Category: Politico 360

  • ប្រធាន គ.ជ.ប ណែនាំដល់អង្គភាពជំនាញឱ្យយកចិត្តទុកដាក់បណ្តុះបណ្តាលដល់មន្តី្រការិយាល័យបោះឆ្នោត អំពីគំនូសសញ្ញាគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត

    ប្រធាន គ.ជ.ប ណែនាំដល់អង្គភាពជំនាញឱ្យយកចិត្តទុកដាក់បណ្តុះបណ្តាលដល់មន្តី្រការិយាល័យបោះឆ្នោត អំពីគំនូសសញ្ញាគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត

    ភ្នំពេញៈ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់អង្គភាពជំនាញឱ្យយកចិត្តទុកដាក់ បណ្តុះបណ្តាលដល់មន្តី្រការិយាល័យបោះឆ្នោត អំពីគំនូសសញ្ញាគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត។ ការណែនាំនេះ ក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើខ្លឹមសារវីដេអូស្តីពីនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់បណ្តុះបណ្តាលមន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងឯកសារពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ ជាមួយគ្នានេះ ប្រធាន គ.ជ.ប បានណែនាំឱ្យអង្គភាពជំនាញតាមដានធ្វើរបាយការណ៍ និងរៀបចំកម្មវិធីឱ្យបានច្បាស់លាស់ សម្រាប់ការងារអ្នកសង្កេតការណ៍ បោះឆ្នោតអន្តរជាតិ ដែលរួមមាន អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិត្រូវបានអញ្ជើញដោយ គ.ជ.ប និងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលអញ្ជើញមកតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ ឆ្នាំ២០២៣។ ទាក់ទងកិច្ចប្រជុំ អង្គប្រជុំ គ.ជ.ប បានពិនិត្យខ្លឹមសារវីដេអូដែលមានរយៈពេលមួយម៉ោង និងបានពិនិត្យ ឯកសារពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣…

  • គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អំពាវនាវដល់ សមត្ថកិច្ចស្រាវជ្រាវ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចទាំងឡាយណា ដែលមានចេតនាបង្កើតព័ត៌មានក្លែងក្លាយទាក់ទងបញ្ហាព្រំដែន

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អំពាវនាវដល់ សមត្ថកិច្ចស្រាវជ្រាវ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចទាំងឡាយណា ដែលមានចេតនាបង្កើតព័ត៌មានក្លែងក្លាយទាក់ទងបញ្ហាព្រំដែន

    ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសទាត់ចោលទាំងស្រុងនូវការចេញផ្សាយតាមបណ្តាញសង្គមដែលមាននិន្នាការប្រឆាំងនិងរាជរដ្ឋាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ ទូរទស្សន៍ ព្រះអាទិត្យកម្ពុជា (Cambodia SUNTV) បានបង្ហោះវីដេអូ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដោយភ្ជាប់ ខ្លឹមសារថា “វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា” ។ គណៈកម្មាធិការចម្រុះកិច្ច ការព្រំដែន សូមបញ្ជាក់ថា គឺមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងគោលដៅញុះញង់ប្រជាពលរដ្ឋក្នុងកំឡុងពេលជិតបោះឆ្នោត ដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ គ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការធ្វើអោយ បាត់បង់ទឹកដី ក៏ដូចជាការបណ្តោយអោយមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើអោយប្រជា ពលរដ្ឋបាត់បង់ដីស្រែចំការ។ល។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ ដូចជាជាមួយនឹងប្រទេសជិតខាងផ្សេងៗទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា ធ្វើបានត្រឹមត្រូវ ម៉ត់ចត់ និងច្បាស់លាស់បំផុត ដើម្បីរក្សាបានផ្ទៃក្រឡាដីកម្ពុជា ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា ដូចបានកំណត់ច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន…

  • អ្នកនាំពាក្យ៖ គ.ជ.ប កំពុងតែមានចំណាត់ការទៅលើក្រុមដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល

    អ្នកនាំពាក្យ៖ គ.ជ.ប កំពុងតែមានចំណាត់ការទៅលើក្រុមដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងតែមានចំណាត់ការទៅលើក្រុមដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ បើទោះបីជាមានការអំពាវនាវយ៉ាងណាក៏ដោយ គឺការបោះឆ្នោតនឹងប្រព្រឹត្តទៅជាប្រក្រតី និងសង្ឃឹមថា ប្រជាពលរដ្ឋនឹងចេញទៅបោះឆ្នោតតាមការកំណត់ និងបោះដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត មិនបោះដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលមានន័យថា ផ្តាច់សិទ្ធិរបស់ខ្លួនឯងនោះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ ចំណាត់ការរបស់ គ.ជ.ប បានធ្វើឡើងខណៈដែលមានក្រុមអ្នកនយោបាយអគតិមួយចំនួនតូចនៅក្រៅប្រទេសកំពុងតែធ្វើយុទ្ធនាការឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតនៅពេលពៅបោះឆ្នោត។ អ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍ប្រាប់ AMS ថា “គ.ជ.ប កំពុងតែមានចំណាត់ការហើយ ប៉ុន្តែសូមមិននិយាយនៅពេលនេះទេ។ ផ្អែកទៅលើស្មារតី និងការចូលរួមរបស់ប្រជាពលរដ្ឋ ការបោះឆ្នោតនឹងប្រព្រឹត្តទៅជាប្រក្រតី ហើយសង្ឃឹមថា ប្រជាពលរដ្ឋនឹងចេញទៅបោះឆ្នោតតាមការកំណត់ និងបោះឆ្នោតដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត មិនបោះដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលមានន័យថាជាការផ្តាច់សិទ្ធិរបស់ខ្លួនឯងនោះទេ”។ ជាមួយគ្នានេះ អ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីចេញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ បោះឆ្នោតដើម្បីជ្រើសរើសតំណាង ជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត។ ដោយអ្នកនាំពាក្យបានលើកឡើងថា ការចេញទៅបោះឆ្នោតមិនត្រូវបោះឆ្នោតជាការបំផ្លាញសន្លឹកឆ្នោត ដែលទទួលយកការញុះញង់របស់បុគ្គលណា ឬក៏ក្រុមណាមួយនោះទេ។ ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ…

  • សម្ព័ន្ធសហជីពជាតិអំពាវនាវដល់កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា

    សម្ព័ន្ធសហជីពជាតិអំពាវនាវដល់កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា

    ភ្នំពេញ៖ សម្ព័ន្ធសហជីពជាតិ (NTUC) ដែលជាសហជីពឯករាជ្យ បានអំពាវនាវដល់បងប្អូន សមាជិក-សមាជិកា កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។ នេះបើយោងតាមលិខិតអំពាវនាវរបស់សម្ព័ន្ធសហជីពជាតិនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអនុញ្ញាតឲ្យបងប្អូនកម្មករ និយោជិតយើង បានឈប់ទៅបោះឆ្នោតចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតយើងនៅដដែល។ សម្ព័ន្ធសហជីពជាតិបានបញ្ជាក់ថា សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកៗ គឺពិតជាមានតម្លៃបំផុត ក្នុងការពង្រឹងលិទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និងយន្តការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូន កម្មករ និយោជិត ឆ្នាំ២០២៤ខាងមុខនេះ និងដើម្បី កែប្រែអនាគតរបស់យើង និងប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍន៍ស្មើមុខស្មើមាត់នឹងប្រទេសជិតខាង និងអន្តរជាតិ តាមរយៈការបោះឆ្នោតនេះហើយ។ រីឯគណៈបក្សនយោបាយចូលរួម មានចំនួន១៨ ដែលមានក្នុងបញ្ជីបោះឆ្នោត ដូចនេះសូមបងប្អូនសមាជិក-សមាជិកា កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើស និងគូសសញ្ញាធីក យកបានតែមួយគត់…

  • សម្តេចតេជោ ហ៊ុន សែន : ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាល​ថៃ

    សម្តេចតេជោ ហ៊ុន សែន : ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាល​ថៃ

    សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមនៅថ្ងសទី១៤ខែកក្កដាឆ្នាំ២០២៣នេះថា “ល្ងាចម្សិលមិញខ្ញុំបានបង្ហោះ​សារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថាក្រុមនេះបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជា​នាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំ​ក្រុម​ជ្រុលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។” សម្តេចតេជោ បានបញ្ជាក់ថា “ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែល​ខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។” ក្រោយខ្ញុំបង្ហោះមានបងប្អូនថៃចូលមក Comment ជាភាសារថៃយ៉ាងច្រើនដែលខ្ញុំមិនយល់ ដោយមិនចេះអានភាសារថៃ។ នៅទីនេះខ្ញុំសូមបញ្ជាក់ថា៖១. ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។២. ខ្ញុំគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។៣. ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។៤. ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់​សកម្មភាព​ធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដ៍ទៃ…

  • អ្នកនាំពាក្យក្រសួងការបរទេស៖ ការទាមទាររបស់ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” ពុំមានទម្ងន់អ្វីឡើយ រួមទាំងទម្ងន់ផ្លូវច្បាប់មកលើរដ្ឋអធិបតេយ្យមួយ

    អ្នកនាំពាក្យក្រសួងការបរទេស៖ ការទាមទាររបស់ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” ពុំមានទម្ងន់អ្វីឡើយ រួមទាំងទម្ងន់ផ្លូវច្បាប់មកលើរដ្ឋអធិបតេយ្យមួយ

    ភ្នំពេញ៖ ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ថ្មីៗនេះ វិទ្យុបរទេសមួយដែលផ្សាយជាខេមរភាសា បានផ្សាយថា អង្គការសហប្រជាជាតិបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។ ក៏ប៉ុន្តែធាតុពិត ការថ្លែងទាំងនេះ គឺគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” តែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យអង្គការសហប្រជាជាតិនោះទេ។ ដោយការផ្សាយរបស់វិទ្យុបរទេសខាងលើមានចេតនាទុច្ចរិត និងបង្កឱ្យមានការភាន់ច្រឡំ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់ជូននូវការពិត ដូចតទៅ៖1.“ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” (WGAD) គឺជាបណ្តុំនៃបុគ្គលចំនួនប្រាំរូប ដែលមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិឡើយ ហើយដែលគ្រាន់តែបម្រើការក្នុងសមត្ថភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ បុគ្គលទាំងនោះទំនងពុំមានការយល់ដឹងជាក់ស្តែងអំពីអង្គហេតុ និងអង្គច្បាប់ចំពោះករណីទណ្ឌិតម្នាក់នោះ ទិដ្ឋភាពនយោបាយ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ សេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះក៏ពុំមានទម្ងន់អ្វីឡើយ រួមទាំងទម្ងន់ផ្លូវច្បាប់ មកលើរដ្ឋអធិបតេយ្យមួយ។2.ដោយពុំបានអនុវត្តតាមវិធីសាស្ត្រ និងក្រមសីលធម៌ការងារត្រឹមត្រូវ កម្ពុជាសូមច្រានចោលនូវសេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះ។ ប្រទេសជាច្រើនផ្សេងទៀតក៏ធ្លាប់បានសម្តែងនូវការខកចិត្ត និងបដិសេធសេចក្តីសន្និដ្ឋាននាពេលកន្លងមក របស់ WGAD ផងដែរ៕ដោយ៖ពលជ័យ

  • សម្តេចតេជោ ហ៊ុន សែន៖ ការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន៖ ការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះមិនមែនបង្ហាញថា ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញតេឡេក្រាមថា ៖“ខ្ញុំសូមប្រកាសថ្ងៃនេះថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះមិនមែនបង្ហាញថាខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ខ្ញុំគ្រាន់តែចង់បង្ហាញថា ព្រោះកន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹងទុកថានៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរាជរដ្ឋាភិបាលកម្ពុជា ឥឡូវនេះក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះបានរលាយដូចអំបិលត្រូវទឹកហើយ។ សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម”៕

  • គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីដប់បី នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានប្រព្រឹត្តទៅដោយរលូន

    គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីដប់បី នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានប្រព្រឹត្តទៅដោយរលូន

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ថ្ងៃទីដប់បី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី១៣ ខែកក្កដា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃទីដប់បី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន១១ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានតែគណបក្សយុវជនកម្ពុជា មួយប៉ុណ្ណោះ ដែលបានធ្វើការហែក្បួននៅមណ្ឌលរាជធានីភ្នំពេញ។ ចំណែកគណបក្សនយោបាយ ចំនួន១០ផ្សេងទៀត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ…

  • សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋដែល​​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់សូមត្រៀមខ្លួនឱ្យបានល្អត្រឹមត្រូវ ដើម្បីទៅចូលរួមបោះឆ្នោត

    សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋដែល​​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់សូមត្រៀមខ្លួនឱ្យបានល្អត្រឹមត្រូវ ដើម្បីទៅចូលរួមបោះឆ្នោត

    ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមាន​ឈ្មោះក្នុង​បញ្ជី​បោះឆ្នោតទាំងអស់ សូមត្រៀមខ្លួនឱ្យបានល្អត្រឹមត្រូវ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។ ការអំពាវនាវនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជា​ផ្លូវការ នូវអគារសិក្សាថ្មីមួយខ្នង កម្ពស់ពីរជាន់ ចំនួន ១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិទ្ទ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ។ ការអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងខណៈដែលការបោះ​​​​ឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣ សល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា តាមរយៈជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបានផ្តល់នូវកាលានុវត្តភាព ដ៏ធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា

    រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា

    ភ្នំពេញ៖ នៅក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការភ្ជាប់ទំនាក់ទំនង គឺជាគន្លឹះ ក្នុងការលើកកម្ពស់ការទុកចិត្ត និងភាពជឿជាក់លើគ្នា ព្រមទាំងការកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយសន្តិភាព និងបរិយាបន្ន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ជាពិសេសចំណុចទី១៤ ស្តីពីការរិះរកវិធីសាស្រ្តផ្សេងៗ ដែលអាចគាំទ្រនិងបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ សំខាន់ជាងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរដល់ ឯកឧត្តម ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ ចំពោះវិភាគទានដ៏មានតម្លៃរបស់ឯកឧត្តមទៅដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះជំនួបរវាងឯកឧត្តម ដន ប្រាម៉ាត់វិណៃ ជាមួយលោកស្រី អោងសាន ស៊ូជី នៅទីក្រុងណៃពីដោ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជា…