-
សមាគមសម្ព័ន្ធយុវជនមុសិ្លមកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងសមាជិក សមាជិកានៃសមាគមសម្ព័ន្ធយុវជនមុសិ្លមកម្ពុជា (ស.យ.ម.ក) បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញសេចក្ដីប្រកាសលទ្ធផលបណ្តោះអាសន្ន កាលពីរាត្រីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងលើសលប់។ សមាគមសម្ព័នយុវជនមុស្លិមកម្ពុជា សង្កេតឃើញថា ដំណើរការបោះឆ្នោត ក៏ដូចជាប្រកាស លទ្ធផលបោះឆ្នោត ពិតជាមានតម្លាភាព សេរី យុត្តិធម៌ សច្ចភាព និងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ដោយពុំមានការបង្ខិតបង្ខំ ការគាបសង្កត់ ការបំភិតបំភ័យ គំរាមកំហែងអ្វីឡើយ។ ក្នុងន័យនេះ ប្រជាជនកម្ពុជាគ្រប់រូប ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ប្រកបដោយភាពជឿជាក់ ក្តីសង្ឃឹម និងមោទនភាពបំផុត។ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានថ្កោលទោសដល់ក្រុមដែលមាននិន្នាការប្រឆាំងពិសេសគឺ ទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំង និងបក្ខពួកនៅក្រៅប្រទេស ហើយបានញុះញង់ឱ្យប្រជាជនក្នុងប្រទេសធ្វើសកម្មភាពខុសច្បាប់ ដូចជាការគូសខ្វែងសន្លឹកឆ្នោតចោលជាដើម។ ផ្ទុយទៅវិញ សកម្មភាពដែលក្រុមប្រឆាំងកំពុងតែធ្វើនោះ មិនត្រឹមតែពុំបានផលនោះទេ…
-
សមាគមថ្នាលយុវជនកម្ពុជាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ សមាគមថ្នាលយុវជនកម្ពុជា (ស.ថ.យ.ក) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតសម្រាប់ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បានចេញសេចក្ដីប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ហើយដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបគួរជាទីមោទន:។ សមាគមថ្នាលយុវជនកម្ពុជា សង្កេតឃើញថា ដំណើរការ ក៏ដូចជាការប្រកាសលទ្ធផល ពិតជាមានតម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ ប្រជាធិបតេយ្យពិតប្រាកដ ពុំមានការបង្ខិតបង្ខំ គាបសង្កត់ បំភិតបំភ័យ គឺបងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប បានទៅបោះឆ្នោត ដោយទឹកមុខញញឹម ពេញចិត្តនិងសប្បាយរីករាយទាំងអស់គ្នា។ សមាគមថ្នាលយុវជនកម្ពុជា ក៏បានថ្កោលទោសដល់ក្រុមនិន្នាការប្រឆាំងពិសេស អតីតមេបក្សប្រឆាំងទណ្ឌិត សម រង្ស៊ី និងបក្សពួកដែលបានរត់ភៀសខ្លួននៅក្រៅប្រទេស ដែលបានញុះញង់ឲ្យប្រជាពលរដ្ឋ ធ្វើសកម្មភាពខុសច្បាស់ ពិសេសការគូសខ្វែងសន្លឹកឆ្នោត ផ្ទុយទៅវិញ អ្វីដែលក្រុមប្រឆាំងបានកំពុងតែធ្វើនោះគឺមិនត្រឹមមិនបានផលទេ ថែមទាំងធ្វើឲ្យសន្លឹកឆ្នោតមិនមានការថយចុះទៅវិញបើប្រៀបធៀប នឹងការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ មានសន្លឹកឆ្នោតមិនបានការចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិច ជាងចំនួនសន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូត ដល់ ៥៩៤ ៦៥៩សន្លឹក ទិន្នន័យនេះចេញដោយគណកម្មាធិការរៀបចំការបោះឆ្នោត…
-
អ្នកវិភាគចៅចាក់ស្មុក៖ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ, ទោះបីជាក្រុមជនក្បត់ជាតិនិងជនបរទេសប្រឹងលាបពណ៌ក្នុងចេតនាទុច្ចរិត លើដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺគ្មានន័យឡើយ

ភ្នំពេញ៖ ក្រុមប្រឆាំងជ្រុលនិយមនិងក្រុមជនបរទេសមួយចំនួនបានអនុវត្តវិធីសាស្ត្រដដែលៗឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងចោទប្រកាន់ថាការបោះឆ្នោតមិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ ឬថាការបោះឆ្នោតក្លែងក្លាយជាដើមនៅក្រោយការបោះឆ្នោតម្តងៗ។ នេះគ្រាន់តែជាល្បិចកលចាស់គំរឹល ដែលប្រើដើម្បីកុំឱ្យបាក់មុខតែប៉ុណ្ណោះនិងដើម្បីចិញ្ចឹមចលនាប្រឆាំងរបស់ខ្លួនឱ្យនៅរស់មិនឱ្យសកម្មជនដែលជឿងុប និងចាញ់ការបោកប្រាស់តាមរយៈវោហាសាស្ត្ររបស់ខ្លួនបាក់ទឹកចិត្ត។ដូច្នេះពួកគេត្រូវចេញសេចក្តីថ្លែងការណ៍ផ្សេងៗដើម្បីលាបពណ៌ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឱ្យមើលទៅថា «អាក្រក់តាមពាក្យសម្តីនិយាយពីក្រៅឆាករបស់ខ្លួន»។ ហេតុផលសាមញ្ញបំផុតគឺមកពីក្រុមបក្សពួកគេចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់ ឬបរាជ័យក្នុងផែនការទុច្ចរិត ទើបពួកគេមិនទទួលស្គាល់ការពិត ខណៈអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជិត ១០ ម៉ឺននាក់បានកោតសរសើរថាដំណើរការបោះឆ្នោតនៅកម្ពុជាមានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ពួកគេចាំបាច់ ត្រូវបន្តញុះញង់ដើម្បីអនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌ ព្រោះជាពេលវេលាដ៏សំខាន់។ ក្រុមបក្សប្រឆាំងនានានៅលើពិភពលោករាប់ទាំងក្រុមប្រឆាំងជ្រុលនិយមកម្ពុជាផងបានយកទ្រឹស្តីមេបដិវត្តន៍ពណ៌ ជីន សាប ក្នុងសៀវភៅ«ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ» ជាទ្រឹស្តីធ្វើបដវិត្តន៍ពណ៌ផ្លាស់ប្តូររបបដឹកនាំដើម្បីអនុវត្តតាមផែនការភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ សៀវភៅនេះបានចង្អុលបង្ហាញចំៗថា បញ្ហានានាដែលកើតឡើងជុំវិញការបោះឆ្នោតគឺជាឱកាសមាសសម្រាប់បង្កចលាចលនិងជាឈ្នួនងាយនឹងដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋម្ចាស់ឆ្នោត និងឈានទៅការប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋដើម្បីផ្លាស់ប្តូរតាមអំណាចប្រជាជនព្រោះជាពេលវេលាដែលប្រជាពលរដ្ឋងាយនឹងជឿ ងាយនឹងចូលរួម ងាយនឹងដើរតាមការញុះញង់។ ប្រសិនបើពួកគេផ្លាស់ប្តូរតាមរយៈការបោះឆ្នោតមិនបាន គឺត្រូវផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ដោយប្រើអំណាចប្រជាពលរដ្ឋដែលមិនមែនជាមធ្យោបាយតាមបែបប្រជាធិបតេយ្យឡើយ។ ហេតុដូច្នេះបានជាទាំងក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ីនិងបក្ខពួកខិតខំបំភ្លៃ បំផ្លើសការពិត ដែលអមដោយការបន្ទររបស់ជនបរទេសមួយចំនួនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាតាមរបៀបវារៈដែលពួកគេគ្រោងទុក។ ឈរលើមូលដ្ឋាននៃទ្រឹស្តីនេះហើយបានជាក្រុមអ្នកនយោបាយប្រឆាំងនិងជនបរទេសមួយចំនួន រួមនឹងអ្នកកាសែតបរទេសស៊ីប្រាក់កម្រៃតាមអត្ថបទ និងមន្ត្រីបម្រើការតាមអង្គការសង្គមស៊ីវិលមួយចំនួនរួមនឹងប្រព័ន្ធផ្សព្វផ្សាយស៊ីលុយបរទេសមួយចំនួន តែងតែលាបពណ៌កម្ពុជាក្នុងផ្លូវទុច្ចរិត តាមវេទិកានានា និងនៅលើទំព័រសារព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គមក្នុងចេតនាទុច្ចរិតធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។ ជាពិសេស នៅពេលមានការបោះឆ្នោតសកលម្តងៗ ពួកគេតែងតែប្រើប្រាស់វោហាសាស្ត្រញុះញង់ ស្អប់ខ្ពើមជាតិសាសន៍ រើសអើង បញ្ឆេះកំហឹងវណ្ណៈសង្គម…
-
នាយករដ្ឋមន្ត្រីចិនផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល

ភ្នំពេញ៖ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានអបអរសាទរមួយជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះជោគជ័យក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនាំមុខដោយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមសារលិខិតចុះនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ លិខិតអបអរសាទររបស់នាយករដ្ឋមន្ត្រីចិន ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ។ ឯកឧត្តម លី ឈាង បានឱ្យដឹងថា ឯកឧត្តមសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះជាថ្មីម្ដងទៀតរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ នៅក្រោមការដឹកនាំរបស់សម្ដេចប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងកេរ្តិ៍ឈ្មោះនៅក្នុងតំបន់។ ឯកឧត្តមនាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តពិតប្រាកដ និងជាបងប្អូនល្អដែលទុកចិត្តគ្នាទៅវិញទៅមក ដែលរួមគ្នាឆ្ពោះទៅមុខនៅក្នុងការកសាងគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ នៃសហគមន៍ចិន-កម្ពុជា ជាមួយអនាគតរួមក្នុងយុគសម័យថ្មី។ ឯកឧត្តមបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសម្ដេច…
-
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបានជ័យជម្នះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱកាសទទួលបានជ័យជម្នះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លិខិតអបអរសាទររបស់ប្រធានាធិបតីចិន ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ។ នៅក្នុងសារលិខិតអបអរសារនេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។ ខ្ញុំពិតជាមានសោមនស្សដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧។ ក្នុងនាម គណៈកម្មាធិការមជ្ឈិម នៃគណបក្សកុម្មុយនិស្ដចិន និងក្នុងមានខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅដល់សម្ដេចប្រធាន និងគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា។ វាពិតជាគួរឱ្យសោមនស្សរីករាយដើម្បីធ្វើជាសក្ខីភាពថានៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចប្រធាន ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាកអន្តរជាតិ…
-
សមាគមខ្មែរប្រចាំនៅអូស្ត្រាលី នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េ៖ ការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តទៅស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ប្រកបដោយយុត្តិធម៌ សន្តិភាព តម្លាភាព និងបរិយាប័ន្ន

សមាគមខ្មែរប្រចាំនៅប្រទេសអូស្ត្រាលី នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េ ក្រោយបានចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានចេញសេចក្តីថ្លែងការណ៍ បានសន្និដ្ឋានយ៉ាងដូច្នេះថា «ការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តទៅស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ប្រកបដោយយុត្តិធម៌ សន្តិភាព តម្លាភាព និងបរិយាប័ន្ន»។ សេចក្តីថ្លែងការណ៍នេះ ក៏បានគូសបញ្ជាក់បន្ថែមថា «ការបោះឆ្នោតនាពេលនេះបង្ហាញអំពីឆន្ទៈ និងផលប្រយោជន៍ដ៏រឹងមាំ របស់ភាគីទាំងអស់ ក្នុងការស្វែងរកសន្តិភាព និងស្ថិរភាពក្នុងប្រទេស តាមរយៈការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។សូមជូនសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
វេទិកាសម្ព័ន្ធសង្គមស៊ីវិលបង្ហាញពីជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងនាមជាអ្នកសម្របសម្រួលការងារអ្នក សង្កេតការណ៍ជាតិនិងអន្តរជាតិ បានសង្ខេបអំពីខ្លឹមសារនៃមតិសន្និដ្ឋានរបស់អ្នកសង្កេតការណ៍ជាតិនិងអន្ដរជាតិថា “តាមការលើកឡើងរបស់អ្នកសង្កេ តការណ៍ជាតិនិងអន្តរជាតិ សុទ្ធតែបានលើកឡើងនិងអះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហិង្សា និងដោយសន្តិវិធី។ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ប្រជាជនកម្ពុជា ជាពិសេស គ.ជ.ប. បានរៀបចំដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ រលូន និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ពោលគឺប្រកបដោយសន្តិវិធី ត្រឹមត្រូវ មានតម្លាភាព មិនមានការបំភិតបំភ័យ និងគ្មានការប្រកាន់និន្នាការ នយោបាយ។ សេចក្ដីអះអាងទាំងឡាយនោះសបញ្ជាក់ថា កម្ពុជាមានភាពចាស់ទុំនិងភាពម្ចាស់ការក្នុងការរៀបចំ ដំណើរការនៃការបោះឆ្នោតរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់»។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន តំណាងអ្នកសង្កេតការណ៍ជាតិ លោក នង ប៊ុនថេង នាយកអង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ លោក ឡិប វុឌ្ឍ ប្រធានអង្គការសហការការពារសម្បត្តិធនធានធម្មជាតិ និងលោកស្រី…
-
នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ៖ ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅដោយសន្តិវិធី និងសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅកម្ពុជា គឺប្រព្រឹត្តទៅដោយសន្តិវិធី និងសន្តិភាព។ ការបោះឆ្នោតនៅម្ពុជា ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការបោះឆ្នោតនៅប្រទេសគីណេប៊ីសាវដែរ។ ការវាយតម្លៃនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសបំពេញទស្សនកិច្ចសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ឆ្នាំ២០២៣នេះ។ ឯកឧត្តម Nuno Gomes Nabiam បានបង្ហាញក្ដីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្ដេចក្រឡាហោមថា ចាប់តាំងពីពេលមកដល់កម្ពុជា ឯកឧត្តមបានទស្សនកិច្ចនៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានពិនិត្យមើលពីដំណើរការបោះឆ្នោត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការបោះឆ្នោតនៅប្រទេសគីណេប៊ីសាវដែរ។ ជាមួយគ្នានេះ ឯកឧត្តមក៏ទទួលបានបទពិសោធន៍ថ្មីៗផងដែរអំពីការបោះឆ្នោតនៅកម្ពុជា ពិសេសការបោះឆ្នោតដោយសន្តិវិធី…
-
ក្រសួងការបរទេសកម្ពុជា៖ «ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ដោយបានកត់សម្គាល់នូវមតិជាច្រើនជុំវិញការបោះឆ្នោតសកលនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការគូសបញ្ជាក់ពីការសង្កេតដោយផ្ទាល់និងផ្អែកលើការពិត នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដូចតទៅ៖1.អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក៖ អ្នកបោះឆ្នោតជាង ៨,២លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។2.ការប្រកាន់ខ្ជាប់នូវគុណតម្លៃប្រជាធិបតេយ្យ៖ អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះបង្ហាញពីការបដិសេធយ៉ាងច្បាស់ ចំពោះការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ សិទ្ធិអធិបតេយ្យនិងស្វ័យសម្រេចរបស់កម្ពុជា ត្រូវតែទទួលបានការគោរព ដោយតួអង្គខាងក្រៅទាំងអស់។3.អ្នកសង្កេតការណ៍មិនលំអៀង៖ ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សីមិនលំអៀងដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដានយ៉ាងដិតដល់…
-
គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសគាំទ្រលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យ សេរី ពហុបក្ស។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្រលទ្ធផលបោះឆ្នោតរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានសង្កេតឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតចូលរួមតាមដាន សង្កេតមើលការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសមាគម អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយឃើញថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តធ្វើឡើងដោយសេរី និងគ្មានអំពើហិង្សា៕