Category: Politico 360

  • គ.ជ.ប៖ អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់

    គ.ជ.ប៖ អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់

    ភ្នំពេញ៖ អ្នកណែនាំប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោតនឹងត្រូវផ្តន្ទាទោសតាមច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ៕ គ.ជ.ប បានឱ្យដឹងថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្ស ភ្លើងទៀន។ អ្នកណែនាំ បែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត៖-ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។-ធ្វើឱ្យបាត់ទំនុងចិត្តលើការសម្ងាត់នៃការបោះឆ្នោត។-ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។ ផ្ទុយទៅវិញ គជ.ប សូមអំពាវនាវ សូមប្រជាពលរដ្ឋ កុំចាញ់បោកទង្វើម ទុច្ចរិតរប អគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន និងនាំបងប្អូនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។ គ.ជ.ប សូមអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ(អ.ខ)…

  • អ្នកនាំពាក្យ គ.ជ.ប៖ ដំណើរការឃោសនាបោះឆ្នោតរយៈពេល១០ថ្ងៃ មានភាពល្អប្រសើរ គ្មានអំពើហិង្សា គ្មានការប៉ះទង្គិចរវាងគណបក្សនយោបាយដែលមាននិន្នាការខុសគ្នា

    អ្នកនាំពាក្យ គ.ជ.ប៖ ដំណើរការឃោសនាបោះឆ្នោតរយៈពេល១០ថ្ងៃ មានភាពល្អប្រសើរ គ្មានអំពើហិង្សា គ្មានការប៉ះទង្គិចរវាងគណបក្សនយោបាយដែលមាននិន្នាការខុសគ្នា

    ភ្នំពេញ៖ ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី១-១០ ខែកក្កដា ឆ្នាំ២០២៣ គឺបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សាកើតឡើង មានសណ្តាប់ធ្នាប់ល្អ និងមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ AMS នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍ថា អំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ១០ថ្ងៃ ពីថ្ងៃទី១-១០ ខែកក្កដា មកនេះ មានភាពល្អប្រសើរគ្មានអំពើហិង្សា គ្មានការប៉ះទង្គិចរវាងគណបក្សនយោបាយដែលមាននិន្នាការខុសគ្នា។ ហើយក៏ជាការឃោសនាមួយមានភាពល្អ ដែលអាចចាត់ទុកបានថាជាការឃោសនាដែលមានសណ្តាប់ធ្នាប់ និងមានការរីករាយចូលរួមទាំងអ្នកគាំទ្រ ទាំងគណបក្សនយោនាយ ហើយនិងអាជ្ញាធរដែនដី ព្រមទាំងមន្ត្រី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។ ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ទាក់ទងការឃោសនាបោះឆ្នោតរយៈពេល១០ថ្ងៃមកនេះ គឺមានបណ្តឹងចំនួនពីរនៅខេត្តឧត្តរមានជ័យ ចំនួន១បណ្តឹង និងរាជធានីភ្នំពេញ ចំនួន១បណ្តឹង ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា។ បណ្តឹងនៅខេត្តឧត្តរមានជ័យ មានបុរសម្នាក់ឈ្មោះ កង…

  • បណ្តុំអង្គការសង្គមស៊ីវិលអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា

    បណ្តុំអង្គការសង្គមស៊ីវិលអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា

    ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល បានអំពាវនាវប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជី អ្នកបោះឆ្នោត សូមប្រើប្រាស់សិទ្ធិដ៏សំខាន់របស់ខ្លួន អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយជ្រើសរើសគណបក្សនយោបាយមួយដែលខ្លួនពេញចិត្ត ដើម្បីបន្តរក្សាការពារសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍ នៃសង្គមជាតិយើង និងជៀសវាងការចាញ់ឃោសនាអកុសលពីបុគ្គលអគតិមួយចំនួនតូច ដែលអាចនាំឱ្យមានការប្រព្រឹត្តខុសឆ្គងផ្ទុយនឹងច្បាប់ ប្រឈមនឹងទោសទណ្ឌនានា តាមច្បាប់ជាធរមាន។ នេះបើបើតាមការសេចក្តីថ្លែងការណ៍របស់បណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ បណ្តុំអង្គការសង្គមស៊ីវិលបានលើកឡើងថា ថ្មីៗនេះ មានបុគ្គលអគតិមួយចំនួន កំពុងតែធ្វើការបំផុសបំផុល ក្នុងចេតនាទុច្ចរិត បំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយច្បាប់ ព្រមទាំងប្រឆាំងនឹងការអំពាវនាវរបស់អង្គព្រះមហាក្សត្រ។ ប្រភពដដែលបានបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧២៣/០១០ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលកំពុងមានអានុភាពជាធរមាន បានកំណត់ថា អំពើរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងអំពើណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវ រងការផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល និងការដកសិទ្ធិ ឈរឈ្មោះឱ្យគេបោះឆ្នោតយ៉ាងតិច ៥ឆ្នាំ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។…

  • ស្ថានភាពទូទៅថ្ងៃទីដប់នៃការឃោសនាបោះឆ្នោត៖ គណបក្សនយោបាយចំនួន១៤ បានធ្វើសកម្មភាពឃោសនា

    ស្ថានភាពទូទៅថ្ងៃទីដប់នៃការឃោសនាបោះឆ្នោត៖ គណបក្សនយោបាយចំនួន១៤ បានធ្វើសកម្មភាពឃោសនា

    ភ្នំពេញ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីដប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន១៤ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន៥ បានហែក្បួនឃោសនា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា នៅថ្ងៃទីដប់នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ។ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ និងគណបក្សខ្មែរឈប់ក្រ បានហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ។ ក្រៅពីគណបក្សនយោបាយទាំង៥ខាងលើ គណបក្សនយោបាយ ចំនួន៩ផ្សេងទៀត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សកសិករ គណបក្សធម្មាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សយុវជនកម្ពុជា គណបក្សឯកភាព-ជាតិខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ…

  • លោកជំទាវ តឹករ៉េត កំរង អញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១០

    លោកជំទាវ តឹករ៉េត កំរង អញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១០

    សៀមរាប៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១០ នៃយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ​២០២៣ ​លោកជំទាវ តឹករ៉េត កំរង បេក្ខជនឈរឈ្មោះតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប បានបន្តអញ្ជើញជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស ជាមួយប្រជាពលរដ្ឋនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន៦៥០នាក់។ ក្នុងឱកាសនេះលោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យ​ខ្លួនឯង។ ក្នុងដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះកាលពីថ្ងៃទី៩ ខែកក្កដា គ.ជ.ប បានបញ្ជាក់ថា ជារួម ស្ថានភាពទូទៅនៃដំណើរការ​ឃោសនា បោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំបួននេះ បានប្រព្រឹត្ត​ទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ។ ការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួម៕ដោយ៖ពលជ័យ

  • អ្នកវិភាគចៅចាក់ស្មុក៖ ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ជាសត្រូវរបស់ប្រជាជននិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

    អ្នកវិភាគចៅចាក់ស្មុក៖ ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ជាសត្រូវរបស់ប្រជាជននិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

    ភ្នំពេញ៖នៅសល់តែ ១៣ ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ២៣ កក្កដា នឹងប្រព្រឹត្តទៅ ខណៈ​គណបក្ស​នយោបាយចំនួន ១៨ ដែលបានចូលរួមប្រកួតប្រជែង បាននិងកំពុងធ្វើយុទ្ធនាការឃោសនាថ្ងៃទី១០ ដើម្បីស្វែងរកសំឡេងឆ្នោត​ពី​​ប្រជាពលរដ្ឋនិងបានចូលរួមជាមួយអង្គព្រះមហាក្សត្រ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំរុញលើកទឹកចិត្តពលរដ្ឋដែលមាន​ឈ្មោះ​ក្នុងបញ្ជីឈ្មោះបោះឆ្នោត​អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ និងគាំទ្រលើកស្ទួយដំណើរការ​ប្រជាធិបតេយ្យ​នៅកម្ពុជា។ ប៉ុន្តែក្រុមជនក្បត់ជាតិមួយក្តាប់តូចដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ជំនាន់​ សម រង្ស៊ី បាននិងកំពុងដើរបញ្ច្រាស​ទិសនឹងចរន្តប្រជាធិបតេយ្យ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការប៉ុនប៉ងបំផ្លាញការបោះឆ្នោតដែលជាមធ្យោបាយ​ប្រជាធិបតេយ្យ​តែមួយគត់ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេស និងការធានាសិទ្ធិជ្រើសរើសតំណាងរបស់ប្រជាពលរដ្ឋ។ ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់បានធ្វើសកម្មភាពបំផ្លាញការបោះឆ្នោត ដោយបើកយុទ្ធនាការរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត និង​ញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោលដែលជាទង្វើបំពានច្បាប់និងជាការបំផ្លាញសិទ្ធិសេរីភាពនិងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសបក្សនយោបាយដើម្បីដឹកនាំប្រទេសបម្រើផលប្រយោជន៍របស់ពួកគាត់ ក្រោយពីគណបក្សភ្លើងទៀនដែលជាបក្ស​របស់ខ្លួនមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសារតែគណបក្សនេះខ្វះឯកសារប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់​នីត្យានុកូលកម្មស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ទង្វើរារាំង ញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត និងណែនាំ ឬញុះញង់​ឱ្យអ្នកបោះឆ្នោតបំផ្លាញឬធ្វើឱ្យខូចសន្លឹកឆ្នោត គឺជាអំពើខុសច្បាប់ ដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត​​សម្រាប់​រយៈពេល ៥ ឆ្នាំយ៉ាងតិច ហើយប្រសិនបើជាគណបក្សនយោបាយញុះញង់ ត្រូវប្រឈមមុខនឹងការលុបចេញពីបញ្ជីបេក្ខភាព​គណបក្ស​នោះពីការប្រកួតប្រជែង និងរងការផាកពិន័យជាប្រាក់ផងដែរ។ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី​ជាជនសាងគ្រោះឱ្យជាតិខ្មែរម្នាក់ដែលតាំងពីជីតា រហូតដល់ឪពុកខ្លួន និងតមកខ្លួនបានធ្វើនយោបាយក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រតរៀងមក។ ជំនាន់ជីតានិងឪពុករបស់ខ្លួនគឺក្បត់ជាតិនិងក្បត់ព្រះមហាក្សត្រ។ នយោបាយសងសឹករបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី…

  • ក្រុមមេធាវីរាជរដ្ឋាភិបាលបញ្ជាក់ថា ថ្មីៗនេះមានបុគ្គលអគតិមួយចំនួនបំផុសបំផុលញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយច្បាប់ ព្រម​ទាំង​ប្រឆាំងនឹងការអំពាវនាវរបស់អង្គព្រះមហាក្សត្រ

    ក្រុមមេធាវីរាជរដ្ឋាភិបាលបញ្ជាក់ថា ថ្មីៗនេះមានបុគ្គលអគតិមួយចំនួនបំផុសបំផុលញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយច្បាប់ ព្រម​ទាំង​ប្រឆាំងនឹងការអំពាវនាវរបស់អង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ ” ថ្មីៗនេះ មានបុគ្គលអគតិមួយចំនួន កំពុងតែធ្វើការបំផុសបំផុល ក្នុងចេតនាទុច្ចរិត បំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ និងញុះញង់​ប្រជា​ពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយច្បាប់ ព្រមទាំងប្រឆាំងនឹងការអំពាវនាវរបស់អង្គព្រះមហាក្សត្រ”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍​របស់ក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម​លេខ នស/រកម/០៧២៣/០១០ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលកំពុងមានអានុភាពជាធរមាន បានកំណត់ថា អំពើរារាំង ឬ​​ញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងអំពើណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹក​ឆ្នោត ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវ រងការផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល និងការដកសិទ្ធិ ឈរឈ្មោះឱ្យគេ​បោះឆ្នោតយ៉ាងតិច ៥ឆ្នាំ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ។ ក្រុមមេធាវីរាជរដ្ឋាភិបាលបានអំពាវនាវប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជី អ្នកបោះឆ្នោត សូមប្រើប្រាស់​សិទ្ធិដ៏សំខាន់របស់ខ្លួន អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយជ្រើសរើសគណបក្សនយោបាយ​មួយដែលខ្លួនពេញចិត្ត ដើម្បីបន្តរក្សាការពារសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍ នៃសង្គមជាតិយើង និងជៀសវាងការចាញ់ឃោសនា​អកុសលពីបុគ្គលអគតិមួយ ចំនួនតូច ដែលអាចនាំឱ្យមានការប្រព្រឹត្តខុសឆ្គងផ្ទុយនឹងច្បាប់ ប្រឈមនឹងទោសទណ្ឌនានា…

  • គ.ជ.ប៖ថ្ងៃទី៩ មាន១៥គណបក្សនយោបាយធ្វើយុទ្ធនាការឃោសនាបោះឆ្នោត  ភ្នំពេញ៖មានគណបក្សនយោបាយចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត។ក្នុងនោះមានគណបក្សនយោបាយចំនួន ៨ បាន​ហែក្បួនឃោសនានៅថ្ងៃទី ៩ខែកក្កដាឆ្នាំ២០២៣ដែលជាថ្ងៃទីប្រាំបួននៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិ​កាលទី៧ ឆ្នាំ២០២៣។ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

    គ.ជ.ប៖ថ្ងៃទី៩ មាន១៥គណបក្សនយោបាយធ្វើយុទ្ធនាការឃោសនាបោះឆ្នោត  ភ្នំពេញ៖មានគណបក្សនយោបាយចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត។ក្នុងនោះមានគណបក្សនយោបាយចំនួន ៨ បាន​ហែក្បួនឃោសនានៅថ្ងៃទី ៩ខែកក្កដាឆ្នាំ២០២៣ដែលជាថ្ងៃទីប្រាំបួននៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិ​កាលទី៧ ឆ្នាំ២០២៣។ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

    សេចក្តីប្រកាសព័ត៌មានគ.ជ.បបានបញ្ជាក់ថា នៅថ្ងៃទី៩ខែកក្កដា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការ​បោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត។ ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៨ បានហែក្បួនឃោសនា។ នៅថ្ងៃទីប្រាំបួននេះ គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលបោះឆ្នោតចំនួន ៧ គឺនៅមណ្ឌលខេត្តកំពង់ស្ពឺ កណ្ដាល កោះកុង ព្រះវិហារ មណ្ឌលគិរី ត្បូងឃ្មុំ និងមណ្ឌលរាជធានីភ្នំពេញ។ គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង កំពង់ធំ កំពត ស្វាយរៀង ពោធិ៍សាត់ តាកែវ និងមណ្ឌលខេត្តកំពង់ចាម។ គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌល​ខេត្ត​ព្រៃវែង។ គណបក្សកសិករ ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនា​នៅមណ្ឌលខេត្តមណ្ឌលគិរី។ គណបក្សកម្លាំងប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពត។ គណបក្សឯកភាពជាតិខ្មែរ ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រះសីហនុ។ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ។ ប្រភពដដែលបន្តថា ក្រៅពីគណបក្សនយោបាយទាំង ៨ ខាងលើ គណបក្សនយោបាយ ចំនួន ៧ ផ្សេងទៀត រួមមាន គណបក្សស្រ្តី​ដើម្បីស្ត្រី គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ…

  • លោកជំទាវ តឹករ៉េក កំរង អញ្ជើញផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជានៅឃុំកណ្តែក

    លោកជំទាវ តឹករ៉េក កំរង អញ្ជើញផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជានៅឃុំកណ្តែក

    សៀមរាប៖ លោកជំទាវ តឹករ៉េត កំរង បេក្ខជនឈរឈ្មោះតំណាងរាស្រ្តមណ្ឌល ខេត្តសៀមរាបបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា​គណបក្សប្រជាជនកម្ពុជាជាង៦០០នាក់នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងសកម្មភាពនៅថ្ងៃទី៩ខែកក្កដា ដែលជាថ្ងៃទី៩នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣លោកជំទាវបានធ្វើការផ្សព្វ​ផ្សាយគោលនយោបាយរបស់គណបក្សជូនដល់ប្រជាពលរដ្ឋ ដល់សមាជិក សមាជិកាគណបក្ស។លោកជំទាវបានរំលេចនូវសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការការពារសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ ក្នុងឱកាសនេះដែរលោកជំទាវ តឹករ៉េត កំរង ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅ​បោះឆ្នោត​នៅថ្ងៃទី ២៣ខែកក្កដាឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កានៅលេខ​រៀងទី ១៨ ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួម៕ ដោយ៖ពលជ័យ

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ បទពិសោធន៍មួយពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ បទពិសោធន៍មួយពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា “មានមិត្តមួយចំនួនបានប្រាប់ខ្ញុំថា កាន់តែជិតដល់បោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើត និងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបខ្ញុំ ក្នុងគោលបំណងបង្អាក់ដំណើររបស់ខ្ញុំមិនអោយទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំជាផែនការទប់ស្កាត់ជាចំហ”។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា “បញ្ហានេះនាំឱ្យខ្ញុំនឹកឃើញដល់ការហ្វឹកហ្វឺនមួយកាលពីខ្ញុំនៅជាសក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺការហ្វឹកហ្វឺនឆ្លងកាត់ឧបសគ្គ ដែលតម្រូវឱ្យសិក្ខាកាមម្នាក់ៗដើរទៅរកគោលដៅមួយ ដោយដើរលើបង្គោលដែកដែលមានរយៈកម្ពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក (ដូចក្នុងរូបថតភ្ចាប់ជាមួយ)។ សរុបសេចក្តីមក អ្វីៗគឺស្ថិតនៅលើខ្លួនយើង ដើរដល់គោលដៅឬមិនដល់គោលដៅ គឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់យើងតែម្នាក់គត់ មិនអាចដាក់បន្ទុកទៅលើកត្តាបរិស្ថានជុំវិញ (ទីលាននិងឧបសគ្គ) ឬមនុស្សផ្សេង(ក្រុមគ្រូ)នោះទេ។ ជាពិសេសកុំចាំបាច់ផ្តោតអារម្មណ៍ ឬឱ្យតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនឱ្យយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្តិ”៕