-
គ.ជ.ប ដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈបម្រើឱ្យការបោះឆ្នោតយកទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥

ភ្នំពេញ៖ នៅនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកសារសំខាន់ៗ ដូចជាបញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈមួយចំនួនទៀតត្រូវបានដឹកចេញពីពីឃ្លាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការដឹកជញ្ជូនសម្ភារៈបម្រើឱ្យការបោះឆ្នោតនេះ គឺមានការសហការជាមួយក្រសួងមហាផ្ទៃ និងមានក្បួនការពារសន្លឹកឆ្នោត ដើម្បីទៅដល់គោលដៅនៃការផ្តល់សន្លឹកឆ្នោត។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ គ.ជ.ប បានរៀបចំដឹកជញ្ជូនសន្លឹកឆ្នោត បញ្ជីបោះឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀតជា៨ខ្សែ ទៅតាមបណ្តាខេត្តននិមួយៗ យ៉ាងយូរបំផុតពេលល្ងាចនឹងទៅដល់គណៈកម្មាការរាជធានី ឬក៏ខេត្តរៀបចំការបោះឆ្នោត ដើម្បីចែកចាយបន្តទៅការិយាល័យបោះឆ្នោត បម្រើសេវាកម្មជូនប្រជាពលរដ្ឋដែលនឹងអញ្ជើញទៅបោះឆ្នោតជ្រ៊សតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ ទាក់ទងការដឹកជញ្ជូនឯកសារសំខាន់ៗ ដូចជាបញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈមួយចំនួនទៀតសម្រាប់បម្រើឱ្យការបោះឆ្នោត អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ស្ថាប័នអនុវត្តច្បាប់ បាននិងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា យោងតាមមាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់! អំពើល្មើសខាងលើនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោសដោយស្ថាប័នមានសមត្ថកិច្ច៖១.ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ សម្រេចអំពីការពិន័យ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។២.ស្ថាប័នតុលាការ៖ សម្រេចអំពីទោសព្រហ្មទណ្ឌ ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា “ស្ថាប័នអនុវត្តច្បាប់ បាននិងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ទាំងនេះហើយ! សូមបងប្អូនប្រជាពលរដ្ឋ កុំចូលរួមអនុវត្តតាមផែនការខុសច្បាប់នេះ!”។ ដោយឡែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យុទ្ធនាការជំរុញឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតប្រឆាំងនឹងច្បាប់ គឺជាការចូលរួមជាមួយផែនការផ្តួលរំលំរាជរដ្ឋាភិបាលដែលរៀបចំឡើងដោយទណ្ឌិត សម រង្ស៊ី ហើយត្រូវប្រឈមមុខនឹងការស៊ើបអង្កេតរបស់សមត្ថកិច្ច។ យុទ្ធនាការនេះ គឺមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដោយបានអំពាវនាវឱ្យមានការដោះលែងមន្ត្រីរបស់ខ្លួនចំនួន ២នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤…
-
ប៉ូលិសចាប់ខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួន២នាក់បន្ថែមទៀត ករណីបង្កចលាចលដល់ការបោះឆ្នោត

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន ចំនួន២នាក់បន្ថែមទៀត តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០២៣នេះ ពាក់ព័ន្ធនឹងករណីបង្កចលាចលដល់ការបោះឆ្នោត។ នេះបើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនចេញដោយលោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ មនុស្សទាំងពីរនាក់ដែលឃាត់ខ្លួនមានដូចជា៖ ទី១.ឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន និងទី២.ឈ្មោះ អេង ស្រូយ ភេទប្រុស នៅខេត្តតាកែវ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ វង រុន្នី និងឈ្មោះ អេង ស្រូយ ពីបទបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២៣ និងពេលបន្តបន្ទាប់បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ យោងតាម មាត្រា១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត៖ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ…
-
គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញសម្រេចដកហូតលុបឈ្មោះទណ្ឌិត សម រង្ស៊ី និងបក្ខពួកចំនួន ១៦នាក់ទៀត ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ

ភ្នំពេញ៖គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ(PEC) បានសម្រេចពិន័យទណ្ឌិត សម រង្ស៉ី រួមទាំងមេដឹកនាំក្រុមប្រឆាំងចំនួន ១៦នាក់ផ្សេងទៀតដោយពិន័យជាប្រាក់ពី ១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ។ យោងតាមលទ្ធផលនៃសវនាការនៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញក្រុមប្រឹក្សាជំនុំជម្រះសម្រេចដូចខាងក្រោម៖១-សម រង្ស៊ី សុំណុំរឿងលេខ០០១-មេធាវីតំណាងឱ្យដើមបណ្តឹង លោកមេធាវី សាំង វណ្ណៈ.ពិន័យជាប្រាក់ចំនួន២០លានរៀល.លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និង.ដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២៥ឆ្នាំ ២-សេង ម៉េងប៉ុនរ៉ុងសុំណុំរឿង០០២-មេធាវីតំណាងអោយដើមបណ្តឹង លោកមេធាវី សាំង វណ្ណៈ.ពិន័យជាប្រាក់ចំនួន១០លានរៀល.លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និង.ដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ ៣-សោ ចាន់ដេត,គង់ សភា,ហេងដាណារ៉ូសុំណុំរឿងលេខ ០០៣-មេធាវីតំណាងឱ្យដើមបណ្តឹងលោកមេធាវី វិច សុវាចា.ពិន័យជាប្រាក់ចំនួន១០លានរៀល.លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និង.ដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ ៤-ឈ្មោះ គឹម សុខ, ឆាម ឆានី សុំណុំរឿងលេខ០០៤-មេធាវីតំណាងឱ្យដើមបណ្តឺងលោកមេធាវី ចេង ប៉េងហាប់.ពិន័យជាប្រាក់ចំនួន១០លានរៀល.លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតលើឈ្មោះគឹម សុខ និង.ដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ លើឈ្មោះ គឹម សុខ ,ឆាម ឆានី ៥-មូរ សុខហួរ,ឡុង រី,ហូរ វ៉ាន់,អេង ឆៃអ៊ាង,នុតរំដួល,រិន រដ្ឋ,ភាន់ រិទ្ធី,ឆឺយ ឧត្តមរស្មី,នាង សុឃុន…
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ យុទ្ធនាការឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេស ដឹកនាំដោយទណ្ឌិត សម រង្ស៊ី

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យុទ្ធនាការជំរុញឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតប្រឆាំងនឹងច្បាប់ គឺជាការចូលរួមជាមួយផែនការផ្តួលរំលំរាជរដ្ឋាភិបាលដែលរៀបចំឡើងដោយទណ្ឌិត សម រង្ស៊ី ហើយត្រូវប្រឈមមុខនឹងការស៊ើបអង្កេតរបស់សមត្ថកិច្ច។ យុទ្ធនាការនេះ គឺមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដោយបានអំពាវនាវឱ្យមានការដោះលែងមន្ត្រីរបស់ខ្លួនចំនួន ២នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី គូសបំផ្លាញសន្លឹកឆ្នោត។ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយពីផែនការទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ត្រូវបានបរាជ័យជាបន្តបន្ទាប់ តាមរយៈចម្លើយសារភាពរបស់សមាជិកបក្សភ្លើងទៀន នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២៣ វិធានការច្បាប់ម៉ឺងម៉ាត់បាននិងកំពុងអនុវត្តប្រឆាំងនឹងក្រុមបំផ្លាញប្រជាធិបតេយ្យដោយញុះញង់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល ហើយនេះជាការឃុបឃិតក្នុងផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាល។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា៖ «យុទ្ធនាការញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលនេះ មិនមែនធ្វើត្រឹមតែបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏មានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ ទណ្ឌិត សម រង្ស៉ី…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ “គណបក្សប្រជាជនកម្ពុជា មិនល្អឥតខ្ចោះ តែនៅជាមួយប្រជាជនគ្រប់ពេលវេលា យើងមិនល្អឥតខ្ចោះ តែពឹងពាក់បានគ្រប់កាលៈទេសៈ”

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានថ្លែងបញ្ជាក់ថា “ខ្ញុំនៅទីនេះតំណាងឱ្យគណបក្សប្រជាជនកម្ពុជា សូមជម្រាបថា យើងមិនល្អឥតខ្ចោះ តែនៅជាមួយប្រជាជនគ្រប់ពេលវេលា យើងមិនល្អឥតខ្ចោះតែពឹងពាក់បានគ្រប់កាលៈទេសៈ ដោយមិនប្រកាន់គណបក្សណាឡើយ។ គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់គោលជំហថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍របស់ពុក ម៉ែ បងប្អូន ហើយតែងតែនៅជិតកៀកនឹងប្រជាពលរដ្ឋនៅពេលដែលត្រូវការ។” ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន២ឃុំ គឺឃុំអូរ និងឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សរុបប្រមាណ៧០០នាក់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៧ ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា “ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាល៤៤ឆ្នាំកន្លងមកនេះ យើងសម្រេចបាននូវសមិទ្ធផលជាច្រើន ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក៏ពិតមែន ប៉ុន្តែយើងនៅតែត្រូវការអភិវឌ្ឍបន្ថែមដើម្បីប្រែក្លាយប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍”។ ចំណែកលោក សំ រិទ្ធី ប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនីតិវិធី នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត បានបន្តបង្ហាញពីវិធីគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីធានាភាពសុក្រឹតដល់សន្លឹកឆ្នោតដែលយកជាការបាន និងលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ តាមគន្លងនីតិរដ្ឋ ជាពិសេសការរំឮកឡើងវិញជូនប្រជាពលរដ្ឋលើឯកសារសំខាន់ៗ ដែលត្រូវតែមានសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត…
-
អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាក្រុមប្រឆាំងជ្រុលនិយមនិងជនបរទេសតែងតែព្យាយាមលាបពណ៌ខុសពីការពិតថាការបោះឆ្នោតនៅកម្ពុជាមានការគំរាមកំហែង, ភាពមិនប្រក្រតី មិនយុត្តិធម៌ និងមិនត្រឹមត្រូវ?

ភ្នំពេញ៖ ក្នុងសៀវភៅ«ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ» ជាទ្រឹស្តីធ្វើបដវិត្តន៍ពណ៌ផ្លាស់ប្តូររបបដឹកនាំសរសេរឡើងដោយជនជាតិអាម៉េរិកឈ្មោះ ជីន សាប ដែលក្រុមបក្សប្រឆាំងនានានៅលើពិភពលោករាប់ទាំងក្រុមប្រឆាំងជ្រុលនិយមកម្ពុជាផងយកមកប្រើដើម្បីអនុវត្តតាមផែនការភូមិសាស្ត្រ នយោបាយរបស់មហាអំណាច បានចង្អុលបង្ហាញចំៗថាបញ្ហានានាដែលកើតឡើងជុំវិញការបោះឆ្នោតគឺជាឱកាសមាសសម្រាប់បង្កចលាចលនិងជាឈ្នួនងាយនឹងដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋម្ចាស់ឆ្នោត និងឈានទៅការប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋដើម្បីផ្លាស់ប្តូរតាមអំណាចប្រជាជនព្រោះជាពេលវេលាដែលប្រជាពលរដ្ឋងាយនឹងជឿ ងាយនឹងចូលរួម ងាយនឹងដើរតាមការញុះញង់។ ប្រសិនបើពួកគេផ្លាស់ប្តូរតាមរយៈការបោះឆ្នោតមិនបាន គឺត្រូវផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ដោយប្រើអំណាចប្រជាពលរដ្ឋដែលមិនមែនជាមធ្យោបាយតាមបែបប្រជាធិបតេយ្យឡើយ។ ឈរលើមូលដ្ឋាននៃទ្រឹស្តីនេះហើយបានជាក្រុមអ្នកនយោបាយប្រឆាំងនិងជនបរទេសមួយចំនួនដែលប្រើឋានៈជាអ្នកកាសែតស៊ីប្រាក់កម្រៃតាមអត្ថបទ និងមន្ត្រីបម្រើតាមអង្គការសង្គមស៊ីវិលមួយចំនួនរួមនឹងប្រព័ន្ធផ្សព្វផ្សាយស៊ីលុយបរទេស តែងតែលាបពណ៌កម្ពុជាក្នុងផ្លូវទុច្ចរិតតាមវេទិកានានា និងនៅលើទំព័រសារព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គមក្នុងចេតនាទុច្ចរិតធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។ ជាពិសេស នៅពេលមានការបោះឆ្នោតសកលម្តងៗ ពួកគេតែងតែប្រើប្រាស់វោហាសាស្ត្រញុះញង់ ស្អប់ខ្ពើមជាតិសាសន៍ រើសអើង បញ្ឆេះកំហឹងវណ្ណៈសង្គម គំនុំគំគួនគ្នា ស្អប់គ្នារវាងខ្មែរនិងខ្មែរ ព្រមទាំងប្រើប្រាស់វិធីសាស្ត្របំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍នៅកម្ពុជាខុសពីការពិត។ អ្វីដែលពលរដ្ឋខ្មែរបានឮនិងបានឃើញពីវោហាសាស្ត្រញុះញង់ពីក្រុមប្រឆាំងទាំងនៅក្នុងស្រុកនិងក្រៅស្រុករួមនឹងចៅហ្វាយនាយបរទេសពួកគេគឺ៖ «កម្ពុជាជាប្រទេសផ្តាច់ការ, ការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតក្លែងក្លាយ, មិនសេរី, មិនយុត្តិធម៌, មិនត្រឹមត្រូវ, មានការគំរាមកំហែង, មានការទិញដូរសន្លឹកឆ្នោត, មានការលួចបន្លំសន្លឹកឆ្នោត, មានឈ្មោះអ្នកបោះឆ្នោតខ្មោច, ទឹកខ្មៅលុបជ្រះ, បោះសន្លឹកលើស»ជាដើម។ ការប្រើប្រាស់នូវវោហាសាស្ត្រទាំងនេះគឺមិនមែនជាការចៃដន្យឡើយ តែជាការរៀបចំឡើងដើម្បីបង្កើតឱ្យមានភាពល្អក់កករនៅក្នុងដំណើរការបោះឆ្នោត បង្កើតឱ្យមានការមន្ទិលសង្ស័យ ទោះបីជារឿងទាំងនេះជាការប្រឌិតឡើង ព្រោះនេះជាល្បិចកលដែលក្រុមប្រឆាំងបង្កើតឡើងតាមទ្រឹស្តី ជីន សាប សំដៅដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋនៅអំឡុងពេលមានការបោះឆ្នោតក្នុងប្រទេសមួយ។ ម្យ៉ាងទៀត នេះក៏ដើម្បីទាញទម្លាក់នូវតម្លៃនៃការបោះឆ្នោត និងទាញទម្លាក់តម្លៃនៃជ័យជម្នះរបស់គណបក្សដែលឈ្នះឆ្នោតដែលមិនមែនជាគណបក្សរបស់ខ្លួន។ គោលដៅសំខាន់ដែលពួកគេប្រើប្រាស់វោហាសាស្ត្រទាំងនេះគឺដើម្បីបំភ័ន្តប្រជាពលរដ្ឋឱ្យយល់ថាសង្គមដែលពួកគាត់កំពុងរស់នៅគឺអាក្រក់ដូចភាសាដែលពួកគេនិយាយ និងអាងពួកគេចាប់យកឱកាសដើម្បីបង្កើតចលាចលសង្គម…
-
កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍភាពរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្ស ត្រូវបានលើកបង្ហាញក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស

ទីក្រុងហ្សឺណែវ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣- ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបញ្ចប់សម័យប្រជុំលើកទី៥៣ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំ សរុបចំនួន៣៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចសរុបចំនួន៣០ ស្តីពីបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។ ក្នុងអំឡុងកិច្ចប្រជុំរយៈពេល៤សប្តាហ៍ (ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឡើងថ្លែងបទអន្តរាគមន៍ សរុបចំនួន២០លើក បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា លើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែង ក្នុងការលើកកម្ពស់និង ការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួម ទាំងសិទ្ធិអភិវឌ្ឍន៍។ គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានាស្តីពីការពង្រឹង របៀបរបបការងាររបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងប្រធានបទស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសមួយចំនួនផងដែរ៕ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖
-
តុលាការឃុំខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន២នាក់ ដែលទទួលបញ្ជាពីជនក្បត់ជាតិ៣ជំនាន់ ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល

ភ្នំពេញ៖ លោក សេង សុជាតិ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការ ប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងលោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិក ក្រុមការងារគណបក្សភ្លើងទៀនករណីញុះញង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល។ ជនសង្ស័យទាំង២នាក់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២៣ និងពេលបន្តបន្ទាប់ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ លោក ប៊ុន ខេត សារភាពថា ខ្លួនទទួលបញ្ជាពី សម រង្ស៊ី ឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា គូសសន្លឹកឆ្នោតខ្វែងចោល។ លោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញបានសារភាពថា ខ្លួនបានទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី…
-
សមាជិកគណបក្សភ្លើងទៀនបញ្ជាក់ពីការធ្វើតាមបញ្ជារបស់ជនក្បត់ជាតិ៣ជំនាន់ ផ្សព្វផ្សាយឱ្យគូសសន្លឹកឆ្នោតខ្វែងចោល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា គណបក្សភ្លើងទៀនទើបចេញសេចក្តីថ្លែងការណ៍ ឯសមាជិកដែលប្រព្រឹត្តខុសទើបបញ្ជាក់ពីការធ្វើខុសរបស់ខ្លួនដែលក្នុងនោះមានទាំងបញ្ជាក់ពីការធ្វើតាមបទបញ្ជារបស់ជនក្បត់ជាតិ៣ជំនាន់ដែលជាទណ្ឌិត។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ? ចំណែកលោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញបានសារភាពថា ខ្លួនបានទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី ឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមបោះឆ្នោតសម្រាប់ថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះឲ្យគូសសន្លឹកឆ្នោតខ្វែងចោលដែលផ្ទុយពីឆន្ទះប្រជាពលរដ្ឋ។ លោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការ ប្រតិបត្តិគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញបានសារភាពថា ខ្លួនបានទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី ឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមបោះឆ្នោតសម្រាប់ថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះឲ្យគូសសន្លឹកឆ្នោតខ្វែងចោលដែលផ្ទុយពីឆន្ទះប្រជាពលរដ្ឋ។ សូមជម្រាបថាសមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត នៅពេលដែលទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ បើតាមមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ AMS កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដានេះថា ពិតជាមានការឃាត់ខ្លួនពិតប្រាកដមែន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ សមាជិកគណបក្សភ្លើងទៀន…