-
នាយករដ្ឋមន្ត្រី នៃប្រទេសហ្គីណេប៊ីសាវ នឹងចូលរួមសង្កេតការណ៍ដោយផ្ទាល់ការបោះឆ្នោតសកលនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា

ភ្នំពេញ៖ ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់ឯកឧត្តម នូណូ ហ្វូមេស ណាប៊ីអេម មកកាន់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្តរវាងប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ សូមជម្រាបថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម…
-
គ.ជ.ប ទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍សរុបជាង៩ម៉ឺននាក់

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ជាតិមានចំនួន ៨៩៥៦២នាក់ មកពីស្ថាប័នចំនួន១៣៤ និងអ្នកសង្កេតការណ៍អន្តរជាតិ មានចំនួន៨៣នាក់ មកពីប្រទេស អង្គការ សមាគម ចំនួន១៣។ គ.ជ.ប កំពុងតែពិនិត្យទៅលើអ្នកសង្កេតការណ៍អន្តរជាតិមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ AMS នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា “នៅក្នុងដំណើរនៃការបោះឆ្នោត គ.ជ.ប ក៏បានយល់ព្រមអនុញ្ញាតឱ្យមានភ្ញៀវពិសេសចំនួន១០នាក់ ចូលរួមសង្កេតមើលការបោះឆ្នោតផងដែរ គឺមកពីបារាំងចំនួន២នាក់ មកពីប្រទេសជប៉ុនចំនួន២នាក់ មកពីប្រទេសរុស្ស៊ីចំនួន៣នាក់ និងមកពីស្ថានទូតឥណ្ឌូនេស៊ីចំនួន ៣នាក់”។ ប្រភពដដែលបានបន្តថា ចំពោះអ្នកសារព័ត៌មានដែលនឹងចូលរួមនៅក្នុងដំណាក់កាលរៀបចំការបោះឆ្នោត គឺអ្នកសារព័ត៌មានជាតិ មានចំនួន១២១៨នាក់ មកពីអង្គភាពសារព័ត៌មានជាតិចំនួន១១៨អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិមានចំនួន១០៨នាក់ មកពីអង្គភាពចំនួន៣៤។ សរុបទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មានចំនួន១៣២៦នាក់៕ដោយ៖ពលជ័យ
-
ឯកឧត្តម សោម សូរីដា៖ រយៈពេល១៩ថ្ងៃ នៃការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល១៩ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សនយោបាយ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ គណបក្សនយោបាយទាំង១៨ ដែលបានធ្វើសកម្មភាពឃោសនា គឺមានភាពចាស់ទុំខាងនយោបាយរបស់គណបក្សដែលបានធ្វើសកម្មភាពឃោសនា ដោយផ្អែកទៅលើគោលការណ៍ដែលបានកំណត់នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ពាក់ព័ន្ធទៅនឹងការឃោសនាបោះឆ្នោត រួមជាមួយនឹងបទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល១៩ថ្ងៃ គឺគណបក្សនយោបាយបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ។ សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់ការបោះឆ្នោតនឹងប្រព្រឹត្តទៅនថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ បានចុះបញ្ជីចូលរួមប្រកួតប្រជែង៕ដោយ៖ពលជ័យ
-
ឯកឧត្តម នេត្រ ភក្ត្រា៖ សន្លឹកឆ្នោតរបស់ពលរដ្ឋមួយសន្លឹកពិតជាមានតម្លៃសម្រាប់ជាតិ, សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប ចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

«សន្លឹកឆ្នោតរបស់ពលរដ្ឋមួយសន្លឹកពិតជាមានតម្លៃសម្រាប់ជាតិ និងជាការពូនជ្រុំឫសគល់នៃដើមឈើប្រជាធិបតេយ្យនៅកម្ពុជាឱ្យរីកធំធាត់ និងកាន់តែមានភាពចាស់ទុំនយោបាយ និងមានស្ថិរភាពនយោបាយដែលជាបុព្វលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិ»។ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ និងជាប្រធានបណ្តុំឃុំចំនួន៣ នៃស្រុកទឹកឈូ លើកឡើងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់បណ្តុំឃុំ៣ នៃស្រុកទឹកឈូ ខេត្តកំពតរួមមានឃុំម៉ាកប្រាង្គ ឃុំស្ទឹងកែវ និងឃុំកំពង់ក្រែងនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។ ឯកឧត្តមបានលើកឡើងថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបានផ្តល់សេចក្តីទុកចិត្តដល់អ្នកធ្វើពិតប្រាកដ និងជាអ្នកដែលការពារជាតិនិងការពារប្រជាជនពិតប្រាកដ។ ឯកឧត្តមបានថ្លែងកោតសរសើរមន្ត្រីបក្សនៃបណ្តុំឃុំទាំង ៣ ដែលបានបំពេញការងារប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងការពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីតម្លៃនៃសន្លឹកឆ្នោតរបស់ខ្លួន និងការបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អដោយអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសឱ្យរីកចម្រើកាន់តែខ្លាំងថែមទៀត។ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូនិងក្រុងបូកគោ បានថ្លែងថាក្រោយការឆ្លងកាត់ការបោញឆ្នោតជាច្រើនអាណត្តិមកនេះ និងជាមួយការធ្វើអំពើល្អរបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ជាពិសេសរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកសាងជំនឿទុកចិត្តយ៉ាងរឹងមាំក្នុងចំណោមប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយគណបក្សប្រជាជនកម្ពុជាតែងតែទទួលការគាំទ្រពីពលរដ្ឋ និងមានសំឡេងឆ្នោតកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញនិងលើកទឹកចិត្តមន្ត្រីបក្សមូលដ្ឋានបន្តយកចិត្តទុកដាក់ក្នុងការឃោសនាបោះឆ្នោតរហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបងប្អូនប្រជាពលរដ្ឋទទួលបានសារសំខាន់ៗនៃកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជាដើម្បីអភិវឌ្ឍប្រទេស ព្រមទាំងលេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោត និងការបោះឆ្នោតដោយត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវកុំដើរតាមផែនការទុច្ចរិតរបស់ក្រុមជនក្បត់ជាតិ ៣…
-
ឯកឧត្តម នេត្រ ភក្ត្រា៖ ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាជោគជ័យរបស់ប្រជាពលរដ្ឋដែលជាប្រតិបត្តិករការពារសន្តិភាព ការអភិវឌ្ឍនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

«ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាជោគជ័យរបស់ប្រជាពលរដ្ឋទាំងអស់ដើម្បីបន្តការពារថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងទាំងអស់គ្នាជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវបន្តនូវបុព្វហេតុដ៏ថ្លៃថ្លារបស់គណបក្សក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឱ្យបានល្អប្រសើរបន្ថែមទៀតព្រោះអំពើល្អរបស់មន្ត្រីបក្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការស្រឡាញ់ គាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងអំឡុងនៃកិច្ចប្រជុំបូកសរុបលទ្ធផលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកក្កដា និងការត្រៀមលក្ខណៈសម្រាប់ការបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដាខាងមុខ។ កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាមកពីថ្នាក់ខេត្ត ក្រុងនិងបក្សមូលដ្ឋានសង្កាត់ទាំង៣ នៃក្រុងបូកគោ។ ឯកឧត្តមបានលើកឡើងថា៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ! បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីដ៏ពេញលេញ!គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ»។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងបូកគោទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងកិច្ចការងារឃោសនាបោះឆ្នោតដោយពន្យល់ប្រជាពលរដ្ឋពីកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា និងជាពិសេសកម្មវិធីនយោបាយអាទិភាពដែលគណបក្សប្រជាជនកម្ពុជានឹងអនុវត្តចាប់ពីឆ្នាំ២០២៣ ក្នុងការផ្តល់កិច្ចគាំពារសង្គម ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។ ឯកឧត្តមបានថ្លែងថា ពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយសារតែបានមើលឃើញច្បាស់ថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលចាប់តាំងពីឆ្នាំ១៩៧៩ មកក្នុងការសង្គ្រោះជាតិនិងប្រជាជនពីរបបខ្មែរក្រហម ស្វែងរកសុខសន្តិភាព និងនាំការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រី មានកិត្តិស័ព្ទល្បីល្បាញ…
-
អ្នកវិភាគចៅចាក់ស្មុក៖ ផែនការផ្តួលរំលំរដ្ឋាភិបាល និងការបំផ្លាញសន្លឹកឆ្នោតរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងបក្ខពួកត្រូវបានលាតត្រដាង

ភ្នំពេញ៖ ល្បិចកលទុច្ចរិត និងទំនាក់ទំនងរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់និងបក្សភ្លើងទៀនក្នុងការបំផ្លាញសុខសន្តិភាព ការផ្តួលរំលំរាជរដ្ឋាភិបាលកាន់តែបង្ហាញច្បាស់ហើយនៅពេលនេះ! ពលរដ្ឋខ្មែរនៅចាំថា តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ២៧ មេសាឆ្នាំ២០២៣ ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី បានថ្លែងអំពាវនាវឱ្យពលករខ្មែរប្រមាណ ២ លាននាក់នៅប្រទេសថៃធ្វើដំណើរជាមួយខ្លួនចូលកម្ពុជាតាមច្រកប៉ោយប៉ែត និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ងើបឈរឡើង កម្លាំងប្រដាប់អាវុធទាំងអស់កុំស្តាប់បញ្ជារដ្ឋាភិបាល។ ទណ្ឌិតសម រង្ស៊ីលើកឡើងថា «ប្រជាពលរដ្ឋចាំយូរណាស់ហើយ ចាំតែឱកាស ចាំតែមេ ឥឡូវឱកាសមកដល់ហើយ មេមកដល់ហើយ សូមបងប្អូនជនរួមជាតិងើបទាំងអស់គ្នា នឹងនាំមកនូវការផ្លាស់ប្តូរនៅឆ្នាំ២០២៣នេះ»។ បន្តពីការប្រកាសនេះ នៅពេលនេះ ផែនការឧបឃាតផ្តួលរំលំរដ្ឋាភិបាលរបស់មេក្បត់ជាតិ សម រង្ស៊ី បាននិងកំពុងសកម្មខ្លាំងជាមួយការញុះញង់ប្រជាពលរដ្ឋទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោលនាថ្ងៃបោះឆ្នោត ២៣ កក្កដា ខាងមុខនេះ។ យុទ្ធនាការបំផ្លាញលទ្ធិប្រជាធិបតេយ្យដឹកនាំដោយទណ្ឌិត សម រង្ស៊ី ត្រូវបង់ថ្លៃនៅចំពោះមុខច្បាប់។ តាមចម្លើយសារភាព និងភស្តុតាងមុខសញ្ញាសង្ស័យ ដែលមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ៤ នាក់ បានសារភាពក្រោយសមត្ថកិច្ចចាប់ខ្លួនថា «ការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោតនោះ គឺធ្វើតាមការបង្គាប់បញ្ជារបស់ ទណ្ឌិត សម…
-
ប្រធាន គ.ជ.ប ជួបពិភាក្សាជាមួយប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលដឹកនាំគណៈប្រតិភូមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា (Désiré NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកកិច្ចការនយោបាយ និងការទូតរបស់អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation internationale de la Francophonie “OIF”) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដែលដឹកនាំគណៈប្រតិភូមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារបោះឆ្នោត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូដែលបានអញ្ជើញមកដល់ទីស្តីការ គ.ជ.ប និងដើម្បីពិភាក្សាការងារបោះឆ្នោត។ ឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន គ.ជ.ប ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ OIF ក្នុងខណៈពេលដែល គ.ជ.ប មានការមមាញឹករៀបចំការបោះឆ្នោត។ គណៈប្រតិភូបានមានប្រសាសន៍បន្តទៀតថា ប្រទេសកម្ពុជា ជាសមាជិកអង្គការ OIF ដ៏សំខាន់មួយដែរ ហើយថាវត្តមានរបស់គណៈប្រតិភូ OIF នៅពេលនេះ ដើម្បីបញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា…
-
គ.ជ.ប៖ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីដប់ប្រាំបី ប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សនយោបាយ ក្នុងថ្ងៃទីដប់ប្រាំបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា នៅថ្ងៃទីដប់ប្រាំបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន១៣ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ ទី១)គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ។ ទី២)គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ។ ទី៣)គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តក្រចេះ។ ទី៤)គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្ដាល និងទី៥)គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តរតនគិរី មណ្ឌលខេត្តកំពត មណ្ឌលខេត្តព្រះសីហនុ មណ្ឌលខេត្តកំពង់ឆ្នាំង និងមណ្ឌលខេត្តឧត្ដរមានជ័យ។ ចំណែកគណបក្សនយោបាយ ចំនួន៨ទៀត រួមមាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរតែមួយ គណបក្សកសិករ…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌បង្ហាញទិដ្ឋភាពច្បាប់ទាក់ទងនឹងករណីញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជាព្រឹត្តិការណ៍ជាតិដ៏ធំ និងដ៏សំខាន់ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសនៅរៀងរាល់៥ឆ្នាំម្តង ប្រើសិទ្ធិរបស់ខ្លួនជាម្ចាស់អំណាចតាមបែបប្រជាធិបតេយ្យ ចេញទៅធ្វើការបោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន ដើម្បីបន្តដឹកនាំប្រទេសជាតិ សម្រាប់អាណត្តិរយៈពេល៥ឆ្នាំ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្តថា បន្ទាប់ពីបានតាមដានដោយយកចិត្តទុកដាក់នូវសភាពការណ៍នយោបាយមួយរយៈចុងក្រោយនេះ ថ្ងៃនេះសូមបង្ហាញជូននូវទិដ្ឋភាពច្បាប់ទាក់ទងនឹងករណីញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត ដូចតទៅ៖ទី១-អំពីទណ្ឌកម្មទាក់ទងនឹងការញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទណ្ឌិត សម រង្ស៊ី ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) សម្រេចពិន័យជាប្រាក់ចំនួន២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតសម្រាប់រយៈពេល២៥ឆ្នាំ។ ជាមួយគ្នានេះ ជនល្មើសចំនួន១៦រូបផ្សេងទៀត ក៏ត្រូវបានផាកពិន័យជាប្រាក់ ពី១០ ទៅ ២០លានរៀល និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ពី២០-២៥ឆ្នាំ។ ការសម្រេចផ្ទន្តាទោសនេះ កើតឡើងបន្ទាប់ពីជនល្មើសទាំង១៧រូបនេះ បានធ្វើការណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោត ដែលនេះជាអំពើល្មើស ទៅនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌផ្សេងៗទៀត។ ផ្អែកតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត…
-
សមត្ថកិច្ចបញ្ជូនមន្ត្រីគណបក្សភ្លើងទៀនចំនួន២នាក់ ដែលបង្កចលាចលដល់ការបោះឆ្នោតទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចបញ្ជូនមន្ត្រីគណបក្សភ្លើងទៀនចំនួន២នាក់ ដែលបង្កចលាចលដល់ការបោះឆ្នោតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។ មនុស្សទាំង២នាក់នេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ គឺឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន និងឈ្មោះ អេង ស្រូយ ភេទប្រុស ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឱ្យនាំខ្លួនចេញដោយលោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ វង រុន្នី និងឈ្មោះ អេង ស្រូយ ពីបទបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២៣ និងពេលបន្តបន្ទាប់បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ សមាជិកគណបក្សភ្លើងទៀន ចំនួន៤នាក់ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ដោយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត…