-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ យុវវ័យតែងទន្ទឹងរង់ចាំនូវអនាគតដ៏រុងរឿងសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ ដែលផ្តល់នូវសិទ្ធិសេរីភាពនិងលំនឹងយូរអង្វែងជាមួយនឹងឱកាសគ្រប់បែបយ៉ាង

ភ្នំពេញ: ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជានិងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានមានប្រសាសន៍ថាយុវវ័យតែងទន្ទឹងរង់ចាំនូវអនាគតដ៏រុងរឿងសប្បាយរីករាយក្រោមម្លប់នៃសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍដែលផ្តល់នូវសិទ្ធិសេរីភាពនិងលំនឹងយូរអង្វែងជាមួយនឹងឱកាសគ្រប់បែបយ៉ាង រួមមាន ឱកាសសិក្សារៀនសូត្រ, ឱកាសការងារតាមជំនាញវិជ្ជាជីវៈ,ឱកាសប្រកបអាជីវកម្មដើម្បីមាន ជីវភាពធូធារ និងឱកាសរួមរស់ជាមួយគ្រួសារប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។ ឯកឧត្តមបន្តថា ក្នុងន័យនេះ ក្នុងនាមជាកម្លាំងបន្តវេនរបស់គណបក្សសូមយុវជនជាសមាជិក-សមាជិកាបក្សរួមគ្នាថែរក្សា ការពារសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឱ្យបានគង់វង្សយូរអង្វែង។ទន្ទឹមនេះក៏ត្រូវខិតខំធ្វើទំនើបកម្មទាំងលើចំណេះដឹងនិងការកសាងសមត្ថភាពឱ្យក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិដើម្បីចូលរួមអភិវឌ្ឍមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ។ ការបញ្ជាក់នេះក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីក្នុងជួរសិស្ស-និស្សិតនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនៅសាលមហោស្រពកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានស្វាគមន៍និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សបានតស៊ូលះបង់នៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ ជាអាទិ៍ ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះនិងជោគជ័យដ៏ត្រចះត្រចង់ក្នុង ការការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ ឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមបន្តថាការសម្រេចចិត្តដ៏សំខាន់នេះក៏បានចូលរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីនាំនាវាកម្ពុជាទៅ ត្រើយសុភមង្គល និងអភិវឌ្ឍន៍ភាពរីកចម្រើនថែមទៀត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រសិនបើយើងប្រលងធ្លាក់ យើងអាចប្រលងម្តងទៀតបានប៉ុន្តែបើជ្រើស រើសគណបក្សនយោបាយដឹកនាំប្រទេសខុស នោះនឹងនាំឱ្យប្រទេសធ្លាក់ទៅក្នុងឱនភាព ជម្លោះរឹកវរចលាចល ជាពិសេសហានិភ័យនៃការធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមនិងវិនាសកម្មបំផ្លិចបំផ្លាញនានាដូចដែលធ្លាប់បានកើតមានរួចមកហើយនៅក្នុងប្រវត្តិសាស្រ្តដ៏ជូរចត់របស់យើងរួចមកហើយ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ក្នុងរយៈកាលជាង៤០…
-
មេបញ្ជាការជើងគោកជប៉ុន៖ ការដំទ្បើងឋានន្តរស័កិ្តជា “នាយឧត្តមសេនីយ៍” ជូនឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមនឹងស្នាដៃនៅក្នុងការដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ (YOSHIDA Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់ដំទ្បើងឋានន្តរស័កិ្តជា “នាយឧត្តមសេនីយ៍” ដែលពិតជាស័ក្តិសមនឹងស្នាដៃ និងសមិទ្ធផលចូលរួមចំណែកនៅក្នុងការដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទ។ ការអពអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ជំនួបតាមទូរស័ព្ទនេះ ត្រូវបានធ្វើឡើងតាមសំណើរបស់នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ នៅក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់រូបលោកនៅកម្ពុជា កាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកឡើងវិញប្រកបដោយការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនគួរទីមោទនៈនៃទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោកក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលនេះគឺជាសមិទ្ធផលកេរដំណែលរវាងមេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក្នុងការចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងជាប្រវត្តិសាស្ត្រតាមរយៈយន្តកាអចិន្ត្រៃយ៍មួយនេះសម្រាប់អ្នកបន្តវេនខាងមុខទៀត ស្របពេលដែលនាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ បានជម្រាបជូន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថា រូបលោកនឹងត្រូវកាន់មុខតំណែងថ្មី ជាអគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន…
-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ លោក យ៉ូហេ សាសាកាវ៉ា បានជម្រាបជូន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អំពីសកម្មភាពការងារជាច្រើន ដែលមូលនិធិ The Nippon Foundation បានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមមានជាអាទិ៍៖ ការប្រយុទ្ធនឹងជំងឺហង់សិន ការបោះពុម្ពសៀវភៅសិក្សាភាសាអង់គ្លេសម្រាប់កុមារកម្ពុជា និងការបង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ៣០ឆ្នាំ ហើយមកទល់ពេលនេះ សាលានេះក្លាយជាសាលាដែលមានឈ្មោះល្បីល្បាញជាលក្ខណៈសាកល និងមានប្រទេសចំនួន២៨ បានបញ្ជូនសិក្ខាកាមមកសិក្សាអំពីការផលិតអវយវៈសិប្បនិម្មិតនៅកម្ពុជា។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានរំឭកអំពីតួនាទីដ៏មានសារៈសំខាន់របស់កងស្វ័យការពារជប៉ុន នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០…
-
កម្ពុជា និងដូមីនីក ប្តេជ្ញារិះរកកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនវែលដូមីនីក បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំទ្វេភាគី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ បានអះអាងអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានជម្រាបជូនអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចនិងរក្សាបាននូវសន្តិភាពនិងស្ថិរភាពដែលរកបានយ៉ាងលំបាក លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ឯកឧត្តមក៏បានជម្រាបជូនផងដែរ នូវមុខទំនិញសក្តានុពលមួយចំនួនសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្តជាច្រើន សម្រាប់វិនិយោគិន នៅក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី ហេនដឺសាន់ បានកោតសរសើរចំពោះកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានដោយសារសន្តិភាពនិងស្ថិរភាព ដែលកម្ពុជាបានថែរក្សា។ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពចំពោះគន្លឹះនៃការអភិវឌ្ឍគឺសន្តិភាពនិងស្ថិរភាព និងបញ្ហាប្រឈមនានាដែលរដ្ឋតូចៗជួបប្រទះក្នុងបរិបទការប្រកួតប្រជែងរវាងមហាអំណាច។ ភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ដើម្បីកម្ពុជាអាចរក្សាបាននូវភាពម្ចាស់ការ និងការប្រកួតប្រជែងលើទីផ្សាអន្តរជាតិទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ដើម្បីកម្ពុជាអាចរក្សាបាននូវភាពម្ចាស់ការ និងការប្រកួតប្រជែងលើទីផ្សាអន្តរជាតិ យើងទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ ក្នុងនេះ វិស័យអប់រំ និងបណ្តុះបណ្តាល ជាវិស័យអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាដែលប្រកបដោយសមត្ថភាព ចំណេះដឹង និងក្រមសីសធម៌ខ្ពស់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកទេសជាន់ខ្ពស់» និង«ពិធីប្រគល់សញ្ញាបត្រជូននិស្សិត»នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងន័យនេះ ការធ្វើទំនើបនីយកម្មលើវិស័យអប់រំនិងបណ្តុះបណ្តាល ទាំងលើជំនាញរឹង និងជំនាញទន់ ត្រូវបោះជំហានពីសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ ហើយត្រូវផ្តោតចម្បងលើកម្មវិធីសិក្សា សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងឧបករណ៍ សម្ភារនានា។ លើសពីនេះ ក៏ត្រូវផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍ ដើម្បីធានានូវទំនើបនីយកម្ម និងភាពសម្បូណ៌បែប សំដៅលើកកម្ពស់នូវនវានុវត្តន៍លើគ្រប់វិស័យ។…
-
នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី ២៧ មីនា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្រ្តីទាំងពីរនឹងជួបប្រជុំទ្វេភាគីដើម្បីរិះរករបៀបនិងវិធីសាស្រ្តថ្មីៗសំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់…
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ៖ ការចាប់ខ្លួន យឹម ស៊ីណន និង ហ៊ុន កុសល មិនមែនជាការបិទសិទ្ធិសេរីភាពទេ ប៉ុន្ដែវាគឺជាការ អនុវត្តច្បាប់

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានហៅការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចថា ការចាប់ខ្លួនលោកយឹម ស៊ីណន និងលោកហ៊ុន កុសល អ្នកគាំទ្រលោកកឹម សុខា គឺជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏ជាការរំលោភសិទ្ធិមនុស្ស គឺជាពាក្យសម្ដីជាសារនយោបាយដែលពួកគេប្រើប្រាស់ជាយូរមកហើយ។ លោកថា ឱ្យតែមានការអនុវត្តច្បាប់ទៅលើបុគ្គលណាម្នាក់ ជនណាម្នាក់ដែលជាសកម្មជន ឬក៏ជាអ្នកគាំទ្ររបស់ពួកគេពេលដែលពួកគេប្រព្រឹត្តខុសច្បាប់ គេតែងតែលើកឡើង គឺជាការរំលោភសិទ្ធិមនុស្ស គឺជាការបំបិទសេរីភាពបញ្ចេញមតិ។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានមានប្រសាសន៍ប្រាប់ AMSថា ពាក់ព័ន្ធទៅនឹងអ្វីដែលពួកគេបានលើកឡើងថា ការចាប់ខ្លួនអ្នកគាំទ្រលោកកឹមសុខាគឺជាការរំលោភសិទ្ធិសេរីភាព បញ្ចេញមតិ ឬក៏ជាការរំលោភសិទ្ធិមនុស្សទាំងអស់។វាគឺជាសម្ដីសារនយោបាយដែលពួកគេប្រើប្រាស់មកយូរហើយឱ្យតែមានការអនុវត្តច្បាប់ទៅលើបុគ្គលណាម្នាក់,ជនណាម្នាក់ដែលជាសកម្មជនឬក៏ជាអ្នកគាំទ្ររបស់ពួកគេ ពេលដែលពួកគេប្រព្រឹត្តខុសច្បាប់ គេតែងតែលើកឡើង គឺជាការរំលោភសិទ្ធិមនុស្ស ការបំបិទសេរីភាពបញ្ចេញមតិ។ ប៉ុន្តែយើងសួរទៅវិញថា តើពួកគេស្គាល់ទេអ្វីជានិយមន័យ នៃសេរីភាពបញ្ចេញមតិ? បើពួកគេធ្វើការនៅក្នុងក្របខ័ណ្ឌជាអ្នកតស៊ូមតិ គឺពួកគេត្រូវតែយល់ឱ្យច្បាស់អំពីនិយមន័យនៃពាក្យបញ្ចេញមតិ។ តើនិយមន័យនៃពាក្យបច្ចេកទេស គឺសំដៅទៅលើការនិយាយស្តីបែបណាដែលហៅថា ការបញ្ចេញមតិនោះ? ហើយក្នុងការចាប់ខ្លួនសកម្មជនអ្នកគាំទ្រលោកកឹម សុខា ពីររូបនេះ បើយើងមើលទៅលើសំណៅនៃសំណេរដើមរបស់ពួកគេលើកឡើងនៅក្នុងអាខោនហ្វេសប៊ុករបស់ពួកគេ យើងអាចយកខ្លឹមសារទាំងស្រុងយកមកពិនិត្យពិចារណាមើលថា តើវាគឺជាការបញ្ចេញមតិ ឬក៏វាជាការ បែបញុះញង់ក្នុងចរិតនយោបាយមួយដែលចង់បង្កឱ្យប្រទេសមានការបង្កចលាចល។ លោកបន្តថា បើយើងនិយាយគ្នាច្បាស់ជាវែកញែកឱ្យច្បាស់នៅក្នុងក្របខ័ណ្ឌគេហៅថា ការបកស្រាយការពន្យល់ទៅសាធារណជនដើម្បីឱ្យប្រជាជនអ្នកស្ដាប់ដឹង។យល់ច្បាស់អំពីនិយមន័យក្របខ័ណ្ឌច្បាប់ដែលយើងនិយាយថា ជាសេរីភាពបញ្ចេញមតិនោះ។ ពីព្រោះការលើកយករូបភាពរូបថត យកមកធ្វើការចង្អុលបង្ហាញបកស្រាយដែលធ្វើការប្រៀបធៀបរវាងសម្ដេចតេជោជាមួយនឹងករុណាព្រះមហាក្សត្ររបស់កម្ពុជា…
-
ឯកឧត្តម ស សុខា៖បើព័ត៌មានក្លែងក្លាយមានចរិតនយោបាយនឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់

ភ្នំពេញ ៖ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឲ្យយើងសម្រេចចិត្តខុស ហើយបើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយញុះញុង បំបែកបំបាក់ នោះនឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់ ដែលអាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស នឹងអាចកើតមានសង្គ្រាមក៏ថាបាន។ ការបញ្ជាក់នេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅសណ្ឋាគារ សុខាភ្នំពេញកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម ស សុខា បានបន្តថា ពិតមែនហើយថ្ងៃនេះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានប្រារព្ធធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការ ងារ ឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ ២០២៣ នៅលើបដាខាងក្រោយវេទិកាមានរំលេចពាក្យមួយឃ្លាថា “រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្សជាតិទាំងមូល” ដែលឃ្លានេះរឹតតែឆ្លុះបញ្ចាំងពីឆន្ទៈរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានចូលជាមួយរាជរដ្ឋាភិបាលក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាពនិងបានទាន់ពេលវេលាផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសរបស់យើងប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជារបបមួយធ្វើឱ្យមានសុខដុមរមនា មានសុខសន្តិភាព និងធ្វើឱ្យប្រជាពលរដ្ឋ មានជីវភាពធូរធារ ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃគឺបានមកដោយលំបាក និងដោយការតស៊ូលះបង់ខ្ពស់ពីឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស…
-
រដ្ឋមន្រ្តីការបរទេសកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រម៉ារ៉ុក និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបនៅចុងខែនេះ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុកពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែមីនា និង សាធារណរដ្ឋ អារ៉ាប់ អេហ្ស៊ីប ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣។ទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់ឯកឧត្តម Nasser BOURITA រដ្ឋមន្រ្តី ការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រម៉ារ៉ុក និងឯកឧត្តម Sameh SHOUKRY រដ្ឋមន្រ្តីការ បរទេស នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៣បានឱ្យដឹងថានៅប្រទេសម៉ារ៉ុក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម Nasser BOURITA ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ារ៉ុក លើវិស័យផ្សេងៗ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរួម។…
-
ក្រុមយុវជនសង្គមស៊ីវិលថ្កោលទោសក្រុមវិទ្យុអាស៊ីសេរី និងក្រុមសារព័ត៌មាន The Cambodia Daily ដែលចេះតែបង្កើតព័ត៌មានប្រឌិត

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលបានថ្កោលទោសចំពោះក្រុមវិទ្យុអាស៊ីសេរី (RFA) និងក្រុមសារព័ត៌មាន The Cambodia Daily ដែលចេះតែបង្កើតព័ត៌មានប្រឌិត ចាក់រុកឆ្កឹះឆ្កៀល បោកបញ្ឆោតពាក់ព័ន្ធនឹងក្រុមយុវជនសង្គមស៊ីវិលនាកន្លងមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានបន្តថា យើងខ្ញុំទាំងអស់គា្នជាយុវជនអង្គការសមាគមសង្គមស៊ីវិល សូមធ្វើការថ្កោលទោសចំពោះក្រុមសារព័ត៌មានខាងលើ ដែលបានប្រឌិតរឿង ដើម្បីកេងចំណេញនយោបាយ ជាហេតុធ្វើឱ្យប៉ះពាល់ដល់យុវជនសង្គមស៊ីវិលកន្លងមក។ ជារឿយៗសារព័ត៌មានខាងលើ តែងតែផ្សព្វផ្សាយឆ្កឹះបុគ្គលនេះ បុគ្គលនោះ បង្ហោះសារក្នុងចេតនាញុះញុងក្រលៃការពិត ដូចជា ការចោទប្រកាន់រឿងអាក្រក់ៗមកលើយុវជន ជាហេតុធ្វើឱ្យយើងខ្ញុំជាយុវជនខ្មែរមិនអាចទទួលយកបានជាដាច់ខាត។ ជាក់ស្ដែងណាស់ កិច្ចការរបស់ពួកគេគឺ “ចង់កេងចំណេញផ្នែកនយោបាយដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយបរទេសប៉ុណ្ណោះ មិនដើម្បីប្រយោជន៍ខ្មែរឡើយ។ ការបណ្តុះមនោគមវិជ្ជាខ្មៅរបស់ពួកគេនេះ គឺជាចេតនាបំបែកបំបាក់ជាតិសាសន៍ខ្លួនឯងសុទ្ធសាធ ក្នុងចេតនាបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាន។ ផ្ទុយទៅវិញ ក្រុមសារព័ត៌ខាងលើ មិនដែលផ្សព្វផ្សាយរឿងពិត ដូចករណីទណ្ឌិត សម រង្ស៊ី តែងតែប្រមាថអង្គព្រះមហាក្សត្រជាញឹកញាប់ ក៏ពួកគេបិទភ្នែកមើលមិនឃើញ ស្ដាប់មិនឮ និងមិនដែលផ្សាយក្នុងន័យអប់រំប្រជាពលរដ្ឋកុំឱ្យយកគំរូតាមដែរ។ បើក្រុមសារព័ត៌មានខាងលើ មិនចង់កេងចំណេញផ្នែកនយោបាយដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយបរទេសទេ តើហៅថាជាអ្វីវិញ? ជាមួយគ្នានេះ ក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេស សិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការ មេត្តាចូលរួមការពារតម្លៃជាតិសាសន៍ និងសីលធម៌នៅក្នុងសង្គមខ្មែរឱ្យបានថ្លៃថ្នូរ។…