-
សហព័ន្ធសហជីពយុវជនបញ្ញវន្ត គាំទ្រការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់”សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត”

ភ្នំពេញ៖ សហព័ន្ធសហជីពយុវជនបញ្ញវន្ត បានប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត” ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីកាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតដែលជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ យោងតាមភាពចាំបាច់របស់កម្ពុជា ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៤ថ្មី កថាខណ្ឌចុងក្រោយដែលបាន ចែងថា “បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់” ខណៈពេលដែលមាន ចលនាវិទ្ធំសនារារាំង អំពាវនាវ មិនឲ្យពលរដ្ឋទៅចូលរួមការបោះឆ្នោតជាតិ នាពេលខាងមុខ និងក្នុងគោលបំណងជំរុញការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដើម្បីធានាបាននូវការចូលរួមបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ និងបញ្ចៀសបាននូវ រាល់សកម្មភាព រារាំង វិទ្ធំសនា នានា ដែលនាំទៅដល់ការបាត់បង់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។ ក្នុងនាមជាថ្នាក់ដឹកនាំនៃសហព័ន្ធសហជីពយុវជនបញ្ញវន្ត សូមអំពាវនាដល់ពលរដ្ឋខ្មែរគ្រប់រូបពិសេសអ្នក ដែលមានសិទ្ធិចូលរួមបោះឆ្នោត សុំទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះកុំបីខាន ដើម្បីធានានូវកាត្វកិច្ច ក្នុងការបោះឆ្នោតអាណត្តិទី៧…
-
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាគាំទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត

ភ្នំពេញ៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សូមគាំទ្រចំពោះសេចក្តីផ្ដួចផ្តើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត សម្រាប់កែទម្រង់ទៅលើសិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតជូនខ្លួន។ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានឃើញច្បាស់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ គឺសម្រាប់លើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងប្រទេសកម្ពុជា៕
-
គណបក្សនគរប្រជាធិបតេយ្យ ប្រកាសគាំទ្រនូវគំនិតផ្តួចផ្តើមដ៏ឧត្តុងឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ គណបក្សនគរប្រជាធិបតេយ្យ បានប្រកាសគាំទ្រជាសាធារណៈនូវគំនិតផ្តួចផ្តើមដ៏ឧត្តុងឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ និងពង្រឹងនូវចំនុចខ្វះខាតរបស់ច្បាប់ដែលអ្នកនយោបាយមួយចំនួនមានការឆកល្វែង និងមិនបានបំពេញតាមកាតព្វកិច្ចរបស់ខ្លួនដែលមានចែងក្នុងច្បាប់បោះឆ្នោតនោះឡើយ។ គំនិតផ្តួចផ្តើមដ៏ឧត្តុងឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នេះពិតណាស់គឺដើម្បីពង្រឹងការទទួលខុសត្រូវរបស់មេដឹកនាំនយោបាយគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងគ្រប់បណ្ដាគណបក្សនយោបាយដែលមានសិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតទាំងអស់ ដើម្បីរៀបចំខ្លួនបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងជាគម្រូសម្រាប់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត គំនិតផ្ដួចផ្ដើម ក្នុងការរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះទៀតសោត គឺស្របទៅតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងមាត្រាទី៣៤ថ្មី ដែលចែងទាក់ទងទៅនឹងបទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតនោះផងដែរ។ គណបក្សនគរប្រជាធិបតេយ្យពិតជាគាំទ្រ និងស្វាគមន៍យ៉ាងខ្លាំងចំពោះការរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលខាងមុខនេះ ដែលបានលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋគ្រប់កំរិតទាំងអស់ ឱ្យមានភាពស្មើគ្នាក្នុង ការបោះឆ្នោត ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងស្របជាមួយគោលការណ៍បោះឆ្នោតរបស់ប្រទេសជិតខាងក្នុងតំបន់ផងដែរ។ គណបក្សនគរប្រជាធិបតេយ្យ បានត្រៀមខ្លួនរួចជាស្រេច ទាំងថ្នាក់ដឹកនាំគណបក្ស និងសមាជិក សមាជិការគ្រប់ជាន់ថ្នាក់ ក្នុងការទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នាពេលអនាគតជាបន្តបន្ទាប់ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យស្របតាមច្បាប់បោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
-
គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ ការស្នើនេះចាត់ទុកបានថា ជាការកែទម្រង់ដើម្បីពង្រឹង និងលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសសិទ្ធិពលរដ្ឋដែលចង់ចូលរួមជីវភាពនយោបាយ និងឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងពេលអនាគតធ្វើជាថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយ:ការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវទាំងអស់នេះ ចាំបាច់ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ ក្នុងសង្គមប្រជាធិបតេយ្យ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា ចំពោះការស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក្រោមការផ្តួចផ្តើមមរបស់រដ្ឋាភិបាលជាប់ឆ្នោត គឺជាភាពត្រឹមត្រូវក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពអនុវត្តករណីយកិច្ចក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស ប្រកបដោយការទទួល ខុសខ្ពស់សម្រាប់វាសនាជាតិ ស្របតាមសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងកំណត់ស្ដីពីសិទ្ធិពលរដ្ឋនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សមហាសាមគ្គីជាតិខ្មែរ សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងអញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីប្រើសិទ្ធិបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងនាមជាសិទ្ធិពលរដ្ឋដែលមានចែង កំណត់ក្នុងច្បាប់ និងត្រូវចូលរួមអនុវត្តសិទ្ធិ និងករណីយកិច្ចដោយមានការទទួលខុសត្រូវខ្ពស់សម្រាប់ជាតិមាតុភូមិកម្ពុជា ប្រកបដោយ សេរីភាព ស្មើភាព និងគ្មានការគំរាមកំហែង៕
-
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកាសគាំទ្រទាំងស្រុងលើការវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត

ភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល ដែលមានបំណងធ្វើវិសោធនកម្មលើច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងមាត្រា៣៤ថ្មី ក្នុងកាតព្វកិច្ចសិទ្ធិអ្នកឈរឈ្មោះឱ្យគេបោះឆ្នោត។ គោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យច្បាប់នេះ កាន់តែមានប្រសិទ្ធភាព គឺដូចជាអ្វី ដែលគណបក្សនយោបាយ និងប្រជាពលរដ្ឋចង់បានដូចគ្នា ក៏ព្រោះថា សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺមានសារៈសំខាន់ណាស់ ដូច្នេះមុនឱ្យមនុស្សគ្រប់រូបបោះជំហានឈានជើងឈរឈ្មោះឱ្យគេបោះឆ្នោត ចាំបាច់ណាស់ត្រូវតែបំពេញកាតព្វកិច្ចខ្លួន ធ្វើជាពលរដ្ឋល្អ និងធ្វើជាគំរូល្អ ក្នុងការចូលរួមបោះឆ្នោតប្រកបដោយសេចក្ដីថ្លៃថ្នូបំផុត។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមប្រកាសគាំទ្រទាំងស្រុងនៅលើការវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងមាត្រា៣៤ថ្មីនេះ ដើម្បីលើកម្ពស់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សិទ្ធិបោះឆ្នោត និងសិទ្ធិជាបេក្ខជនដែលមានបំណងឈរឈ្មោះបោះឆ្នោត អាស្រ័យរដ្ឋធម្មនុញ្ញ។ ជាថ្មីម្តងទៀត គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏សូមអំពាវនាវដល់បងប្អូនពលរដ្ឋគ្រប់រូប សូមមេត្តាទៅចូលរួមបោះឆ្នោតជ្រើសរើសមនុស្ស និងគណបក្សដែលខ្លួនជឿទុកចិត្ត ដើម្បីធ្វើជាម្លប់ក្នុងការដឹកនាំប្រជាពលរដ្ឋទៅរកភាពរីកចម្រើននាពេលខាងមុខ៕
-
គណបក្សខ្មែរសារធារណរដ្ឋប្រកាសគាំទ្រនូវគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្តួចផ្តើមការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ ក្រោយពីបានស្តាប់សេចក្ដីថ្លែងការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ ថ្នាក់ដឹកនាំ គណបក្សខ្មែរសារធារណរដ្ឋ ព្រមទាំងសមាជិក សមាជិកា យល់ឃើញថា ជាគតិបណ្ឌិតដ៏ត្រឹមត្រូវថ្លៃថ្លាជាទីបំផុតពីព្រោះវាសមស្រប៖-ត្រូវនឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស-យើងជ្រើសរើសបាននូវថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាអ្នកចេះគោរពច្បាប់បានល្អមុននឹងទៅជាថ្នាក់ដឹកនាំ-យើងនឹងអាចកសាងប្រទេសរបស់យើង ឈានឡើងទៅជានីតិរដ្ឋបានល្អប្រសើរ គណបក្សខ្មែរសារធារណរដ្ឋ សូមប្រកាសគាំទ្រនូវគតិបណ្ឌិតផ្តួចផ្តើមការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ពិតជាមានតម្លៃថ្លៃថ្លាបំផុត សម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់មាតុភូមិកម្ពុជាយើងទាំងអស់គ្នា៕
-
គណបក្សរស្មីខេមរា ប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ គណបក្សរស្មីខេមរា សូមប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ យោងតាមភាពចាំបាច់របស់កម្ពុជា ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៤ថ្មី កថាខណ្ឌចុងក្រោយដែលបានចែង ថា “ បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់ “ខណ:ពេលដែលមានចលនា វិទ្ធំសនារារាំង អំពាវពាវ មិនឱ្យពលរដ្ឋទៅចូលរួមការបោះឆ្នោតជាតិ នាពេលខាងមុខ និងក្នុងគោលបំណងជម្រុញការអនុ វត្តសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដើម្បីធានាបាននូវការចូលរួមបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៍ និងបញ្ចៀសបាននូវ រាល់សកម្មភាព រារាំង វិទ្ធំសនា នានាដែលនាំទៅដល់ការបាត់បង់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។ គណបក្សរស្មីខេមរា សូមអំពាវនាដល់ពលរដ្ឋខ្មែរគ្រប់រូបពិសេសអ្នកដែលមានសិទ្ធិចូលរួមបោះឆ្នោត សុំទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ កុំបីខាន ដើម្បីធានានូវកាតព្វកិច្ច ក្នុងការបោះឆ្នោត…
-
មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ អាសនៈនៅក្នុងរដ្ឋសភាមានចំនួន១២៥ ដែលបែងចែកតាមមណ្ឌលរាជធានី ខេត្ត

ភ្នំពេញ៖ លោក ឌុច សុន សមាជិក គ.ជ.ប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តត្រូវធ្វើតាមប្រព័ន្ធសមាមាត្រ តាមរាជធានី ខេត្ត ដោយយករាជធានី ខេត្តជាមណ្ឌលបោះឆ្នោត។ អាសនៈនៅក្នុងរដ្ឋសភាមានចំនួន ១២៥ (មួយរយម្ភៃប្រាំ) ដែលបែងចែកតាមមណ្ឌលរាជធានី ខេត្ត។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។ លោក ឌុច សុន បានបញ្ជាក់ថា អាសនៈនៅក្នុងរដ្ឋសភាមានចំនួន១២៥ (មួយរយម្ភៃប្រាំ) ដែលបែងចែកតាមមណ្ឌលរាជធានី ខេត្ត ដូចខាងក្រោម៖-មណ្ឌលខេត្តបន្ទាយមានជ័យ ចំនួន ៦ (ប្រាំមួយ) អាសនៈ-មណ្ឌលខេត្តបាត់ដំបង ចំនួន ៨ (ប្រាំបី) អាសនៈ-មណ្ឌលខេត្តកំពង់ចាម ចំនួន ១០ (ដប់) អាសនៈ-មណ្ឌលខេត្តត្បូងឃ្មុំ ចំនួន ៨ (ប្រាំបី) អាសនៈ-មណ្ឌលខេត្តកំពង់ឆ្នាំង ចំនួន ៤ (បួន) អាសនៈ-មណ្ឌលកំពង់ស្ពឺ ចំនួន ៦ (ប្រាំមួយ)…
-
នាយទាហានរង ពលទាហានទាំងអស់នៃអធិការកិច្ចកងទ័ពជើងគោក គាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពែញ៖ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃអធិការកិច្ច កងទ័ពជើងគោក បានធ្វើញ្ញត្តិគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ យោងតាមភាពចាំបាច់របស់កម្ពុជា ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៤ថ្មី កថាខណ្ឌចុងក្រោយដែលបានចែងថា “បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់” ខណៈពេលដែលមានចលនាវិទ្ធំសនារារាំង អំពាវនាវ មិនឱ្យពលរដ្ឋទៅចូលរួមការបោះឆ្នោតជាតិ នាពេលខាងមុខ និងក្នុងគោលបំណងជំរុញការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាបាននូវការចូលរួមបោះឆ្នោតមួយប្រកប ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបញ្ចៀសបាននូវរាល់សកម្មភាព រារាំង វិទ្ធំសនា នានា ដែលនាំទៅដល់ការបាត់បង់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។ ក្នុងនាមអង្គភាព អធិការកិច្ច កងទ័ពជើងគោក សូមអំពាវនាវដល់គ្រួសារ នាយទាហាន នាយទាហានរង ពលទាហាន និងពលរដ្ឋខ្មែរគ្រប់រូប…
-
ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន៦០រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០២ ដូចខាងក្រោម៖របៀបវារៈទី១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។ សេចក្តីព្រាងក្រមនេះ តាក់តែងឡើងមានគោលបំណង ដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែង-និយម សង្គតិភាព វិសាលភាព ទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។ សេចក្តីព្រាងក្រមនេះមានគុណប្រយោជន៍៖-ជួយពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ អភិរក្ស និងការស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព-កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធាន-ធម្មជាតិដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ-ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ក្នុងការចូលរួមកាន់តែប្រសើរជាងមុននៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ…