-
នៅថ្ងៃ៣០ ឧសភា រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងបានទទួលយកសេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា

ភ្នំពេញ៖ គណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់យកថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៣ ប្រជុំរដ្ឋសភាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន និងបានទទួលយកសេចក្តីព្រាងច្បាប់ពីរទៀត គឺ សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រគល់ជូនគណៈកម្មាជំនាញរដ្ឋសភាពិនិត្យសិក្សាផងដែរ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំ បានអនុម័តកំណត់កាលបរិច្ឆេទបន្តបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារទី៣០ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៍បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរទៀត ដែលស្នើឡើងដោយរាជរដ្ឋាភិបាលគឺ សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រគល់ជូនគណៈកម្មាជំនាញរដ្ឋសភាពិនិត្យ សិក្សា ផងដែរ។ សូមជម្រាបថា រាជរដ្ឋាភិបាលបានយល់ព្រមអនុម័តទាំងស្រុងលើ «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៨…
-
ក្រសួងបរិស្ថាន៖ បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល

ភ្នំពេញ៖ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមនេះមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែន រដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។ យើងក៏បានកត់សម្គាល់ថា កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៤៥៧១ ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចលុបឈ្មោះ «អង្គការមាតាធម្មជាតិ» ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលជាស្ថាពរ។ ក្រសួងបរិស្ថានបានបញ្ជាក់ថា រាល់សកម្មភាពដែលបក្ខពួក និងក្រុមនេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ដូច្នេះ អ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យទណ្ឌិតចំនួន១៤រូប ដែលជាអតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិតចំនួន១៤រូប ដែលជាអតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំង។ នេះបើយោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតចំនួន១៤រូប ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ គួររម្លឹកឱ្យដឹងថា កាលពីកន្លងទៅ លោក គង់ ម៉ាស់ អតីតសមាជិកក្រុមការងារប្រចាំខេត្តស្វាយរៀង និងជាមន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោត និងនីតុកម្ម នៃអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនក្រុមប្រឆាំងចំនួន៩នាក់ ដែលកំពុងជាប់នៅក្នុងពន្ធនាគារព្រៃសបានចេញវីដេអូ និងធ្វើលិខិតសុំទោសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានសារភាពកំហុសរបស់ពួកគេដែលជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិ។ អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងទាំង១០នាក់ ក៏ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោសផងដែរ៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យ៖ ការលួចជួបជុំធ្វើសកម្មភាពខុសច្បាប់របស់ក្រុមលោក ថេង សាវឿន ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឱ្យងើបបះបោរ បង្កឱ្យមានចលាចលសង្គម និងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព

ភ្នំពេញ៖ ឆ្លងកាត់តាមការស៊ើបអង្កេត ពិនិត្យភស្តុតាង ព្រមទាំងផ្ទៀងផ្ទាត់ចម្លើយរបស់ជនសង្ស័យ (ថេង សាវឿន និងបក្ខពួក) រួចមក តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានរកឃើញនូវតម្រុយដែលអាចសន្មត់ថា ការលួចជួបជុំធ្វើសកម្មភាពខុសច្បាប់របស់បុគ្គលមួយក្រុម នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅម៉ូតែលហ្កាឡាក់ស៊ី ២ ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតន គិរី កាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឱ្យងើបបះបោរ បង្កឱ្យមានចលាចលសង្គម និងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ អយ្យការអមសាលាដំបូងខេត្តរតនគិរី បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ២៣៣ អយក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការលបលួចធ្វើសកម្មភាពខុសច្បាប់របស់បុគ្គលមួយក្រុម នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅម៉ូតែលហ្កាឡាក់ស៊ី២ ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ដែលមាន១.ឈ្មោះ…
-
សម្តេចតេជោ ហ៊ុន សែន៖ ការសុំទោសរបស់លោកជា ប៉ូច មិនគ្រប់គ្រាន់ទេ ព្រោះលោក ជា ប៉ូច ជាមនុស្សក្រឡេចក្រឡុចបំផុត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ការសុំទោសរបស់លោក ជា ប៉ូច មិនគ្រប់គ្រាន់ទេ ព្រោះលោកជា ប៉ូច ជាមនុស្សក្រឡេចក្រឡុចបំផុត។ សម្តេច និងកូនសម្តេច ក៍ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នមលោក ជា ប៉ូច រយៈពេលជាង៤ឆ្នាំ តែទីបំផុតសម្តេចបានក្លាយជាគោលដៅនៃការកម្ចាត់ចោល (ទម្លាក់) របស់លោក ជា ប៉ូច តាមការចង់បានរបស់អាក្បត់ជាតិ៣ជំនាន់ទៅវិញ។ សម្តេចមិនអាចទុកមនុស្សដូចលោក ជា ប៉ូច ឱ្យបំផ្លាញសម្តេចតាមបញ្ជាអាក្បត់ជាតិ៣ជំនាន់បាននោះឡើយ។ ការបញ្ជាក់របស់សម្តេចនេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គមតេឡេក្រាមនៅមុននេះបន្តិច។ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា “សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរបស់ ជា ប៉ូច មិនគ្រប់គ្រាន់ទេព្រោះ ជា ប៉ូច ជាមនុស្សក្រឡេចក្រឡុចបំផុត។ ខ្ញុំនិងកូនខ្ញុំ ក៍ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នម ជា ប៉ូច រយៈពេលជាង៤ឆ្នាំ តែទីបំផុតខ្ញុំបានក្លាយជាគោលដៅនៃការកម្ចាត់ចោល (ទម្លាក់) របស់ ជា ប៉ូច តាមការចង់បានរបស់អាក្បត់ជាតិ៣ជំនាន់ទៅវិញ។ គិតខ្លួនឯងទៅ ប៉ូច ព្រោះខ្ញុំមិនអាចទុកមនុស្សដូច…
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ កាលពីអតីតកាលគេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាតប៉ុលពត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ គេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា កាលពីអតីតកាល គេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាតប៉ុលពត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ គេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព និងប្រាសាទអង្គវត្ត ក៏ដូចជាស្នាមញញឹម និងភាពរស់រាយរាក់ទាក់របស់ប្រជាជនក្នុងមោទនភាពខ្ពស់ជាជាតិសាសន៍ខ្មែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីស្វែងយល់ច្បាស់អំពីដំណើរវិវិត្តន៍របស់កម្ពុជា យើងអាចសំឡឹងមើលថយក្រោយគិតចាប់ពីការអភិវឌ្ឍរីកចម្រើនខ្លាំងក្នុងសម័យដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ហើយដែលត្រូវបានប្រទេសក្នុងតំបន់ប្រសិទ្ធនាមជា “កម្ពុជា៖ គុជនៅអាស៊ី” ដោយបន្តមកដំណាក់កាលក្រោយៗទៀត ដែលមានការប្រែប្រួលឡើងចុះ។ ក្នុងនេះ មានរបបលន់នល់ និងរបបប៉ុលពត ដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍យ៉ាងសាហាវយង់ឃ្នង រហូតដល់សម័យបច្ចុប្បន្ននេះ ដែលជាសម័យសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា និងជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា…
-
អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាប្រឆាំងបដិវត្តន៍ពណ៌គ្រប់ទម្រង់ ដើម្បីធានានិងរក្សាបានសុខសន្តិភាពជូនជាតិនិងប្រជាជនឱ្យបានយូរអង្វែង

ភ្នំពេញ៖ មេខ្លោងបំផុសបដិវត្តន៍កសិករ ៣នាក់ រួមមាន ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួក២នាក់ទៀត ឈ្មោះ ថាន់ ហាច និង ញ៉ិល ភាព ត្រូវបានសាលាដំបូងខេត្តរតនគិរី សម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយមានការស្រាវជ្រាវ និងសួរចម្លើយពីសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ការអនុវត្តវិធានការច្បាប់ប្រឆាំងនឹង ថេង សាវឿន និងបក្ខពួកដោយសាតែពួកគេមានគោលដៅនយោបាយ និងមានចេតនាញុះញង់បំបះបំបោរកសិករ ឱ្យងើប បះបោរ បង្កចលាចលសង្គម និងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាព។ ភស្តុតាងជាច្រើនដែលប្រមូលបាន រួមនឹងការសារភាពពី ថេង សាវឿន ដោយផ្ទាល់នៅពេលស្តាប់ចម្លើយបានបង្ហាញថាក្រុម ថេង សាវឿន បាននិងកំពុងអនុវត្តផែនការបដិវត្តន៍កសិករយ៉ាងពិតប្រាកដ។ តាមសម្តីសារភាពរបស់ ថេង សាវឿន សកម្មភាពបដិវត្តន៍កសិករនេះក៏មានការជាប់ពាក់ព័ន្ធនឹងសមាគម សហគមន៍ និងអង្គការសង្គមស៊ីវិល និងបុគ្គលមួយចំនួនទៀតផងដែរ។ ជាមួយគ្នានេះ តាមចម្លើយសារភាព ក្នុងមួយឆ្នាំៗ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ទទួលថវិកាពីបរទេសប្រមាណកន្លះលានដុល្លារអាម៉េរិកដើម្បីអនុវត្តផែនការបដិវត្តន៍កសិករ។…
-
នៅថ្ងៃទី២៥ ខែឧសភា ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំពិនិត្យសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន និងមហាសាមគ្គីជាតិខ្មែរ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ខាងមុខនេះ ក្រុមប្រឹក្សាធម្មនុញ្ញនិងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនដើម្បីពិនិត្យសម្រេចលើពាក្យបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញនៅរសៀលថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៣នេះ។ សូមជម្រាបថា គណបក្សភ្លើងទៀន បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេច របស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣៕
-
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រជុំពិនិត្យសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន និងមហាសាមគ្គីជាតិខ្មែរ នៅក្នុងសប្តាហ៍នេះ

ភ្នំពេញ៖ លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះថា ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែររួចហើយ។ តាមច្បាប់មានពេល១០ថ្ងៃ ក្រោយទទួលពាក្យបណ្តឹងដើម្បីពិនិត្យ សម្រេច។ មកដល់ពេលនេះ ខាងជំនាញបានបញ្ជូនឯកសារក្នុងក្រមខណ្ឌបច្ចេកទេសជូនទៅសមាជិកទាំង៩រូប ដើម្បីពិនិត្យបឋម។ លោកបានបញ្ជាក់ថា តាមគម្រោង នៅក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រជុំពិនិត្យសម្រេចលើពាក្យប្តឹងតវ៉ារបស់គណបក្សទាំងពីរ។ សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន។ បន្ទាប់ពីសាម៉ីគណបក្សទទួលបានសេចក្តីសម្រេចរបស់ គ.ជ.ប គឺគណបក្សនេះមានពេល៥ថ្ងៃ ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងរយៈពេល១០ថ្ងៃ ក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីទទួលបានបណ្តឹង ត្រូវឆ្លើយតបទៅសាមីគណបក្សនោះវិញ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអនុញ្ញាតឱ្យគណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹកនាំដោយលោក ចាវ ស៊ីថុង ប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបពិភាក្សាការងារក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុកចិត្តគ្នា បន្តរួមចំណែកពូនជ្រំ និងលើកកម្ពស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និង កិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស ប្រជាជន និងជាពិសេសយុវជននៃប្រទេសទាំងពីរឱ្យកាន់ត ជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កា។ ភាគីទាំងពីរ បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង រវាងគណបក្សប្រទេសទាំងពីរ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ និយោគ សុខាភិបាល អប់រំ កីឡា វប្បធម៌ និងជាពិសេសគម្រោងផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន។ល។ ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ លើសពីនេះទៅទៀត…