Category: Politico 360

  • គិតត្រឹមម៉ោង១១៖៤៦នាទីព្រឹកនេះ មានប្រជាពលរដ្ឋចំនួន៦,២២៦,៥៨៥នាក់ ស្មើនឹង ៦៤,១២% ដែលបានអញ្ជើញទៅបោះឆ្នោត

    គិតត្រឹមម៉ោង១១៖៤៦នាទីព្រឹកនេះ មានប្រជាពលរដ្ឋចំនួន៦,២២៦,៥៨៥នាក់ ស្មើនឹង ៦៤,១២% ដែលបានអញ្ជើញទៅបោះឆ្នោត

    គិតត្រឹមម៉ោង១១៖៤៦នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៦,២២៦,៥៨៥នាក់ ស្មើនឹង ៦៤,១២ភាគរយហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។ នេះបើតាមឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕

  • អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ សមត្ថកិច្ចរកឃើញមុខសញ្ញា និងភស្តុតាងមួយចំនួន បម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ដោយញុះញង់បំផ្លាញដំណើរការបោះឆ្នោត, អ្នកល្មើសនឹងត្រូវផ្តន្ទាទោសតាមច្បាប់

    អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ សមត្ថកិច្ចរកឃើញមុខសញ្ញា និងភស្តុតាងមួយចំនួន បម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ដោយញុះញង់បំផ្លាញដំណើរការបោះឆ្នោត, អ្នកល្មើសនឹងត្រូវផ្តន្ទាទោសតាមច្បាប់

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា មកដល់ពេលនេះ សមត្ថកិច្ចបានរកឃើញនូវមុខសញ្ញា និងភស្តុតាងមួយចំនួនដែលមានការសមគំនិតបម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ ដើម្បីធ្វើសកម្មភាពបំផុសញុះញង់ដើម្បីបំផ្លាញដល់ដំណើរការបោះឆ្នោត។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃរក្សាភាពស្ងៀមស្ងាត់ សម្រាប់ការបោះឆ្នោត រហូតមកពេលនេះ ដែលប្រជាពលរដ្ឋកម្ពុជា កំពុងទៅបោះឆ្នោត សមត្ថកិច្ចបានធ្វើការតាមដានសកម្មភាពរបស់ក្រុមទុច្ចរិត ដែលមានចេតនាបង្កការញញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ មកដល់ពេលនេះសមត្ថកិច្ចបានរកឃើញ នូវមុខសញ្ញា និងភស្តតាងមួយចំនួនដែលសមគំនិតបំរើឧបាយកល ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគ្រុបតេឡេក្រាមឈ្មោះ “សប្បាយ” ធ្វើសកម្មភាពបំផុសញុះញង់ដើម្បីបំផ្លាញដល់ដំណើរការបោះឆ្នោត»។ លោកបានបន្តថា ដោយអនុវត្តតាមច្បាប់បោះឆ្នោត និងក្រមព្រហ្មទណ្ឌ ជនដែលបានប្រព្រឹត្តនូវបទល្មើសខាងលើ នឹងត្រូវប្រឈមចំពោះការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់តាមបទល្មើសជាក់ស្តែង។ ក្នុងនាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់កុំជឿតាមការញុះញង់របស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី ជនក្បត់ជាតិ០៣ជំនាន់ទៅប្រព្រឹត្តទង្វើផ្ទុយច្បាប់ ហើយសូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នាតាមឆន្ទៈរៀងៗខ្លួន ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងគ្មានការគំរាមកំហែង ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។…

  • សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់នៅក្នុងការិយាល័យបោះឆ្នោតបឋមសិក្សាវត្តមហាមន្ដ្រីដែលប៉ុនប៉ងយកសន្លឹកឆ្នោតចេញក្រៅ

    សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់នៅក្នុងការិយាល័យបោះឆ្នោតបឋមសិក្សាវត្តមហាមន្ដ្រីដែលប៉ុនប៉ងយកសន្លឹកឆ្នោតចេញក្រៅ

    ភ្នំពេញ៖ មន្រ្តី គ.ជ.ប សហការជាមួយសមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ចូលទៅបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតលេខ ០០៧៩ បឋមសិក្សាវត្តមហាមន្ដ្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ហើយមិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោតនោះទេ បែរជាកាន់សន្លឹកឆ្នោតដើរចេញក្រៅតែម្ដង។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបានប្រាប់ AMS ឱ្យដឹងថា បុរសដែលឃាត់ខ្លួនឈ្មោះ យ៉ុម ធារ៉ា អាយុ២៥ឆ្នាំ ស្នាក់នៅកុដិលេខ១០ វត្តមហាមន្ត្រី សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង។ ការឃាត់ខ្លួននេះ បន្ទាប់ពីបុរសម្នាក់នោះបានចូលទៅបោះឆ្នោត ពេលបានសន្លឹកឆ្នោត បានថតសន្លឹកឆ្នោត រួចយកទៅក្នុងហោប៉ៅខោ ពេលនោះគាត់បានដើរបម្រុងជ្រលក់ដៃ ប៉ុន្តែត្រូវបានមន្ត្រីការិយាល័មិនអនុញ្ញាតឱ្យជ្រលក់ដៃ ដោយហេតុថា គាត់មិនបានដាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោត។ ពេលសួរនាំគាត់បានបោះសន្លឹកឆ្នោតចោល ពេលនោះមន្ត្រីការិយាលបានយកសន្លឹកឆ្នោតដាក់ក្នុងហិប។ មន្ត្រីដដែលបន្តថា សមត្ថកិច្ចកំពុងសាកសួរបុរសម្នាក់នោះនៅប៉ុស្តិ៍នគរបាលបឹងកេងកង៕ដោយ៖ពលជ័យ

  • ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បញ្ជាក់អំពីចំនួនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បញ្ជាក់អំពីចំនួនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី២២ ខែកក្កដានេះថា អ្នកសង្កេតការណ៍ជាតិដែល គ.ជ.ប ទទួលស្គាល់ជាផ្លូវការមានចំនួន ៨៩៥៦២នាក់ មកពីអង្គការ សមាគម ចំនួន១៤៤ និងមានអ្នកសង្កេតការណ៍ចល័តចំនួន ១៥៧នាក់។ អង្គការ សមាគម ដែលដាក់អ្នកសង្កេតការណ៍ច្រើនជាងគេ គឺសហភាពសហព័ន្ធយុវជនកម្ពុជា, សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍, ខុមហ្វ្រែល។ ឯកឧត្តម សោម សូរីដា បានបន្តថា អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស និងប្រតិភូដែលអញ្ជើញដោយ គ.ជ.ប សរុបមានចំនួន៦០៤នាក់ មកពីអង្គការ សមាគម និងប្រទេស ចំនួន៥៩ស្ថាប័ន។ អគ្គលេខាធិការរង គ.ជ.ប បានបន្តទៀតថា ភ្នាក់ងារគណបក្សនយោបាយដែលដាក់ភ្នាក់ងារសង្កេតការណ៍ សរុបមានចំនួន៥៧០១២នាក់ (ទាំងភ្នាក់ងារពេញសិទ្ធិ និងបម្រុង) ក្នុងនោះភ្នាក់ងារមកពីគណបក្សប្រជាជនកម្ពុជា មានចំនួន ២៣៧៨៩នាក់ ជាភ្នាក់ងារពេញសិទ្ធិ និងភ្នាក់បម្រុងមានចំនួន ២៣៧៨៩នាក់។ គណបក្សខ្មែររួបរួមជាតិ ភ្នាក់ងារពេញសិទ្ធិចំនួន ៣៣៩៩នាក់…

  • បណ្ណព័ត៌មានអ្នកបោះឆ្នោតជាង៩លាន២សែនសន្លឹក ត្រូវបានចែកជូនប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    បណ្ណព័ត៌មានអ្នកបោះឆ្នោតជាង៩លាន២សែនសន្លឹក ត្រូវបានចែកជូនប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញ៖ បណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួន ៩,២០៩,១៧៧សន្លឹក ត្រូវបានចែកជូនប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាមតារាងបូកសរុបលទ្ធផលនៃការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត ចំនួន ៩.៧១០.៦៥៥ សន្លឹក ស្មើនឹងចំនួនសរុបអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជាអ្នកចាត់តាំងក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់សាមីនីមួយៗ ដែលមានរយៈពេល១ខែ គឺចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ហើយបណ្ណព័ត៌មានដែលនៅសល់ត្រូវរក្សាទុក និងចែកបន្តនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបញ្ជាក់ថា គោលបំណងនៃការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បី៖-ជួយដល់អ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការបានយល់ដឹងអំពី លេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលត្រូវប្រើនៅពេលបោះឆ្នោត-ជួយដល់អ្នកបោះឆ្នោតអាចរកឃើញយ៉ាងងាយស្រួលនូវទីតាំងការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវទៅបោះឆ្នោត-ជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត…

  • ប្រធាន គ.ជ.ប ទទួលជួបគណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីព្រះរាជាណាចក្រថៃ

    ប្រធាន គ.ជ.ប ទទួលជួបគណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីព្រះរាជាណាចក្រថៃ

    ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង (H.E.Mr. Ittiporn Boonpracong) ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូមកសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានអញ្ជើញគណៈប្រតិភូថៃ ដើម្បីមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ ឯកឧត្តមបានបន្តថា នេះជាលើកទីមួយហើយសម្រាប់ឯកឧត្តម ក្នុងតំណែងជាប្រធាន គ.ជ.ប នៃព្រះរាជាណាចក្រថៃ ដែលបានធ្វើទស្សនកិច្ចនៅក្រៅប្រទេស គឺព្រះរាជាណាចក្រកម្ពុជាតែម្តង ដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងជាសមាជិកអាស៊ានជាមួយគ្នា ហើយឯកឧត្តមមានអារម្មណ៍សប្បាយចិត្តជាងបានទៅបណ្តាប្រទេសនៅអឺរ៉ុបទៅទៀត។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានមតិស្វាគមន៍ចំពោះ ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង…

  • គ.ជ.ប ឆ្លើយតបទៅនាយកប្រតិបត្តិនៃអង្គការ Human Rights Watch ទាក់ទងនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

    គ.ជ.ប ឆ្លើយតបទៅនាយកប្រតិបត្តិនៃអង្គការ Human Rights Watch ទាក់ទងនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

    ភ្នំពេញ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលិខិតឆ្លើយតបទៅលោកស្រី Elaine Pearson នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ករណីសួរសំណួរទាក់ទងនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ អគ្គលេខាធិការ គ.ជ.ប បានជម្រាបជូនលោកស្រី Elaine Pearson ថា បន្ទាប់ពីបានទទួលសំណើពីអង្គការ Human Rights Watch រួចមក គ.ជ.ប បានចាត់អង្គភាពជំនាញឱ្យពិនិត្យ និងសិក្សាយ៉ាងយកចិត្តទុកដាក់ទៅលើ ទ.១១០២ ទាំងអស់សរុបចំនួន ២,១៩៧ ការិយាល័យ នៅក្នុង រាជធានីភ្នំពេញ។ក្រោយពីបានសិក្សាទៅលើតួលេខ និងទិន្នន័យពាក់ព័ន្ធ គ.ជ.ប សូមជម្រាបជូនថា៖ទី១-តួលេខដែលកត់ត្រាក្នុង ទ.១១០២ ជាតួលេខ ដែលត្រូវបានកត់ចម្លងចេញពីតួលេខដើមក្នុង តារាងកត់ត្រាសំឡេងឆ្នោត (ទ.១១០៨) និងកំណត់ហេតុនៃការបោះឆ្នោត (ទ.១១០១) នៃការិយាល័យ បោះឆ្នោត-រាប់សន្លឹកឆ្នោត ដែលគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.រ) បានកត់ចម្លងមិនត្រឹមត្រូវតាមតួលេខដើម… កត្តានេះបណ្តាលឱ្យមានកំហុសឆ្គងលើការបំពេញទិន្នន័យតួលេខនៅការិយាល័យ ពាក់ព័ន្ធមួយចំនួនតាមប្រភេទកំហុសខ្លះៗដូចការរកឃើញរបស់ គ.ជ.ប និងអង្គការ…

  • ការដឹកជញ្ជូន កម្មករ និយោជិត និងប្រជាពលរដ្ឋទៅតាមបណ្តាខេត្ត ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ បានចាប់ផ្តើមនៅព្រឹកនេះ

    ការដឹកជញ្ជូន កម្មករ និយោជិត និងប្រជាពលរដ្ឋទៅតាមបណ្តាខេត្ត ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ បានចាប់ផ្តើមនៅព្រឹកនេះ

    ភ្នំពេញ៖ រថយន្តក្រុងជាច្រើនគ្រឿងនៅបណ្ដាចំណតចេញដំណើរទាំង១០ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមធ្វើ សកម្មភាព ដឹកជញ្ជូន កម្មករ និយោជិត និងប្រជាពលររដ្ឋទៅកាន់ បណ្ដាខេត្តគោលដៅនៅព្រឹកថ្ងៃទី២២ខែកក្កដានេះដោយមានការអញ្ជើញ ពិនិត្យដោយផ្ទាល់ពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ សូមជម្រាបថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តដឹកជញ្ជូនសាធារណៈដឹកកម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត តាមបណ្តាខេត្តដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅថ្ងៃទី២៣ ខែកក្កដា។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៣បានបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា និងការផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។ តាមរយៈសេចក្តីជូនដំណឹងបានបង្ហាញពីចំណតដែលត្រូវចេញដំណើរមានចំនួន១០ និង ចំណតត្រឡប់មកវិញនៅតាមបណ្តាខេត្តមានចំនួន២៣ចំណត៕សូមជូនសេចក្តីជូនដំណឹង៖

  • អគ្គលេខាធិការ គ.ជ.ប៖ អ្នកសង្កេតការណ៍អន្តរជាតិមានចំនួន៤២៣នាក់ ដែលមកពី៥៩ស្ថាប័ន និងអ្នកសង្កេតការណ៍ជាតិជិត៩ម៉ឺននាក់

    អគ្គលេខាធិការ គ.ជ.ប៖ អ្នកសង្កេតការណ៍អន្តរជាតិមានចំនួន៤២៣នាក់ ដែលមកពី៥៩ស្ថាប័ន និងអ្នកសង្កេតការណ៍ជាតិជិត៩ម៉ឺននាក់

    ភ្នំពេញ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ អ្នកសង្កេតការណ៍អន្តរជាតិមានចំនួន៤២៣នាក់ ដែលមកពី៥៩ស្ថាប័ន។ ចំពោះអ្នកសង្កេតការណ៍ជាតិមានចំនួន១៣៤ស្ថាប័ន មានចំនួន៨៩៥៦២នាក់។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោត ការបញ្ចប់សកម្មភាពឃោសនាបោះឆ្នោត ការបិទផ្សាយបញ្ជីបោះឆ្នោត និងលេខកូដការិយាល័យបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា អ្នកសង្កេតការណ៍អន្តរជាតិ គាត់មានសិទ្ធិដើរទូទាំងប្រទេស ប៉ុន្តែភាគច្រើនគាត់ដើរនៅខេត្តជិតៗ៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យ គ.ជ.ប៖ រយៈពេល២១ថ្ងៃ នៃការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយបានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងបរិយាកាសល្អ

    អ្នកនាំពាក្យ គ.ជ.ប៖ រយៈពេល២១ថ្ងៃ នៃការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយបានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងបរិយាកាសល្អ

    ភ្នំពេញ៖ ឯកឧត្ដម ហង្ស ពុទ្ធា ប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍បញ្ជាក់ថា រយៈពេល២១ថ្ងៃ នៃការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយដែលបានចុះបញ្ជី និងមានបញ្ជីបេក្ខជននៅតាមមណ្ឌលរាជធានី ខេត្ត បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងបរិយាកាសល្អ។ គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន ដែលមានជាអាទិ៍ ការជួបប្រជុំជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការគណបក្សនយោបាយ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ការប្រគំតន្រ្តី ការបញ្ចាំងស្លាយវីដេអូតាមទីសាធារណៈ ការចែកខិត្តបណ្ណ តាមខ្នងផ្ទះ និងតាមផ្សារ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្សនយោបាយ និងចាក់មេក្រូចល័តតាមភូមិជាដើម។ ការបញ្ជាក់នេះ ក្នុងសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល២១ថ្ងៃ និងការបិទផ្សាយបញ្ជីបោះឆ្នោត និងលេខកូដការិយាល័យបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត នារសៀលថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្ដមបន្តថា ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង១៨ មានគណបក្សចំនួន១៦ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនានា ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងនោះ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា មានទំហំធំ និងមានអ្នកចូលរួមច្រើនជាងគេ។ គ.ជ.ប…