Category: Politico 360

  • គណៈប្រតិភូអន្តរសភាអាស៊ាន៖ ដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន បរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព

    គណៈប្រតិភូអន្តរសភាអាស៊ាន៖ ដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន បរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព

    ភ្នំពេញ៖ ប្រតិភូអន្តរសភាអាស៊ាន (AIPA) ដែលបានចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំនេះនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានវាយតម្លៃថា ដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន ដែលរួមចំណែកដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលមានការរៀបចំបានល្អ។ គណៈប្រតិភូ AIPA មានឱកាស ដើម្បីសង្កេតមើលអំឡុងពេលមុនការបោះឆ្នោត ដែលត្រូវបានកត់សម្គាល់ដោយបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព ដែលអនុញ្ញាតឱ្យគណបក្សនយោបាយ និងបេក្ខជនធ្វើយុទ្ធនាការដោយសេរី។ វត្តមានរបស់គណបក្សនយោបាយជាច្រើនដែលតំណាងឱ្យមនោគមវិជ្ជាចម្រុះ បានអនុញ្ញាតឱ្យមានការពិភាក្សានយោបាយដ៏រស់រវើក និងផ្តល់ឱ្យអ្នកបោះឆ្នោតនូវជម្រើសចម្រុះ។ លើសពីនេះ គណៈប្រតិភូក៏មិនបានជួបប្រទះនូវការអនុវត្តការបំភិតបំភ័យ ការបង្ខិតបង្ខំ ឬ អំពើហិង្សាណាមួយក្នុងអំឡុងពេលដំណើរការសង្កេតការណ៍នៅឯការិយាល័យបោះឆ្នោតដែលបានទៅទស្សនានោះទេ។ នេះបើយោងតាមសេចក្តីក្តីថ្លែងការណ៍របស់គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA ) ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រតិភូអន្តរសភាអាស៊ាន (AIPA) មានកិត្តិយសដែលត្រូវបានផ្តល់ឱកាសឱ្យចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំនេះនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គោលបំណងនៃសេចក្តីថ្លែងការណ៍នេះ គឺដើម្បីផ្តល់នូវទិដ្ឋភាពទូទៅនៃសកម្មភាពសង្កេតការណ៍ពេញមួយដំណើរការបោះឆ្នោត។ យើងខ្ញុំគោរព និងកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាសម្រាប់ការប្តេជ្ញាចិត្តចំពោះគោលការណ៍ប្រជាធិបតេយ្យ និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការរៀបចំ និងចាត់ចែងដំណើរការបោះឆ្នោតនេះ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋាននៃការចូលរួមដោយផ្ទាល់ដើម្បីវាយតម្លៃព័ត៌មានដែលបានផ្តល់នៅក្នុងសម័យប្រជុំសង្ខេបមុនថ្ងៃបោះឆ្នោត និងការពិតដែលឆ្លុះបញ្ចាំងនៅលើមូលដ្ឋានជាក់ស្ដែង។ ការសង្កេតការណ៍ត្រូវបានធ្វើឡើងលើដំណើរការបោះឆ្នោតទាំងមូល រួមទាំងការបើក…

  • អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាក្រុមប្រឆាំងជ្រុលនិយម និងជនបរទេសតែង តែព្យាយាមលាបពណ៌ខុសពីការពិតថា ការបោះឆ្នោត​នៅកម្ពុជាមានការគំរាមកំហែង, ភាពមិនប្រក្រតី មិនយុត្តិធម៌ និងមិនត្រឹមត្រូវ?

    អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាក្រុមប្រឆាំងជ្រុលនិយម និងជនបរទេសតែង តែព្យាយាមលាបពណ៌ខុសពីការពិតថា ការបោះឆ្នោត​នៅកម្ពុជាមានការគំរាមកំហែង, ភាពមិនប្រក្រតី មិនយុត្តិធម៌ និងមិនត្រឹមត្រូវ?

    ភ្នំពេញ៖ ក្នុងសៀវភៅ «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ» ជាទ្រឹស្តីធ្វើបដវិត្តន៍ពណ៌ផ្លាស់ប្តូររបបដឹកនាំសរសេរឡើងដោយ​ជនជាតិ​អាម៉េរិក​ឈ្មោះ ជីន សាប ដែលក្រុមបក្សប្រឆាំងនានា នៅលើពិភពលោករាប់ទាំងក្រុមប្រឆាំងជ្រុលនិយមកម្ពុជាផង យកមកប្រើដើម្បី​អនុវត្តតាមផែនការភូមិសាស្ត្រ នយោបាយរបស់មហាអំណាច បានចង្អុលបង្ហាញចំៗថាបញ្ហានានាដែលកើតឡើងជុំវិញការបោះឆ្នោត គឺជាឱកាសមាសសម្រាប់បង្កចលាចល និងជាឈ្នួនងាយនឹងដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋម្ចាស់ឆ្នោត និងឈានទៅការប្រមូលផ្តុំ​កម្លាំង​ប្រជាពលរដ្ឋ ដើម្បីផ្លាស់ប្តូរតាមអំណាចប្រជាជនព្រោះជាពេលវេលាដែលប្រជាពលរដ្ឋងាយនឹងជឿ ងាយនឹងចូលរួម ងាយនឹងដើរតាមការ​ញុះញង់។ ប្រសិនបើពួកគេផ្លាស់ប្តូរតាមរយៈការបោះឆ្នោតមិនបាន គឺត្រូវផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ដោយប្រើអំណាចប្រជាពលរដ្ឋដែលមិនមែន​ជាមធ្យោបាយតាមបែបប្រជាធិបតេយ្យឡើយ។ ឈរលើមូលដ្ឋាននៃទ្រឹស្តីនេះហើយបានជាក្រុមអ្នកនយោបាយប្រឆាំង និងជនបរទេសមួយចំនួនដែលប្រើឋានៈជាអ្នកកាសែតស៊ីប្រាក់​កម្រៃតាមអត្ថបទ និងមន្ត្រីបម្រើតាមអង្គការសង្គមស៊ីវិលមួយចំនួន រួមនឹងប្រព័ន្ធផ្សព្វផ្សាយស៊ីលុយបរទេស តែងតែលាបពណ៌កម្ពុជាក្នុងផ្លូវ​ទុច្ចរិត​តាមវេទិកានានា និងនៅលើទំព័រសារព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គមក្នុងចេតនាទុច្ចរិតធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។ ជាពិសេស នៅពេលមានការបោះឆ្នោតសកលម្តងៗ ពួកគេតែងតែប្រើប្រាស់វោហាសាស្ត្រញុះញង់ ស្អប់ខ្ពើមជាតិសាសន៍ រើសអើង បញ្ឆេះកំហឹងវណ្ណៈសង្គម គំនុំគំគួនគ្នា ស្អប់គ្នារវាងខ្មែរនិងខ្មែរ ព្រមទាំងប្រើប្រាស់វិធីសាស្ត្របំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍​នៅកម្ពុជាខុសពីការពិត។អ្វីដែលពលរដ្ឋខ្មែរបានឮនិងបានឃើញពីវោហាសាស្ត្រញុះញង់ពីក្រុមប្រឆាំងទាំងនៅក្នុងស្រុកនិងក្រៅស្រុករួមនឹងចៅហ្វាយនាយបរទេសពួកគេគឺ៖ «កម្ពុជាជាប្រទេសផ្តាច់ការ, ការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតក្លែងក្លាយ, មិនសេរី, មិនយុត្តិធម៌, មិនត្រឹមត្រូវ, មានការគំរាម​កំហែង, មានការទិញដូរសន្លឹកឆ្នោត, មានការលួចបន្លំសន្លឹកឆ្នោត, មានឈ្មោះអ្នកបោះឆ្នោតខ្មោច, ទឹកខ្មៅលុបជ្រះ, បោះសន្លឹកលើស» ជាដើម។ ការប្រើប្រាស់នូវវោហាសាស្ត្រទាំងនេះគឺមិនមែនជាការចៃដន្យឡើយ តែជាការរៀបចំឡើងដើម្បីបង្កើតឱ្យមានភាពល្អក់កករនៅក្នុង​ដំណើរ​ការបោះឆ្នោត បង្កើតឱ្យមានការមន្ទិលសង្ស័យ ទោះបីជារឿងទាំងនេះជាការប្រឌិតឡើង…

  • គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    ភ្នំពេញ៖ នាល្ងាចថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០ នៅសាលប្រជុំមជ្ឈមណ្ឌលវប្បធម៌ នៃវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានធ្វើការបូកសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានធ្វើការបូកសរុបអំពីព្រឹត្តិការណ៍នៃថ្ងៃបោះឆ្នោតជូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធដែលបានចូលរួមជាង១០០នាក់៕សូមជូនសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • នៅថ្ងៃស្អែក៖ បើកសវនាការលើសំណុំរឿងចំនួន២១ ពាក់ព័ន្ធទៅនឹងការញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត

    នៅថ្ងៃស្អែក៖ បើកសវនាការលើសំណុំរឿងចំនួន២១ ពាក់ព័ន្ធទៅនឹងការញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត

    ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានប្រាប់ AMS ថា នៅថ្ងៃទី២៥ ខែកក្កដាស្អែកនេះ គណៈកម្មាការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងចំនួន២១ ដែលមានមនុស្សជាប់ពាក់ព័ន្ធការចោទប្រកាន់មានចំនួន២១នាក់ ពាក់ព័ន្ធទៅនឹងបទណែនាំ និងញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត។ ក្រៅពីអ្នកប្តឹង គឺគណៈកម្មការនឹងកោះអញ្ជើញជនជាប់ចោទ ឬក៏ចុងចម្លើយចំនួន២១នាក់ ដើម្បីចូលមកក្នុងសវនាការដោះស្រាយបណ្តឹងនៅគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។ ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ជនដែលជាចុងចម្លើយ គឺសុទ្ធតែជាបុគ្គលនៅក្រៅប្រទេស។ ការកោះអញ្ជើញឲ្យចូលសវនាការស្អែកនេះ អាចសាម៉ីខ្លួនមិនបានចូលរួមទេ។ ដូច្នេះ គណៈកម្មាការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នឹងប្រជុំសម្រេចកំបាំងមុខជនចុងចម្លើយ។ សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រី គ.ជ.ប សហការជាមួយសមត្ថកិច្ចការពារការិយាល័យបោះឆ្នោត បានឃាត់មនុស្សចំនួន៣នាក់ ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត និងការគូសខ្វែងសន្លឹកឆ្នោតរួចយកទូរស័ព្ទ គឺនៅការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាវត្តមហាមន្ត្រី ១ករណី, នៅការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ១ករណី និងករណីមួយទៀតនៅខេត្តបន្ទាយមានជ័យ គឺសមត្ថកិច្ចចាប់ខ្លួនមន្ត្រីបក្សប្រឆាំង ដែលផ្សព្វផ្សាយញុះញង់ឲ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត៕ដោយ៖ពលជ័យ

  • សម្តេចក្រឡាហោម ស ខេង៖ ដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា

    សម្តេចក្រឡាហោម ស ខេង៖ ដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា

    ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ នេះបើយោងតាមលិខិតសរសើរផ្ញើជូនថ្នាក់ដឹកនាំ សមាជិក និងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមាន សមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ញ៉ាំងឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ សម្តេចក្រឡាហោម ស…

  • អ្នកសង្កេតការណ៍ជាតិ៩០ស្ថាប័ន៖ ការបោះឆ្នោតប្រព្រឹត្តដោយត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព

    អ្នកសង្កេតការណ៍ជាតិ៩០ស្ថាប័ន៖ ការបោះឆ្នោតប្រព្រឹត្តដោយត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព

    ភ្នំពេញ៖ អ្នកសង្កេតការណ៍ជាតិ ចំនួន៩០ស្ថាប័ន បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ ការវាយតម្លៃនេះ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅសណ្ឋាគារ ហៃយ៉ាត់ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ កម្មវិធីសន្និសីទសារព័ត៌មាននេះ រៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស.)។ តំណាងអង្គការសង្គមស៉ីវិលទាំង៩០ស្ថាប័នមានដូចជា៖ លោក នង ប៊ុនថេង នាយកអង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ (ខេត្តកណ្តាល), លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ, លោក ឡិប វុឌ្ឍី ប្រធានអង្គការសហការការពារសម្បត្តិធនធានធម្មជាតិ និងលោកស្រី ប្រុស កឹមសៀក ប្រធានសមាគមនិស្សិតបញ្ញាវន្តកម្ពុជា-អាស៊ាន។ វេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស.) បានសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិចំនួន៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាលនិងសមាគមជាតិចំនួន៩០ (សម្រាប់ ២៥រាជធានី-ខេត្ត) និងអ្នកសង្កេតការណ៍ អន្តរជាតិចំនួន៥៦នាក់…

  • អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌

    អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌

    ភ្នំពេញ៖ អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យ សេរី ពហុបក្ស។ អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក៏បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្ររបស់អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ អង្គការសមាគម នៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានសង្កេតឃើញថា គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត បានអនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតចូលរួមតាមដាន សង្កេតមើលការបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងនោះរួមមាន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសមាគម អង្គការ ក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយឃើញថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តធ្វើឡើងប្រកបដោយសេរី និងគ្មានអំពើហិង្សា៕

  • បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣

    បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីព្រលប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ហើយដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបគួរជាទីមោទន:។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ បណ្តុំអង្គការសង្គមស៊ីវិល សង្កេតឃើញថា ដំណើរការក៏ដូចជាការប្រកាសលទ្ធផល ពិតជាមានតម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ ប្រជាធិបតេយ្យពិតប្រាកដ ពុំមានការបង្ខិតបង្ខំ គាបសង្កត់ បំភិតបំភ័យ គឺបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប បានទៅបោះឆ្នោត ដោយទឹកមុខញញឹមពេញចិត្ត និងសប្បាយរីករាយទាំងអស់គ្នា។ យ៉ាងណាមិញ យើងខ្ញុំចូលរួមថ្កោលទោសដល់ក្រុមនិន្នាការប្រឆាំង ពិសេស អតីតមេបក្សប្រឆាំងទណ្ឌិត សម រង្ស៊ី និងបក្សពួកដែលបានរត់ភៀសខ្លួននៅក្រៅប្រទេស ដែលបានញុះញង់ឲ្យប្រជាពលរដ្ឋ ធ្វើសកម្មភាពខុសច្បាស់ ពិសេសការគូសខ្វែងសន្លឹកឆ្នោត ផ្ទុយទៅវិញ អ្វីដែលក្រុមប្រឆាំង បានកំពុងតែធ្វើនោះគឺមិនត្រឹមមិនបានផលទេ ថែមទាំងធ្វើឲ្យសន្លឹកឆ្នោតមិនមានការថយចុះទៅវិញបើប្រៀបធៀបនឹងការបោះ ឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ មានសន្លឹកឆ្នោតមិនបានការចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួន…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានសរសេរលើបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី២៤ ខែកក្កដានេះថា ប្រជាពលរដ្ឋខ្មែរបានបង្ហាញនូវឆន្ទៈរបស់ខ្លួនយ៉ាងច្បាស់តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ (ជាង៨៤%) និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាអោយឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបម្រើប្រជាពលរដ្ឋតទៅអនាគត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ “ខ្ញុំមានតែពាក្យពីរម៉ាត់ជូនចំពោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលបានទៅចូលរួមបោះឆ្នោត ÷ ១)អរគុណចំពោះលោកតាលោកយាយ លោកអ៊ំពូមីងបងប្អូនទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា និង ២) ប្តេជ្ញាចិត្តបន្តចូលរួមបម្រើប្រទេសជាតិ និងប្រជាជនឲ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត”។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា៕ដោយ៖ពលជ័យ

  • ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ៖ ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ សេរីប្រជាធិបតេយ្យ គ្មានអំពើហិង្សា

    ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ៖ ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ សេរីប្រជាធិបតេយ្យ គ្មានអំពើហិង្សា

    ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសសហភាពអឺរ៉ុប បានវាយតម្លៃថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ សេរីប្រជាធិបតេយ្យ គ្មានអំពើហិង្សា។ ការវាយតម្លៃនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅឯសណ្ឋាគារសុខាភ្នំពេញ ជ្រោយចង្វារ។ នៅក្នុងសន្និសីទសារព័ត៌មានក្រុមអ្នកសង្កេតការណ៍បរទេសបានថ្លែងថា ពួកគាត់បានធ្វើដំណើរទៅសង្កេតការណ៍នៅតាមបណ្តាការិយាល័យបោះឆ្នោតជាច្រើនកន្លែងតាមបណ្តារាជធានី ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជានាថ្ងៃទី២៣ ខែកក្កដា កត់សម្គាល់ឃើញថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅតាមពេលវេលាកំណត់ នៅវេលាម៉ោង៧ព្រឹក នៅតាមការិយាល័យបោះឆ្នោតឃើញប្រជាពលរដ្ឋទាំងក្មេង និងចាស់បានរង់ចាំចូលការិយាល័យបោះឆ្នោត ដោយទឹកមុខសប្បាយរីករាយ ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនបន្តរហូតម៉ោង៣រសៀលបិទការិយាល័យ។ ដំណើរការបោះឆ្នោតនេះ បានកត់សម្គាល់ឃើញកាន់តែច្បាស់ពីការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបញ្ជាក់ថា តាមរយៈការចូលរួមសង្កេតការណ៍បោះឆ្នោតបង្ហាញឱ្យឃើញថា កម្ពុជាកំពុងពង្រឹងលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំ តាមរយៈការបោះឆ្នោត និងគោរពទៅតាមច្បាប់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយអព្យាក្រឹត តម្លាភាព យុត្តិធម៌ ដោយមានការចូលរួមពិនិត្យឃ្លាំមើលពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ-អង្គការ មិនមែនរដ្ឋាភិបាលដំណើរការបោះឆ្នោតធានាបាននូវសន្តិសុខ សុវត្ថិភាព អត្រានៃការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនមានចំនួនជាង៨៤% នៃប្រជាពលរដ្ឋកម្ពុជា មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ដោយ៖ពលជ័យ