-
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ៖ កម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្តម ង្វៀន ហ្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានអបអរសាទរចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេ្ទសក៍ដ៏ឆ្នើមដែលបង្ហាញពីការជឿជាក់ និងការគាំទ្រខ្លាំងក្លារបស់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោ ហើយជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ការអបអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ក្នុងជំនួប ឯកឧត្តម ង្វៀន ហ្វូចុង ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សាពូនជ្រុំ និងបង្កើនទាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ចំណែកសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ង្វៀន ហ្វូចុង ដែលបានផ្ញើលិខិតអបអរសាទរ និងជូនពរតាមទូរស័ព្ទចំពោះសម្ដេច និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកកាលទី៧ ឆ្នាំ២០២៣ ដែលជាសន្តិភាព…
-
សមាគមយុវជនខ្មែរមហានគរ ប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖សមាគមយុវជនខ្មែរមហានគរ បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ញត្តិគាំទ្រនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ប្រកាសលទ្ធផលផ្លូវការកាលពីព្រឹកថ្ងៃទី ៥ ខែសីហា ។ ញត្តិគាំទ្របានបញ្ជាក់ថា សមាគមយុវជនខ្មែរមហានគរ និងរួមទាំងសមាជិកសមាជិកា រាជធានីខេត្ត នៃបណ្តុំអង្គការសង្គមស៊ីវិល បានតាមដាន និងអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ហើយតែងតែអំពាវនាវឱ្យពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ សមាគមយុវជនខ្មែរមហានគរ បានកត់សម្គាល់ឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពលុបក្ស យុទ្ធធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ជាពិសេសការបោះឆ្នោតនីតិកាលទី៧នេះ បើប្រៀបធៀបនឹងអាណត្តិមុនៗ គឺកាន់តែល្អប្រសើរ ដោយក្នុងនោះចំនួនអ្នកចូលរួម បោះឆ្នោតកាន់តែកើន និងពិសេសសន្លឹកឆ្នោតដែលឥតបានការកាន់តែថយចុះ។ នេះយើងអាចចាប់ទុកបានថា ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនៅប្រទេសកម្ពុជា គឺបានវិវត្តន៍ពីមួយអាណត្តិទៅមួយអាណត្តិ គឺសបញ្ជាក់បានថា ប្រទេសកម្ពុជាពិតជា មានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ជាថ្មីម្តងទៀតនេះ យើងខ្ញុំគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានបន្តដឹកនាំរដ្ឋ សភានីតិកាលទី៧ នេះស្របតាមឆន្ទៈពលរដ្ឋខ្មែរក៏ដូចជាម្ចាស់សំឡេងឆ្នោតរបស់ខ្លួន។ ញត្តិបន្តថា យើងខ្ញុំសូមសម្ដែងការសាទរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងជំហរឯករាជ្យ ឥតលម្អៀង តម្លាភាព…
-
គណបក្សខ្មែររួបរួមជាតិ ទទួលយកលទ្ធផលបោះឆ្នោតដែលប្រកាសដោយ គ.ជ.ប

ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សកម្មជន អ្នកគាំទ្រ ប្រជាពលរដ្ឋ បានចូលរួមសកម្មភាពជាច្រើនរបស់គណបក្ស ទាំងមុនយុទ្ធនាការ ទាំងអំឡុងពេលយុទ្ធនាការ។ គណបក្សខ្មែររួបរួមជាតិ សង្កេតឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយសន្តិវិធី គ្មានអំពើហឹង្សា គ្មានអំពើចលាចល ណាមួយទេ ចាប់តាំងពីចាប់ផ្តើមយុទ្ធនាការ រហូតដល់ការបិទបញ្ចប់ការរាប់សន្លឹកឆ្នោត តាមការិយាល័យបោះឆ្នោត។ គណបក្សខ្មែររួបរួមជាតិ ទទួលយកលទ្ធផលបោះឆ្នោត ដែលប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចការបោះឆ្នោត(គ.ជ.ប) ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣៕
-
បណ្តុំអង្គការសង្គមស៊ីវិល គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គការសមាគមនានា បានតាមដាន និងអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីដំណើរការឃោសនាការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ហើយតែងតែអំពាវនាវឲ្យពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ បណ្តុំអង្គការសង្គមស៊ីវិលបានកត់សម្គាល់ឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ជាពិសេសការបោះឆ្នោតនីតិកាលទី៧នេះ បើប្រៀបធៀបនឹងអាណត្តិមុនៗ គឺកាន់តែល្អប្រសើរ ដោយក្នុងនោះចំនួនអ្នកចូលរួម បោះឆ្នោតកាន់តែកើន និងពិសេសសន្លឹកឆ្នោតដែលឥតបានការកាន់តែថយចុះ។ នេះយើងអាចចាត់ទុកបានថា ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនៅប្រទេសកម្ពុជា គឺបានវិវត្តន៍ពីមួយអាណត្តិទៅមួយអាណត្តិ គឺសបញ្ជាក់បានថា ប្រទេសកម្ពុជាពិតជាមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ជាថ្មីម្តងទៀតនេះ យើងខ្ញុំគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានបន្តដឹកនាំរដ្ឋសភានីតិកាលទី៧នេះ ស្របតាមឆន្ទៈពលរដ្ឋខ្មែរក៏ដូចជាម្ចាស់សំឡេងឆ្នោតរបស់ខ្លួន។ បណ្តុំអង្គការសង្គមស៊ីវិល បានសម្ដែងការសាទរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងជំហរឯករាជ្យ ឥតលម្អៀង តម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ និងធ្វើឱ្យដំណើរ ការរៀបចំការបោះឆ្នោត និងលទ្ធផល ឈរលើមូលដ្ឋានអនុវត្តខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតប្រព្រឹត្តទៅបានយ៉ាងល្អ៕
-
គណបក្សមហាសាមគ្គីជាតិខ្មែរ គាំទ្រលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យ សេរី ពហុបក្ស។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានសង្កេតឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតចូលរួមតាមដាន សង្កេតមើលការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសមាគម អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកសង្កេតការណ៍មកពីគណ បក្សនយោបាយឃើញថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តធ្វើឡើងដោយសេរី និងគ្មានអំពើហិង្សា៕
-
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលអបអរសាទរ នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមចូលរួមអបអរសាទរ នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋស្រលាញ់ពេញចិត្ត ជឿទុកចិត្ត និងបន្តផ្តល់ការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកមាគ៌ាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញពីការគាំទ្រយ៉ាងផុសផុលនេះ គឺគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើម្បីប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការឈ្លានពាន ការត្រួតត ជិះជាន់ និងការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា ចំពោះសមិទ្ធផលគណបក្សប្រជាជនកម្ពុជា ដែលទទួលបានរយៈពេលជាង៤៤ឆ្នាំកន្លងមកនេះ ក្រោយពីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លង កាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ ហើយសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គាំទ្រទាំងស្រុងនូវលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានប្រកាសធ្វើការគាំទ្រទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រកាសជាផ្លូវការ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គណបក្សនយោបាយដែលទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋច្រើនជាងគេទូទាំង ប្រទេសមានចំនួន២គណបក្ស គឺគណបក្សប្រជាជនកម្ពុជា បានចំនួន១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន០៥អាសនៈ។ ក្នុងនាមគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ជាគណបក្សនយោបាយអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ជាគណបក្ស ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ គណបក្សគោរពតាមបំណង ការសម្រេចរបស់រាស្ត្រ ដោយទទួលស្គាល់ និងសូមធ្វើការគាំទ្រនូវលទ្ធផលផ្លូវការមួយនេះជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ របស់សង្គម ជាតិ ជារៀងរហូតទៅ។ ក្នុងឱកាសនេះផងដែរ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏សូមគោរពជូនពរដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដោយអស់រយៈជាច្រើនខែ បានខិតខំព្យាយាមចំណាយកម្លាំងកាយចិត្តបំពេញ កាតព្វកិច្ច ដើម្បីសម្រួលនិងជួយជម្រុញដល់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រហូតទទួល បានលទ្ធផលជាផ្លូវការនាពេលនេះ សូមថ្នាក់ដឹកនាំទាំងអស់ទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
-
សម្ព័ន្ធអង្គការ សមាគម ចំនួន២១ ចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ សម្ព័ន្ធអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន២១ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រកាសគាំទ្រលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។ ក្នុងសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអង្គការ សមាគមទាំង២១ បានរំលេចនូវខ្លឹមសារយ៉ាងដូច្នេះថា “យើងខ្ញុំទាំងអស់គ្នាជាតំណាងឱ្យអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន២១ បានតាមដាន និងអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល ព្រមទាំងបានដាក់អ្នកសង្កេតការណ៍ជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបចំដោយ គ.ជ.ប”។ សេចក្តីថ្លែងការណ៍ដដែល បានបន្តទៀតថា “យើងខ្ញុំបានកត់សម្គាល់ឃើញថា ទាំងដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងទាំងការប្រកាសលទ្ធផល នៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង”។ សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអង្គការ សមាគមទាំង២១ បានគូសបញ្ជាក់ដែរថា “យោងតាមបរិយាកាសដ៏ល្អបំផុត នៃដំណើរការបោះឆ្នោតនេះ យើងខ្ញុំតំណាងអោយអង្គការ សមាគម ទាំង…
-
គ.ជ.ប បង្ហាញតារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទាំង២៥ មណ្ឌលរាជធានី-ខេត្ត

-
គ.ជ.ប ប្រកាសបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន១២៥រូប

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន១២៥រូប ដោយក្នុងនោះបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន១២០រូប និងបេក្ខជនតំណាងរាស្ត្ររបស់គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៥រូប៕សូមជូនបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន១២៥រូប ដូចខាងក្រោម៖