-
គ.ជ.ប៖ ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

ភ្នំពេញ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ ក្នុងចំណោមគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត ទាំង១៨ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន៤ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ ទី១)គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត ចំនួន២៤ មណ្ឌល តែពុំមានហែក្បួននៅមណ្ឌលខេត្តព្រះសីហនុទេ។ ទី២)គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ មណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តកំពង់ស្ពឺ។ ទី៣)គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង និងទី៤)គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ និងមណ្ឌលខេត្តកំពង់ចាម។ ចំណែកគណបក្សនយោបាយ ចំនួន៨ទៀត រួមមាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សឯកភាពជាតិខ្មែរ គណបក្សសញ្ជាតិកម្ពុជា គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ…
-
គ.ជ.ប អំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ នៅថ្ងៃស និងថ្ងៃបោះឆ្នោត

ភ្នំពេញ៖ អនុលោមតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាព ឃោសនាបោះឆ្នោតត្រូវចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១០:០០យប់ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង១២:០០យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរព ច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួមនឹងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ ពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់ សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់ គ្រប់មធ្យោបាយទុច្ចរិត រារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត…
-
ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំក្រុមការងារនិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង ២៥០០ នាក់ ដង្ហែក្បួនបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅក្រុងបូកគោ ខេត្តកំពត

កំពត៖ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ សមាជិកសមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាសរុបជាង ២៥០០ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣។ អ្នកចូលរួមបានបង្ហាញនូវទឹកមុខសប្បាយរីករាយ ពេញចិត្ត និងក្តីស្រឡាញ់ចំពោញគណបក្សប្រជាជនកម្ពុជា ជាពិសេសបង្ហាញការគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។ សមាជិកសមាជិកាទាំងអស់ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងការពារសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត។ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមឯកសារនានានិងសូមអញ្ជើញទៅបោះឆ្នោតនាថថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងសូមអញ្ជើញបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ នៅលើ សន្លឹកឆ្នោតដើម្បីគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះ និងបន្តដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។ ឯកឧត្តមបាន ថ្លែងថាដើម្បីចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សូមបងប្អូនអញ្ជើញទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ដោយ៖ពលជ័យ
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ទោះបីជាក្រុមជ្រុលនិយមមួយក្តាប់តូច នៅតែបន្តខិតខំប៉ុនប៉ងរិះរកគ្រប់វិធីសាស្ត្រដើម្បីបំផ្លាញការបោះឆ្នោត យ៉ាងណាក៏ដោយនៅតែមិនអាចបិទបាំងសច្ចៈធម៌កម្ពុជាពិតបានឡើយ

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះតំណាងរាស្រ្ដលេខរៀងទី១ មណ្ឌលរាជធានីភ្នំពេញនិងជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលអនាគត បានមានប្រសាសន៍ថា បើទោះបីជាក្រុមជ្រុលមនិយមមួយក្តាប់តូចនៅតែបន្តខិតខំប៉ុនប៉ងរិះរកគ្រប់វិធីសាស្ត្រដើម្បីបំផ្លាញការបោះឆ្នោត យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចបិទបាំងសច្ចៈធម៌កម្ពុជាពិតបានឡើយ។ ព្រោះប្រជាជនជាម្ចាស់ឆ្នោតមើលឃើញច្បាស់អំពីឧបាកកលដ៏ពិសពុល និងគ្រោះថ្នាក់បំផុតរបស់ក្រុមពួកជ្រុលនិយម។ ការបញ្ជាក់នេះ ក្នុងពិធីជួបជុំសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះនៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងកំលុងពេលឃោសនាយុទ្ធនាការបោះឆ្នោត ២០ថ្ងៃ បេក្ខជនតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា រួមជាមួយសកម្មជនរាជធានីភ្នំពេញគ្រប់រូបបានចុះសំណេះសំណាល និងបានក្រើនរម្លឹកដល់សមាជិក សមាជិកាគណបក្សឱ្យទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ពោលគឺលេខរៀងទី១៨ និងរូបសញ្ញាទេវតាបាចផ្កា។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា ថ្វីបើក្រុមជ្រុលមនិយមមួយក្តាប់តូចនៅតែបន្តខិតខំប៉ុនប៉ងរិះរកគ្រប់វិធីសាស្ត្រដើម្បីបំផ្លាញការបោះឆ្នោត យ៉ាងណាក៏ដោយនៅតែមិនអាចបិទបាំងសច្ចៈធម៌កម្ពុជាពិតបានឡើយព្រោះប្រជាជនជាម្ចាស់ឆ្នោតមើលឃើញច្បាស់អំពីឧបាយកលដ៏ពិសពុល និងគ្រោះថ្នាក់បំផុតរបស់ក្រុមពួកជ្រុលនិយម និងប្តេជ្ញាផ្តល់ការគាំទ្រឥតងាករេចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិដើម្បីធានាអនាគតរុងរឿង នៃជាតិ មាតុភូមិ វិបុលភាព សុភមង្គលរបស់កូនចៅជំនាន់ក្រោយ៕ដោយ៖ពលជ័យ
-
ក្រុមអ្នកនាំពាក្យ គ.ជ.ប ជួបជាមួយក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន

ភ្នំពេញ៖ឯកឧត្តម ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.បបានទទួលជួយជាមួយ លោក ណាអូតូ សាកាហ្គុជិ (Mr. Naoto Sakaguchi) ប្រធានក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុនដោយមានសហការីចំនួនប្រាំពីររូប ដើម្បីសម្តែងការគួរសម និងស្វែងយល់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ជំនួបបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការគ.ជ.ប។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅរសៀលថ្ងៃទី២០ខែកក្កដានេះបានឱ្យដឹងថា ជម្រាបជូនភ្ញៀវឯកឧត្តម ហង្ស ពុទ្ធា បានស្វាគមន៍ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន ដែលបានអញ្ជើញមកចូលរួមសង្កេតមើលការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា នាពេលដ៏ខ្លីខាងមុខនេះ។ ចំណែកលោក ណាអូតូ សាកាហ្គុជិ បានថ្លែងអំណរគុណដល់ក្រុមអ្នកនាំពាក្យ គ.ជ.ប ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តជាតិមកពីប្រទេសជប៉ុន ក្នុងខណៈពេលដែល គ.ជ.ប មានការមមាញឹករៀបចំការបោះឆ្នោត។ លោក ណាអូតូ សាកាហ្គុជិ បានរំលឹកអំពីការងាររបស់លោកធ្លាប់ធ្វើនៅប្រទេសកម្ពុជាក្នុងនាមជាអ្នកស្ម័គ្រចិត្តកាលពី ៣១ ឆ្នាំ កន្លងមកនាសម័យកាលអ៊ុនតាក់និងលោកធ្លាប់ជាសមាជិករដ្ឋសភាជប៉ុនចំនួនពីរ អាណត្តិ។ លោកបានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេស ជប៉ុននៅពេលនេះ មិនមែនចូលរួមក្នុងនាមរដ្ឋាភិបាលជប៉ុនទេ គឺក្រុមរបស់លោកមកតាមអង្គការមិនមែន រដ្ឋាភិបាលដែលមានទីស្នាក់ការនៅប្រទេសជប៉ុន…
-
គ.ជ.ប៖ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីម្ភៃ បានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សនយោបាយក្នុងថ្ងៃទីម្ភៃនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា នៅថ្ងៃទីម្ភៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន៩ បានហែក្បួនឃោសនារកសំឡេងឆ្នោត មានដូចជា ទី១)គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តរតនគិរី។ ទី២)គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងមណ្ឌលខេត្តរតនគិរី។ ទី៣)គណបក្សស្រ្តីដើម្បីស្រ្តី ហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប។ ទី៤) គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្ដាល។ ទី៥)គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ និងមណ្ឌលខេត្តព្រៃវែង។ ទី៦)គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ ពោធិ៍សាត់ សៀមរាប និងមណ្ឌលខេត្តបាត់ដំបង។ ទី៧) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន…
-
លិខិតអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦៥នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖លិខិតអបអរសាទររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម លី ឈាំង នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦៥នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន៕សូមជូនខ្លឹមសារនៃសារលិខិតទាំងពីរ៖
-
ព្រះរាជសារអបអរសាទររបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតអបអរសាទររបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦៥នៃការបង្កើតទំនាក់ទំនងការ ទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ព្រះរាជសារអបអរសាទររបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និងលិខិតអបអរសាទររបស់ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជា មានិតចិន៕សូមជូនខ្លឹមសារព្រះរាជសារ៖
-
អ្នកវិភាគចៅចាក់ស្មុក៖ឆ្នាំ២០១៨ ញុះញង់ពលរដ្ឋកុំឱ្យទៅបោះឆ្នោត រីឯឆ្នាំ ២០២៣ អំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតតែគូសបំផ្លាញសន្លឹកឆ្នោតចោល, ជនក្បត់ជាតិ ៣ ជំនាន់សម រង្ស៊ី នឹងទទួលបរាជ័យយ៉ាងអាម៉ាស់សាជាថ្មីទៀតនៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ពលរដ្ឋខ្មែរនៅចាំបានថា កាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ទណ្ឌិត សម រង្ស៊ីនិងបក្ខពួក បានខិតខំធ្វើយុទ្ធនាការ«ម្រាមដៃស្អាត» និង«ដេកផ្ទះឈ្នះឯង»ក្នុងគោលបំណងដើម្បីរារាំងនិងញុះញង់ពលរដ្ឋមានឈ្មោះបោះឆ្នោត កុំឱ្យទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អព្រោះគ្មានខ្មោចគណបក្សសង្គ្រោះជាតិរបស់ខ្លួនចូលរួម និងទិសដៅសំខាន់គឺបំផ្លាញការបោះឆ្នោត ប៉ុន្តែក្រុមប្រឆាំងជាពិសេសជនក្បត់ជាតិសម រង្ស៊ី បានរងភាពអាម៉ាសយ៉ាងខ្លាំងព្រោះប្រជាពលរដ្ឋមិនជឿលើការញុះញង់នេះ ហើយពលរដ្ឋចំនួន ៦ ៩៥៦ ៩០០ នាក់នៃ ៨ ៣៨០ ២១៧ ស្មើប្រមាណ ៨៣,០២% បានអញ្ជើញទៅបោះឆ្នោត។ នេះជាអត្រានៃការចូលរួមបោះឆ្នោតមួយដ៏ខ្ពស់ដែលបានវាយបំបាក់មុខនៃ ក្រុមជនក្បត់ជាតិដែលព្យាយាមបំផ្លាញការបោះឆ្នោត។ ទោះបីជាបរាជ័យ ប៉ុន្តែក្រុមជនសាងគ្រោះឱ្យជាតិនេះ អ្នកប្រជាធិបតេយ្យក្លែងក្លាយនៅតែតាមចងអាឃាត និងបន្តផែនការទុច្ចរិតរបស់ខ្លួន បំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដដែល។ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្រោយពេលដែលគណបក្សភ្លើងទៀនដែលជាគណបក្សរបស់ខ្លួនមិនបានបំពេញលក្ខខណ្ឌច្បាប់គ្រប់គ្រាន់ក្នុងការចុះបញ្ជី ក្រុមទណ្ឌិតសម រង្ស៊ី បានបន្តអំពាវនាវប្រជាពលរដ្ឋកុំទៅបោះ ឆ្នោត ប៉ុន្តែក្រោយពេលមានវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតដែលធ្វើកំណែទម្រង់លើសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្រុមជនក្បត់ជាតិ បានប្រែមកជាអំពាវនាវពលរដ្ឋឱ្យទៅបោះឆ្នោតនិងគូសស្លឹកឆ្នោតចោល។ ទណ្ឌិតក្បត់ជាតិសម រង្ស៊ី បានលើកឡើងថាអ្នកដែលទៅបោះឆ្នោត ហើយគូសសន្លឹកឆ្នោតចោល គឺគាំទ្រការអំពាវនាវរបស់ខ្លួន ហើយខ្លួនគេនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដើម្បីដឹកនាំប្រជាពលរដ្ឋផ្តួលរំលំរដ្ឋាភិបាល និងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។ នេះមិនមែនជាការគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើយ តែជាផែនការធ្វើឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រើប្រាស់អំណាចប្រជាពលរដ្ឋតាមវិធីសាស្ត្របដិវត្តន៍ពណ៌សុទ្ធសាធ។ សមត្ថកិច្ចបានបង្ហាញថាមានភស្តុតាងនានាបានបង្ហាញពីចំណងទាក់ ទងរវាងទណ្ឌិតនិងគណបក្សភ្លើងទៀនក្នុងការបង្គាប់បញ្ជាឱ្យគូសសន្លឹកឆ្នោត…
-
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះអ្នកសង្កេតការណ៍អន្តរជាតិចំនួន៣៣៣នាក់ មកពី៦៥ប្រទេស ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកល នាថ្ងៃទី២៣ ខែកក្កដា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាល សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិ ដែលបាននិងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសូមថ្លែងអំណរគុណចំពោះឯកឧតម្តប្រធានសភា ប្រទេសម៉ាឡេស៊ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។ សម្តេចក៏បានសូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍”៕ដោយ៖ពលជ័យ