-
ឯកឧត្តម ឌឹម សុវណ្ណារុំ៖ អត្រានៃអ្នកបោះឆ្នោតបណ្តោះអាសន្នមានចំនួន៨១,៤៨%ភាគរយ

ភ្នំពេញ៖ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប បានឱ្យដឹងថា អត្រានៃអ្នកបោះឆ្នោតបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានចំនួន៧,៩១២,០៨១នាក់ ស្មើ ៨១,៤៨% នៃភាគរយ នៃប្រជាពលរដ្ឋកម្ពុជាដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដែលបានអញ្ជើញទៅបោះឆ្នោត ខណៈ គ.ជ.ប កំពុងបូកសរុបបន្តទៀត៕
-
សមត្ថកិច្ចបន្តបង្ហាញមុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៊ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី នៅពេលនេះ សមត្ថកិច្ចជំនាញ បានរកឃើញមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» កើនដល់៣៧នាក់ហើយ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់។ យោងតាមមាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត ៖ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
-
គ.ជ.ប៖ លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងផ្សាយលើប្រព័ន្ធផ្សព្វផ្សាយចំនួន៧ នៅល្ងាចថ្ងៃទី២៣ និងទី២៤ ខែកក្កដា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ចាប់ពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង១២៖០០យប់ និងបន្តផ្សាយចាប់ពីម៉ោង៨៖០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧ រួមមាន៖១)ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)២)វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz, វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)៣)ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP –៤)គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh៥)កម្មវិធីទូរសព្ទដៃ (App)៖ NEC KH និង CamNEC News៦)Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៧)YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕
-
សមត្ថកិច្ចបន្តបង្ហាញមុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៊ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» កើនដល់៣៦នាក់

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី នៅពេលនេះ សមត្ថកិច្ចជំនាញ បានរកឃើញមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» កើនដល់៣៦នាក់ហើយ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់។ យោងតាមមាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត ៖ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
-
គិតត្រឹមម៉ោង១៤៖០២នាទីរសៀលនេះ មានប្រជាពលរដ្ឋចំនួន៧,៥២៦,៣៨០នាក់ ស្មើនឹង ៧៧,៥១ភាគរយ បានទៅបោះឆ្នោត

គិតត្រឹមម៉ោង១៤៖០២នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,៥២៦,៣៨០នាក់ ស្មើនឹង ៧៧,៥១ភាគរយ ហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។ នេះបើតាមឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕
-
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ទៀតហើយគូសខ្វែងសន្លឹកឆ្នោត និងយកទូរសព្ទថតនៅការិយាល័យសាលាបឋមសិក្សាស្ទឹងមានជ័យ

ភ្នំពេញ៖ មន្ត្រី គ.ជ.ប សហការជាមួយសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលគូសខ្វែងលើសន្លឹកឆ្នោត រួចយកទូរស័ព្ទថត។ ករណីនេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យបោះឆ្នោត ០៨០៤ នៅសាលាបឋមសិក្សាស្ទឹងមានជ័យ ខណ្ឌមានជ័យ។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ AMS ថា បុរសដែលឃាត់ខ្លួនឈ្មោះ សាត អូន អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅពេលចូលការិយាល័យបោះឆ្នោត ០៨០៤ បុរសរូបនោះបានយកសន្លឹកឆ្នោតរួចគូសខ្វែងរួចយកទូរស័ព្ទដៃថត រួចដាក់ក្នុងហិបឆ្នោត ហើយក៏ជ្រលក់ដៃ។ នៅពេលនោះមន្ត្រី គ.ជ.ប មានការសង្ស័យហៅមកសួរ បុរសម្នាក់នោះក៏បានគូសខ្វែងលើសន្លឹកមែន និងបានថតថែមទៀត ហើយសមត្ថកិច្ចបាននាំបុរសម្នាក់នោះទៅប៉ុស្តិ៍នគរបាលដើម្បីអនុវត្តតាមនីតិវិធី។ គួរបញ្ជាក់ថា មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត ៖ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត…
-
សមត្ថកិច្ចបន្តបង្ហាញមុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៊ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» កើនដល់៣៤នាក់

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី នៅពេលនេះ សមត្ថកិច្ចជំនាញ បានរកឃើញមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» កើនដល់៣៤នាក់ហើយ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់។ យោងតាមមាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត ៖ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
-
គិតត្រឹមម៉ោង១៣៖០២នាទីរសៀលនេះ មានប្រជាពលរដ្ឋចំនួន៧,១៨៧,៧០៥នាក់ ស្មើនឹង ៧៤,០២% ដែលបានអញ្ជើញទៅបោះឆ្នោត

គិតត្រឹមម៉ោង១៣៖០២នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,១៨៧,៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។ នេះបើតាមឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕
-
សមត្ថកិច្ចបង្ហាញមុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៊ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» បន្ថែម

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី នៅពេលនេះ សមត្ថកិច្ចជំនាញ បានរកឃើញមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» កើនដល់២៧នាក់ហើយ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់។ ខាងក្រោមនេះជាបញ្ជីឈ្មោះ សកម្មជនក្រុមប្រឆាំងទាំង២៧នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»៖ សមត្ថកិច្ចបង្ហាញមុខសកម្មជនក្រុមប្រឆាំង១៨នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» AMS Central
-
សមត្ថកិច្ចបង្ហាញមុខសកម្មជនក្រុមប្រឆាំង១៨នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី សមត្ថកិច្ចជំនាញបានរកឃើញ និងបង្ហាញមុខសកម្មជនក្រុមប្រឆាំង១៨នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»។ បើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃរក្សាភាពស្ងៀមស្ងាត់សម្រាប់ការបោះឆ្នោត រហូតមកពេលនេះ ដែលប្រជាពលរដ្ឋកម្ពុជា កំពុងទៅបោះឆ្នោត សមត្ថកិច្ចបានធ្វើការតាមដានសកម្មភាពរបស់ក្រុមទុច្ចរិត ដែលមានចេតនាបង្កការញញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ មកដល់ពេលនេះសមត្ថកិច្ចបានរកឃើញ នូវមុខសញ្ញា និងភស្តតាងមួយចំនួនដែលសមគំនិតបំរើឧបាយកល ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគ្រុបតេឡេក្រាមឈ្មោះ «សប្បាយ» ធ្វើសកម្មភាពបំផុសញុះញង់ដើម្បីបំផ្លាញដល់ដំណើរការបោះឆ្នោត។ លោកបានបន្តថា ដោយអនុវត្តតាមច្បាប់បោះឆ្នោត និងក្រមព្រហ្មទណ្ឌ ជនដែលបានប្រព្រឹត្តនូវបទល្មើសខាងលើ នឹងត្រូវប្រឈមចំពោះការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់តាមបទល្មើសជាក់ស្តែង។ ក្នុងនាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់កុំជឿតាមការញុះញង់របស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី ជនក្បត់ជាតិ០៣ជំនាន់ទៅប្រព្រឹត្តទង្វើផ្ទុយច្បាប់ ហើយសូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នាតាមឆន្ទៈរៀងៗខ្លួន ដោយសេរី…