-
លោក យឹម ស៊ីណន និងហ៊ុន កុសល ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក

ភ្នំពេញ៖ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយរង់ចាំការបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនាស្អែកនេះ ការប្រមាថមើលងាយអង្គព្រះមហាក្សត្រ។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ AMS ថា លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានឃាត់ខ្លួន និងនាំយកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនៅថ្ងៃស្អែកនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ សូមជម្រាបថា សមត្ថកិច្ចបានឃាត់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលបានបង្ហោះសារញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីព្រះទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…
-
រដ្ឋមន្រ្តីការបរទេសនៃប្រទេសកុំមិនវែលដូមីនីក មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២២-២៤ ខែមីនា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេសធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសដូមីនីក នឹងជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលក្នុងឱកាសនោះ វិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួប ភាគីទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសកុំមិនវែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកុំមិនវែលដូមីនីក សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕ដោយ៖ពលជ័យ
-
អ្នកវិភាគចៅចាក់ស្មុក៖ តើអ្នកកាសែតវិទ្យុ ឌឹ ខេមបូឌា ដេលី នៅសហរដ្ឋអាមេរិកមិនយល់ភាសាអង់គ្លេស ឬមានចេតនាបំភ្លៃព័ត៌មានញុះញង់ ដើម្បីបម្រើនគោលដៅនយោបាយទុច្ចរិតរបស់ខ្លួន?

ភ្នំពេញ៖ វិទ្យុ ឌឹ ខេមបូឌា ដេលី ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងមានតែបុគ្គលិកពីរនាក់ រួមមានឈ្មោះ តាំង សារ៉ាដា និងហាស់ សាន ដែលបុគ្គលពីរនាក់នេះគឺជាអតីតបុគ្គលិកត្រូវបានវិទ្យុអាស៊ីសេរី បណ្តេញចេញបានផ្សាយព័ត៌មានបំភ្លៃការពិតទាក់ទងនឹង លោក ហ៊ុន ម៉ាណែត ដោយចោទប្រកាន់ទាំងបំពានគ្មានភស្តុតាងថា ជា «មេបណ្តាញរកស៊ីឈើខុសច្បាប់» ក្នុងការផ្សាយរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ការចោទប្រកាន់ដែលសម្អាងលើអត្ថបទមួយរបស់អង្គភាពសារព័ត៌មានឈ្មោះ ម៉ុងហ្គាបេ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងសរសេរដោយអ្នកយកព័ត៌មានជនជាតិអង់គ្លេសឈ្មោះ Gerry Flynn។ អត្ថបទដើមមិនមានការ ចោទប្រកាន់ដូចអ្វីដែលវិទ្យុឌឹ ខេមបូឌា ដេលីផ្សាយឡើយ ហើយអ្នកកាសែតដែលសរសេរអត្ថបទនេះក៏បានបញ្ជាក់ក្នុងបទសម្ភាសជាមួយកាសែត ខ្មែរថែមស៍ ចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះថា «ខ្ញុំមិនបានសរសេរអ្វីដូចដែលបានផ្សាយនៅខេមបូឌាដេលីទេ»។ ប្រសិនបើអត្ថបទដើមជាភាសាអង់គ្លេស និងការចេញមកបញ្ជាក់របស់អ្នកកាសែតឈ្មោះ Gerry Flynn ថាមិនសរសេរដូចអ្វីដែលវិទ្យុឌឹ ខេមបូឌា ដេលី ផ្សព្វផ្សាយ តើវិទ្យុនេះបានព័ត៌មានមកពីណា? នៅក្នុងអត្ថបទដើមដែលផ្សាយក្នុងអង្គភាពព័ត៌មានម៉ុងហ្គាបេ គឺគ្រាន់តែបង្ហាញរូបថតប៉ុន្មានសន្លឹកដែលបុគ្គល ដែលត្រូវចោទថាមានការពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ បានថតរូបជាមួយលោក ហ៊ុន ម៉ាណែត…
-
លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានចាប់ខ្លួនក្រោយសរសេរនៅលើបណ្តាញ សង្គមញុះញង់ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ

ភ្នំពេញ៖លោក យឹម ស៊ីណន និង លោក ហ៊ុន កុសល ដែលអតីតសកម្មជនក្រុមប្រឆាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។នេះបើតាមមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ ប្រភពដដែលបញ្ជាក់ថា រូបភាព ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។ ស្របជាមួយនឹងយុទ្ធនាការវាយប្រហារនេះ លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដូច្នេះថា៖ «បើតាមសំឡេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេចផែនដីពិតប្រាកដ»។ ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យនឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រ…
-
អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បញ្ជាក់អំពីការធ្វើសមយុទ្ធ “នាគមាសឆ្នាំ២០២៣”

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា យោងតាមកិច្ចសហប្រតិបត្តិការ និងការឯកភាពរវាងប្រទេសទាំងពីរ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើសមយុទ្ធនាគមាសរួមគ្នាឡើងវិញនៅឆ្នាំ២០២៣នេះ។ គោលបំណងការធ្វើសមយុទ្ធ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកដែលកន្លងមក កងទ័ពប្រទេសទាំងពីរធ្លាប់បានធ្វើសមយុទ្ធនាគមាសនេះចំនួន៤ដងរួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦-២០១៨-២០១៩ និង២០២០ លើកលែងតែនៅឆ្នាំ២០១៧ ត្រូវអាក់ខានដោយសារការជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ និងក្នុងឆ្នាំ២០២១-២០២២ អាក់ខានដោយសារការឆ្លងរាលដាលជាសកលជំងឺ កូវីដ-១៩។ អ្នកនាំពាក្យអគ្គបញ្ជាការបញ្ជាក់ថា សមយុទ្ធនេះមានឈ្មោះថា “នាគមាសឆ្នាំ២០២៣” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការសង្គ្រោះមនុស្សធម៌រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។ ចំពោះទីតាំង បានសម្រេចជ្រើសរើសយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ ឆ្នាំង សម្រាប់ទីលានហ្វឹកហ្វឺន ប្រារព្ធពិធីបើក និងពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២៣។ ដោយឡែកកម្លាំងចូលរួម ភាគីកម្ពុជាមានចំនួន ៥៨៣នាក់ ភាគីចិនចូលរួមចំនួន២៥៧នាក់ ហើយនៅក្នុងពេលទស្សនាពិធីបើក និងបិទជាផ្លូវការសមយុទ្ធនាគមាសនេះ កម្លាំង ចូលរួមមានចំនួនសរុប៣.៧៤៣នាក់។ ចំពោះសម្ភារៈ គ្រឿងបំពាក់ដែលត្រូវចូលរួមក្នុងសមយុទ្ធនេះកងទ័ពរំដោះប្រជាជនចិន មានរថយន្តចំនួន៤៤គ្រឿង ព្រមទាំងអាវុធថ្មើរជើងឧបករណ៍ស៊ើបការណ៍…
-
រដ្ឋមន្ត្រីការបរទេស៖ កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យក្លាយជាយន្តការមួយនៃយន្តការអនុតំបន់ដែលមានសារៈសំខាន់

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទន្ទឹងរង់ចាំនូវការវិវត្តទៅមុខនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការប្រែក្លាយយន្តការអនុតំបន់មួយនេះ ដោយមិនត្រឹមតែបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងឈានទៅសម្រេចឱ្យបាននូវខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង នៅក្នុងសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ។ នៅក្នុងបរិបទនេះ កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យក្លាយជាយន្តការមួយនៃយន្តការអនុតំបន់ដែលមានសារៈសំខាន់ សំដៅគាំទ្រដល់ពហុភាគីនិយម ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំរបស់យើង ក្នុងការកសាងសហគមន៍ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព។ នេះបើយោងតាមសារលិខិតអបអរសាទររបស់ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសអបអរសារទរ “ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣” ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់ការប្តេជ្ញាចិត្តដ៏មុតមាំ និងការចូលរួមយ៉ាងសកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សំដៅធានាភាពជោគជ័យនៃគំនិតផ្តួចផ្តើមនេះរហូតមកដល់សព្វថ្ងៃ។ នាឱកាសដ៏ឧត្តុង្គឧត្តមនៃខួប៧ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវសេចក្តីស្រលាញ់រាប់អានយ៉ាងកក់ក្តៅបំផុត និងសូមជូនពរយ៉ាងស្មោះស័្មគ្រ ជូនចំពោះប្រជាជននៃបណ្តាប្រទេសមេគង្គ-ឡានឆាង សូមឱ្យមានសុខភាពល្អ ជន្មាយុយឺនយូរ និងវិបុលភាព។ ឯកឧត្តមមានសេចក្តីពេញចិត្តក្នុងការចែករំលែកសារផ្ទាល់ខ្លួនក្នុងឱកាស «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣»។…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាអញ្ជើញទៅវៀតណាមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចេញដំណើរទៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ព្រមទាំងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសនៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ ក្រសួងការបរទេសបានបន្តថា រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធីសាស្ត្រធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរស្រាប់ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើន ដែលរួមមានវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល វប្បធម៌ ការអប់រំ ។ល។ កិច្ចសហការក្នុងក្របខ័ណ្ឌអាស៊ាន រួមទាំងបញ្ហាបន្ទាន់នានានៅក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាគ្នាផងដែរ។ ដឹកនាំប្រជុំដោយរដ្ឋមន្រ្ដីការបរទេសនៃប្រទេសទាំងពីរ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី២០នេះ…
-
អគ្គលេខាធិការ គ.ជ.ប៖ ប្រព័ន្ធបោះឆ្នោតបារាំងមិនដូចកម្ពុជាទេ

ភ្នំពេញ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍បញ្ជាក់ថា ប្រព័ន្ធបោះឆ្នោតបារាំងមិនដូចកម្ពុជាទេ ដោយបារំាងបានរៀបចំការបោះឆ្នោតតាំងពីសតវត្សទី១៩មក និងបានកែលម្អប្រព័ន្ធបោះឆ្នោតរបស់ខ្លួនជាបន្តបន្ទាប់ ហើយរហូតដល់បច្ចុប្បន្ន បារាំងកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញមកពីបំពេញទស្សនកិច្ចផ្លូវការ ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់អំពីស្ថាប័នដែលប្រតិភូកម្ពុជាបានជួបរួមមាន ទី១.ក្រសួងមហាផ្ទៃបារាំង ដែលជាស្ថាប័នរៀបចំការបោះឆ្នោតផ្ទាល់ មិនដូចជានៅកម្ពុជា មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយឡែក ដែលឯករាជ្យក្នុងការរៀបចំការបោះឆ្នោតនោះទេ។ ក្រសួងមហាផ្ទៃបារំាង មានបណ្តាញរៀបចំការបោះឆ្នោត ដែលជាអាជ្ញាធរក្រុង ខេត្ត និងឃុំ សង្កាត់។ ទី២.ក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយស្ថាប័នទាំងពីរនេះ មានកាតព្វកិច្ចដោះស្រាយបណ្តឹងបោះឆ្នោត និងស្ថាប័នមួយចំនួនទៀត ដូចជាស្ថាប័ននិយ័តកម្មសោតទស្សន៍ និងឌីជីថល ដែលជាស្ថាប័នសម្របសម្រួល សម្រាប់ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ។ ចំពោះលទ្ធផល ឯកឧត្តម ទេព នីថា បានគូសបញ្ជាក់លើ៣ចំណុច សំខាន់ៗរួមមាន៖ទី១.យើងបានស្វែងយល់អំពីប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំង…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត ដូច្នេះគឺទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យកំពង់ចាម នៅក្រុងកំពង់ចាម កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សុខភាព គឺជាទ្រព្យធនដ៏ចម្បងរបស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល ហើយទ្រព្យធននេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមានការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖ ទី១.បុគ្គលម្នាក់ៗមានការយល់ដឹងច្បាស់លាស់អំពីការថែទាំ និងបំប៉នសុខភាពតាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ ទី២.ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនិងការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ និងទី៣.ការកែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាលជាជំហានៗតាមរយៈការជំរុញសេវាសុខាភិបាលឱ្យកាន់តែខិតកៀកជិតបំផុតនឹងមូលដ្ឋានរបស់ប្រជាជន ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។…
-
អ្នកនាំពាក្យក្រសួងព័ត៌មានសម្តែងការខកចិត្តយ៉ាងខ្លាំង និងទាមទារឱ្យសារព័ត៌មានខេមបូចា ធ្វើការកែតម្រូវខ្លឹមសារអត្ថបទដែលខ្លួនបានចុះផ្សាយជាបន្ទាន់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសារព័ត៌មានខេមបូចា (CamboJANews) ដែលតែងតែអះអាងថា សារព័ត៌មានខ្លួនជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែការបំពេញតួនាទីភារកិច្ចរបស់សារព័ត៌មានមួយនេះ គឺមិនបានត្រឹមត្រូវដូចការអះអាងរបស់ខ្លួននោះឡើយ។ សារព័ត៌មាននេះ តែងតែខិតខំផ្សព្វផ្សាយព័ត៌មាន ក្នុងចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើការអនុវត្តតួនាទីភាកិច្ចរបស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែងក្នុងការចុះផ្សាយអត្ថបទជាភាសាអង់គ្លេស ក្នុងគេហទំព័រ និងគណនីហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចំណង tach Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud” គឺសារព័ត៌មាននេះ បានកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានចំនួន០៣ តាមរយៈកិច្ចសម្ភាសមួយតាមប្រព័ន្ធតេឡេក្រាមរវាងអ្នកសារព័ត៌មានឈ្មោះ ឃួន ណារីម និងអ្នកនាំពាក្យក្រសួងព័ត៌មាន។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាននេះ គឺជាចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើក្រសួងព័ត៌មាន អំពីការសម្រេចចិត្តលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានទាំង០៣ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារក្នុងកិច្ចសម្ភាសបែបនេះ ជាការអនុវត្តផ្ទុយទៅនឹងគោលការណ៍…