Category: Politico 360

  • សម្តេចធិបតី ព្រមានអនុវត្តមរតកអភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គមជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    សម្តេចធិបតី ព្រមានអនុវត្តមរតកអភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គមជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ រាល់បទល្មើសប្រឈមក្នុងសង្គម រួមមាន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម។ សម្តេចធិបតីថ្លែងបែបនេះ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។  សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។  ក្នុងន័យនេះ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ និងបានព្រមានអនុវត្តមរតកអភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ ដោយ៖ពលជ័យ

  • បណ្ឌិត គិន ភា៖ កិច្ចប្រជុំកំពូលរវាងគណបក្សកាន់អំណាចទាំងបី គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ

    បណ្ឌិត គិន ភា៖ កិច្ចប្រជុំកំពូលរវាងគណបក្សកាន់អំណាចទាំងបី គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ

    ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា កិច្ចប្រជុំកំពូលរវាងគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា គណបក្សកម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ តែងតែត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមានការផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះ ដោយកាលពីឆ្នាំទៅខាងវៀតណាមធ្វើជាម្ចាស់ផ្ទះ ហើយឆ្នាំនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនៃគណបក្សកាន់អំណាចនៃប្រទេសទាំងបី។ ឆ្នាំក្រោយបន្តទៅប្រទេសឡាវ គឺបន្តផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះ។ នេះក៏ជាយន្តការបន្ថែមទៅលើយន្តការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គឺយន្តការរវាងគណបក្ស និងគណបក្ស ដែលជាការរួមចំណែកដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។ បណ្ឌិត គិន ភា បានកត់សម្គាល់ថា ប្រទេសដែលនៅក្បែរខាងគ្នា គឺគ្មានអ្វីដែលល្អជាងរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជាមាន ក៏ប៉ុន្តែត្រូវឈរលើគោលការណ៍គោរពនៅអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃរបស់ផងគ្នាទៅវិញទៅមក។ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក្នុងឋានៈជាប្រទេសសមាជិកអាស៊ានដូចគ្នា។ គោលការណ៍បច្ចសិលាសន្តិសហវិជ្ជាមានពិតជាមូលដ្ឋានគ្រឹះសម្រាប់រក្សាទំនាក់ទំនងការទូត ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ នៃប្រទេសទាំងបីដែលនៅក្បែរខាងគ្នា ក៏ដូចជាក្នុងការរក្សាស្ថេរភាពនៃទំនាក់ទំនងរវាងបណ្តាប្រទេសនានាទាំងនៅក្របខណ្ឌតំបន់ ក៏ដូចជាពិភពលោក។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍បន្តទៀតថា ក្រឡេកទៅមើលទំនាក់ទំនងរវាងកម្ពុជា ឡាវ និងវៀតណាម ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងបី គឺបន្តធ្វើពិពិធកម្មទាំងក្នុងក្របខណ្ឌទ្វេភាគីរវាងប្រទេសមួយៗ ជាត្រីភាគី និងពហុភាគី…

  • ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌

    ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌

    ភ្នំពេញ៖ ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកលោក John C. Coughenour បានបញ្ជាក់ថា ឯកឧត្តម Donald J. Trump ប្រធានាធិបតី និងប្រជាជនសហរដ្ឋអាម៉េរិក បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់យកជម្រើសនៃការអត់ធ្មត់ និងការប្តេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធី និងផ្អែកលើច្បាប់។ ជាមួយគ្នានេះដែរ លោកចៅក្រមបានសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌ ព្រមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជា។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ បន្ទាប់ពីសម្ដែងនូវកិច្ចស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបអំពីមូលហេតុនៃបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ ដោយគូសបញ្ជាក់ថា កម្ពុជាតែងតែគោរពនិងអនុវត្តតាមអនុសញ្ញា និងសន្ធិសញ្ញា បារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមច្បាប់អន្តរជាតិ។ ប៉ុន្ដែ ភាគីថៃ ជាពិសេសក្រុមជ្រុលនិយម និងអ្នកនយោបាយថៃមួយចំនួន នៅតែប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី ដែលផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងអំឡុងពេលយោធារបស់ថៃចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16,…

  • ក្រសួងការពារជាតិកម្ពុជាបដិសេធចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានប្រឌិតក្លែងក្លាយផ្ទុយពីការពិតទាំងស្រុងរបស់បណ្តាញសារព័ត៌មានថៃមួយចំនួន

    ក្រសួងការពារជាតិកម្ពុជាបដិសេធចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានប្រឌិតក្លែងក្លាយផ្ទុយពីការពិតទាំងស្រុងរបស់បណ្តាញសារព័ត៌មានថៃមួយចំនួន

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថានៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា « បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃខាងលើ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។ យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នា ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការតវ៉ាថ្មីៗទៀតរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃ នៅក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយកម្លាំងយោធាក្នុងដែនអធិបតេយ្យរបស់កម្ពុជា

    អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការតវ៉ាថ្មីៗទៀតរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃ នៅក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយកម្លាំងយោធាក្នុងដែនអធិបតេយ្យរបស់កម្ពុជា

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការតវ៉ាថ្មីៗទៀតរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃ នៅក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយកម្លាំងយោធាក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានតវ៉ាយ៉ាងខ្លាំង និងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែងស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ ទស្សនកិច្ចពិនិត្យទីតាំងនេះ ត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សូមបញ្ជាក់ថា សណ្ឋាគារ និងទីតាំងដែលត្រូវបានធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ៣៩៧ម៉ែត្រ ពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរបង្គោលព្រំដែនលេខ១៥។ តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ អ្នកនាំពាក្យបន្តថា កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំងយោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែលបានរៀបរាប់ខាងលើ ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា។ ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព…

  • ឧបការីរងនៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI ៖​ កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ

    ឧបការីរងនៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI ៖​ កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ

    ភ្នំពេញ៖ លោក Scott Schelble ឧបការីរង នៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់FBI បានបញ្ជាក់ថា​ ចំណាត់ការ និងលទ្ធផលរបស់គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បង្ហាញថា កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ​ និងកោតសរសើរកម្ពុជា ដែលបានយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំង Online Scams។ ការបញ្ជាក់នេះ​ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ហើយជំនួបក្នុងថ្ងៃនេះជាឱកាសដើម្បីចែករំលែក និងផ្លាស់ប្តូរទស្សនៈក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមយន្តការរបស់ គ.ប.ឆ.ប. ដែលមានសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ជាប្រធាន បានបង្ហាញលទ្ធផលជាផ្លែផ្កា ទោះបីកម្ពុជាប្រឈមនឹងសង្រ្គាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរក្នុងការប្រយុទ្ធប្រឆាំង និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ចេញនូវវិធានការជំនាញ និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ តាមរយៈយន្តការ គ.ប.ឆ.ប. សមត្ថកិច្ចកម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ជាលក្ខណៈទ្វេភាគី ឬពហុភាគី ដើម្បី ស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុ របស់បណ្តាញឧក្រិដ្ឋជន។ ជាកិច្ចឆ្លើយតប…

  • បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលុន ស៊ីសុលីត ពិតជាមានសារៈសំខាន់ក្នុង​ការលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី

    បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលុន ស៊ីសុលីត ពិតជាមានសារៈសំខាន់ក្នុង​ការលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី

    ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៤ ខែកុម្ភៈនេះថា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកិច្ចប្រជុំកំពូលរបស់គណបក្សប្រជាជនកម្ពុជា បក្សប្រជាជនបដិវត្តន៍ឡាវ និងបក្សកុម្មុយនីស្តវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។ ដូចបានដឹងហើយថា សាមគ្កីភាពជាប្រវត្តិសាស្ត្រនៅតែបន្តដើរតួនាទីជាសរសរស្តម្ភ នៃគ្រឹះទំនាក់ទំនងរវាងប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ នៅក្នុងយុគសម័យថ្មី។ ជាទូទៅប្រទេសទាំងបីតែងតែបានអះអាងយ៉ាងខ្ជាប់ខ្ជួននៅការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព ព្រមទាំងការគាំទ្រចំពោះស្ថេរភាពនយោបាយ និងមាគ៌ា នៃការអភិវឌ្ឍន៍ជាតិរៀងៗខ្លួន។ បណ្ឌិត គិន ភា បានមានប្រសាសន៍បន្តថា អ្វីដែលគួរឲ្យកត់សម្គាល់សំខាន់បំផុតគឺថា នៅក្នុងទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងបី កត់សម្គាល់ឃើញថា ទំនាក់ទំនងរវាគណបក្ស និងគណបក្សនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា…

  • ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា-និងប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

    ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា-និងប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

    ភ្នំពេញ៖ នៅក្នុងជំនួបនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យនយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម, បច្ចេកវិទ្យា, ធនធានរ៉ែ, កម្មន្តសាល, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វប្បធម៌, ទេសចរណ៍, សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ…

  • បណ្ឌិត គី សិរីវឌ្ឍ៖ បទឈប់បាញ់រួមចំណែកយ៉ាងសំខាន់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា

    បណ្ឌិត គី សិរីវឌ្ឍ៖ បទឈប់បាញ់រួមចំណែកយ៉ាងសំខាន់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា

    ភ្នំពេញ៖ បណ្ឌិត គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីបទឈប់បាញ់ និងការតវ៉ារបស់កម្ពុជាប្រឆាំងចំពោះការបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែងរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា បទឈប់បាញ់រួមចំណែកយ៉ាងសំខាន់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា អំឡុងពេល២០ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា បានបង្កនូវវិនាសកម្មយ៉ាងច្រើន។ ហេដ្ឋារចនាសម្ព័ន្ធរបស់យើងត្រូវបានបំផ្លាញជាច្រើនកន្លែងពីការទម្លាក់គ្រាប់បែក ដូច្នេះបើសង្គ្រាមនេះបន្តអូសបន្លាយតទៅមុខទៀត នោះភាពខ្ទេចខ្ទាំនឹងកាន់តែច្រើន និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ជាតិយើង! បណ្ឌិត គី សិរីវឌ្ឍ បានបន្តថា ទាំងបច្ចុប្បន្ន និងអតីតកាល គឺដូចគ្នា យើងមិនអាចយកដៃម្ខាងធ្វើសង្គ្រាម ដៃម្ខាងអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះទេ។ កាលណាមានសង្គ្រាម រាជរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិច្រើនលើសព្វាវុធ បងប្អូនប្រជាពលរដ្ឋយើងដែលនៅតាមបន្ទាត់ព្រំដែនត្រូវអាក់ខានមុខរបរចិញ្ចឹមជីវិត ហើយប្រជាពលរដ្ឋដែលនៅឆ្ងាយពីព្រំដែនមិនសូវរងផលប៉ះពាល់ទេ ប៉ុន្តែមានផលជះលើផ្នែកសេដ្ឋកិច្ចដូចគ្នា ដោយការព្រួយបារម្ភធ្វើឱ្យមានការចុះខ្សោយការចាយវាយប្រចាំថ្ងៃ បែរជាយកលុយដាក់ជាការសន្សំទៅវិញ ហើយកាលណាប្រជាពលរដ្ឋឈប់ចាយលុយ ដូច្នេះអ្នកដែលរងផលប៉ះពាល់បន្ទាប់ពីនេះ គឺអ្នកផ្តល់សេវាលក់រាយ លក់ដុំ និងសេវាផ្សេងៗទៀត។ បន្ទាប់ពីនេះប្រជាពលរដ្ឋយើងនឹងប្រឈមការលក់ដូរមិនសូវដាច់ ដែលជាឥទ្ធិពលដែលជះមកជាបន្តបន្ទាប់។ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា ការប៉ះពាល់ដល់ផ្នែកវិនិយោគ ខណៈដែលវិនិយោគិនពីក្រៅប្រទេសមានការព្រួយបារម្ភ ហើយវិនិយោគិនក្នុងប្រទេសចាប់ផ្តើមរត់ចេញពីយើងទាំងអស់ ហើយអ្នកទេសចរក៏មិនចង់មកលេងប្រទេសដែលមានសង្គ្រាមដែរ។ កត្តាទាំងអស់នេះ មានផលអវិជ្ជមានចំពោះសេដ្ឋកិច្ចជាតិបន្ទាប់ពីការឈ្លានពានរបស់ថៃមកលើកម្ពុជា! ដូច្នេះបទឈប់បាញ់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មានសារៈសំខាន់ដែលអាចឱ្យប្រជាពលរដ្ឋត្រលប់ទៅលំនៅឋាន…

  • បណ្ឌិត គិន ភា៖ ការទទួលយកបទឈប់បាញ់ គឺមិនមែនជាការកំសាក ឬជាការចុះចាញ់ទេ ប៉ុន្តែជាការប្រើប្រាស់អំណាចនៃបញ្ញា ជាការទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការការពារព្រលឹងជាតិឱ្យមានជីវិតតទៅជានិរន្តន៍

    បណ្ឌិត គិន ភា៖ ការទទួលយកបទឈប់បាញ់ គឺមិនមែនជាការកំសាក ឬជាការចុះចាញ់ទេ ប៉ុន្តែជាការប្រើប្រាស់អំណាចនៃបញ្ញា ជាការទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការការពារព្រលឹងជាតិឱ្យមានជីវិតតទៅជានិរន្តន៍

    ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីបទឈប់បាញ់ និងការតវ៉ារបស់កម្ពុជាប្រឆាំងចំពោះការបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែងរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា ការទទួលយកបទឈប់បាញ់ តើបង្ហាញពីភាពខ្សោយភាពកំសាករបស់កងទ័ព ភាពខ្សោយរបស់រាជរដ្ឋាភិបាល ឬក៏ការចុះញ៉មរបស់ប្រជាជាតិខ្មែរចំពោះសត្រូវឈ្លានពានឬយ៉ាងណា? គឺមិនមែនទេ មិនមែនជាការកំសាក ឬជាការចុះចាញ់ទេ។ ប៉ុន្តែគឺជាការប្រើប្រាស់នូវមធ្យោបាយសន្តិវិធី ជាការប្រើប្រាស់អំណាចនៃបញ្ញា ជាការគិតគូរដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការការពារព្រលឹងជាតិយើងឱ្យមានជីវិតតទៅជានិរន្តន៍។ បណ្ឌិត គិន ភា បានបន្តថា ការពិភាក្សាថ្ងៃនេះ យើងចង់បង្ហាញថា បើទោះបីជាស្នូរកាំភ្លើងបានស្ងាត់ ផ្សែងលែងហុយ ក៏ប៉ុន្តែស្មារតីតស៊ូរបស់ប្រជាជាតិយើង គឺមិនបានសម្រាកមួយវិនាទីណាទេ! យើងប្តូរពីការប្រើប្រាស់កម្លាំង ពីការប្រើប្រាស់មធ្យោបាយយោធា មកប្រើប្រាស់កម្លាំងជាតិសរុប គឺមធ្យោបាយច្បាប់ មធ្យោបាយការទូត មធ្យោបាយព័ត៌មាន និងមធ្យោបាយនៃស្មារតីជាតិខ្មែរ ដើម្បីធានាថាមរតកដូនតារបស់យើងមិនត្រូវបានបាត់បង់ ហើយអធិបតេយ្យភាពរបស់ជាតិយើងក៏មិនត្រូវបានបាត់បង់ដែរ។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា ការទទួលយកបទឈប់បាញ់ ការថែរក្សាបទឈប់បាញ់ គឺមិនមែនជាការចុះចាញ់ទេ! ប៉ុន្តែយើងគ្រាន់តែដូរវិធីសាស្រ្តក្នុងការទប់ទល់ជាមួយសត្រូវឈ្លានពាន! ដូច្នេះរាជរដ្ឋាភិបាលមិនខ្សោយទេ កងទ័ពរបស់យើងក៏មិនកំសាកដែរ ហើយប្រជាជាតិរបស់យើងក៏មិនចុះញ៉មចំពោះមុខសត្រូវឈ្លានពានដែរ យើងជ្រើសរើសវិធីដោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចៀសវិនាសកម្មជាតិ។ ជម្រើសនេះខ្ញុំអាចនិយាយបានថា…