-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំង ពង្រឹង និងពង្រីកចរន្តគាំទ្រ គឺជាគោលដៅអាទិភាពរបស់គណបក្ស ប្រជាជនកម្ពុជា

ភ្នំពេញ ៖ តាមរយៈវីដេអូខ្លីដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេន ជានាយករដ្ឋមន្ដ្រី នៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីកចរន្តគាំទ្រ គឺជាគោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានា នូវប្រៀបឈ្នះ របស់គណបក្សក្នុងរយៈពេលវែង។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានពន្យល់ថា ចរន្តប្រឆាំងមិន សំដៅដល់ បក្សប្រឆាំងនោះទេ ចរន្តប្រឆាំងសំដៅដល់ការមិនសប្បាយចិត្ត របស់ បងប្អូនប្រជាពលរដ្ឋ ដូច្នេះយើងត្រូវពង្រីកនូវចរន្តគាំទ្រ តាមរយៈការរំលេច អ្វី ដែលយើងខិតខំធ្វើដើម្បីពួកគាត់ ធ្វើឱ្យគាត់មានភាពកក់ក្តៅចិត្ត ហើយកាត់បន្ថយការមិនសប្បាយចិត្ត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា “កាត់ បន្ថយចរន្តប្រឆាំង ពាក្យថា ចរន្តប្រឆាំងមិនមែនបក្សប្រឆាំងទេ បើសិន ជាចរន្តប្រឆាំង ចរន្តមិនសប្បាយចិត្តជាមួយគណបក្សប្រជាជនកម្ពុជាទាប បក្សប្រឆាំងប៉ុន្មានក៏រកសំឡេងមិនបានដែរ។ តែបើចរន្តប្រឆាំងខ្លាំង ជួន…
-
លោកជំទាវ តឹករ៉េត កំរង បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាបអញ្ជើញជួបម្ចាស់ឆ្នោតនៅឃុំកន្រ្ទាំង

សៀមរាប៖លោកជំទាវ តឹករ៉េត កំរង បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាបនៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាបកាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៤នៃយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ក្នុងឱកាសនេះប្រជាពលរដ្ឋបានសម្ដែងនូវការគាំទ្រយ៉ាងកក់ក្តៅចំពោះគណបក្សប្រជាជនកម្ពុជាដែលជានិច្ចកាលរួមរស់ជាមួយប្រជាជន ធ្វើអ្វីៗដើម្បីភាពសុខសាន្តរបស់ប្រជាជន ការលើកកម្ពស់ជីវភាពប្រជាជន ពិសេសការនាំមកនូវសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យដូចសមិទ្ធផលនានាជាភស្តុតាងស្រាប់។ វត្តមានរបស់លោកជំទាវ តឹករ៉េត កំរង ក្នុងឱកាសនេះលោកជំទាវបានរំលឹកដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតសូមត្រៀមទុកជាស្រេចនូវឯកសារចំាបាច់តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ១៨ និងគូសឱ្យចំកន្លែង។ សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា។គ.ជ.ប កាលពីថ្ងៃទី៤ខែកក្កដាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងរយៈពេលបួនថ្ងៃនៃយុទ្ធនាកាឃោសនាការបោះឆ្នោតជារួមស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបួននេះបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា៕ដោយ៖ពល ជ័យ
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សដទៃទៀត ពាក់ព័ន្ធការបង្រៀនគូសសន្លឹកឆ្នោត

-
ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានប្រកាសឱ្យប្រើ

ភ្នំពេញ៖ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ។នេះបើយោងតាមព្រះរាជក្រមប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលឡាយព្រះហស្តដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នាសម័យប្រជុំរដ្ឋ សភាលើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើក ទី១០ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញក្នុងសេចក្តីសម្រេច លេខ២២២/០០៤/២០២៣ កបធ.ច ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ បោះឆ្នោតដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣នាសម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៦ហើយព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ដោយឥតកែប្រែនិងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ លើកទី១០ នៃព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្របនឹងរដ្ឋធម្មនុញ្ញ៕ដោយ៖ពលជ័យ
-
នៅព្រឹកថ្ងៃទី៦ កក្កដា ៖ គ.ជ.បបង្ហាញទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៦ កក្កដា ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនិងការសាកល្បង គុណភាពទឹកខ្មៅលុបមិនជ្រះដោយភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានដឹកនាំកិច្ចប្រជុំ។ បើតាមឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថាទឹកខ្មៅជ្រលក់ដៃសម្រាប់ការ បោះឆ្នោត គឺបញ្ជាទិញពីឥណ្ឌាជាង ៥២.០០០ដប សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ឯកឧត្តមបានបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយចំណាយថវិកាជាង ២លានដុល្លារ សម្រាប់ការបោះពុម្ព និងថវិកាជាង ៥០លានដុល្លារ សម្រាប់រៀបចំដំណើរការនៃការបោះឆ្នោត៕ដោយ៖ពលជ័យ
-
ថ្ងៃទីបួននៃការឃោសនាបោះឆ្នោត ៖ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងថាស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា ថ្ងៃទី៤ ខែកក្កដា នេះ គឺជាថ្ងៃទីបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទីបួននេះមានគណបក្ស នយោបាយចំនួន៣បានធ្វើសកម្មភាពហែក្បួនឃោសនា។ក្នុងនោះគណបក្សខ្មែររួបរួមជាតិបានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តពោធិ៍សាត់ និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្ដាល។រីឯការឃោសនាបោះឆ្នោតតាមរូបភាពផ្សេងៗទៀតដូចជា ការជួបប្រជុំ ការចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការប្រគំតន្ត្រី ការចាក់បញ្ចាំងស្លាយ (Slide) វីដេអូ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ គឺមានសកម្មភាពជាហូរហែ។គ.ជ.ប បញ្ជាក់ថា ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧…
-
ក្រសួងការបរទេស៖សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ចំនួន២២នាក់ត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសបញ្ជាក់ចំពោះសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ចំនួន២២នាក់ត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកគេ ត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោងគិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីថ្លែងការណ៍នេះនៅម៉ោង ១៦:០០ ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍បស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថាក្នុងស្មារតីនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាពនិងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ដែលមានរាយនាមដូចខាងក្រោម ជាបុគ្គលដែលមិនអាចទទួលយកបាន(PERSONA NON GRATA)។ បុគ្គលដូចមានរាយនាមខាងលើត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកគេត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោងគិតចាប់ពីកាលបរិច្ឆេទចេញ សេចក្តីថ្លែងការណ៍នេះ នៅម៉ោង ១៦:០០ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៣។សេចក្តីថ្លែងការណ៍ដដែលបានរំលឹកថាអនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ឱ្យផ្អាក ជាបណ្ដោះអាសន្នចំពោះគណនី ហ្វេសប៊ុក(Facebook) ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺមានលក្ខណៈនយោបាយ។អនុសាសន៍នេះមានចេតនារារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជានិងសិទ្ធិរបស់ ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត៕ដោយ៖ពលជ័យ
-
អគ្គស្នងការនគរបាលជាតិ : សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ នៃការឃោសនារកសំឡេងឆ្នោតដំណើរទៅដោយល្អប្រសើរ

ភ្នំពេញ : ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ បានបញ្ជាក់ពីសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ ដំណើរទៅដោយល្អប្រសើរនាអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលទាំងនេះមានការចូលរួមដោយផ្ទាល់របស់កម្លាំងនគរបាលគ្រប់គោលដៅទាំងអស់។ ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ ។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានកោតសសើរកងកម្លាំងមានគ្រប់កងឯកភាពទាំងអស់ ដែលប្រចាំការទ្រសភាពការណ៍ និងសហការណ៍គ្នាបានយ៉ាងល្អ ហើយសូមបន្តខិតខំប្រឹងប្រែងការងារនេះកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឲ្យដំណើរការសន្តិសុខ និងសណ្តាប់ធ្នាប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យតបតាមការចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រជាជនទាំងមូល៕ ដោយ:ពលជ័យ
-
៣ថ្ងៃ នៃការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

ភ្នំពេញ៖ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា សម្រាប់រយៈពេលឃោសនាបោះឆ្នោត៣ថ្ងៃ គឺគណបក្សនយោបាយបានចេញមកធ្វើសកកម្មភាពឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងការចែកខិត្តបណ្ណ។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការឃោសនារយៈពេល៣ថ្ងៃ បានប្រព្រឹត្តទដោយរលូនមិនមានបញ្ហាបាតុភាពជាអសកម្មកើតមានឡើយនោះទេ ហើយក៏មិនមានពាក្យបណ្តឹងណាមួយប្តឹងមកគណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោតនោះទេ។ បើតាម គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត…
-
ក្រុមប្រឹក្សាធម្មនុញ្ញ៖ ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតស្របនឹងរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ កិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើទម្រង់និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ លើកទី១០ នៃព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចកី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ ជាលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទ ច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នា សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើទម្រង់និងគតិច្បាប់ដោយឥតកែប្រែនិងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ លើកទី១០ នៃព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា…