-
អ្នកវិភាគចៅចាក់ស្មុក៖ សន្លឹកឆ្នោតដែលគូសខ្វែងតាមផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និងបក្ខពួកមានចំនួនតិចតួច, ពលរដ្ឋកម្ពុជាបានបោះបង់ចោលចលនាក្រុមប្រឆាំងជ្រុលនិយមហើយ

ភ្នំពេញ៖ នៅថ្ងៃស នៃការហាមឃាត់ការឃោសនាសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានបំពានបំរាមច្បាប់ និងអំពាវនាវទាំងរដាក់រដុបដោយអារម្មណ៍ខ្មាសអៀនខ្លួនឯង «ឱ្យប្រជាពលរដ្ឋទៅគូសសន្លឹកឆ្នោតចោលដែលមានន័យស្មើនឹងបោះឆ្នោតឱ្យខ្លួន»និងធ្វើសកម្មភាពយ៉ាងសកម្មជាមួយសមាជិកបក្សភ្លើងទៀននៅថ្ងៃបោះឆ្នោត ដើម្បីថតសន្លឹកឆ្នោតគូសខ្វែងចោលបង្ហោះលើបណ្តាញសង្គម ដើម្បីញុះញង់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតធ្វើតាមផែនការទុច្ចរិតរបស់ខ្លួន។ ប៉ុន្តែជាលទ្ធផល ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកធ្លាក់អុកគូថ និងចាញ់បោសគូថខោ និងគួរឱ្យអាម៉ាស់បំផុត។ យោងតាមលទ្ធផលក្រៅផ្លូវការ នៅត្រឹមម៉ោង៩ ថ្ងៃទី២៤ ខែកក្កដានេះ សន្លឹកឆ្នោតមិនបានការក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ថា មានចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួនសន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូតដល់ ៥៩៤ ៦៥៩សន្លឹក។ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ពិតជាយីអ៊ុនដាក់ អារក្ខក៏ជាន់! រារាំងប្រជាពលរដ្ឋទៅបោះឆ្នោត ក៏មិនបានសម្រេច, ញុះញង់ប្រជាពលរដ្ឋឱ្យគូសខ្វែងសន្លឹកឆ្នោតចោលក៏បរាជ័យយ៉ាងអាម៉ាស់បំផុត ព្រោះចំនួនសន្លឹកឆ្នោតមិនបានការមានចំនួនតិចតួចមិនដល់ជាង៥% នៃសន្លឹកឆ្នោតសរុបផង។ ចំនួនសន្លឹកឆ្នោតមិនបានការជាង៤៤ម៉ឺនសន្លឹកនេះ មិនទាន់បានបំបែកជាសន្លឹកឆ្នោតអនុប្រវាទ សន្លឹកឆ្នោតមិនបានការដែលគូសខុសបច្ចេកទេសដោយអចេតនា នោះចំនួនសន្លឹកឆ្នោតដែលគូសខ្វែងតាមការញុះញង់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នឹងមានចំនួនកាន់តែតិច។ ជាមួយលទ្ធផលតិចតួចនេះបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរមានភាពចាស់ទុំនយោបាយ និងលែងជឿការញុះញង់…
-
លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន៥អាសនៈ

ភ្នំពេញ៖ យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News និងបង្ហាញលទ្ធផលក្រៅផ្លូវការឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ។នេះបើយោងតាមប្រភព Fresh News នារាត្រីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។ ប្រភពដដែលបង្ហាញថា ចំនួនអាសនៈនៅតាមបណ្ដារាជធានី/ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៖ ១៖ បន្ទាយមានជ័យ ទទួលបាន ៦/៦ អាសនៈ២៖ បាត់ដំបង ទទួលបាន ៨/៨ អាសនៈ៣៖ កំពង់ចាម ទទួលបាន ៩/១០អាសនៈ៤៖ កំពង់ឆ្នាំង ទទួលបាន ៤/៤ អាសនៈ៥៖ កំពង់ស្ពឺ ទទួលបាន ៦/៦ អាសនៈ៦៖ កំពង់ធំ ទទួលបាន ៥/៦ អាសនៈ៧៖ កំពត ទទួលបាន ៦/៦ អាសនៈ៨៖ កណ្ដាល ទទួលបាន ១០/១១ អាសនៈ៩៖ កោះកុង ទទួលបាន…
-
មុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៊ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ», សមត្ថកិច្ចបន្តរកឃើញកើនដល់៤៤នាក់

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោតដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី សមត្ថកិច្ចជំនាញបានរកឃើញ និងបង្ហាញមុខសកម្មជនក្រុមប្រឆាំង៤៤នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»។ខាងក្រោមនេះជាបញ្ជីឈ្មោះ សកម្មជនក្រុមប្រឆាំង៤៤នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»៖
-
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតនៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ត្រូវបានបង្ហាញ

ភ្នំពេញ៖ ផែនការបំផ្លាញការបោះឆ្នោតនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារបស់ក្រុមជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានទទួលនូវបរាជ័យយ៉ាងធ្ងន់ធ្ងរនិងដ៏អាម៉ាស់បំផុតនៅក្នុងថ្ងៃនៃប្រវត្តិសាស្ត្រនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ២៣ កក្កដា ២០២៣នេះ ដោយប្រជាពលរដ្ឋខ្មែរមិនបានអនុវត្តតាមផែនការទុច្ចរិតរបស់ពួកគេឡើយ។ ផែនការទុច្ចរិតរបស់ពួកគេគឺ ទី១-ធ្វើឱ្យអត្រានៃអ្នកចូលរួមបោះឆ្នោតតិចដោយពួកគេអំពាវនាវម្ចាស់ឆ្នោតកុំទៅបោះឆ្នោត និងទី២-បើទៅបោះឆ្នោតគឺគូសសន្លឹកឆ្នោតចោលដែលជាសំឡេងគាំទ្រឱ្យទណ្ឌិតក្បត់ជាតិ ដើម្បីពួកគេវាយលើនីត្យានុកូលភាពនៃការបោះឆ្នោត និងធ្វើឱ្យសំឡេងឆ្នោតមិនបានការច្រើន។ ប៉ុន្តែផែនការទុច្ចរិតទាំងនេះត្រូវបានបរាជ័យ ទាំងស្រុង ធ្វើឱ្យក្រុមជនក្បត់ជាតិ សម រង្ស៊ី បាក់មុខនិងគ្មានតម្លៃអ្វីទាំងអស់ចំពោះមុខប្រជាពលរដ្ឋខ្មែរ។ យោងតាមមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ននៅត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី២៣ ខែកក្កដានេះ មានចំនួន ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤,៥៨% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានទៅបោះឆ្នោត។ អត្រានៃការចេញ ទៅបោះឆ្នោតនេះមានចំនួនខ្ពស់បើប្រៀបធៀបនឹងការបោះឆ្នោត ២ ដងចុងក្រោយនេះ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ពេលនោះប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២% ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨ ៣៨០ ២១៧នាក់ (១០០%)។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីឆ្នាំ២០២២ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧ ៣៩៤…
-
សមត្ថកិច្ចចាប់ខ្លួនលោក ចៅ វាសនា មន្ត្រីបក្សប្រឆាំងដែលញុះញង់ឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនលោក ចៅ វាសនា មន្ត្រីគណបក្សប្រឆាំង ដែលបានផ្សព្វផ្សាយញុះញង់ឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ការចាប់ខ្លួននេះ នៅប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈពេលដែលកំពុងជិះរថយន្តបម្រុងគេចខ្លួន។ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពិតជាមានការឃាត់ខ្លួនឈ្មោះ ចៅ វាសនា ពិតប្រាកដមែន ពា់ព័ន្ធករណីញុះញង់ឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល។ បើតាមឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ករណីគូសបំផ្លាញសន្លឹកឆ្នោត នៅក្នុងពេលបោះឆ្នោត មាន៣ករណី គឺនៅការិយាល័យបោះឆ្នោតនៅវត្តមហាមន្ត្រី, ការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ និងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ (មានសារធាតុញៀនក្នុងខ្លួន)។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា ក្រុមគោលដៅដែលបានធ្វើសកម្មភាពប្រើប្រាស់បណ្តាញសង្គម ក្នុងការបង្ហាញគូសបំផ្លាញសន្លឹកឆ្នោតមានប្រមាណជា៤០នាក់។ គួរបញ្ជាក់ថា មកដល់ពេលនេះ មនុស្សចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគូសបំផ្លាញសន្លឹកឆ្នោត និងយកទូរស័ព្ទថតសន្លឹកឆ្នោត នៅការិយាល័យបោះឆ្នោតសាលាបឋមសិក្សាវត្តមហាមន្ត្រី ការិយាល័យបោះឆ្នោតនៅ សាលាបឋមសិក្សាស្ទឹងមានជ័យ និងករណីអ្នកបោះឆ្នោតមិនព្រមជ្រលក់ដៃក្នុងដបទឹកខ្មៅ លុបលាងមិនជ្រះ៕
-
អ្នកនាំពាក្យ៖គិតត្រឹមម៉ោង១៧:៤២នាទីមានប្រជាពលរដ្ឋជាង៨៤,៥៨ភាគរយបានទៅបោះឆ្នោត

ភ្នំពេញ៖ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមការងារប្រតិកម្មព័ត៌មាន គ.ជ.ប បានឱ្យដឹងថា គិតត្រឹមម៉ោង១៧:៤២នាទីថ្ងៃទី២៣ ខែកក្កដាអត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន មានចំនួន មានចំនួន ៨ ២១៣ ២៦០នាក់ ស្មើ ៨៤,៥៨% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត។ គ.ជ.ប កំពុងបន្តបូកសរុប។សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៩.៧១០.៦៥៥នាក់។ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣.៧៨៩ការិយាល័យ។សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២២ ពេលនោះប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២ ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨ ៣៨០ ២១៧នាក់ (១០០%)៕ដោយ៖ពលជ័យ
-
គ.ជ.ប៖ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយមានការចូលរួមសង្កេតមើលពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជាច្រើនរូប

ភ្នំពេញ៖ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុវត្តការងាររៀបចំការបោះឆ្នោត អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត រួមនឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន និងបានអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត បានចូលរួមតាមដានសង្កេតមើលដំណើរការបោះឆ្នោត យ៉ាងទូលំទូលាយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅល្ងាចថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២៣ បានបញ្ជាក់ថា ៖ក្នុងនោះ គ.ជ.ប បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជាច្រើនរូប រួមមាន៖
-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាជូនសារពិសេសជាសំឡេងអំពីការបោះឆ្នោត២៣កក្កដា២០២៣

-
អ្នកនាំពាក្យ៖គិតត្រឹមម៉ោង១៥:៣០ នាទីប្រជាពលរដ្ឋជាង៨៤ភាគរយបានទៅបោះឆ្នោត

ភ្នំពេញ៖ឯកឧត្តម ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.បនិងជាប្រធានក្រុមការងារប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា គិតត្រឹមម៉ោង១៥:៣០នាទីថ្ងៃទី២៣ខែកក្កដា អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន មានចំនួន មានចំនួន ៨ ១៧៧ ០៥៣នាក់ ស្មើ ៨៤,២១% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានទៅបោះឆ្នោត ។គ.ជ.ប កំពុងបន្តបូកសរុប។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៩.៧១០.៦៥៥នាក់។ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣.៧៨៩ការិយាល័យ។សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ពេលនោះប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២ ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨ ៣៨០ ២១៧នាក់ (១០០%)៕ដោយ៖ពលជ័យ
-
មុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ», សមត្ថកិច្ចបន្តរកឃើញកើនដល់៤០នាក់

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោតដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី សមត្ថកិច្ចជំនាញបានរកឃើញ និងបង្ហាញមុខសកម្មជនក្រុមប្រឆាំង៤០នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»។ខាងក្រោមនេះជាបញ្ជីឈ្មោះ សកម្មជនក្រុមប្រឆាំង៤០នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»៖