-
ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មក្នុងប្រទេសកម្ពុជា

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (១ សីហា ២០២៣) – ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពី វិស័យឯកជន។ កម្មវិធីរងទីមួយ នៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹងនិងជំរុញដោយបច្ចេកវិជ្ជា តាមរយៈការពង្រឹងធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្ដល់ការបណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ ការអភិវឌ្ឍជំនាញដែលផ្តោតលើតម្រូវការ។ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោក Jyotsana Varma មាន ប្រសាសន៍ថា “ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមាន កំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ ឱ្យទាន់ពេលវេលា។ កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នTVETទាំងនេះ មានសារសំខាន់សម្រាប់ការរៀបចំកម្ម វិធីបណ្តុះបណ្តាលដែល ឆ្លើយតបនឹងតម្រូវការទីផ្សារធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្ដុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។» មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានសាកល្បងដោយរាជរដ្ឋាភិបាល ក្រោមគម្រោងជំនាញសម្រាប់ភាពប្រកួតឈ្នះ ផ្ដល់ហិរញ្ញប្បទានដោយ ADB ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៩…
-
លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ យ៉ាងច្រើនលើសលុប

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បាន ប្រកាសជាផ្លូវការនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។លទ្ធផល បណ្តោះអាសន្ន បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន សំឡេង គាំទ្រ ៦.៣៩៨.៣១១ សំឡេង ។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៧១៦.៤៩០ សំឡេង។ គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣៤.២៨៤ សំឡេង។ចំណែកគណបក្សផ្សេងទៀតមិនទទួល សំឡេងឆ្នោត គាំទ្រច្រើននោះទេ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការ ជាតិរៀប ចំការ បោះឆ្នោតបានប្រាប់AMS កាលល្ងាចថ្ងៃទី៣១ ខែកក្កដា នេះថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដាបានសម្រេចទៅលើ លទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយនឹង ប្រកាសនៅព្រឹកថ្ងៃទី១ ខែសីហា។ ឯកឧត្តមអគ្គលេខាធិការរងបានបន្តថា “ការប្រកាសលទ្ធផលបណ្តោះ អាសន្ននៃការបោះឆ្នោតនេះ គឺក្នុងគោលបំណងដើម្បីឱ្យ គណបក្ស នយោបាយដែលចូលរួមការប្រកួតប្រជែងបោះឆ្នោតប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននេះ។ ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់ មួយផ្នែក ឬក៏លទ្ធផលទាំងមូល។…
-
លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រច្រើនលើសលប់ជាង៦,៣លានសំឡេង

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រកាសដោយ គ.ជ.ប នៅព្រឹកថ្ងៃទី១ ខែសីហានេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,៣១១សំឡេង។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៧១៦,៤៩០ សំឡេង។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រ ១៣៤,២៨៤ សំឡេង។ ចំណែកគណបក្សផ្សេងទៀតមិនទទួលសំឡេងឆ្នោតគាំទ្រច្រើននោះទេ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៣១ ខែសីហា នេះថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចទៅលើលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ការសម្រេចនេះ ប្រកាសជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមអគ្គលេខាធិការរងបានបញ្ជាក់ថា “ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ គឺក្នុងគោលបំណងដើម្បីឱ្យយគណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងបោះឆ្នោតប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននេះ។ ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់មួយផ្នែក ឬក៏លទ្ធផលទាំងមូល។ ក្នុងករណីដែលអត់មានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នទេ គឺ គ.ជ.ប…
-
នៅថ្ងៃទី១ សីហា៖ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែសីហាស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ។ បើមានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នពីសណាក់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការនោះឆ្នោតនោះទេ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៣១ ខែសីហានេះថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចទៅលើលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ការសម្រេចនេះ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមអគ្គលេខាធិការរងបានបញ្ជាក់ថា “ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ គឺក្នុងគោលបំណងដើម្បីឲ្យគណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងបោះឆ្នោតប្តឹងតវ៉ាទៅនិងលទ្ធផលបណ្តោះអាសន្ននេះ។ ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់មួយផ្នែក ឬក៏លទ្ធផលទាំងមូល។ ក្នុងករណីដែលអត់មានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នទេ គឺ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣”។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា…
-
ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាសម្រេចតម្កល់សេចក្តីសម្រេចរបស់គ.ជ.ប លើសំណុំរឿងលេខ០០១ និង០០៤ លើករណីញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោត

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿងចំនួន២ ករណីញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោត។ ជាលទ្ធផល ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖១.ទទួលពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់ឈ្មោះ យ៉ាន សុឃឿន និងមេធាវី សំ សុគង់ តំណាងឱ្យឈ្មោះ លី ម៉េងហ័ង ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។២.តម្កល់សេចក្ដីសម្រេច លេខ០០៤ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ និង លេខ០០១ ចុះថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទុកជាបានការពេញទាំងមូល។៣.សេចក្ដីសម្រេចនេះ ប្រកាសនាសវនាការជាសាធារណៈ ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ដទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។ សូមជម្រាបថា សម្រាប់សំណុំរឿងលេខ០០១ មានដើមបណ្តឹងឈ្មោះ លី ម៉េងហាំង នៅខេត្តត្បូងឃ្មុំ គឺ គ.ជ.ប ធ្លាប់បានសម្រេចពិន័យប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើលិខិតថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស និងគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល តាងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងសេចក្តី ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ជូនចំពោះបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ទាំងអស់ ជាថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា បងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមតំបន់និងបណ្តាប្រទេសនានាដែលកំពុងរស់នៅ និងស្នាក់នៅក្រៅប្រទេសទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ចាប់តាំងពីការអំពាវនាវឱ្យមានការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមរយៈការចេញវីដេអូឃ្លីប និងសារគាំទ្រជាបន្តបន្ទាប់ រហូតដល់នាំក្រុមគ្រួសារធ្វើដំណើរមកប្រទេសកម្ពុជាដោយផ្ទាល់ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត និងបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា មួយចំនួន បានធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោត និងមួយចំនួនទៀតដែលមានសិទ្ធិបោះឆ្នោត ក៏បានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន…
-
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាលបដិសេធចោលនូវពាក្យចោទប្រកាន់របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

ភ្នំពេញ៖ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ សម រង្ស៊ី បានបង្ហោះកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទ.១១០២ នៃការិយាល័យបោះឆ្នោត ចំនួន៣ ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល រួមមានការិយាល័យលេខ ១៥៨៤, ១៥៨៨ និង ១៥៩៦ ដោយអះអាងថា “ការិយាល័យបោះឆ្នោតទាំងនោះមិនបានកត់ត្រាចំនួនសន្លឹកឆ្នោតរបស់គណបក្សនយោបាយ ដែលបានចូលរួមឈរឈ្មោះបោះឆ្នោតនៅការិយាល័យទាំងនោះ គ្រាន់តែកត់ត្រានូវចំនួនសន្លឹកឆ្នោតសរុបតែប៉ុណ្ណោះ ដែលជាភស្តុតាងមួយបញ្ជាក់ថាសន្លឹកឆ្នោតទាំងនោះត្រូវបានគេលួចបន្លំ”។ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ខេត្តកណ្តាល បានបន្តថា តាមការបញ្ជាក់របស់ប្រធានការិយាល័យបោះឆ្នោតនិងរាប់សន្លឹកទាំង៣ខាងលើ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្ដាល សូមធ្វើការបំភ្លឺចំពោះសាធារណមតិសូមជ្រាបថា បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកឆ្នោតភ្លាម លេខាធិការនៃការិយាល័យរាប់សន្លឹកឆ្នោតទាំង៣ ខាងលើ បំពេញ ទ.១១០២ ចំនួន ២ ច្បាប់ត្រឹមត្រូវ ដោយឡែក ១ច្បាប់ ដែលយកទៅបិទផ្សាយនៅមុខការិយាល័យ មិនបានកត់ត្រាសំឡេងឆ្នោតគាំទ្ររបស់គណបក្សនយោបាយ។ ស្របពេលនោះ ដោយដឹងពីចំណុចខ្វះចន្លោះរបស់ខ្លួន មន្ត្រីការិយាល័យក៏បានកត់ត្រាបន្ថែមនូវសំឡេងឆ្នោតគាំទ្ររបស់គណបក្សនយោបាយនីមួយៗ ភ្លាមៗដែរ។ នេះបញ្ជាក់ថាករណីខាងលើ គឺជាការធ្វេសប្រហែសរបស់មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត។ ដូច្នេះគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្ដាល សូមបដិសេធទាំងស្រុងនូវពាក្យចោទប្រកាន់ខាងលើ…
-
គ.ជ.ប មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគំាទ្រគណបក្សនយោបាយនីមួយៗ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវលើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានធ្វើឡើងនៅទីស្ដីការ គ.ជ.ប នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន។ គ.ជ.ប បានបញ្ជាក់ឱ្យដឹងថា ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប ត្រូវបែងចែកជា៥ក្រុម ដោយក្រុមនីមួយៗទទួលបន្ទុកចំនួន៥មណ្ឌលបោះឆ្នោត និងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ម្ដងមួយមណ្ឌលៗ យ៉ាងល្អិតល្អន់ តាមប្រមាណវិធីដោយដៃ និងប្រព័ន្ធកុំព្យូទ័រ។ ដំណើរការនេះបានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគំាទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១១១៦តព) តារាងបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១០) កំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១១) និងក្រដាសលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១៤) ឡើយ។…
-
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ កំពុងជួបវិបត្តិក្រោយបរាជ័យធ្ងន់ធ្ងរក្នុងការញុះញង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា, ទោះខំប្រឹងកុហកបោកប្រាស់យ៉ាងណា ក៏ពលរដ្ឋខ្មែរមិនជឿទៀតដែរ!

ភ្នំពេញ៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងក្រុមជនបរទេសជ្រុលនិយមជ្រកក្រោមអង្គការអន្តរជាតិ ឬអ្នកស្រាវជ្រាវនិងអ្នកកាសែតស៊ីឈ្នួលមួយចំនួនបន្តរាំខុសចង្វាក់ភ្លេង និងចេញភ្លាវ បែកឆ្វេង ខុសគេតែឯងដោយព្យាយាមទាញទម្លាក់តម្លៃប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការលាបពណ៌ខុសពីការពិតថា«ការបោះឆ្នោតនៅកម្ពុជាក្លែងក្លាយ»និងស្រែកបំភ្លៃខុសពីការពិតថា«កម្ពុជាមានវិបត្តិនយោបាយ»។ នេះគ្រាន់តែជាការយល់សប្តិ៍កណ្តាលថ្ងៃត្រង់ និងជាការស្រមើស្រម៉ៃក្នុងក្តីអស់សង្ឃឹម។ ពលរដ្ឋខ្មែរនិងពិភពលោកបានមើលឃើញច្បាស់ថា កម្ពុជាគ្មានវិបត្តិនយោបាយឡើយក្រោយការបោះឆ្នោត ព្រោះក្រោយការបោះឆ្នោត អ្វីៗដំណើរការជាប្រក្រតី ពលរដ្ឋមានការរីករាយសប្បាយចិត្តដោយសារតែស្ថិរភាពនយោបាយពេញលេញ ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីគ្មានអ្វីជាឧបសគ្គ ឬមានវិបត្តិឡើយ។ ការបោះឆ្នោតនៅកម្ពុជាមិនមែនជាការបោះឆ្នោតក្លែងក្លាយឡើយ តែជាការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ យុត្តិធម៌និងតម្លាភាពពិតប្រាកដដែលពលរដ្ឋទាំងអស់មានមោទកភាពដែលកម្ពុជាអាចធ្វើបាន។ ធម្មានុរូបភាពនៃដំណើរប្រជាធិបតេយ្យនិងខាងនយោបាយត្រូវបានធានាជាមួយអត្រានៃការចូលរួមបោះឆ្នោតដ៏ខ្ពស់របស់ពលរដ្ឋចំនួន ៨៤,៥៨%។ រហូតមកទល់ពេលនេះ កម្ពុជាគ្មានវិបត្តិនយោបាយអ្វីទាំងអស់ ប៉ុន្តែមានតែអ្នកនយោបាយក្រុមប្រឆាំងជ្រុលនិយមទេដែលមានវិបត្តិ។ វិបត្តិដោយសារតែពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានលែងជឿការញុះញង់របស់ខ្លួន, ក្រុមប្រឆាំងមានវិបត្តិព្រោះសកម្មជននយោបាយរបស់ខ្លួនមួយចំនួនដែលជឿការញុះញង់ពីក្រៅប្រទេសត្រូវបានប្រឈមនឹងមុខច្បាប់ដោយសារការបំពានច្បាប់, ក្រុមអ្នកនយោបាយប្រឆាំងមានវិបត្តិដោយសារតែបាត់បង់កម្លាំងគាំទ្រ និងមិនអាចធ្វើនយោបាយប្រមូលស្រោមសំបុត្របានទៀត ហើយក្រុមអ្នកនយោបាយប្រឆាំងក៏កំពុងមានវិបត្តិព្រោះ ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែលជាទណ្ឌិតត្រូវបានគេរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការបញ្ជាឱ្យមន្ត្រីគណបក្សភ្លើងទៀនអនុវត្តផែនការញុះញង់ពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល និងរៀបចំផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមិនដឹងថាតើវាសនានៃគណបក្សភ្លើងទៀននឹងក្លាយជាយ៉ាងណាប្រសិនបើមេបក្សស្រមោល សម រង្ស៊ី បន្តពុលទឹកមាត់និងតែងប្រើប្រាស់បក្សភ្លើងទៀនដើម្បីធ្វើ សកម្មភាពជាចំហប្រឆាំងនឹងច្បាប់នៅកម្ពុជា អុកឡុកសុខសន្តិភាពរបស់ប្រជាពលរដ្ឋ។ ពលរដ្ឋខ្មែរជាង ៨,២លាននាក់ដែលចេញទៅបោះឆ្នោតគឺជាសាក្សីរស់នៃដំណើរការប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា។ ទោះបីជាក្រមប្រឆាំងខំប្រឹងលាបពណ៌ថាជាការបោះឆ្នោតក្លែងក្លាយ តែវាពិតជាគ្មានន័យអ្វីឡើយ។ ប៉ុន្តែពលរដ្ឋខ្មែរបែរជាសើចចំអកឱ្យក្រុមជនក្បត់ជាតិទៅវិញ…
-
សភាសម្ព័ន្ធសហជីពជាតិកម្ពុជាគាំទ្រប្រសាសន៍សម្ដេចតេជោ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រនីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) តំណាង៦៤ សហព័ន្ធសហជីព និងអង្គការ-សមាគម ដែលមាន សមាជិកជាង៣០០០០០នាក់ ជាគ្រូបង្រៀន និស្សិតបញ្ញាវន្ត កម្មករ និយោជិត កំពុងបម្រើការនៅក្នុងវិស័យកាត់ ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងការរៀបចំឲ្យឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា…