Category: Politico 360

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញវត្តមានក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដឹកនាំដោយឯកឧត្តម ដូណាល់ ត្រាំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញវត្តមានក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដឹកនាំដោយឯកឧត្តម ដូណាល់ ត្រាំ

    តាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំលើកដំបូង​​ «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក​។​ មេដឹកនាំនិងតំណាងប្រជាជាតិជាច្រើនប្រទេសបានចូលរួមប្រជុំ។ ក្នុងឱកាសនៃកិច្ចប្រជុំលើកដំបូងនេះ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានរំឭកពី«ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ»ដែលនាំឱ្យមានការប្រយុទ្ធគ្នាខ្លាំង។ នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ពិភពលោកថា«យោធាថៃបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាជាច្រើនកន្លែង ក្រោយបទឈប់បាញ់»។ គួររម្លឹកឱ្យដឹងថា ក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមបង្កើតដោយ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា បង្កើតផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ប្រទេសកម្ពុជា បានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦…

  • ទស្សនៈ៖ សម្តីរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃបញ្ជាក់ថា ថៃមានគម្រោងជាមុនក្នុងការវ៉ៃដណ្តើមទឹកដីពីកម្ពុជា

    ទស្សនៈ៖ សម្តីរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃបញ្ជាក់ថា ថៃមានគម្រោងជាមុនក្នុងការវ៉ៃដណ្តើមទឹកដីពីកម្ពុជា

    ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលផ្សាយតាមគេហទំព័រផ្លូវការរបស់កងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានឆ្លើយតបទៅនឹងកិច្ចសម្ភាសន៍របស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ដែលមានប្រសាសន៍ថា «កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា និងដំឡើងទូកុងតឺន័រ និងដាក់បន្លាលួស រារាំងជនភៀសសឹកប្រមាណ ៨០,០០០ នាក់ មិនឱ្យត្រឡប់ទៅផ្ទះវិញ»។ លោកឧត្តមសេនីយ៍ទោ Winthai Suvaree បានឆ្លើយតបថា «កម្ពុជាដឹងច្បាស់ថាតំបន់ដែលកំពុងមានជម្លោះជាដីរបស់ថៃ។ កាលពីអតីតកាល ថៃបានផ្តល់ជម្រកដល់ប្រជាជនកម្ពុជាដែលរត់គេចពីសង្គ្រាម។ ប៉ុន្តែ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ប្រជាជននិងទាហានកម្ពុជាជាច្រើនមិនបានត្រឡប់ទៅប្រទេសខ្លួនវិញទេ ប៉ុន្តែបែរជាបានពង្រីកការរស់នៅលើដែនអធិបតេយ្យរបស់ថៃ។ ថៃបានដាក់ការតវ៉ាជាច្រើនតាមយន្តការផ្លូវការ ប៉ុន្តែកម្ពុជាមិនបានឆ្លើយតប និងមិនបានដោះស្រាយបញ្ហាដោយបញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅដីកម្ពុជា»។ លោកបន្តទៀតថា «ដូច្នេះ ប្រជាជនទាំងនេះមិនអាចចាត់ទុកថាជាជនភៀសសឹក ដូចដែលនាយករដ្ឋមន្ត្រីកម្ពុជាអះអាងនោះទេ ប៉ុន្តែជាក្រុមដែលបានប្រព្រឹត្តអំពើខុសច្បាប់ និងបំពានលើអធិបតេយ្យភាពថៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋថៃបាត់បង់សិទ្ធិចូលប្រើប្រាស់ដីធ្លីតាមសិទ្ធិរបស់ខ្លួន»។ តាមរយៈពាក្យសម្តីបែបនេះ សាធារណជនទូទៅអាចយល់បានថា ការផ្ទុះសង្គ្រាមពីរលើកកន្លងទៅពោលគឺ លើកទី១ នៅថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងលើកទី២ នៅថ្ងៃទី…

  • កម្ពុជា-អាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

    កម្ពុជា-អាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សា​ការងារជាមួយ ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer តំណាង​ពាណិជ្ជ​កម្មសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរ​ដ្ឋាភិ​បាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ក្នុងឱកាសនៃជំនួប, ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាម៉េរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ជាក់ស្ដែង, ពាណិជ្ជកម្មទ្វេភាគី អាម៉េរិក-កម្ពុជា បន្តកើនឡើងប្រមាណជិត ២៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹងទំហំពាណិជ្ជទ្វេភាគីក្នុងឆ្នាំ២០២៤ ស្របពេលដែលការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏កើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាផ្លែផ្កានៃការជឿទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកក្នុងការចរចា និងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់ ១៩% លើការនាំចូលទំនិញរបស់កម្ពុជាចូលសហរដ្ឋអាម៉េរិក។ ឆ្លៀតក្នុងឱកាសនេះ ដែរ, សម្តេចធិបតីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ឯកឧត្តមប្រធានាធីបតី Donald J. Trump ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បេសកកម្មលើឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បេសកកម្មលើឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់អំពីបេសកកម្មលើឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៦ ថា ពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតដ៏សំខាន់នៅសហរដ្ឋអាម៉េរិក មុននឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប។ វត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅសហរដ្ឋអាម៉េរិក គឺដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ។ ក្រៅពីនោះ សម្តេចក៏មានគម្រោងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំប្រទេសមួយចំនួនទៀតផងដែរ។ បន្ទាប់មក សម្តេចនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប ដូចជា នៅទីក្រុងហ្សឺណែវ និងព្រុចសែល ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអឺរ៉ុប និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ អ្នកនាំពាក្យបន្តថា នៅសហរដ្ឋអាម៉េរិក មុនចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពសម្តេចធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្តល់កិច្ចសម្ភាសន៍ជូនទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនេះថា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន កងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួន ដោយចូលជ្រៅហួសពីខ្សែព្រំដែនដែលជាជំហរឯកតោភាគីដែលថៃទាមទារទៅទៀត បើទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ…

  • ជប៉ុនផ្តល់ជំនួយសម្ភារៈបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេសម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់ គ.ជ.ប

    ជប៉ុនផ្តល់ជំនួយសម្ភារៈបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេសម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់ គ.ជ.ប

    រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសម្ភារៈបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដែលមានតម្លៃជាង ៥លាន៤សែនដុល្លារ។ ពិធីប្រគល់ទទួលជាផ្លូវការបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ជំនួយរបស់ជប៉ុនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការរួមចំណែកដ៏មានអត្ថន័យសំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា បើគិតតាមលក្ខណៈបច្ចេកទេស សម្ភារៈ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) ចាស់ដែលមានអាយុកាលប្រើប្រាស់ជាង១០ឆ្នាំមកហើយ ចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរថ្មី ដើម្បីធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ហើយជំនួយរបស់ប្រទេសជប៉ុនសម្រាប់ការផ្លាស់ប្តូរសម្ភារៈ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) ជាថ្មីនាពេលនេះ គឺមានកម្រិតបច្ចេកទេសខ្ពស់ជាងមុន ទំនើបជាងមុន ជាបច្ចេកវិទ្យាចុងក្រោយ មានទំហំ ផ្ទុកធំ ល្បឿន និងប្រព័ន្ធប្រតិបត្តិការ Database ប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយ ព្រោះវាពិតជាមានសារៈសំខាន់ណាស់ និងទាន់ពេលវេលាដែល គ.ជ.ប កំពុងត្រៀមលក្ខណៈឆ្ពោះទៅរៀបចំ ការបោះឆ្នោតសកលនាឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។ ចំណែកឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី…

  • ឯកឧត្តម កែវ រ៉េមី ៖ ការចេញលិខិតបដិសេធតាមផ្លូវច្បាប់មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូត

    ឯកឧត្តម កែវ រ៉េមី ៖ ការចេញលិខិតបដិសេធតាមផ្លូវច្បាប់មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូត

    ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៦ នេះថា ៖ មានបងប្អូនយើងខ្លះចោទជាសំណួរតាមបែបចំអកដោយប្រមាថមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខ្មែរខ្លួនឯងដោយនិយាយថា« ការចេញលិខិតបដិសេធជាបន្តបន្ទាប់មិនទទួលស្គាល់ចំពោះការឈ្លានពាន និងគ្រប់គ្រងលើទឹកដីខ្មែរដោយយោធាថៃ, តើវាបានប្រយោជន៍ស្អី? បានដីមកវិញដែរឬទេ? ឥឡូវនេះថៃវាកំពុងយកដី»។  ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា៖ ការចេញលិខិតបដិសេធតាមផ្លូវច្បាប់មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូតដូចជា: ១/ បើយើងមិនចេញលិខិតបដិសេធ ( protest note)ទេ មានន័យថា: ការកាន់កាប់លើទឹកដីខ្មែរដោយយោធាថៃគឺស្របច្បាប់យល់ព្រមឲ្យទឹកដីខ្មែរទៅថៃដោយសន្តិវិធី។ ២/ការចេញលិខិតបដិសេធបានបញ្ជាក់តាមផ្លូវច្បាប់ថា: ការគ្រប់គ្រងលើទឹកដីកម្ពុជាដោយយោធាថៃ គឺជាការគ្រប់គ្រងខុសច្បាប់ក្នុងរយ:ពេលមួយបណ្តោះអាសន្នតែប៉ុណ្ណោះ។ ៣/ លិខិតបដិសេធនឹងក្លាយជា ឯកសារផ្លូវការសំខាន់ដែលបង្ហាញថា កម្ពុជាបានប្រឆាំងជាបន្តបន្ទាប់ មិនដែលទទួលស្គាល់ការឈ្លានពានរបស់ទាហានថៃ ដើម្បីទុកប្រើប្រាស់ជាភស្តុតាងតាមផ្លូវតុលាការអន្តរជាតិ។ ៤/ បង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ និងដោះស្រាយវិវាទតាមផ្លូវច្បាប់ដោយសន្តិវិធី មិនប្រើកម្លាំងយោធាវាយតបតវិញ។ នេះជាវិធីល្អមួយដែលអាចជួយរកការគាំទ្រពីប្រទេសនានា ឬពីសហគមន៍អន្តរជាតិ។ ៥/ ការចេញលិខិតបដិសេធគឺប្រឆាំងទប់នឹងពាក្យ tacit consent ។ក្នុងច្បាប់អន្តរជាតិ ប្រសិនបើមានភាពស្ងៀមស្ងាត់យូរ មិនបដិសេធអាចត្រូវបានគេបកស្រាយថាបានទទួលស្គាល់ដោយសន្តិភាពគ្មានការតវ៉ា។ សរុបសេចក្តីមក រាល់ការចេញលិខិតបដិសេធតាមផ្លូវការរបស់រាជរដ្ឋាភិបាលគឺជាការការពារអធិបតេយ្យភាព រក្សាជំហរតាមផ្លូវច្បាប់បង្កើតភស្តុតាងសម្រាប់ប្រើនៅក្នុងផ្លូវតុលាការ ទប់ស្កាត់ fait accompli និងបាននិងកំពុងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ៕ ដោយ៖ពលជ័យ

  • យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ៖ ឃាត់ខ្លួនជនសង្ស័យជាង៩ពាន់នាក់ ស្មើនឹង២២សញ្ជាតិ

    យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ៖ ឃាត់ខ្លួនជនសង្ស័យជាង៩ពាន់នាក់ ស្មើនឹង២២សញ្ជាតិ

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ សមត្ថកិច្ច​បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម អនឡាញ(Online Scams) ដោយបាន​បង្ក្រាប និងឃាត់ខ្លួនជន​សង្ស័យប្រមាណ ៩.៤០០នាក់ ស្មើនឹង ២២សញ្ជាតិ (រួមទាំងជនជាតិខ្មែរ) ក្នុងនោះ បាននិងកំពុងធ្វើការបណ្តេញចេញ​ប្រមាណជាង ៨.០០០នាក់ ស្មើនឹង២១សញ្ជាតិ បានកសាងសំណុំរឿងបញ្ជូនទៅ តុលាការជិត៤០០នាក់ ស្មើនឹង ៨សញ្ជាតិ និងបានធ្វើការអប់រំជាង ៤០០នាក់ ស្មើនឹង៤សញ្ជាតិ។ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបទបង្ហាញ​ស្តីពីយុទ្ធនាការ​ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ជូនអង្គទូតបរទេស ក្រោមអធិបតីភាពឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីនិងជាប្រធាន​លេខា​ធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិតដោយមានការចូលរួមពីអង្គទូតចំនួន២៥។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម Online Scams យ៉ាងសកដោយបានបង្ក្រាបនិងឃាត់ខ្លួនជន​សង្ស័យ​ប្រមាណ ៩.៤០០នាក់ ស្មើនឹង២២សញ្ជាតិ ក្នុងនោះ បាននិងកំពុងធ្វើការបណ្តេញចេញជាង៨ពាន់នាក់ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការជិត៤០០នាក់។ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិបានប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហា Online…

  • សម្តេចតេជោ ហ៊ុន សែន ជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែនឱ្យបានកាន់តែល្អប្រសើរ

    សម្តេចតេជោ ហ៊ុន សែន ជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែនឱ្យបានកាន់តែល្អប្រសើរ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរ។ សម្ដេចតេជោក៏បានផ្ដល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការតាមព្រំដែន នៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ការជំរុញនេះ ក្នុងឱកាសអនុញ្ញាតជូន ឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដមអនុរដ្ឋមន្ដ្រីក្រសួងការពារជាតិ រួមទាំងប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវ មកកាន់កម្ពុជាក្នុងឱកាសនេះ នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើនបន្ថែម ហើយនិយាយដោយឡែក គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានលើកឡើងថា ថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលរបស់ឡាវគឺ ឯកឧត្ដម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រមុខរដ្ឋរបស់ឡាវ…

  • ឯកឧត្តម កែវ រ៉េមី ឆ្លើយតបចំពោះការ​ចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក

    ឯកឧត្តម កែវ រ៉េមី ឆ្លើយតបចំពោះការ​ចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក

    ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការឆ្លើយតបចំពោះបងប្អូនដែលមិនគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការ​ចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយ:ធ្វើផ្ទះឱ្យជនភៀសសឹក។ តាមរយៈបណញតាញសង្គមនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការបំភ្លឺដោយខ្លី និងឈរលើតថភាពជាក់ស្តែងដូចតទៅ៖ « រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការជាបន្តបន្ទាប់បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពានទឹកដីដោយប្រើកម្លាំងពីយោធាថៃ »។ រាជរដ្ឋាភិបាលបាន និងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដីនិងផ្ទះសម្បែងត្រឡប់មកវិញ។ ការទាមទារនេះមិនមែនជារឿងលេងសើចដោយប្រើរយ:ពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។ បើត្រូវប្រើរយ:ពេលវែងក្នុងការទាមទារទឹកដីនិងផ្ទះសម្បែងមកឱ្យប្រជាជនយើងវិញ យើងបានគិតគូរដល់បងប្អូនភៀសសឹករបស់យើងតើត្រូវនៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំ ឬរាប់ទសវត្សរ៍ ឬយ៉ាងណា? តើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរឬទេ? នេះគឺជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី។ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ទៀតថា ការដែលសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងដូចការឃោសនារបស់បងប្អូនយើងដែលមាននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលនោះទេតែផ្ទុយទៅវិញ ទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញ ហើយការរស់នៅរបស់បងប្អូនយើងត្រូវតែគិតគូរឱ្យបានមុនរដូវវស្សាមកដល់។ យើងទាំងអស់គ្នាមានការឈឺចាប់តែពិបាកនិយាយ ថ្ងៃបុណ្យទៀន ឬថ្ងៃសៅរ៍ ឬ អាទិត្យក៏ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាលមិនបានសម្រាក ដោយប្រើពេលវេលាដ៏មានតម្លៃរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នារែកពន់ក្នុងនាមជាអ្នកទទួលខុសត្រូវ។ អ្វីដែលខ្ញុំលើកបង្ហាញនៅពេលនេះសុទ្ធសឹងជាកាពិត៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចោទសួរថា តើសកម្មភាពរបស់យោធាថៃដែលបានធ្វើក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយកម្លាំងយោធា ខុសនឹងច្បាប់អន្តរជាតិដូចម្តេចខ្លះ? តើរាជរដ្ឋាភិបាលបាននិងកំពុងធ្វើអ្វីខ្លះ ដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋរបស់ខ្លួន? តាមរយៈ Press Briefing នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ(ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ(CRC)1) អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព(CRPD) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ ជាដើម។ អ្នកនាំពាក្យបានបន្តថា ច្បាប់អន្តរជាតិទាំងអស់នេះ បានហាមប្រាមការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំង និងការពារសិទ្ធិប្រជាពលរដ្ឋគ្រប់រូបដែលត្រូវមានលំនៅឋានសមរម្យ និងចៀសផុតពីការជ្រៀតជ្រែកលើលំនៅឋាន និងការរឹបអូសឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីបុគ្គល ឬក្រុមណាមួយ។ ប៉ុន្តែ ភាគីថៃបានរំលោភបំពានច្បាប់អន្តរជាតិទាំងនេះ ហើយបាននិងកំពុងបង្កការលំបាកធ្ងន់ធ្ងរចំពោះជនភៀសសឹកកម្ពុជា ជាពិសេសស្ត្រី កុមារ ជនចាស់ជរា អ្នកជំងឺ និងជនមានពិការភាព ដែលជាក្រុមជនងាយរងគ្រោះស្រាប់។…