-
អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រសួងការបរទេសអាមេរិកដែលថា ការបោះឆ្នោតជាតិនៅកម្ពុជាគ្មានភាពសេរី និងយុត្តិធម៌

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបំការបោះឆ្នោត (គ.ជ.ប) បានប្រតិកម្មតបទៅនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួនតូចរួមទាំងប្រទេសមួយចំនួនដែលថា ការបោះឆ្នោតនៅកម្ពុជា គឺជាការបោះឆ្នោតក្លែងក្លាយ គ្មានភាពសេរី និងយុត្តិធម៌។ អ្នកនាំពាក្យបានបញ្ជាក់ថា អ្នកដែលចោទថា ជាការបោះឆ្នោតក្លែងក្លាយគឹអ្នកទាំងនោះប្រហែលជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ឬក៏មានបំណងដាក់ទណ្ឌកម្ម ឬក៏ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការឆ្លើយតបរបស់អ្នកនាំពាក្យគ.ជ.ប បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា តបទៅនឹងសេចក្តីថ្លៃងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចោទប្រកាន់ថា ការបោះឆ្នោតជាតិនៅកម្ពុជានៅថ្ងទី២៣ខែកក្កដា គ្មានភាពសេរី និងយុត្តិធម៌។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា ការលើកឡើងទាំងឡាយណាដែលផ្ទុយនឹងការអនុវត្ត និងការប្រព្រឹត្តទៅនៃការបោះឆ្នោតនៅកម្ពុជានោះអាចចេញពីអ្នកប្រជាធិបតេយ្យក្លែងក្លាយ។ ហេតុអ្វីបានជាប្រើពាក្យថា អ្នកប្រជាធិបតេយ្យក្លែងក្លាយ ត្រង់ដែរថា បើយើងប្រើពាក្យថាប្រជាធិបតេយ្យ គឺត្រូវផ្សាភ្ជាប់ជាមួយនឹងនីតិរដ្ឋ។ច្បាប់បង្កើត គ.ជ.ប ច្បាប់តម្រូវឱ្យ គ.ជ.ប អនុវត្តទៅតាមច្បាប់។ ដំណាក់កាលទាំងបួន ដែលគ.ជ.ប តែងតែលើកបង្ហាញ គឺបង្ហាញអំពីការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង៩,៧លាននាក់, ប្រជាពលរដ្ឋ ៨៤,៥៨ភាគរយ បានចេញទៅបោះឆ្នោត ដំណើរការបោះឆ្នោតមានការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមានការវាយតម្លៃថា ជាការបោះឆ្នោតដែលល្អត្រឹមត្រូវទទួលយកបាន គណបក្សនយោបាយចំនួន១៨ បានចូលក្នុងទីលានប្រកួតប្រជែង ហើយនេះ គឺជាការបោះឆ្នោតពិតប្រាកដ មិនមែនជាការបោះឆ្នោតក្លែងក្លាយ។…
-
អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិនអបអរសាទរកម្ពុជាចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព

ភ្នំពេញ៖ ឯកឧត្តម ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ដែលមានភាពរលូន មានសណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ មានតម្លាភាព និងសន្តិវិធី ជាមួយនឹងអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ជាង៨៤%។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្តែងចេញតាមរយៈជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដ៏ល្អប្រសើរ។ ការអបអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ រួមទាំងគណៈប្រតិភូចិន ចំពោះការវាយតម្លៃប្រកបដោយលក្ខណៈសត្យានុម័ត យុត្តិធម៌ និងមិនលំអៀង។ វត្តមានរបស់អ្នកសង្កេតការណ៍ទាំងនោះ បានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនៅកម្ពុជា។ ការចូលរួមបោះឆ្នោតក្នុងចំនួនច្រើនលើសលប់នេះបានគូសបញ្ជាក់អំពីសេរីភាព និងការអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងថ្នាក់ដឹកនាំ ដែលខ្លួនជឿថាអាចដឹកនាំប្រទេសជាតិបានល្អបំផុតឈរលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម-សេដ្ឋកិច្ច៕ដោយ៖ពលជ័យ
-
លទ្ធផលបណ្តោះអាសន្ន៖ គណបក្សប្រជាជនកម្ពុជា ទទួលបានជាង៦,៣លានសំឡេង, គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរលំដាប់ទី២ ទទួលបានជាង៧១ម៉ឺនសំឡេង

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ន ដែលចេញដោយ គ.ជ.ប បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២,៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩,២២ភាគរយ។ តាមលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា អ្នកចូលរួមទៅបោះឆ្នោតមាន ៨,២១៤,២២៨ ស្មើនឹង ៨៤,៥៩%៕
-
វេទិកាសន្តិភាពកម្ពុជាគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

វេទិកាសន្តិភាពកម្ពុជា បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងសូមចូលរួមអបអរសាទរនូវជ័យជម្នះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតសភាជាតិ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ជ័យជម្នះនៃការនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតប្រកួតប្រជែងជាមួយនឹងគណបក្សចំនួន១៧ទៀត ក្នុងនីតិកាលទី៧នេះ បានបង្ហាញថាប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ពេញទំហឹង ហើយពួកគាត់បានបោះឆ្នោតដើម្បីសន្តិភាព និងរងចាំបន្តទទួលនូវការអភិវឌ្ឍ នៅក្រោមម្លប់សន្តិភាព នៃ សម្តេចតេជោ ហ៊ុន សែន អគ្គ មគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជា។ វេទិកាសន្តិភាពកម្ពុជា បានសង្កេតឃើញអំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងសម្ងាត់ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស លិខិតបទដ្ឋានគតិយុត្តនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ពិសេស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលមានគណបក្សនយោបាយជាច្រើន បង្ហាញជំហរជឿជាក់លើ គ.ជ.ប…
-
«កម្ពុជា និងចិន បន្តពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅក្នុងឱកាសខួបអនុស្សាវរីយ៍ការទូត»

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការជួបសម្តែងការគួរសមពីសំណាក់ឯកឧត្តម ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានការបោះឆ្នោតសកលនៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។ ឯកឧត្តម ឈាន ហុងសាន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ដែលមានភាពរលូន មានសណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ មានតម្លាភាព និងសន្តិវិធី ជាមួយនឹងអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ជាង៨៤%។ ឯកឧត្តម បានកោតសរសើរចំពោះវឌ្ឍនភាព សេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្តែងចេញតាមរយៈ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដ៏ល្អប្រសើរ។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ រួមទាំងគណៈប្រតិភូចិន ចំពោះការវាយតម្លៃប្រកបដោយលក្ខណៈសត្យានុម័ត យុត្តិធម៌ និងមិនលំអៀង។ វត្តមានរបស់អ្នកសង្កេតការណ៍ទាំងនោះ បានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនៅកម្ពុជា។ ការចូលរួមបោះឆ្នោតក្នុងចំនួនច្រើនលើសលុបនេះបានគូសបញ្ជាក់អំពីសេរីភាព និងការអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងថ្នាក់ដឹកនាំ…
-
លិខិតមិត្តអ្នកអាន៖ គ្រាធម្មតាមួយនៃប្រជាធិបតេយ្យសន្តិភាពនិយមបែបខ្មែរ!

ភ្នំពេញ៖ សម្រាប់អ្នកសង្កេតការណ៍បរទេស គេភ្ញាក់ផ្អើលដែលការបោះឆ្នោតនៅកម្ពុជាចាប់ផ្ដើមព្រលឹមខ្លាំងតាំងពីម៉ោង៧ព្រឹក។ ប៉ុន្តែ សម្រាប់ជនជាតិខ្មែរនេះ គ្រាន់តែជាថ្ងៃធម្មតាមួយ ប៉ុណ្ណោះសម្រាប់ពួកយើង។ ពួកយើងចូលចិត្តទៅពេលព្រឹកព្រលឹមដើម្បីចៀសវាងការតម្រង់ជួរក្រោមពន្លឺថ្ងៃក្តៅ។ កាលពីថ្ងៃទី២៣ ខែកក្កដា នៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី មានការកកស្ទះចរាចរណ៍នៅម្តុំផ្លូវចូលសាលានៅចន្លោះម៉ោង៧ព្រឹក ដល់ម៉ោង៨ព្រឹក ដោយសារអ្នកបោះឆ្នោតចង់ទៅបោះឆ្នោតឱ្យបានលឿន។ នៅខាងក្នុងបរិវេណសាលារៀន បរិយាកាសមានភាពរស់រវើក។ ប្រជាជនមានភាពញញឹម ញញែម ហើយថតរូបតាមទូរស័ព្ទដៃនៅមុខការិយាល័យបោះឆ្នោត ដោយបង្ហាញស្នាមម្រាមដៃដែលប្រលាក់ទឹកខ្មៅរបស់ពួកគេ។ នៅម៉ោងប្រហែល៧:00ព្រឹក យើងចាប់ផ្តើមឃើញពេញនៅលើ Facebook, Instagram និង Telegram ការជូនដំណឹងពីមិត្តភ័ក្តិដែលបានបង្ហោះ ឬផ្ញើរូបថតបន្ទាប់ពីបោះឆ្នោត។ អ្នកខ្លះបានថតជាមួយគ្រួសារទាំងមូលតែម្តងក៏មាន។ យើងស្ទើរតែមិនឃើញមានជួរវែងទេ នៅមុខការិយាល័យបោះឆ្នោតនីមួយៗ។ អ្នកខ្លះត្រូវឈរស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោតមុននឹងចូលបោះឆ្នោត។ អ្នកខ្លះមិនធ្វើបែបនេះទេ ព្រោះពួកគាត់បានពិនិត្យមើលបញ្ជីជាមុនតាមរយៈកម្មវិធីទូរស័ព្ទរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ អ្នកបោះឆ្នោត អ្នកសង្កេតការណ៍ និងអ្នករៀបចំការបោះឆ្នោត សុទ្ធតែមានអាកប្បកិរិយាប្រកបដោយសណ្តាប់ធ្នាប់ មានភាពត្រជាក់ ហាក់ដូចជាពួកគេស៊ាំនឹងដំណើរការនេះរួចទៅហើយ។ ដល់ម៉ោង ១:00 រសៀល ការិយាល័យបោះឆ្នោតកាន់តែមានមនុស្សតិចទៅៗ ដោយសារថា ជាង៧0% នៃអ្នកមានសិទ្ធិបោះឆ្នោតបានទៅបោះឆ្នោតរួចទៅហើយ មុនពេលដែលការិយាល័យបោះឆ្នោតត្រូវបិទនៅម៉ោង ៣:00 រសៀល។…
-
ករណីញុះញង់អ្នកបោះឆ្នោតឱ្យគូសបំផ្លាញសន្លឹកឆ្នោត៖ លុបឈ្មោះមនុស្សចំនួន២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យ១០លានរៀលក្នុងម្នាក់ៗ

ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះមនុស្សចំនួន២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យចំនួន១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀត។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងសវនាការជំនុំជម្រះនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹង និងកំបាំងមុខចុងចម្លើយ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ឹម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។ មនុស្សចំនួន២១នាក់ ដែលរងការផាក និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល២០ឆ្នាំ មានឈ្មោះដូចខាងក្រោម៖១.ឈ្មោះ ឆាំ សុភាន់ ភេទ ប្រុស កើតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៩២.ឈោ្មះ ខាត់ សំណាង ភេទ ស្រី កើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៨៨៣.ឈ្មោះ ម៉ាត់ វណ្ណនី ភេទ ប្រុស កើតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩២៤.ឈោ្មះ លួន សុវ៉ាត ហៅ លូន សារ៉ាត (ព្រះសង្ឃ) កើតឆ្នាំ១៩៧៨៥.ឈោ្មះ អូន ពៅ ហៅ…
-
ប្រធានរដ្ឋសភាវៀតណាម ផ្ញើសារអបអរសាទរជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះក្នុងការបោះឆ្នោត

ឯកឧត្តម វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងជោគជ័យ។ នៅក្នុងលិខិតរបស់ឯកឧត្តម វឿង ឌិញហ្វេ បានសរសេរថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងជោគជ័យ។ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះដ៏ត្រចះត្រចង់ និងបន្តធ្វើជាគណបក្សកាន់អំណាច។ ក្នុងនាមរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ សម្តេចប្រធាន និងប្រជាជនកម្ពុជាទាំងអស់។ ខ្ញុំមានជំនឿចិត្តថា ប្រជាជនកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើន លើមាគ៌ាឆ្ពោះទៅ រកការកសាងប្រទេសកម្ពុជាប្រកបដោយស្ថិរភាព អភិវឌ្ឍនភាព និងវិបុលភាព ហើយតួនាទី និងជំហររបស់ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើនទាំងនៅក្នុងតំបន់ និងលើឆាកអន្ដរជាតិ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញ…
-
អ្នកវិភាគចៅចាក់ស្មុក៖បណ្តារដ្ឋបរទេសមួយចំនួនដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំងបានវាយតម្លៃទាបចំពោះឆន្ទៈបោះឆ្នោតប្រជាពលរដ្ឋកម្ពុជា គឺស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង

ភ្នំពេញ៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមបរិយាកាសអហិង្សា ស្ងប់ស្ងាត់ និងមានភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ អាចទទួលយកបាន។ ពលរដ្ឋជាង ៨,២ លាននាក់ស្មើ ៨៤,៥៨% បានចេញទៅបោះឆ្នោតបំពេញកាតព្វកិច្ចជាពលរដ្ឋល្អដែលអត្រានៃការចូលរួមដ៏ខ្ពស់នេះជាការបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា។ នេះគឺជាការកត់សម្គាល់ជារួមរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិជិត ១០ ម៉ឺននាក់ដែលបានចុះមកសង្កេតការណ៍ដោយផ្ទាល់លើដំណើរការបោះឆ្នោត។ ចំណែកប្រជាពលរដ្ឋខ្មែរបានបង្ហាញនូវស្នាមញញឹម និងគ្មានភាពភ័យខ្លាចក្នុងការបញ្ចេញមតិតាមរយៈការបោះឆ្នោតនិងគូសសន្លឹកឆ្នោតរបស់ខ្លួនជូនដល់គណបក្សដែលពួកគាត់ស្រឡាញ់ ពេញចិត្តនិងជឿជាក់។ នេះគឺជាការពិតដែលកើតជាក់ស្តែងនៅលើទឹកដីកម្ពុជា ប៉ុន្តែបណ្តារដ្ឋបរទេស និងអង្គការអន្តរជាតិមួយចំនួនដែលមាននិន្នាការគាំទ្រនិងឧបត្ថម្ភក្រុមប្រឆាំងជ្រុលនិយម មិនបានបញ្ជូនអ្នកសង្កេតការណ៍មកផងនោះ បានចេញសេចក្តីថ្លែងការណ៍ដែលបានរៀបចំទុកជាមុនរបស់ខ្លួន ធ្វើដូចមែនទែន និងធ្វើដូចខ្លួនមានអ្នកសង្កេតការណ៍នៅលើទីវាលអ៊ីចឹង។ ពួកគេធ្វើសោកនាដកម្មលើដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដោយទុច្ចរិតបំផុត ដោយធ្វើជាមើលមិនឃើញនូវភាពត្រឹមត្រូវ យុត្តិធម៌និងតម្លាភាពនៃដំណើរការនីតិវិធីបោះឆ្នោតដែលមានភាពល្អប្រសើរនៅកម្ពុជាឡើយ បែរជាចេញសេចក្តីថ្លែងការណ៍លាបពណ៌បែបអវិជ្ជមានលើដំណើរការបោះឆ្នោតនៅកម្ពុជាតាមរបៀបវារៈដែលបានរៀបចំទុក និងបង្កឱកាសគាំទ្រក្រុមប្រឆាំងជ្រុលនិយម ក្រឡុកស្ថានការណ៍ ដើម្បីអនុញ្ញាតឱ្យក្រុមខ្លួនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ពួកគេមិនបានគោរពឆន្ទៈប្រជាពលរដ្ឋខ្មែរជាង ៨,២លាននាក់ ដែលចេញទៅបោះឆ្នោតឡើយ និងមិនបានផ្តល់តម្លៃលើភាពចាស់ទុំនយោបាយរបស់ពលរដ្ឋខ្មែរទេ និងជម្រើសប្រជាពលរដ្ឋខ្មែរក្នុងការជ្រើសរើសមេដឹកនាំខ្លួនឡើយ។ ដោយមិនខ្វល់នឹងអ្វីទាំងអស់ ពួកគេបានអនុវត្តនូវផែនការរបស់ខ្លួនដោយរៀបចំសេចក្តីថ្លែងការណ៍ទុកជាមុនដើម្បីលើកឡើងនូវទំនាស់ដែលពួកគេចិញ្ចឹមទុក៖ ទី១-ទាមទារឱ្យដោះលែងជនក្បត់ជាតិ កឹម សុខា។ ទី២-គាំទ្រគណបក្សមួយដែលមានកំហុសផ្នែកផ្លូវច្បាប់ មិនមានឯកសារគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងការបោះឆ្នោតតាមនីតិវិធីច្បាប់ដោយនិយាយថាការបោះឆ្នោតមិនប្រជាធិបតេយ្យ មិនសេរី និងត្រឹមត្រូវដោយសារតែគ្មានវត្តមានបក្សប្រឆាំង ភ្លើងទៀនដែលមានជនក្បត់ជាតិ សម រង្ស៊ី ដឹកនាំពីក្រោយខ្នង និងទី៣-បន្ទាប់តម្លៃនៃសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរដែលបានបង្ហាញតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន។ ឆន្ទៈពលរដ្ឋ…
-
ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន៨៣,៦លានដុល្លារអូស្រា្តលី ដល់កម្ពុជា

ភ្នំពេញ៖ តាមការបញ្ជាក់ នៅក្នុងលិខិតរួមថ្មីៗនេះរបស់ លោកជំទាវ ផេននី វង រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្ដរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្ម សម្រាប់វិស័យការពារជាតិរបស់អូស្ដ្រាលី ផ្ញើជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសថា ប្រទេសអូស្រ្តាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន៨៣,៦លានដុល្លារអូស្រា្តលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២៤ ដែលរួមមាន ៤៧,៩ លានដុល្លារអូស្រា្តលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន៨០,៨លានដុល្លារអូស្រា្តលី ក្នុងឆ្នាំ២០២២-២៣។ ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាននិងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែកបង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។ រដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ហើយត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការងារអាទិភាពរួមគ្នានៃប្រទេសទាំងពីរ។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលីដល់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីរងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ-១៩ក៏ដោយ។ កាយវិការនេះគឺជាសក្ខីភាព…