-
ក្រសួងការបរទេសបង្ហាញលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ សម័យប្រជុំចង្អៀត និងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពី មិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

ភ្នំពេញ៖នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ សម័យប្រជុំចង្អៀត និងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពី មិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕សូមជូនខ្លឹមសារសេចក្តីប្រកាសព័ត៌មាន៖
-
ស្ថានភាពទូទៅថ្ងៃទីដប់ពីរ នៃការឃោសនាបោះឆ្នោត៖ មានគណបក្សនយោបាយចំនួន១៣ បានធ្វើសកម្មភាពឃោសនា

ភ្នំពេញ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីដប់ពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៣ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន៣ បានហែក្បួនឃោសនា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា គណបក្សនយោបាយចំនួន៣ ដែលបានហែក្បួនឃោសនា មានដូចជា៖ ១)គណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តពោធិ៍សាត់ មណ្ឌលខេត្តបាត់ដំបង និងមណ្ឌលខេត្តបន្ទាយមានជ័យ។ ទី២)គណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប និងទី៣)គណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តក្រចេះ។ ចំណែកគណបក្សនយោបាយ ចំនួន១០ ផ្សេងទៀត ដែលមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សធម្មាធិបតេយ្យ និងគណបក្សកសិករ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ…
-
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាសង្កត់ធ្ងន់ថា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ នៅទីក្រុងហ្សាកាតា នៃសាធារណារដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង អំឡុងពេលដែលមានការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ ព្រមទាំងត្រូវផ្តោតសារៈសំខាន់ទៅលើគោលការណ៍បើកចំហ តម្លាភាព និងបរិយាបន្ន។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់បន្ថែមអំពីភាពចាំបាច់ ក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មសេរី ប្រកបដោយយុត្តិធម៌ បើកចំហ និងបរិយាបន្ន ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយដៃគូខាងក្រៅនានា។ លើសពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា អាស៊ានត្រូវតែស្វែងរកប្រភពកំណើនថ្មីៗ ដូចជា តាមរយៈឌីជីថលភាវូបនីយកម្ម ការប្រែក្លាយបៃតង បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីត្រៀម ខ្លួនជាស្រេចសម្រាប់ពេលអនាគត។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ រដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន នៅក្នុងបរិបទវិវឌ្ឍន៍នៃនិម្មាបនកម្មតំបន់ ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” និងអាទិភាពរបស់ឥណ្ឌូនេស៊ី ដែលផ្តោតលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-បាស៊ីហ្វិក (AOIP)1 កិច្ចប្រជុំបានស្វាគមន៍នូវវឌ្ឍនភាពនៃការសម្រេចបានសមិទ្ធផលរបស់អាស៊ានសម្រាប់ឆ្នាំ ២០២៣ ដែលរួមមាន វឌ្ឍនភាពក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ការពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពស្ថាប័នអាស៊ាន និងការគាំទ្រទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជាចំពោះការស្ម័គ្រចិត្តរបស់ចិនក្នុងការចុះហត្ថលេខាលើពិធីសារអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ទីក្រុងហ្សាកាតា នៃសាធារណារដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់លើគុណសម្បត្តិនៃវិធីសាស្ត្រ “មកមុនទទួលមុន” សម្រាប់ការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ ដោយគ្មាន “ខបម្រុង” ដើម្បីជំរុញ ដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចុះហត្ថលេខាជាបន្តបន្ទាប់។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នយ៍គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងនៃគណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្ស ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជា ចំពោះការស្ម័គ្រចិត្តរបស់ចិន ក្នុងការចុះហត្ថលេខាលើពិធីសារនេះមុនគេ ដោយគ្មាន “ខបម្រុង” ហើយដូចបានស្នើដោយប្រធានអាស៊ាន ការចុះហត្ថលេខាលើពិធីសារខាងលើអាចនឹងធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅខែកញ្ញា ឆ្នាំនេះ។ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) បានប្ដេជ្ញាចិត្តសារជាថ្មីចំពោះការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធមហាប្រល័យផ្សេងទៀត ដូចបានកំណត់នៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញ SEANWFZ ហើយ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តសន្ធិសញ្ញានេះ រួមទាំងការអនុវត្ត ផែនការសកម្មភាព (២០២៣-២០២៧) ឱ្យបានពេញលេញ…
-
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នយ៍គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងនៃគណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្ស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ)កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មាន អាវុធនុយ ក្លេអ៊ែរនិងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស៕សូមជូនខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាន៖
-
អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជាជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ?

ភ្នំពេញ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរចំនួនជាង ៩លាននាក់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសតាមរយៈសំឡេងឆ្នោតមួយសន្លឹករបស់ខ្លួនផ្តល់ជូនគណបក្សដែលខ្លួនស្រឡាញ់ ជឿទុកចិត្ត និងអាចពឹងពាក់បានក្នុងការការពារផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ គណបក្សចំនួន ១៨ ដែលនឹងត្រូវប្រកួតប្រជែងគ្នាដណ្តើមអាសនៈសរុបចំនួន ១២៥ ក្នុងរដ្ឋសភាហើយគណបក្សដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេនឹងដឹកនាំបង្កើតរាជរដ្ឋាភិបាលដឹកនាំប្រទេស។ គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅតែជាគណបក្សតែមួយគត់ដែលក្រុមអ្នកវិភាគវាយតម្លៃថានឹងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋខ្មែរនៅក្នុងការបោះឆ្នោតខាងមុខ។ ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជាជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ? កត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតសម្រេចជ្រើសរើសនិងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅរៀងរាល់ការបោះឆ្នោត និងអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបញ្ចប់សង្គ្រាមស៊ីវិល នាំយកសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តក្រោមដំបូលសន្តិភាព សេដ្ឋកិច្ចជាតិមានកំណើន ពលរដ្ឋមានការងារធ្វើ ប្រជាពលរដ្ឋបានទទួលនូវផលប្រយោជន៍ពីការអភិវឌ្ឍ និងការដាក់ចុះវិធានការផ្សេងៗមានប្រសិទ្ធភាព និងឆ្លើយតបនឹងស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់ជាតិនិងប្រជាជន។ កត្តាទាំង ៣ នោះរួមមាន៖ ១-កត្តាគណបក្សប្រជាជនកម្ពុជា៖ ចាប់តាំងពីការចាប់បដិសទ្ធិនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជាដែលត្រូវបានបង្កើតឡើងដោយចលនាប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន បានគោរពឥតងាករេនូវបុព្វហេតុរបស់ខ្លួនគឺផ្សាភ្ជាប់ជានិច្ចជាមួយជោគវាសនារបស់ប្រទេសជាតិនិងប្រជាជននៅគ្រប់កាលៈទេសៈ គ្រប់ហេតុការណ៍ និងគ្រប់ព្រឹត្តិការណ៍ទាំងអស់។ គណបក្សប្រជាជនកម្ពុជាបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះជោគជ័យនៃចលនាក្រោកឈររបស់ប្រជាជនទូទាំងប្រទេសដណ្តើមបានឯករាជ្យនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេចឪ នរោត្តម សីហនុ។ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០,…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងប្រមាណជាង៣០០គ្រឿង ដើម្បីសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបោះឆ្នោតនៅតាមបណ្តាខេត្ត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារជាសំឡេង ពាក់ព័ន្ធនឹងការដឹកជញ្ជូកម្មករ កម្មការិនី ទៅបោះឆ្នោតនៅតាមបណ្តាខេត្ត។ សម្តេចតេជោ បានបញ្ជាឱ្យបញ្ចេញរថយន្តក្រុងសាធារណៈប្រមាណជាង៣០០គ្រឿង ដើម្បីសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅតាមបណ្តាខេត្តខាងមុខនេះ។សូមជូនសារសំឡេងរបស់សម្តេចតេជោ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
អគ្គស្នងការនគរបាលជាតិ៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតដំណើរទៅដោយល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ បានអញ្ជើញដឹកនាំវេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។ នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងពីសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ ដំណើរទៅដោយល្អប្រសើរនាអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលទាំងនេះមានការចូលរួមដោយផ្ទាល់របស់កម្លាំងនគរបាលគ្រប់គោលដៅទាំងអស់។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការកោតសសើរដល់កងកម្លាំងគ្រប់កងឯកភាពទាំងអស់ ដែលបានប្រចាំការទ្រទ្រង់សភាពការណ៍ និងសហការគ្នាបានយ៉ាងល្អ ហើយសូមបន្តខិតខំប្រឹងប្រែងការងារនេះកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឱ្យដំណើរការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ តបតាមការចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទាំងមូល។ យោងតាមសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ…
-
ឯកឧត្តម សាយ សំអាល់៖ យើងទាំងអស់គ្នាត្រូវការពារដាច់ខាតនូវសុខសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្នឱ្យបាន ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាគោលការណ៍គ្រឹះរបស់កម្ពុជា

ព្រះសីហនុ៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវការពារដាច់ខាតនូវសុខសន្តិភាពដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះឱ្យបាន កុំឱ្យការឈឺចាប់ពីអតីតកាលត្រឡប់មកវិញ។ អតីតកាលដ៏ឈឺចាប់ដោយជឿតាមការញុះញង់ពីក្រុមជ្រុលនិយមដែលនាំឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដ៏រ៊ាំរ៉ៃអស់ជាច្រើនឆ្នាំ ទម្រាំកម្ពុជាមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះ។ ឧត្តមភាពរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់បាននោះទេ សុខសន្តិភាពមានតម្លៃបំផុត ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាគោលការណ៍គ្រឹះរបស់កម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំយកអស់កម្លាំងកាយ-ចិត្ត ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ហើយភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺមិនអាចកាត់ផ្តាច់បានពីការគាំទ្ររបស់សមាជិក-សមាជិកា។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា ការរួបរួមសហការគ្នាយ៉ាងល្អ និងស្អិតរមួតរវាងក្រុមការងារចុះមូលដ្ឋាន និងសមាជិក-សមាជិកា គ្រប់លំដាប់ថ្នាក់ គឺកាន់តែធ្វើឱ្យកម្លាំងរបស់គណបក្សប្រជាជនកម្ពុជាកាន់តែរឹងមាំ បន្តបេសកកម្មក្នុងការកសាងប្រទេសជាតិ ដែលគណបក្សបានប្រគល់ជូន និងឈានឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍លើកទឹកចិត្ត…
-
មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ ក្នុងរយៈពេល១០ថ្ងៃ នៃការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី បានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងមណ្ឌលបោះឆ្នោតនីមួយៗ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។ ឯកឧត្តម ហ៊ែល សារ៉ាត់ បានបន្តថា ផ្អែកតាមរបាយការណ៍របស់ គធ.ខប និងការតាមដានសកម្មភាពឃោសនារបស់គណបក្សនយោបាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានាឃើញថា ក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន ដែលមានសកម្មភាពជាអាទិ៍ ការជួបប្រជុំ ជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការគណបក្សនយោបាយ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ការប្រគំតន្រ្តី ការបញ្ចាំងស្លាយវីដេអូ តាមទីសាធារណៈ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ និងតាមផ្សារ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្សនយោបាយ និងចាក់ចល័តតាមភូមិជាដើម។ ក្រៅពីនេះ ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង១៨ មានគណបក្សចំនួន១៥ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនានា ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ ដែលក្នុងនោះ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាមានទំហំធំនិងមានអ្នកចូលរួមច្រើនជាងគេ។ លើសពីនេះ ក៏មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនាបោះឆ្នោត…