Category: Politico 360

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី សូមទៅបោះឆ្នោតនៅទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នា

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី សូមទៅបោះឆ្នោតនៅទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗគ្នា

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមនៅយប់ថ្ងៃទី១៦ ខែកក្កដានេះថា “ចាប់តាំងពីបើកយុទ្ធនាការឃោសនាបោះឆ្នោត គិតរហូតមកដល់ពេលនេះ មានរយៈពេល១៦ថ្ងៃហើយ ដែលគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង បានធ្វើសកម្មភាពឃោសនាយ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពសប្បាយរីករាយ និងហាក់ដូចជាចាត់ទុកថា អំឡុងយុទ្ធនាការឃោសនានេះជាបុណ្យមួយដ៏សប្បាយរីករាយរបស់ពួកគាត់ដូច្នោះដែរ។” សម្តេចតេជោ ហ៊ុន សែន បានបន្តថា “ស្របជាមួយនឹងព្រះរាជអំពាវនាវរបស់ព្រះមហាក្សត្រ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំក្នុងនាមនាយករដ្ឋមន្ត្រី សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជី សូមអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា”៕

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងប្រកបដោយស្ថិរភាព និងសុឆន្ទៈ ដោយប្រទេសមហាអំណាចធំៗ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលភាព

    រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងប្រកបដោយស្ថិរភាព និងសុឆន្ទៈ ដោយប្រទេសមហាអំណាចធំៗ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលភាព

    ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រកបដោយស្ថិរភាព និងសុឆន្ទៈ ដោយប្រទេសមហាអំណាចធំៗ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលភាព ហើយកង្វះចំណុចទាំងអស់នេះនឹងធ្វើឱ្យការជំរុញរបៀបវារៈសាកលពិតជាមានការលំបាកយ៉ាងខ្លាំង ឬមិនអាចធ្វើបាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យអាស៊ាន និងសហរដ្ឋអាមេរិក ពន្លឿនការអនុវត្តផែនការការងារ នៃកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក និងគំនិតផ្តួចផ្តើមពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។ កិច្ចប្រជុំបានរំលឹកឡើងវិញអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងបានអនុម័តឧបសម្ព័ន្ធនៃផែនការសកម្មភាពអាស៊ាន-សហរដ្ឋអាមេរិក (២០២១-២០២៥)។ កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាពនៃទំនាក់ទំនងថ្មីរបស់អាស៊ាន និងសហរដ្ឋអាមេរិក លើវិស័យសុខភាពសាធារណៈ ការដឹកជញ្ជូន សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី ថាមពល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំក៏បានឯកភាពជាគោលការណ៍លើសំណើបង្កើតមជ្ឈមណ្ឌលអាស៊ាន-សហរដ្ឋអាមេរិក៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

  • កម្ពុជាអាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត

    កម្ពុជាអាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត

    ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាអាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយដែលគោរពធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យដៃគូអាស៊ានពង្រីកការគាំទ្រលើវិស័យអាទិភាពទាំងបួន ដែលកំណត់ក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈគម្រោង និងកម្មវិធីជាក់ស្តែង ដែលប្រកបដោយគុណភាពខ្ពស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការពង្រឹងនូវប្រសិទ្ធភាពនៃយន្តការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីធានាថា យន្តការនេះផ្តល់នូវថាមពលថ្មី និងបំពេញបន្ថែមដល់យន្តការដែលដឹកនាំដោយអាស៊ានដទៃទៀត និងដោយបញ្ចៀសនូវការត្រួតគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ាត្រូវការពង្រឹងបន្ថែមទៀត ដើម្បីឱ្យក្លាយទៅជាយន្តការដែលផ្ដោតចំលើបញ្ហា និងតម្រង់ទិសលើដំណោះស្រាយ។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ដែលសម្រេចបាន ក្រោមផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពី គំនិតផ្តួចផ្តើមអភិវឌ្ឍន៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០១៨-២០២២) និងបានអនុម័តផែនការសកម្មភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០២៤-២០២៨)។ ផែនការសកម្មភាពថ្មីនេះត្រូវបានកែសម្រួលទម្រង់ ដោយផ្តោតចំពោះការអនុវត្តនូវសេចក្តីថ្លែងការណ៍ និងសេចក្តីប្រកាសនានារបស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងគោលដៅបង្កើនសារៈសំខាន់ សង្គតិភាព និងប្រសិទ្ធភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាវេទិការបស់ថ្នាក់ដឹកនាំ សម្រាប់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ច ក្នុងតំបន់៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស…

  • អ្នកនាំពាក្យ គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា

    អ្នកនាំពាក្យ គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា

    ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីចេញទៅទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីជ្រើសរើសតំណាង និងគណបក្សនយោបាយដែលខ្លួស្រឡាញ់ពេញចិត្ត។ ការចេញទៅបោះឆ្នោតមិនត្រូវបោះឆ្នោតជាការបំផ្លាញសន្លឹកឆ្នោតដែលទទួលយកការញុះញង់របស់បុគ្គលណា ឬក៏ក្រុមណាមួយនោះទេ។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺជាការតម្លៃឱ្យខ្លួនឯង ព្រោះថាសន្លឹកឆ្នោតបានការមួយនឹងរាប់ជាសំឡេងដល់គណបក្សនយោបាយណាមួយដែលបងប្អូនស្រឡាញ់ពេញចិត្ត”។ គ.ជ.ប បានឱ្យដឹងថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបញ្ជាក់ថា មាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត៖ ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុងចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។…

  • អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយបាននិងកំពុងធ្វើប្រជោបាយនិយមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា, អ្នកដើរតាមការញុះញង់នឹងបង់ថ្លៃចំពោះមុខច្បាប់

    អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយបាននិងកំពុងធ្វើប្រជោបាយនិយមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា, អ្នកដើរតាមការញុះញង់នឹងបង់ថ្លៃចំពោះមុខច្បាប់

    ភ្នំពេញ៖ ក្រុមប្រឆាំងជ្រុលនិយមក្បត់ជាតិបាននឹងកំពុងបន្តយុទ្ធនាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការញុះញង់ពលរដ្ឋដែលដើរតាមនយោបាយខ្លួនឱ្យគូសសន្លឹកឆ្នោតចោល បើទោះបីជាដឹងថា ទង្វើដែលពួកគេធ្វើនេះដើរបញ្ច្រាសទិសប្រជាធិបតេយ្យនិងត្រូវបានហាមឃាត់ ដោយច្បាប់ក៏ដោយ។ ភាពគឃ្លើនបំពានច្បាប់របស់ក្រុមជ្រុលនិយមនេះធ្វើឡើងដោយងងឹតងងល់និងដើរតាមការញុះញង់របស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី។ សម រង្ស៊ីដែលមានទាំងជីតានិងឪពុកក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ បានធ្វើនយោបាយគំនុំសងសឹកប្រឆាំងនឹងជាតិខ្មែរ។ អ្នកស្រាវជ្រាវបានពិពណ៌នាទណ្ឌិត សម រង្ស៊ី ថាជាពស់ក្បាលពីរដែលក្បាលមួយនិយាយផ្អែមពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យជាមួយពួកបរទេស និងក្បាលមួយទៀតពោរពេញដោយសម្តីហិង្សា ការញុះញង់ រើសអើងស្អប់ខ្ពើមជាតិសាសន៍និងបំផ្លាញជាតិខ្លួនឯង និងពោរពេញដោយវោហាសាស្ត្រភូតភរកុហកបោកប្រាស់។ សម រង្ស៊ី កំពុងតែប្រើក្បាលទី២ ញុះញង់ពលរដ្ឋឱ្យទៅគូសសន្លឹកឆ្នោតចោលដែលផ្ទុយពីច្បាប់។ នៅស់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅ ពលរដ្ឋខ្មែរជាង ៩,៧លាននាក់នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យចំនួន ២៣ ៧៨៩ ការិយាល័យទូទាំងប្រទេសកម្ពុជា ដើម្បីជ្រើសរើសគណបក្ស ១ ក្នុងចំណោម ១៨ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតដើម្បីផ្តល់ជំនឿទុកចិត្តដឹកនាំប្រទេសរយៈពេល ៥ ឆ្នាំទៅមុខ។ ប៉ុន្តែក្រុមជនក្បត់ជាតិ ៣ ជំនាន់ បាននិងកំពុងប្រើប្រាស់មធ្យោបាយទុច្ចរិតគ្រប់ទម្រង់ដើម្បីរារាំងនិងបំផ្លាញការបោះឆ្នោតនៅកម្ពុជា ដែលជាដំណើរការលទ្ធិប្រជាធិបតេយ្យ , ពលរដ្ឋបញ្ចេញសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសថ្នាក់ដឹកនាំដោយសេរីតាមរយៈការបោះឆ្នោត ក៏ព្រោះតែគណបក្សភ្លើងទៀន ដែលជាគណបក្សរបស់ខ្លួនមានកំហុសផ្នែកច្បាប់មិនអាចចូលរួមការបោះឆ្នោតបាន។ សារជាតិជាជនចង្រៃជាតិ បើសិនជាខ្លួនមិនបានអ្វីមួយ អ្នកផ្សេងទៀតក៏មិនអាចយកបានដោយស្រួលឡើយ។ បើពួកគេមិនបានចូលរួម…

  • អ្នកនាំពាក្យ គ.ជ.ប ៖ ការអំពាវនាវប្រឆាំងនឹងការបោះឆ្នោតដោយជនមួយក្ដាប់តូច​ក្រៅប្រទេសមិនមានឥទ្ធិពលអ្វី​ទាល់តែសោះ​ដល់ការ​បោះ​​ឆ្នោតនៅកម្ពុជា

    អ្នកនាំពាក្យ គ.ជ.ប ៖ ការអំពាវនាវប្រឆាំងនឹងការបោះឆ្នោតដោយជនមួយក្ដាប់តូច​ក្រៅប្រទេសមិនមានឥទ្ធិពលអ្វី​ទាល់តែសោះ​ដល់ការ​បោះ​​ឆ្នោតនៅកម្ពុជា

    ភ្នំពេញ៖អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការអំពាវនាវរបស់មនុស្សមួយចំនួន​តូចនៅ​ក្រៅ​ប្រទេសប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា គឺគ្រាន់តែជាការសម្តែងមួយដែល​មិនមានឥទ្ធិពលអ្វីទាល់តែសោះដល់​ការបោះឆ្នោត​នៅ​ក្នុង​ប្រទេសកម្ពុជា ហើយក៏មិនធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការបោះឆ្នោតឡើយ។ ឯកឧត្តម ហង្ស ពុទ្ធា គ.ជ.ប បានបញ្ជាក់ប្រាប់ AMS ថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅតាមច្បាប់ និងតាមដែលអ្វីព្រះមហាក្សត្រ​ទទួលស្គាល់ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាងដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយការ​ប្រកាស​បែបណាក៏ដោយនៅក្រៅប្រទេសគ្រាន់តែជាការសម្តែងមួយដែលមិនមានឥទ្ធិពលអ្វីទាល់តែសោះដល់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា “ការសម្តែងមតិនៅខាងក្រៅនេះ មិនធ្វើឱ្យប៉ះពាល់ដល់គុណភាព នៃការបោះឆ្នោតនោះឡើយ ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលមានអ្នកខ្លះសម្តែងការមិនទទួលយក ប៉ុន្តែការបោះឆ្នោត និងការអភិវឌ្ឍជាតិ នៅតែមាន​ជាបន្តបន្ទាប់ ហើយកាន់តែមានភាពរុងរឿងជាងមុនទៅទៀត”៕ដោយ៖ពលជ័យ

  • គ.ជ.ប ៖ ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំ នៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ

    គ.ជ.ប ៖ ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំ នៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយ ចំនួន១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត ហើយបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា គណបក្សនយោបាយ ចំនួន៥ ដែលបានហែក្បួនឃោសនារកសំឡេងឆ្នោតមានដូចជា៖ ទី១)គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ មណ្ឌលគិរី កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងមណ្ឌលរាជធានីភ្នំពេញ។ ទី២) គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តស្ទឹងត្រែង មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្តព្រះសីហនុ។ ទី៣) គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្ដាល និងមណ្ឌលខេត្តកំពង់ចាម។ ទី៤) គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តក្រចេះ និងទី៥) គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ។ ចំណែកគណបក្សនយោបាយ ចំនួន៧ ទៀត…

  • ប៉ូលិសឃាត់ខ្លួនមនុស្ស២នាក់ ដែលផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត

    ប៉ូលិសឃាត់ខ្លួនមនុស្ស២នាក់ ដែលផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត

    ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ AMS នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះថា ពិតជាមានការឃាត់ខ្លួនពិតប្រាកដមែន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ សមាជិកគណបក្សភ្លើងទៀន ដែលឃាត់ខ្លួនរួមមានទី១.ឈ្មោះ លី រី សមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២.ឈ្មោះ ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ ប្រភពដដែលបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ទាក់ទងការបង្ហោះសារសំឡេងផ្សព្វផ្សាយផែនការបំផ្លាញសន្លឹកឆ្នោត។ ការនាំខ្លួនមនុស្សទាំង២រូបនេះ ដោយមានការអនុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត ៖ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ…

  • មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២ នៅទីក្រុងបាងកកនាថ្ងៃទី១៦ ខែកក្កដា

    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២ នៅទីក្រុងបាងកកនាថ្ងៃទី១៦ ខែកក្កដា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសុភាចារ្យ សុក ស៊ីផាន់ណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២ នៅទីក្រុងបាងកក។ តបតាមការអញ្ជើញរបស់ឯកឧត្តម សាឡើមស កុម៉ាសិត (Mr. Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងនាមជាសហប្រធានជាមួយ ឯកឧត្តមបណ្ឌិត សុបប្រាម៉ានយ៉ាម ចៃសាន (Dr. Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ឯកឧត្ដមបណ្ឌិតសុភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនឹងពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានក្នុងវិស័យអាទិភាពនៃផែនការសកម្មភាព ឆ្នាំ២០១៩-២០២២ និងពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ឆ្ពោះទៅ រកការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ។ រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សា ព្រមទាំងអនុម័តលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១២ ជាមួយនឹងឯកសារភ្ជាប់បន្ថែមចំនួនពីរ គឺ…

  • គ.ជ.ប៖ នៅថ្ងៃទី១៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត មានគណបក្សចំនួន១២ បានធ្វើសកម្មភាពឃោសនា និងប្រព្រឹត្តទៅដោយរលូន

    គ.ជ.ប៖ នៅថ្ងៃទី១៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត មានគណបក្សចំនួន១២ បានធ្វើសកម្មភាពឃោសនា និងប្រព្រឹត្តទៅដោយរលូន

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ ដែលជាថ្ងៃទីដប់បួននៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា គណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត មានដូចជា ទី១)គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ មណ្ឌលខេត្តកណ្ដាល និងមណ្ឌលខេត្តព្រៃវែង។ ទី២)គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រះវិហារ មណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តព្រៃវែង។ ទី៣)គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តក្រចេះ។ ទី៤)គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពត និងទី៥)គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ឆ្នាំង។ ចំណែកគណបក្សនយោបាយ ចំនួន៧ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សបំណងពលរដ្ឋ…