស់មេដឹកនាំនានា លើពិភពលោក

    ឆាណែលតេឡេក្រាមរបស់សម្តេចតេជោហ៊ុន សែន មានអ្នកភ្ជាប់ច្រើន ជាងគេបំផុត ក្នុងចំណោមឆាណែលតេឡេក្រាមរបស់មេដឹកនាំនានា លើពិភពលោក

    ភ្នំពេញ៖ ឆាណែលតេឡេក្រាម (Telegram Channel) របស់សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាឆាណែលតេឡេក្រាមរបស់ប្រមុខ រដ្ឋាភិបាលដែលមានអ្នក ភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមឆាណែលតេឡេក្រាមរបស់មេដឹកនាំ នានាលើពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្ត ឱ្យសាធារណជនទាំងអស់ បន្តចូលរួមភ្ជាប់ឆាណែលតេឡេក្រាមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទទួលបានព័ត៌មានថ្មីៗ ពិតប្រាកដ និងឆាប់រហ័ស ដោយគ្រាន់តែស្វែងរកឈ្មោះ @spmhunsen ឬ Prime Minister HUN SEN ហើយចុចភ្ជាប់ (JOIN) ឬចុច តំណភ្ជាប់ https://t.me/spmhunsen ឬស្កេន QR Code នៅខាងស្តាំដៃនេះ៕ ដោយ៖ពលជ័យ

  • ឯកឧត្តម ហ៊ុន ម៉ានី៖ សូមសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

    ឯកឧត្តម ហ៊ុន ម៉ានី៖ សូមសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

    ឯកឧត្តម ហ៊ុន ម៉ានី សូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ជៀសវាងការធ្វេសប្រហែសណាមួយដែលបណ្តាលឱ្យសន្លឹកឆ្នោតរបស់យើងមិនអាចយកជាការបាន ឬជាសន្លឹកឆ្នោតដែលមិនបានការ។ ការថ្លែងនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ ជុំវិញការងារនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមអំពាវនាវសូមឱ្យក្រុមការងារចុះជួយតាមមូលដ្ឋាននានា សូមបន្ថែមការយកចិត្តទុកដាក់លើការងារនេះជាមួយប្រជាពលរដ្ឋតាមគោលដៅ និងតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានហ្មត់ចត់ជាទីបំផុត ហើយក៏ឆ្លៀតយកឱកាសនេះ សូមរំឭកបន្ថែមផងដែរថា ឯកសារដែលបងប្អូនអាចភ្ជាប់យកទៅបោះឆ្នោតបានមានតែ២គត់ គឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ (ឯ.អ.) ឯកសារបញ្ជាក់អត្តសញ្ញាណ។ សម្គាល់៖ប័ណ្ណព័ត៌មានមិនអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតបាននោះទេ៕ដោយ៖ពលជ័យរូបភាព​៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី

  • ប្រធាន គ.ជ.ប ៖ ទឹកខ្មៅលុបមិនជ្រះកម្រិតសូលីស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ មិនអាចលុបជ្រះភា្លមៗបានឡើយ

    ប្រធាន គ.ជ.ប ៖ ទឹកខ្មៅលុបមិនជ្រះកម្រិតសូលីស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ មិនអាចលុបជ្រះភា្លមៗបានឡើយ

    ភ្នំពេញៈ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ទឹកខ្មៅលុបមិនជ្រះកម្រិតសូលីស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នៅស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿនក្នុងបរិយាកាសមិនអាចលុបជ្រះភា្លមៗបានឡើយ។ ហើយគុណភាពនេះ ប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែល គ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបាននៅគុណភាពប្រើប្រាស់ និងអាចធានាបានសុខភាពអ្នកដែលបានប្រើប្រាស់។ ការបញ្ជាក់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនដល់ភាគីពាក់ព័ន្ធអំពីគោលការណ៍នៃការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះថា ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត ទឹកខ្មៅលុបមិនជ្រះដែលអាចមើលឃើញច្បាស់ត្រូវបានដាក់បញ្ញត្តិឲ្យប្រើក្នុងការបោះឆ្នោតសម្រាប់បង្ការការបោះឆ្នោតលើសពីមួយដង។ ពីព្រោះថា គោលការណ៍នៃការបោះឆ្នោតនៅកម្ពុជា គឺដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ហើយប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត គឺបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះ ។ ដូច្នេះមិនខុសពីការបោះឆ្នោតនីតិកាលមុនៗទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គ.ជ.ប នៅតែរក្សាទឹកខ្មៅលុបមិនជ្រះដែលបញ្ជាទិញពីក្រុមហ៊ុន MYSORE PAINTS & VARNISH…

  • គ.ជ.ប ចេញសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣

    គ.ជ.ប ចេញសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើយោបល់ និងអនុសាសន៍ របស់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការវេចខ្ចប់បញ្ជីបោះឆ្នោតដែលប្រើក្នុងការិយាល័យបោះឆ្នោត ព្រមទាំងការបញ្ជូន ការត្រួតពិនិត្យ និងការរៀបចំទិន្នន័យអ្នកដែលបានមកបោះឆ្នោត។ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានរាយការណ៍ជូនអង្គប្រជុំថា គ.ជ.ប បានបញ្ជូនសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ទៅឱ្យភាគីពាក់ព័ន្ធផ្តល់យោបល់ រួមមានក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័ននីតិប្បញ្ញត្តិ ស្ថានប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត គណបក្សនយោបាយ ចំនួន១៨គណបក្ស និងអង្គការមិនមែនរដ្ឋាភិបាល សមាគម សរុបចំនួន ៣៨។ ស្ថាប័នមួយចំនួនបានឯកភាពតាមសេចក្តីព្រាងសេចក្តីសម្រេចរបស់ គ.ជ.ប ផ្ញើជូនផ្តល់យោបល់ រីឯស្ថាប័នមួយចំនួនទៀតបានផ្តល់យោបល់កែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចនោះ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើអនុសាសន៍ និងឯកសារម្តងមួយៗ រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖១.ឯកភាពលើសេចក្តីសម្រេច…

  • គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីប្រាំ នៃការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន

    គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីប្រាំ នៃការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានឲ្យដឹងថា ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីប្រាំនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិទៅដល់ម្ចាស់ឆ្នោត។ គ.ជ.ប បានបន្តថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយដែលធ្វើការឃោសនាបោះឆ្នោតនៅថ្ងៃទីប្រាំនេះ បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស។ ចំពោះការឃោសនាក្នុងរូបភាពជួបប្រជុំនេះដែរ មានតែគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើសកម្មភាពនៅស្ទើរតែគ្រប់មណ្ឌលបោះឆ្នោត ហើយគណបក្សនយោបាយនេះបានធ្វើសកម្មភាពចាក់បញ្ចាំងស្លាយ (Slide) វីដេអូ ប្រគំតន្រ្តី និងសម្ដែងសិល្បៈនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនផងដែរ។ ដោយឡែក គណបក្សនយោបាយ ចំនួន២ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត…

  • ព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឱ្យប្រើក្រមបរិស្ថាននិងធនធានធម្មជាតិ

    ព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឱ្យប្រើក្រមបរិស្ថាននិងធនធានធម្មជាតិ

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រកាសឱ្យប្រើក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើកទី១០ នីតិកាលទី៤។ ព្រះរាជក្រមប្រកាសឱ្យប្រើក្រមបរិស្ថាននិងធនធានធម្មជាតិ ចេញកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា រដ្ឋសភាអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទ លើ សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នាសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានវត្តមាន សមាជិកសមាជិកា រដ្ឋសភា ចូលរួមចំនួន១០០រូប។ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ មាន ១២គន្ថី និង ៨៦៥មាត្រា និងត្រូវបានតាក់តែងឡើង ដោយផ្អែកលើ គោលការណ៍សំខាន់ៗ…