-
ឯកឧត្តម នេត្រ ភក្ត្រា៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតជូនខ្លួនឯង,បោះឆ្នោតដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ

ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានបន្តដឹកនាំសមាជិកសមាជិកាក្រុមការងារនិងគណៈកម្មាធិការបក្សមូលដ្ឋានចុះឃោសនាតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីពង្រឹងមូលដ្ឋានគាំទ្រគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី៩ នៃយុទ្ធនាការបោះឆ្នោត ឯកឧត្តម នេត្រ ភក្ត្រា បានដឹកនាំសមាជិកសមាជិកាចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់កោះតូច ក្រុងបូកគោដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបន្តដឹកនាំអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនរុងរឿង ការពារបាននូវសុខសន្តិភាព ការអភិវឌ្ឍនិងលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តម នេត្រ ភក្ត្រា បានពន្យល់ប្រជាពលរដ្ឋពីកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា និងជាពិសេសកម្មវិធីនយោបាយអាទិភាពដែលគណបក្សប្រជាជនកម្ពុជានឹងអនុវត្តចាប់ពីឆ្នាំ២០២៣ ក្នុងការផ្តល់កិច្ចគាំពារសង្គម ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។ ឯកឧត្តមបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សបង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន ហើយកម្មវិធីនយោបាយដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចុះគឺឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពកលរដ្ឋគឺ ការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រី មានកិត្តិស័ព្ទល្បីល្បាញ មានកិត្យានុភាពជាតិ និងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ, ពលរដ្ឋរស់នៅក្នុងសុខសន្តិភាព សុខដុមនីយកម្ម។ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀតក្រោមដំបូលនៃសន្តិភាព។…
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់គ្រាប់បែកចង្កោម និងប្រធានាធិបតីអ៊ុយក្រែន ដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជន ពិសេសគឺអ៊ុយក្រែនតែម្តង។ ការអំពាវនាវនេះ បន្ទាប់ពីមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា “ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី។ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំឬដល់រយឆ្នាំទៀតផងប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្សុីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។” សម្តេចតេជោ ហ៊ុន សែន បានបន្តថា “បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។ ខ្ញុំដឹងច្បាស់ថា ប្រទេសកម្ពុជាតូចហើយទន់ខ្សោយសំឡេងគ្មានទម្ងន់ តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។”ដោយ៖ពលជ័យ
-
គ.ជ.ប៖ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទី៨ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នាល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា សម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីប្រាំបីនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៧ បានហែក្បួនឃោសនា។ នៅថ្ងៃទីប្រាំបីនេះ គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលបោះឆ្នោតចំនួន ៦ គឺនៅមណ្ឌលខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កំពង់ធំ និងមណ្ឌលខេត្តកំពង់ចាម។ គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប មណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តកណ្ដាល។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែរតែមួយ ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្ដាល។…
-
គណបក្សប្រជាជនកម្ពុជា នឹងដាក់ចេញនូវគោលនយោបាយជាអាទិភាពចំនួន៦ចំណុច នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ កម្មវិធីនយោបាយទី១ ផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកលដោយចាប់ផ្តើមពី៖១.ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង៤៥ម៉ឺនគួសារ ស្មើនឹងសមាជិកសរុបជាង១,៥លាននា តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។២.ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ និយោជិត និងសម្រាប់មន្ត្រីសាធារណៈ ដែលគ្របដណ្តប់បន្ថែម ដល់សមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជា៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ៧,៤លាននាក់ មានលទ្ធភាព ទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។ កម្មវិធីនយោបាយទី២៖ ការបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណជាង១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្តុះបណ្ដាលវិជ្ជាជីវៈនានា របស់រដ្ឋក្នុងកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ កម្មវិធីនយោបាយទី៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិ សេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយនិងផ្តល់ការគាំពារ ទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធ ទៅតាមស្ថានភាពជាក់ស្តែង នៃវិបត្ដិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ៤,៣លាននាក់។ កម្មវិធីនយោបាយទី៤៖ ដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត អភិវឌ្ឍន៍សេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ៖១.ការផ្តល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោ ផលសម្រាប់ការធ្វើធុរកិច្ច…
-
គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោត នៅថ្ងៃទី១១ កក្កដា

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទស្តីពី៖សភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោត បណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត និងការការពារសន្តិសុខនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទីព្រឹក នៅសាលសន្និសីទ ជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាពឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និង ជា ប្រធានដឹកនាំកិច្ចប្រជុំ៕
-
កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយប្រទេសដទទៀតដើម្បី ដោះស្រាយការគំរាមកំហែងនៃគ្រឿងញៀនសំយោគ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម “កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រឿងញៀនសំយោគ តាមប្រព័ន្ធនិម្មិត” ដែលដឹកនាំដោយឯកឧត្តម Antony J. Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ វត្តមាននៅក្នុងកិច្ច ប្រជុំនេះរួមមានរដ្ឋមន្ត្រីការបរទេស/រដ្ឋមន្ត្រី មកពីជាង៥០ប្រទេស ព្រមទាំងប្រធាននៃអង្គការអន្តរជាតិនានា។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងអស់បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះថ្នាក់ ទៅលើសុខភាពសាធារណៈ និងសង្គម ដែលបណ្តាលមកការប្រើប្រាស់គ្រឿងញៀនសំយោគ ដែលមិនស្របតាមក្បួនវេជ្ជសាស្ត្រ។ រដ្ឋមន្ត្រីទាំងអស់បានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ និងខិតខំរួមគ្នាកំណត់នូវអាទិភាពសំខាន់ៗ។ រដ្ឋមន្ត្រីទាំងអស់បានប្ដេជ្ញាចិត្តផងដែរក្នុងការបង្កើតឱ្យបាននូវដំណោះស្រាយឆ្ពោះទៅមុខ ជំរុញឱ្យកាន់តែប្រសើរនូវគំនិតផ្តួចផ្តើមថ្នាក់ជាតិ និងអន្តរជាតិ និងធានាថា គ្រប់ទិដ្ឋភាពនៃការកាត់បន្ថយតម្រូវការ និងការផ្គត់ផ្គង់ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ គួរស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្ដរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអនុវត្ត សកម្មភាពជាក់ស្ដែង និងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្ក្រាបការផលិត និងការជួញដូរគ្រឿងញៀនសំយោគដោយខុសច្បាប់ ក្នុងពេលនោះដែរត្រូវកាត់បន្ថយផលប៉ះពាល់ គ្រោះថ្នាក់ទៅលើសុខភាពសាធារណៈ។ ឯកឧត្តមបានលើកឡើងអំពីការខិតខំប្រឹងប្រែង និងវិធានការនានារបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន…
-
លោកជំទាវ តឹករ៉េត កំរង បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាបអញ្ជើញជួបម្ចាស់ឆ្នោតនៅឃុំអំពិល

លោកជំទាវ តឹករ៉េត កំរង បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន៦០០នាក់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋបានសម្ដែងនូវការគាំទ្រយ៉ាងកក់ក្តៅចំពោះគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលរួមរស់ជាមួយប្រជាជន ធ្វើអ្វីៗដើម្បីភាពសុខសាន្តរបស់ប្រជាជន ការលើកកម្ពស់ជីវភាពប្រជាជន ពិសេសការនាំមកនូវសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យដូចសមិទ្ធផលនានាជាភស្តុតាងស្រាប់។ ជាមួយគ្នានេះដែរ លោកជំទាវ បានរំលឹកដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតសូមត្រៀមទុកជាស្រេចនូវឯកសារចំាបាច់តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ១៨ និងគូសឱ្យចំកន្លែង។ សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា។ គ.ជ.ប កាលពីថ្ងៃទី៧ ខែកក្កដា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា៕
-
គ.ជ.ប៖ ការឃោសនាបោះឆ្នោតក្នុងថ្ងៃទី៧ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានឱ្យដឹងថា ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីប្រាំពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន២ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ និងមណ្ឌលខេត្តកំពង់ស្ពឺ រីឯគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង។ ចំណែកគណបក្សនយោបាយផ្សេងទៀត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សឯកភាពជាតិខ្មែរ គណបក្សធមា្មធិបតេយ្យ គណបក្សយុវជនកម្ពុជា និងគណបក្សកសិករ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដូចជា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី ពីថ្ងៃទី១១-១៤ ខែកក្កដា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១១ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងធ្វើជាសាក្សីនៃការចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសមួយចំនួន។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សារិះរកអភិក្រម និងមធ្យោបាយប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញបន្ថែមទៀតនូវដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងជំរុញឱ្យមានឯកភាព និងសាមគ្គីភាពអាស៊ានកាន់តែខ្លាំងឡើង តាមរយៈសកម្មភាពជាក់ស្តែងនានា។ កិច្ចពិភាក្សានេះក៏នឹងគ្របដណ្ដប់លើការរក្សាតួនាទីដ៏សំខាន់របស់អាស៊ាន ជាកាតាលីករសម្រាប់កំណើនសកលប្រកប ដោយចីរភាព និងផ្ដោតលើបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ កិច្ចប្រជុំនេះ…
-
គ.ជ.ប អំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។ គ.ជ.ប បានបន្តថា ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំង អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាត ឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ-កម្មការិនីបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យ…