-
គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ ហើយដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន ៨២.៣០% នៃសន្លឹកឆ្នោតបានការសរុប តាមរយៈលទ្ធផលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថាប្រជាជនកម្ពុជាគាំទ្រការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អ្នកបន្តវេនដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ គណបក្សប្រជាជនកម្ពុជា បានបន្តថា លទ្ធផលនេះ ក៏បានបង្ហាញច្បាស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន គឺបោះឆ្នោតដើម្បីធានាការថែរក្សាសន្តិភាព បន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពប្រទូសរ៉ាយរបស់ពួកប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដំណើររីកចម្រើនរបស់កម្ពុជា ជាពិសេសបំផ្លាញដំណើរការប្រជាធិបតេយ្យ តាមរយៈការ បំផ្លាញការបោះឆ្នោត ដូចជា យុទ្ធនាការមិនឱ្យប្រជាជនទៅបោះឆ្នោត និងទៅគូសបំផ្លាញសន្លឹកឆ្នោតជាដើម។ គណបក្សប្រជាជនកម្ពុជា សូមសម្ដែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានបោះឆ្នោតគាំទ្រគណបក្សយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុង ការដឹកនាំប្រទេសសម្រាប់រយៈពេល ៥ឆ្នាំ បន្តទៀត។ ប្រជាជនកម្ពុជាបានយល់ច្បាស់ថា បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯងគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ។…
-
គណបក្សហ៊្វុនស៊ិនប៉ិច ទទួលយកលទ្ធផលផ្លូវការដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

គណបក្សហ៊្វុនស៊ិនប៉ិច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជារាស្ត្រដែលបាន អញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងបានគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ថ្វាយដល់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលមានចំនួនជិតមួយលាននាក់។ គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសនយោបាយ ដែលអាចទទួលយកបាន។ ដូច្នេះ គណបក្សហ៊្វុនស៊ិនប៉ិច សូមទទួលយកលទ្ធផលផ្លូវការ ដែល បានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការដឹងគុណថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលបានដឹកនាំគណបក្សទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន រហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទី មោទនភាពយ៉ាងក្រៃលែង។ ក្រោមព្រះកិច្ចដឹកនាំប្រកបដោយភាពជឿជាក់ មោះមុត អង់អាចក្លាហាន បានជំនះគ្រប់ឧបសគ្គ និងនាំឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ។ ជាមួយគ្នានេះដែរ គណបក្សហ៊្វុនស៊ិនប៉ិច សូមបញ្ជាក់គោលជំហរដ៏ម៉ឺងម៉ាត់ជូនប្រជារាស្ត និងសាធារណជន មេត្តាជ្រាបថា គណបក្សនឹងយកសំឡេងដែលទទួលបានពីការគាំទ្រនេះ ទៅបំរើ និង ការពារផលប្រយោជន៍ជាតិ ជាពិសេសទុក្ខកង្វល់ បញ្ហាផ្សេងៗរបស់ប្រជារាស្ត្រឱ្យបានឮដល់រដ្ឋសភាជាតិ តាមរយៈតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនេះតទៅ៕
-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ “ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេសមានភាពមិនត្រឹមត្រូវ ជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង”

ទីក្រុងហ្សឺណែវ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ — ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចេញទស្សនៈផ្ទាល់ខ្លួននាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសមួយចំនួនតូចពាក់ព័ន្ធនឹងការបោះឆ្នោតជាតិនៅកម្ពុជា។ ការលើកឡើងរបស់ពួកគេមានភាពមិនត្រឹមត្រូវ ជាពិសេសពាក់ព័ន្ឋនឹងសភាពពិតនៅមូលដ្ឋាន ដែលប្រការនេះនាំឱ្យអ្នករាយការណ៍ពិសេសធ្វើការវាយតម្លៃដោយជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង។ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាសូមផ្តល់នូវការសង្កេតជាតថភាពមួយចំនួនដូចតទៅ៖ 1.បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញខាងលើ បែរជាធ្វើមិនដឹងមិនឮអំពីអត្រាអ្នកចូលរួមបោះឆ្នោតដ៏ខ្ពស់ចំនួន ៨៤,៥៩% ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការបោះឆ្នោត ព្រមទាំងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី តែរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា។ អត្រាខ្ពស់នៃអ្នកទៅបោះឆ្នោត ជាសក្ខីភាពបង្ហាញឱ្យឃើញពីការប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងការអំពាវនាវឱ្យមានការធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌នានាដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណង ឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនប្រជាធិបតេយ្យ។ អ្នករាយការណ៍ពិសេសទាំងនេះបែរជាជ្រើសរើសការមិនទទួលស្គាល់ការពិតដែលមិនអាចប្រកែកបាននេះ ដោយរក្សាភាពស្ងប់ស្ងៀមទាំងស្រុងរបស់ខ្លួន ដែលជាការបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈលាក់កំបាំងដោយលម្អៀងរបស់ពួកគេ។2.ដំណើរការបោះឆ្នោតដែលមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ជាសក្ខីភាពយ៉ាងជាក់ច្បាស់អំពីនយោបាយពហុបក្សពិតប្រាកដ និងឱកាសស្មើៗគ្នាក្នុងដែនកំណត់នៃច្បាប់។ ដូចគ្នានឹងប្រទេសគោរពនីតិរដ្ឋផ្សេងទៀតដែរ។ ការគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បោះឆ្នោត គឺជាប្រការចាំបាច់ ហើយការមិនគោរពតាមនឹងនំាមកនូវផលវិបាកនានា។3.ការចោទប្រកាន់ថា ការបោះឆ្នោតជាតិ មិនមានតុល្យភាព និងបង្ករការព្រួយបារម្ភពីអន្តរជាតិ គឺជាការលើកទ្បើងប្រាសចាកពីការពិត។ អ្នកសង្កេតការណ៍អន្តរជាតិ៤២២ នាក់ ដែលតំណាងឱ្យ ៦៥សញ្ជាតិ មកពី៦១ស្ថាប័ន បូករួមទាំងភ្នាក់ងារគណបក្សនយោបាយ ចំនួន ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ចំនួន ៩០.០០០ នាក់ បានត្រួតពិនិត្យតាមដានយ៉ាងដិតដល់នូវដំណើរការបោះឆ្នោតនេះ ដោយបានបញ្ជាក់ពីភាពត្រឹមត្រូវ…
-
សម្តេចក្រឡាហោម ស ខេង ឆ្លើយតបទៅនឹងក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង ដែលបានលើកឡើងជាបន្តបន្ទាប់ថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឆ្លើយតបទៅនឹងក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង ដែលបានលើកឡើងជាបន្តបន្ទាប់ នូវរបស់ដែលហៅថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា” គឺមិនមែនជាការពិតនោះទេ។ ក្នុងសារជូនរួមជាតិនៅថ្ងៃទី ៤ខែសីហានេះ សម្តេចបានលើកឡើងថា ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះ ពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិត តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចក្រឡាហោម ស ខេង បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលនេះទៀតថា ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលបង្ក្រាបបង្គំគាល់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ នូវរបស់ដែលហៅថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”។ ក្នុងន័យនេះ ក្នុងនាមខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ជ្រាបថា៖ជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧…
-
នៅថ្ងៃទី៥ សីហា ស្អែកនេះ៖ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ការកំណត់បែងចែកអាសនៈ និងប្រកាសបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការប្រកាសអំពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការប្រកាសបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ អគ្គលេខាធិការរង គ.ជ.ប ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៤ ខែសីហានេះថា បើគិតពីរយៈពេលបន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក រហូតមកដល់ម៉ោង៧ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ គឺមានរយៈពេល ៧២ម៉ោងហើយ។ ក្នុងរយៈពេល៧២ម៉ោងនេះ ទាំងក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.ប អត់មានការប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ទេ។ ដូច្នេះ គ.ជ.ប ននឹងធ្វើការប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៩ព្រឹកទៅ គឺ គ.ជ.ប នឹងប្រកាសប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការប្រកាសអំពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧…
-
សម្ដេចក្រឡាហោម ស ខេង៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាយើងត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម ស ខេង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកិត្យានុភាព កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ជាតិលើឆាកអន្តរជាតិ កាន់តែលើកកម្ពស់ និងទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក ពិសេសការអនុវត្តតួនាទីជាប្រធានដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយជោគជ័យ។ សម្ដេចចាត់ទុកភាពជោគជ័យដ៏ត្រចះត្រចង់នេះថា ពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់អាជ្ញារធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ កត្តាសំខាន់ចំនួន៣ ដែលធ្វើឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូសមាគមកាយប្ញទ្ធិនារីកម្ពុជា មកកាន់ប្រទេសកម្ពុជាវិញហើយកាលពីព្រលប់ថ្ងៃទី២ សីហា ២០២៣ បន្ទាប់ពីកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក។ លោកទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា កត្តាជាច្រើនដែលធ្វើឱ្យសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ គឺ ទី១.ឆន្ទៈរបស់ក្រុមការងារ ដោយកាលពីឆ្នាំទៅ គឺនៅពេលដែលសមាគមកាយប្ញទ្ធិនារីពិភពលោក បានចាត់ឱ្យប្រទេសជាសមាជិកចូលរួមដាក់ពាក្យស្នើសុំនៅក្នុងការធ្វើជាម្ចាស់ផ្ទះនៅក្នុងសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ គឺប្រទេសកម្ពុជាបានដាក់ពាក្យចូលរួម។ ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា គឺមានឆន្ទៈ និងការតាំងចិត្តត្រូវតែធ្វើឱ្យបាន។ ទី២.យើងបានរៀបចំក្រុមការងារច្បាស់លាស់ គឺទៅតាមវិជ្ជាជីវៈរបស់យើង (ក្រុមការងារ team media) ដើម្បីរៀបចំនៅក្នុងការថតវិដេអូ និងថតអំពីកន្លែងទេសចរណ៍របស់ប្រទេសកម្ពុជា សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីបង្ហាញពិភពលោកឱ្យបានស្គាល់។ ទី៣.ការគាំទ្រខ្លាំងពីសមាជិក សមាជិកា របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា។ នេះជាកត្តាដែលធ្វើឱ្យប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក។ សូមជម្រាបថា លោកទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា…
-
រដ្ឋមន្ត្រីការបរទេស៖ រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជាទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅកម្ពុជា។ ការបញ្ជាក់នេះ ក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន ២៤រូប មកពីក្រសួង ស្ថាប័ន ចំនួន១៥ ដែលប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship – JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ប្រភពក្រសួងការបរទេសបានឱ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាចំពោះនិសិ្សតជ័យលាភីទាំង ២៤រូប ដែលគ្រោងចេញដំណើរទៅជប៉ុននៅអំឡុងចុងខែសីហានេះ និងបានផ្តាំផ្ញើឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកសំខាន់ដល់ការជួយអភិវឌ្ឍជាតិមាតុភូមិកម្ពុជា នៅពេលត្រឡប់មកប្រទេសវិញ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍សំខាន់ៗផងដែរដល់និស្សិតជ័យលាភីខាងលើពីស្ថានភាពទូទៅរបស់ ប្រទេស និងប្រជាជនជប៉ុន របៀបរបបនៃការរស់នៅទីនោះ និងចែករំលេកដោយសង្ខេបអំពីទំនាក់ទំនងកម្ពុជា-ជប៉ុន។ សំណូមពរឱ្យនិស្សិត និងពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសជប៉ុនត្រូវធ្វើការទំនាក់ទំនងជាប្រចាំ ជាមួយស្ថានទូតខ្មែរនៅទីនោះ…
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណឯកឧត្តម ង្វៀន ហ៊្វូចុង ដែលបានផ្ញើសារអបអរសាទរសម្រាប់ក្នុងឱកាស ជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតសាកល

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើសារលិខិតផ្ញើជូនឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការ មជ្ឈិមបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានផ្ញើសារអបអរសាទរសម្រាប់ក្នុងឱកាសជោគជ័យដ៏ ធំធេងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសាកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងថា “តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះស្ម័គ្រចំពោះសារអបអរសាទរយ៉ាងកក់ក្ដៅរបស់ឯកឧត្តម សម្រាប់ក្នុងឱកាសជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសាកលជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលទំនាក់ទំនងដ៏ស្និទ្ធស្នាលនិងយូរអង្វែងព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើងត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនៅគ្រប់វិស័យ និង គ្រប់កម្រិត ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ សារលិខិតបន្តថា “ក្នុងន័យនេះ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមសម្រាប់ការគាំទ្រឥត ងាករេចំពោះការអភិវឌ្ឍជាតិរបស់កម្ពុជានិងសូមបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាដ៏មុះមុតរបស់កម្ពុជាក្នុងការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សនិងបក្សរដ្ឋាភិបាលនិងរដ្ឋាភិបាលនិងប្រជាជននិងប្រជាជនរបស់យើងដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិយើងទាំងពីរ។ខ្ញុំនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមដើម្បីលើកកម្ពស់ទំនាក់ទំនងល្អដែលមានស្រាប់និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់យើងឱ្យឈានដល់កម្រិតថ្មីមួយទៀត។ សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរបវរមហាប្រសើរជូន ចំពោះ ឯកឧត្តម សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល និងបន្តទទួលបាន ជោគជ័យនៅក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម។”៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ពីការទទួលបានសន្លឹកឆ្នោតគាំទ្រភ្លូកទឹកកភ្លូកដីនៅក្នុងការបោះឆ្នោត

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣និង បាន ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី០១ ខែសីហា បានបង្ហាញថា គណបក្ស ប្រជាជនកម្ពុជា ទទួលបានសំឡេង គាំទ្រយ៉ាងច្រើនលើស លប់ ពោលគឺ ៦,៣៩៨,៣១១ សំឡេង។ ការទទួលបានសំឡេង គាំទ្រ យ៉ាង ច្រើនបែបនេះ ត្រូវបានឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា អះអាងថា ដោយសារគណបក្ស ប្រជាជន កម្ពុជា បានប្រែក្លាយកម្មវិធីនយោបាយរបស់ខ្លួនឱ្យ ទៅជាសមទ្ធិផល ផ្សេងៗ លើគ្រប់វិស័យនៅទូទាំងប្រទេស ។ពីទីក្រុងរហូតដល់ជនបទ ដែលធ្វើឱ្យប្រជាពលរដ្ឋមើលឃើញច្បាស់នឹងភ្នែកហើយទទួលផល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែរីកចម្រើន សម្បូររុងរឿងពី មួយថ្ងៃទៅមួយថ្ងៃ។ ដោយផ្អែកលើមូលដ្ឋាននេះហើយ ទើបប្រជាជន កម្ពុជា គាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ទើបទទួលបានសន្លឹកឆ្នោតគាំទ្រភ្លូកទឹកកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលថ្មីៗមកនេះ។ ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជា…