-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើងវិញ វិស័យទេសចរណ៍កម្ពុជាបានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើងវិញ វិស័យទេសចរណ៍កម្ពុជាបានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់ ដោយនៅឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិ រហូតប្រមាណ ២,២៨ លាននាក់ ដែលជាកំណើនដល់ជាង ១០ ដង បើធៀបទៅនឹងឆ្នាំ២០២១។ ប្រភពចំណូលពីវិស័យទេសចរណ៍របស់កម្ពុជា ក៏បានកើនដល់ទៅជាង៦ដង ក្នុងអំឡុងពេលដូចគ្នា ហើយកំណើននេះក៏បានបង្កើតនូវមុខរបរ និងការងារទេសចរណ៍ជូនដល់ប្រជាជនប្រមាណ ៣២ ម៉ឺននាក់ផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh កាលពីព្រឹកទី៣១ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឈរលើមូលដ្ឋាននេះ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល នឹងកាន់តែមានភាពវិជ្ជមានល្អសម្រាប់ពេលខាងមុខ។ និន្នាការនេះ ក៏ជាសញ្ញាវិជ្ជមានដ៏ប្រសើរនៃប្រតិបត្តិការក្នុងអនុវិស័យសណ្ឋាគារក្នុងរយៈពេលវែង និងមធ្យម ជាពិសេសខណៈដែលឆ្នាំ២០២៣នេះ កម្ពុជាក៏កំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត…
-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយនឹងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម អ៊ូអិណុ អាស៊ឺស៊ិ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តម អ៊ូអិណុ អាស៊ឺស៊ិ បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ជប៉ុន-កម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១៧ ហើយបន្តរហូតមកដល់បច្ចុប្បន្ន ដោយឆ្នាំ២០២៣នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើងដល់កម្រិតល្អបំផុតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលនឹងការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះការជ្រោមជ្រែងរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រហូតមានវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ ហើយទំនាក់ទំនងដ៏ល្អនេះ ក៏នឹងត្រូវបន្តពង្រឹង និងពង្រីកជាមួយគ្រប់ប្រភេទទ័ព ទាំងជើងគោក ជើងទឹក និងជើងអាកាស។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបញ្ជាក់ផងដែរអំពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀតនៅក្នុងអាណត្តិនៃបេសកកម្មការទូតរបស់ឯកឧត្តម។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អជិតស្និទ្ធរវាងប្រទេស ប្រជាជន…
-
សហភាពអង្គការសង្គមស៊ីវិល៖ ទណ្ឌិត សម រង្ស៊ី អាចនៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧

ភ្នំពេញ៖ ទណ្ឌិត សម រង្ស៊ី អាចនៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ យកធ្វើឈ្នាន់នយោបាយ។ សហភាពអង្គការសង្គមស៊ីវិលទាំង៣៩ស្ថាប័ន បានសម្ដែងការសោកស្តាយចំពោះរឿងខាងលើ ដោយហេតុផលថា ជាច្រើនឆ្នាំមកនេះ តែងតែទទួលបានព័ត៌មានមិនពិត និងញុះញង់ពីគណបក្សប្រឆាំង ពិសេស គោលនយោបាយខ្មៅកខ្វក់ពីទណ្ឌិត សម រង្ស៊ី ដែលតែងតែបណ្តុះនូវមនសិការមិនពិតកន្លងមក។ ផ្ទុយមកវិញ នយោបាយចាក់ឆ្កឹះឆ្កៀលរបស់ក្រុមជ្រុលនិយមមួយនេះ ពិតជាបានជះឥទ្ធិពលមកលើបណ្ដាប្រជាពលរដ្ឋទូទៅ ប៉ុន្តែក្រោយសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅរបស់ក្រុមយុវជនសង្គមស៊ីវិល ទើបដឹងថា នេះគឺជានយោបាយប្រជាភិថុតសុទ្ធសាធរបស់ពួកគេទៅវិញ។ សំណួរសួរថា? បើមានការធ្វើឃាតទណ្ឌិត សម រង្ស៊ី នោះមែន តើជននោះក៏អន់ម្លេះ? សំនួរមួយទៀត បើចេញមកពីឯកឧត្ដមគតិបណ្ឌិត ហ៊ីង ប៊ុនហៀង មែន ក្រុមគាត់ក៏អន់ម្ល៉េះ ទន្ទឹមពួកគាត់ជាអគ្គមេបញ្ជាការកងអង្គរក្ស?។ មិនពិបាកយល់ទេ តាមពិតនេះ គឺជានយោបាយប្រជាភិថុតសុទ្ធសាធ ដែលខ្មែរយើងតែងតែប្រើថា ស្វាស៊ីបាយ លៀបមាត់ពពែ។ សហភាពអង្គការសង្គមស៊ីវិលបានបន្តថា ការបណ្តុះមនោគមវិជ្ជាខ្មៅរបស់ពួកគេនេះ គឺជាចេតនាបំបែកបំបាក់ជាតិសាសន៍ខ្លួនឯងសុទ្ធសាធ ក្នុងចេតនាបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាន។ ជារឿយៗ ដូចករណីទណ្ឌិត សម រង្ស៊ី តែងតែប្រមាថអង្គព្រះមហាក្សត្រជាញឹកញាប់ ក៏ពួកគេបិទភ្នែកមើលមិនឃើញ…
-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និង ពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ នៅក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរចក្រភពអង់គ្លេស-កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការបោសម្អាតមីន ហើយឆ្នាំ២០២៣ ប្រទេសទាំងពីរក៏គ្រោងរៀបចំព្រឹត្តិការណ៍មួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧០ឆ្នាំនៃចំណងការទូតផងដែរ។ ដោយទ្បែក ចំពោះវិស័យការពារជាតិវិញ ឯកឧត្តម ឯកអគ្គរាជទូត បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តនូវកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ដូចដែលស្តែងឡើងតាមរយៈការចាប់ផ្តើមចូលចតនាវារបស់កងទ័ពជើងទឹកចក្រភពអង់គ្លេស កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសការចូលរួមរបស់ចក្រភពអង់គ្លេសនៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន៖…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនអនុញ្ញាតឱ្យមានការលក់សំបុត្រចូលទស្សនាស៊ីហ្គេមទាំងពេលបើក និងពេលបិទ

-
ក្រុមយុវជនសង្គមស៊ីវិល៖ ទណ្ឌិត សម រង្ស៉ី ជាអ្នកប្រឌិតរឿងនៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល សិស្ស និស្សិត បានសម្តែងការសោកស្តាយចំពោះទណ្ឌិត សម រង្ស៊ី តែងតែប្រឌិតរឿងការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ យកធ្វើឈ្នាន់នយោបាយ។ តាមពិតនេះ គឺជានយោបាយប្រជាពិថុតសុទ្ធសាធ ដែលខ្មែរយើងតែងតែប្រើថា ស្វាស៊ីបាយ លៀបមាត់ពពែ។ តាមការសិក្សាបឋមសង្ស័យថា ជាករណីទណ្ឌិត សម រង្ស៊ី ជាអ្នកប្រឌិតរឿងនៅពីក្រោយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមយុវជនសង្គមស៊ីវិលនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។ ក្រុមយុវជនសង្គមស៊ីវិល សិស្ស និស្សិត បានសម្តែងការសោកស្តាយចំពោះរឿងខាងលើដោយហេតុថា រាប់សិបឆ្នាំមកនេះ យើងតែងតែទទួលបានព័ត៌មានមិនពិតគំនិតញុះញង់ពីគណបក្សប្រឆាំង ពិសេសពីទណ្ឌិត សម រង្ស៉ី ដែលតែងតែបណ្តុះនូវនយោបាយខ្មៅកង្វក់កន្លងមក។ ផ្ទុយទៅវិញ នយោបាយបោកបញ្ឆោតរបស់ក្រុមជ្រុលនិយមមួយនេះ គឺពិតជាបានជះឥទ្ធិពលអាក្រក់មកលើបណ្តាប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែក្រោយការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅរបស់ក្រុមយុវជនសង្គមស៊ីវិល បានដឹងថា នេះគឺជានយោបាយប្រជាភិថុតរបស់ពួកគេ ដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។ ជាក់ស្ដែងណាស់ ទណ្ឌិត សម រង្ស៉ី ម្ដងចោទ សម្ដេចតេជោ ហ៊ុន សែន ម្ដងចោទ ឯកឧត្ដមគតិបណ្ឌិត ហ៉ីង ប៊ុនហៀង ថានៅពីក្រោយការបោកគ្រាប់បែកប៉ុនប៉ងសម្លាប់គាត់។…
-
ប្រធានគណបក្សធម្មាធិបតេយ្យ ថ្កោលទោសអគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបានប្រើពាក្យសំដីអសីលធម៌ អាសអាភាសលើស្ត្រី

ភ្នំពេញ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្កោលទោសទៅលើអគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបានប្រើពាក្យសំដីអសីលធម៌ អាសអាភាសលើស្ត្រីមួយចំនួនដែលជាដៃគូខាងក្រៅផ្ទះរបស់ខ្លួន។ ខ្លួនជាអ្នកនយោបាយមិនគួរប្រើពាក្យសំដីថោកទាបមើលងាយ ប្រមាថលើស្ត្រីបែបនេះទេ។ សូមឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី គួរតែពិនិត្យមើលករណីនេះផង ដើម្បីការពារស្ត្រី និងជួយស្ត្រី។ ការថ្កោលទោសនេះ បានធ្វើឡើងតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលបានចោទសួររឿងអគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបាននិយាយតាមទូរស័ព្ទជាមួយស្ត្រីមួយចំនួនដោយប្រើពាក្យអសីលធម៌ អាសអាភាសមើលងាយលើស្ត្រី។ លោកជំទាវ ពោធិតី សាវត្ថី បានបញ្ជាក់ថា សូមប្រឆាំងជំទាស់ចំពោះពាក្យសំដីរបស់អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបានប្រើពាក្យសំដីអសុរោះគ្មានសីលធម៌លើស្ត្រីមួយចំនួនដែលជាដៃគូលួចលាក់។ ជាអ្នកនយោបាយគួរតែរក្សាសីលធម៌ សីលធម៌ មិនមែនត្រឹមតែជាមួយស្ត្រីទេ គាត់មើលងាយស្ត្រីដូចគាត់មើលងាយម្តាយគាត់ ម្តាយគាត់ជាស្ត្រីដែរ។ មុននឹងយើងប្រមាថដៃគូរដែលជាស្ត្រីទន់ខ្សោយ ហើយបើមានរឿងខុសឆ្គងសុំបិទបាំងផង កុំហែកហួរនិយាយតាមទូរស័ព្ទចំអកឡកឡឺយ សំដីអសីសធម៌បែបនេះ បុគ្គលម្នាក់នោះ គឺជាមនុស្សថោក ថោកខ្លាំងណាស់មើលងាយស្ត្រី ដែលម្តាយខ្លួនឯងក៏ជាស្ត្រីដែរ។ ទេវតាមិនជូនពរទេ ទេវតាបរាមុខ។ លោកជំទាវ ពោធិតី សាវត្ថី បានស្នើឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី ពិនិត្យសិក្សា មើលករណីនេះ ដើម្បីការពារកិត្តិយស ស្ត្រីផង៕ដោយ៖ពលជ័យរូបភាព៖ពលជ័យ
-
ឯកឧត្តម ស៊ូ ឈីមីង៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់

ភ្នំពេញ៖ អតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិ នៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន ឯកឧត្តម ស៊ូ ឈីមីង (Shu Qiming) បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ និងមានកិច្ចសហប្រតិបត្តិការជាក់ស្តែងទាំងទ្វេភាគី និងពហុភាគី ហើយក៏ជាទំនាក់ទំនងគំរូ នៃប្រទេសដែលមានរបបនយោបាយផ្សេងគ្នា។ គណៈប្រតិភូចិនក៏បានសម្តែងនូវអំណរគុណជូនចំពោះសម្តេចតេជោ និងសូមវាយតម្លៃខ្ពស់ចំពោះជំហរកម្ពុជា ដែលបានគាំទ្រចិន ដោយឈរលើភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រនិងយុត្តិធម៌។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន ទី២ នៃរដ្ឋសភា នៅវិមានរដ្ឋសភា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ គណៈប្រតិភូចិនក៏បានបញ្ជាក់ពីការគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជំនាន់ក្រោយក្នុងការបន្តដឹកនាំកម្ពុជាយូរអង្វែងទៅមុខទៀត និងសូមវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបាននាំប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដោយបានពង្រឹងនិងពង្រីកតួនាទីកម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវទំនុកចិត្តពីប្រជាជន ហើយភាគីចិន ជឿជាក់ថាគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំប្រទេសសម្រេចបាននូវវិបុលភាពប្រជាជន សន្តិភាព និងការអភិវឌ្ឍរុងរឿងតទៅមុខទៀត។ ឯកឧត្តម ស៊ូ ឈីមីង បានមានប្រសាសន៍ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូចិននាពេលនេះធ្វើឡើងក្នុងគោលបំណង…
-
លោក យឹម ស៊ីណន ត្រូវបានដោះលែងបន្ទាប់ពីសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោក យឹម ស៊ីណន ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានធ្វើជាវីដេអូសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសំណេររបស់ខ្លួនដែលបានសរសេរលើបណ្តាញសង្គមប្រមាថដល់អង្គព្រះមហាក្សត្រ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យី សុខវួច នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ យឹម ស៊ីណន ដែលត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ២៤៣៣ “វ៌ ដ.ឃ.ដ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ប្រសិនបើឈ្មោះនេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ។ សូមជម្រាបថា សមត្ថកិច្ចបានឃាត់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលបានបង្ហោះសារញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីព្រះទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២…
-
លោក យឹម ស៊ីណន ចេញវីដេអូនិងលិខិតសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក យឹម ស៊ីណន បានចេញវីដេអូ រួមនឹងលិខិត សូមព្រះរាជទានទោសពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងសំណេរប្រមាថលើហ្វេសប៊ុក ថ្មីៗកន្លងទៅនេះ។ គួររម្លឹកឱ្យដឹងថា លោក យឹម ស៊ីណន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ក្រោយត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ បន្ទាប់ពីបានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣៕ប្រភព៖ Freshnews