-
សម្ព័ន្ធសហជីពជាតិ ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ សម្ព័ន្ធសហជីពជាតិ (NTUC) ប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយដ៏ឧដុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការបន្តវេននាយករដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវបន្តជូនទៅឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នីតិកាលទី៧ នៃរដ្ឋសភា ខាងមុននេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។ យើងខ្ញុំដែលជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សម្ព័ន្ធសហជីពជាតិ ក៏ដូចជាកម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បាននឹងកំពុងរីករាយ ទន្ទឹងរងចាំស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ នាយករដ្ឋមន្ត្រីបន្តវេនថ្មី ដែលជាយុវជនឆ្នើម ក្នុងបេះដូងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជន យុវតី។ ម្យ៉ាងទៀត ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជន ដែលមានសមត្ថភាព ពោរពេញទៅដោយចំណេះដឹង បទពិសោធន៍ ទាំងការងារសង្គម ការទូត សេដ្ឋកិច្ច នយោបាយ និងជាពិសេសជំនាញក្នុងវិស័យការពារជាតិ ជាដើម ដែលអាចដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ បែបសម័យទំនើប ជាមួយនឹងភាពឈ្លាសវៃ រហ័សរហួន…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកឧត្តម ស៊ី ជីនពីង ដែលអបអរសាទរសម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតជូនចំពោញឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងអំណរគុណយ៉ាងស្មោះ អស់ពីដួងចិត្តចំពោះពាក្យពេចន៍អបអរសាទររបស់ឯកឧត្តម ផ្ញើជូនខ្ញុំ សម្រាប់ជ័យជំនះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការកោតសរសើរចំពោះ សមិទ្ធផលក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំរបស់ CPP។ តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងស្មោះ អស់ពីដួងចិត្តចំពោះពាក្យពេចន៍អបអរសាទររបស់ឯកឧត្តម ផ្ញើជូនខ្ញុំ សម្រាប់ជ័យជំនះភ្លូកទឹកភ្លូកដីរបស់ គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការកោតសរសើរចំពោះ សមិទ្ធផលក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំរបស់ CPP។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយនីស្តចិន (CPC) ដែលមាន ឯកឧត្តម ជាស្នូល សម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលជា មូលដ្ឋានគ្រឹះដ៏រឹងមាំ…
-
សម្តេចតេជោ ហ៊ុន សែន៖ ពេលកូនក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជា កូនត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម Twitter ថា “វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី ក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណៈរដ្ឋមន្រ្តី នាថ្ងៃ២២ សីហា ២០២៣ខាងមុខនេះ។ ល្ងាចនេះ ទូរទស្សន៍បាយន្ត័ចាក់ផ្សាយរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ភាគ៧២ គឺចំពេលដែល ម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០ តុលា ១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ”។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “ពេលកូនក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជា កូនត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន”៕
-
គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសគាំទ្រនូវការសម្រេចចិត្តដ៏ត្រឹមត្រូវខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងការណ៍នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាអាណត្តិថ្មីនេះ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្តី បានប្រកាសផ្តល់ការគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុតសម្រាប់កម្ពុជា។ ជាមួយគ្នានេះ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដើម្បីបន្តដឹកនាំ ប្រទេសឆ្ពោះទៅរកមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕
-
ឯកឧត្តម ស សុខា៖ សាររបស់សម្ដេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ដោយលើកឡើងថា “សាររបស់សម្តេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ”។ ការបង្ហោះសារបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារពិសេសកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងសារឯកឧត្តម ស សុខា បានលើកឡើងថា ៖សេចក្ដីថ្លែងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការសម្រេចជាឯកច្ឆ័នរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្ស ជាពិសេសព្រះរាជតម្រិះរិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃយើង គឺជារៀបចំផែនការជាតិដ៏គត់មុត ប្រកបដោយទស្សនាទានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍នៃអនាគតកម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាពនៃស្ថាប័នជាតិ រួមមាន ៖ រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។ ក្នុងសារដដែល ឯកឧត្តម ស សុខា បានបន្តថា នេះគឺជាមេរៀនបទពិសោធន៍កាត់ថ្លៃមិនបាន និងមិនអាចរកសាលារៀនបាន សម្រាប់ខ្លួនខ្ញុំផ្ទាល់ក្ដី និងអ្នកបន្តវេនដទៃទៀតក្ដី។…
-
សម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) ប្រកាសគាំទ្រចំពោះសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី នីតិកាលទី៧

ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា នៃសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) សូមប្រកាសគាំទ្រទាំងស្រុងចំពោះសារនយោបាយពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៧ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន ប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយ សេចក្តីសុខសាន្ដបន្តទៀត។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យ បវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា…
-
បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គកាសមាគមនានា គាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គកាសមាគមនានា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការកាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។ បណ្តុំអង្គការសង្គមស៊ីវិលក៏ដូចជាប្រជាជនខ្មែរទាំងមូល សូមថ្លែងអំណរដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះប្តូរយកសន្តិភាព និងការអភិវឌ្ឍជូនមាតុភូមិទាំងមូល។ ការខិតខំរបស់សម្តេច ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជន គឺមិនអាចកាត់ថ្លៃបាននោះទេ ជាពិសេសយើងខ្ញុំសូមសម្តែងការគ្រាំយ៉ាងពេញទំហឹង សម្រាប់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីឆាប់ៗខាងមុខនេះ។ សូមជូនពរដល់សម្តេច ក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំទាំងអស់ឱ្យយជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំជាយុវជនខ្មែរនៅតែបន្តឆន្ទៈគាំទ្រ និងដើរតាមមាគ៌ាគោលនយោបាយឈ្នះៗរបស់សម្តេច តេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានិច្ច។ សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា…
-
លោកបណ្ឌិត សេក សុជាតិ ៖ ការមិនបន្តមុខតំណែងនាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការលះបង់តួនាទីដ៏សំខាន់និងផ្តល់លទ្ធភាពទៅឱ្យអ្នកជំនាន់ក្រោយបានធ្វើជាអ្នកដឹកនាំប្រទេស

ភ្នំពេញ៖លោកបណ្ឌិត សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវបានថ្លែងទាក់ទងនឹងការប្រកាស របស់សម្ដេចតេជោ ហ៊ុន សែន ដែលថា យោងទៅលើការសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាហើយ យោងទៅលើសម្តេចតេជោបានចូលទៅគាល់ព្រះមហាក្សត្រ សម្ដេចនឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រីអត់ទៅទៀតនោះទេ នេះគឺជាសញ្ញាវិជ្ជមានមួយអំពីការលះបង់តួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គសំខាន់នៅក្នុងនយោបាយកម្ពុជា។ លោកបណ្ឌិតបន្តថាការលះបង់នេះគឺជាការលះបង់មួយដើម្បីផ្តល់លទ្ធភាពទៅឱ្យអ្នកជំនាន់ក្រោយបានធ្វើការក្នុងនាមជាអ្នកដឹកនាំប្រទេសដោយប្រើប្រាស់សមត្ថភាពរបស់អ្នកជំនាន់ក្រោយ។ការផ្តល់លទ្ធភាពទៅឱ្យអ្នកជំនាន់ក្រោយនេះគឺជាលទ្ធភាពដែល ប្រជាពលរដ្ឋបានគាំទ្រ និងបោះឆ្នោតទៅដល់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈដល់ទៅ ១២០អាសនៈនៅក្នុងសភាសម្រាប់នីតិកាលទី៧ នេះ។ នៅក្នុងអាសនៈដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបានពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លោកបណ្ឌិត សេក សុជាតិ បានបន្តថា សម្តេចតេជោ ហ៊ុន សែន លះបង់តួនាទីជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ ដោយផ្តល់លទ្ធភាពទៅឱ្យបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលតួនាទីជា នាយករដ្ឋមន្ត្រី ជំនួសសម្តេចតេជោ ហ៊ុន សែន សម្រាប់នីតិកាលទី៧គឺជាសញ្ញាវិជ្ជមានមួយដោយផ្តល់លទ្ធភាពទៅឱ្យអ្នក បន្តវេនបានធ្វើកិច្ចការសំខាន់សម្រាប់ប្រទេសជាតិរបស់យើងនាពេលបច្ចុប្បន្ន៕ដោយ៖ពលជ័យ
-
សមាគមយុវជនខ្មែរមហានគរប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧

ភ្នំពេញ៖សមាគមយុវជនខ្មែរមហានគរ និងបណ្តាញយុវជនខ្មែរមហានគរ រាជធានីខេត្ត នៃបណ្តុំអង្គការសង្គមស៊ីវិលសូម ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការកាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មីសម្រាប់ អាណត្តិទី៧នេះដើម្បីបន្តដឹកនាំប្រទេសកម្ពុជាពង្រឹងសុខសន្តិភាពកាន់តែរឹងមាំប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។ សមាគមយុវជនខ្មែរមហានគរ និងបណ្តាញយុវជនខ្មែរមហានគរ រាជធានីខេត្ត នៃបណ្តុំអង្គការសង្គមស៊ីវិលក៏ដូចជាយុវជនខ្មែរ មួយរូប និងប្រជាជនខ្មែរទាំងមូល សូមថ្លែងអំណរដឹងគុណដល់សម្តេចតេជោ ហ៊ុន សែនដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះប្តូរយកសន្តិភាព និងការអភិវឌ្ឍជូនមាតុភូមិទាំងមូល។ ការខិតខំរបស់សម្តេច ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនគឺមិនអាចកាត់ថ្លៃបាននោះទេ ជាពិសេសយើងខ្ញុំសូមសម្តែងការគ្រាំយ៉ាងពេញទំហឹង សម្រាប់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីឆាប់ៗខាងមុខនេះ។ សូមជូនពរដល់សម្តេច ក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំទាំងអស់ឱ្យជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំជាយុវជនខ្មែរនៅតែបន្តឆន្ទៈគាំទ្រ និងដើរតាមមាគា គោលនយោបាយឈ្នះៗរបស់សម្តេច តេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានិច្ច៕ដោយ៖ពលជ័យ
-
អ្នកវិភាគចៅចាក់ស្មុក៖ អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា និងសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលចេញសេចក្តីថ្លែងការណ៍លើការបោះឆ្នោតនៅកម្ពុជាស្របតាមសំណូមពរបរទេសដើម្បីបង្កើតលេសដាក់សម្ពាធមកលើកម្ពុជា

ភ្នំពេញ៖ ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃហ៊ានធ្វើ! ដើម្បីអនុវត្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា រដ្ឋបរទេសមួយចំនួនបានប្រើប្រាស់ក្រុមប្រឆាំងជ្រុលនិយម និងជួលអង្គការសង្គមស៊ីវិលក្នុងស្រុកបំពេញការងារតាមផែនការនិងការចង់បានរបស់ខ្លួន។ ផែនការនិងការចង់បានរបស់រដ្ឋបរទេសគឺ ការលាបពណ៌លើដំណើរការបោះឆ្នោតនៅកម្ពុជាថាមិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ គ្មានតម្លាភាព និងក្រោមបរិយាកាសគំរាមកំហែងដើម្បី ជាលេសឱ្យពួកគេចេញសេចក្តីថ្លែងការណ៍ផ្សេងៗដើម្បីវាយប្រហារលើកម្ពុជា និងដើម្បីរកការគាំទ្រដើម្បីពួកគេមានមូលដ្ឋានរៀបចំច្បាប់ឬ សេចក្តីសម្រេចដាក់សម្ពាធលើកម្ពុជា។ នេះគឺជាល្បិចកលដ៏ថោកទាបបំផុតមួយដែលរដ្ឋបរទេសព្យាយាមលូកកកូរកកាយផ្ទៃក្នុងកម្ពុជាក្រោម លេសនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ យោងតាមព័ត៌មានសម្ងាត់ដែលបែកធ្លាយពីក្រុមអង្គការសង្គមស៊ីវិល, មន្ត្រីរបស់អង្គការវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងមន្ត្រីអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានដឹកនាំកិច្ចប្រជុំសម្ងាត់ជាមួយសង្គមស៊ីវិលក្នុងស្រុករួមមានអង្គការអាដហុក Adhoc, អង្គការសង់ត្រាល់របស់ មឿន តុលា, អង្គការខុមហ្វ្រែលជាដើមក្នុងគោលបំណងរៀបចំយុទ្ធសាស្ត្របន្ថែមដល់អង្គការទាំងនេះក្នុងការអុកឡុកការបោះឆ្នោត ដោយពួកគេបានរៀបចំដាក់អ្នកសង្កេតការណ៍នៅតាមការិល័យបោះឆ្នោតនានា និងរៀបចំសេចក្តីថ្លែងការណ៍រួចឱ្យហើយ និយាយអាក្រក់ពីការបោះឆ្នោតនៅកម្ពុជា។ ពួកគេមិនបានឱ្យតម្លៃលើការរៀបចំដោយរលូននិងត្រឹមត្រូវតាមនីតិវិធីច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ ហើយក៏បានបន្ទាបបន្ថោកសិទ្ធិសេរីភាពនៃការសម្តែងមតិរបស់ពលរដ្ឋកម្ពុជា និងដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់កម្ពុជាដែលអត្រានៃការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋមានច្រើនលើសលុបរហូតដល់ ៨៤,៥៨% ដែលជាចំនួនដ៏ច្រើនក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងនោះអង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា ដែលទទួលការគាំទ្រលុយពីអង្គការបណ្តាញអាស៊ីដើម្បីបោះឆ្នោតសេរី (ANFREL) បានដាក់អ្នកសង្កេតការណ៍ជាង ៥០០០ នាក់ ចល័តតាមការិយាល័យបោះឆ្នោតដើម្បីបង្គ្រប់កិច្ច និងចេញសេចក្តីថ្លែងការណ៍តាមការរៀបចំនិងការចង់បាន របស់បរទេស។ ជាមួយគ្នានេះ អង្គការអន្តរជាតិ នានានៅក្រៅប្រទេសដូចជា CIVICUS monitor, Human…