-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ “ការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន”

ហ្សឺណែវ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣—ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ច្រានចោលការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និងមានលក្ខណៈនយោបាយខ្ពស់របស់ លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសប្រជាជាតិ ជុំវិញការបោះឆ្នោតសកលនៅកម្ពុជា។ ស្ថានបេសសកកម្មអចិន្ត្រៃយ៍សូមផ្ដល់សេចក្ដីបំភ្លឺដូចតទៅ៖1.ការអនុវត្តស្មើៗគ្នានូវវិធានការរដ្ឋបាលនិងច្បាប់ ដើម្បីថែរក្សានីតិរដ្ឋ គឺមិនមានន័យស្មើជាការរឹតត្បិតសេរីភាពរបស់ក្រុមជាក់លាក់ណាមួយនោះទេ។ គណបក្សនយោបាយ បេក្ខជននយោបាយ សកម្មជន សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាននានា ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនដោយស្មើៗគ្នា នៅចំពោះមុខច្បាប់របស់ប្រទេស។2.ការលើកឡើងថា ការបោះឆ្នោតសកលធ្វើឡើងក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវឡើយ។ ចំនួនអ្នកទៅបោះឆ្នោតសរុបទាំងអស់ជាង ៨,២លាននាក់ បានប្រើប្រាស់សិទ្ធិរបស់គាត់ស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សមួយក្នុងចំណោមគណបក្សប្រកួតប្រជែងទាំង១៨ ជាសក្ខីភាពយ៉ាងជាក់ច្បាស់ដែលអះអាងផ្ទុយពីការលើកឡើងខាងលើ។ អត្រាដ៏ខ្ពស់នៃអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ជាកម្រិតដែលច្រើនផុតពីការបោះឆ្នោតសកលទាំងបួនលើកកន្លងទៅ គិតចាប់តាំងពីឆ្នាំ២០០៣ មកនិងជាអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេនៅលើពិភពលោក ព្រមទាំងបានឆ្លុះបញ្ចាំងពី នយោបាយពហុបក្ស និងប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា យ៉ាងពិតប្រាកដ។3.ដំណើរការបោះឆ្នោតស្ថិតក្រោមក្រសែភ្នែកនិងការតាមដានយ៉ាងដិតដល់ពីសំណាក់វត្តមានអ្នកសង្កេតការណ៍អន្តរជាតិ៤២២ នាក់ ដែលតំណាងឱ្យ៦៥ សញ្ជាតិ មកពី៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស និងសហគមន៍អនិកជនកម្ពុជានៅបរទេស ជាសាក្សី។ ជាងនេះទៅទៀត ភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន៩០.០០០នាក់ ដែលមានវត្តមានតាមដាន។ សេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់ក្រុមអ្នកសង្កេតការណ៍ជាច្រើនខាងលើក៏បានទទួលស្គាល់ថា…
-
គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ចាប់ពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៣តទៅ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះតទៅ ចាប់ពីវេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប។ សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញតំណាងគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមសង្កេតមើល និងយកព័ត៌មានកុំបីខាន៕
-
អ្នកវិភាគចៅចាក់ស្មុក៖ សកម្មភាពទាំងឡាយដែលជនក្បត់ជាតិ ៣ជំនាន់ និងបក្ខពួកកំពុងតែប្រព្រឹត្តជាការជីករណ្តៅកប់ខ្លួនឯង

ទោះបីជាផែនការទុច្ចរិតក្បត់ជាតិរបស់ពួកគេត្រូវបានបរាជ័យយ៉ាងអាម៉ាស់ជាបន្តបន្ទាប់ ប៉ុន្តែក្រុមជនសាងគ្រោះឱ្យជាតិនិងចៅហ្វាយនាយបរទេសពួកគេនៅតែបន្តចិញ្ចឹមចិត្តនិងធ្វើមុខក្រាស់តាមបំផ្លាញសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាតាមល្បិចកលនិងផែនការផ្សេងៗដោយមិនទុកឱ្យជាតិនិងប្រជាជនកម្ពុជារស់ដោយភាពសុខសាន្តនិងការរីកចម្រើនឡើយ។ បន្ទាប់ពីបង្កើតក្រុមតេឡេក្រាមឈ្មោះ«សប្បាយ»ដើម្បីធ្វើយុទ្ធនាការគូសសន្លឹកចោលប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានបរាជ័យ ក្រុមជនក្បត់ជាតិ ៣ជំនាន់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ក៏បានប្រែក្លាយក្រុមតេឡេក្រាមនោះទៅជាក្រុមនៃបដិវត្តន៍ពណ៌ទឹកក្រូចដែលធ្លាប់បានធ្វើនៅប្រទេសអ៊ុយក្រែន និងបច្ចុប្បន្នកំពុងបង្កាត់ភ្លើងនៅប្រទេសថៃ ដើម្បីបន្តយុទ្ធនាការប្រឆាំងនឹងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតនិងជាពិសេសប្រឆាំងនឹងការបន្តវេនរបស់យុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំ ថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស។ អ្នកនយោបាយចាញ់ចាស់វស្សានិងជាជនក្បត់ជាតិតជំនាន់ សម រង្ស៊ី ត្រូវបានពលរដ្ឋខ្មែរបកស្បែកមុខនិងស្គាល់ច្បាស់ថាជាអ្នកញុះញង់អាជីព គ្មានតម្លៃអ្វីមកលូកលាន់ក្នុងការបង្កើតរដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧នេះឡើយ ព្រោះពលរដ្ឋខ្មែរបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតាមបែបប្រជាធិបតេយ្យជូនដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេស។ ពលរដ្ឋចំនួន ៨,៣លាននាក់ ស្មើនឹង ៨៤,៥៨% ដែលបានចេញទៅបោះឆ្នោត និងក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៦,៣លានសំឡេងស្មើនឹងជាង ៨២% នៃសំឡេងឆ្នោតបានការសរុប ជាសំឡេងប្រជាធិបតេយ្យដ៏កងរំពងក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបន្តទៀត។ ម្យ៉ាងទៀត យុទ្ធនាការបំផ្លាញការបោះឆ្នោតតាមរយៈការគូសសន្លឹកឆ្នោតចោលរបស់ក្រុមប្រឆាំងក៏បានបរាជ័យយ៉ាងអាម៉ាសព្រោះសន្លឹកឆ្នោតមិនបានការ មានចំនួនតិចតួចបំផុតមិនស្មើនឹងសន្លឹកឆ្នោតមិនបានការនាឆ្នាំ២០១៨ ឡើយ។ ការគាំទ្ររបស់ពលរដ្ឋជាង ៦,៣លាននាក់ដលគណបក្សប្រជាជនជាសំឡេងប្រជាធិបតេយ្យដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ និងត្រូវតែគោរពមតិភាគច្រើននេះ។ជាមួយអត្រានៃការចេញទៅបោះឆ្នោតដ៏ច្រើននេះ ធម្មានុរូបភាពនៃដំណើរការប្រជាធិបតេយ្យ និងខាងនយោបាយ ត្រូវបានធានាទាំងស្រុង។ កាលពីថ្ងៃម្សិលនៅនៅក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសមានស្នាក់ការណ៍នៅប្រទេសថៃ បានរៀបចំវេទិកាឡាំប៉ាមួយដែលរៀបចំដោយក្រុមជនបរទេសដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំង បានវាយតម្លៃទាបចំពោះឆន្ទៈបោះឆ្នោតប្រជាពលរដ្ឋកម្ពុជានិងបំភ្លៃខុសពីការពិតអំពីដំណើរការប្រជាធិបតេយ្យ ដែលនេះស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង។ ការឡាំប៉ា និងបង្កើតយុទ្ធនាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ជាការធ្វើនយោបាយបំផ្លាញខ្មែររបស់ក្រុមជនក្បត់ជាតិដែលមានបរទេសនៅពីក្រោយ ដែលជាម្ចាស់នៃបក្សភ្លើងទៀន។ បក្សភ្លើងទៀនរបស់ខ្លួនមិនបានចូលរួម ប្រកួតប្រជែងដោយសារតែមានកំហុសផ្នែកច្បាប់ខ្វះលិខិតបញ្ជាក់នីត្យានុកូលកម្មស្របតាមនីតិវិធីច្បាប់ ហើយការដែលមិនបានចូលរួការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក៏ជាមូលហេតុទាក់ទងនឹងផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់…
-
អ្នកនាំពាក្យព្រឹទ្ធសភា គាំទ្រទាំងស្រុងចំពោះសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧

ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងចំពោះសារនយោបាយពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបានឆ្លុះបញ្ចាំងនូវការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការរៀបចំបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ សេចក្តីសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ជាប្រវត្តិសាស្ត្រនេះ បង្ហាញនូវការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើជាតិ មាតុភូមិកម្ពុជា ឱ្យទទួលបាននូវសន្តិភាពជាអចិន្ត្រៃយ៍ សន្តិសុខ សុវត្ថិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ហើយមានជីវភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់ក្នុងរយៈពេលយូរអង្វែង។ ក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីចាច់ថែរក្សា ការពារ និងប្រោសព្រំ ប្រទានពរជ័យ បវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី…
-
គ.ជ.ប សម្រេចតម្កល់លុបឈ្មោះបុគ្គលចំនួន៤រូប ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេលពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី១០ទៅ១៥លានរៀល

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចតម្កល់លុបឈ្មោះបុគ្គលចំនួន៤រូប ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេលពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី១០ ទៅ១៥លានរៀល។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បើកសវនាការនៅថៃ្ងទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះលើបណ្តឹង/សំណុំរឿងចំនួន៥ មានលេខ ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣។ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៣។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមាន៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។ បណ្តឹងចំនួន៥…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី២៧ ខែកក្កដា នេះថា បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ÷ “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឱ្យយខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន។” គួររម្លឹកឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ថា “វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីក្រោយសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្រ្តី នាថ្ងៃ២២ សីហា ២០២៣ខាងមុខនេះ។ ល្ងាចនេះទូរទស្សន៍បាយន្ត័ចាក់ផ្សាយរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៍មីភាគ៧២គឺចំពេលដែល ម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០ តុលា ១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ”។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅកូនប្រុសថា “ពេលកូនក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជាកូនត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន”៕
-
វេទិកាសន្តិភាពកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ វេទិកាសន្តិភាពកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ច្បាស់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧នេះ។យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ឧត្តុងឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់លទ្ធភាពជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្តី្រថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន។ ឯកឧត្តមបណ្ឌិត ជាយុវជនជំនាន់ថ្មី និងជាឥស្សជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលមានអត្តចរិតថ្លៃថ្នូរ ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ទាំងផ្នែករដ្ឋបាលសាធារណៈ នយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងការទូត និងយុទ្ធសាស្ត្រយោធា ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ និងការគោរពស្រឡាញ់ពី សំណាក់ប្រជាជនទូទៅ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។ តាមរយៈលក្ខណៈសម្បត្តិ ស្នាដៃ និងប្រវត្តិដ៏ល្អប្រសើររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ពិតជាឥស្សរជន…
-
សហភាពសហជីពការងារសន្តិភាព ប្រកាសគាំទ្រប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ សហភាពសហជីពការងារសន្តិភាព សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ តាមរយៈសារនយោបាយពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ សហភាពសហជីពការងារសន្តិភាព សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍបន្ត៕
-
គណបក្សធម្មាធិបតេយ្យ ប្រកាសគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧

ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាសាធារណៈលាលែងពីតំណែងនាយករដ្ឋមន្ត្រី ហើយបានផ្ទេរតំណែងនាយករដ្ឋមន្ត្រីនេះទៅឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ។ គណបក្សធម្មាធិបតេយ្យ យល់ឃើញថា ការសម្រេចចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នេះពិតជាត្រឹមត្រូវ ដែលក្នុងប្រវត្តិសាស្ត្រខ្មែរកន្លងមកមិនដែលមាន៕
-
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស៖ «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ជាសមិទ្ធផលដ៏ធំធេងសម្រាប់កម្ពុជា»

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការក្រោមចំណងជើងថា «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ជាសមិទ្ធផលដ៏ធំធេងសម្រាប់កម្ពុជា»។ វីដេអូនេះ បានបង្ហាញអំពីដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ថាបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានភាពមិនប្រក្រតីណាមួយបានកើតឡើងនោះឡើយ។ ខ្លឹមសារវីដេអូ បានបញ្ជាក់ថា អត្រានៃប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោតមានចំនួនច្រើនលើសលប់ គឺរហូតដល់ទៅ ៨៤,៥៩ភាគរយឯណោះ។ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចាត់ទុកដំណើរការបោះឆ្នោតនេះថា ជាការបោះឆ្នោតមួយ ដែលបានកើតឡើងយ៉ាងល្អក្នុងបរិយាកាស សុខសន្តិភាព និងជោគជ័យដែលឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងពិតប្រាកដ។ ការបោះឆ្នោតឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន និងស្ថិតនៅក្រោមក្រសែភ្នែករបស់អ្នកសង្កេតការណ៍ជាតិជិត៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិមកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិ។ គណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងយ៉ាងសកម្ម ដើម្បីដណ្តើមយកអាសនៈនៅក្នុងរដ្ឋសភា។ លទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការបានបង្ហាញថា មានគណបក្សនយោបាយចំនួន២ បានទទួលអាសនៈក្នុងរដ្ឋសភា ក្នុងនោះ គឺគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ ដោយទទួលអាសនៈក្នុងរដ្ឋសភាបាន ចំនួន១២០អាសនៈ និងគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបាន៥អាសនៈ។ ដូច្នេះ រដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ គឺជារដ្ឋសភាពហុបក្ស…