-
ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា សរសើរសម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានការរីកចម្រើន ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ និងបន្តរីកចម្រើនដល់សព្វថ្ងៃក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន នៅពេលជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើន មានសេដ្ឋកិច្ចល្អប្រសើរ ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ និងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Thomas Lam និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងប្រតិភូ គឺជាផ្នែកដ៏សំខាន់នៃការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និង បារាំងឱ្យកាន់តែរីកចម្រើន និយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិ រវាងកម្ពុជានិងបារាំងឲ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោបានចាត់ទុកបារាំង គឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ។ ឯកឧត្តម Thomas Lam បានមានប្រសាសន៍ថា កន្លងមកបារាំងក៏បានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់អំពីសកម្មភាពការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ប្រឆាំងនឹងការរំលោភឈ្លានពានរបស់យោធាថៃ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់អំពីសកម្មភាពការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ប្រឆាំងនឹងការរំលោភឈ្លានពានរបស់យោធាថៃ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយសង្កត់ធ្ងន់លើការរំលោភបំពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា។ ជាក់ស្តែង ប្រជាជនស៊ីវិលជិត៦៥ម៉ឺននាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ហើយរហូតមកទល់បច្ចុប្បន្ន នៅមានប្រជាពលរដ្ឋជិត៨ម៉ឺននាក់ទៀត នៅមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែយោធាថៃបានរារាំងតាមរយៈការរាយបន្លាលួស ដាក់ពង្រាយទូរកុងតឺន័រដើម្បីបិទផ្លូវដែលផ្ទុយស្រឡះពីកិច្ចព្រមព្រៀងក្នុងការអនុញ្ញាតឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅលំនោះឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ លើសពីនេះ ផ្ទះសម្បែងរបស់ពួកគេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងគោរពបូជាតាមជំនឿសាសនាផងត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានសាងសង់ក្នុងទីតាំងទាំងនោះ។ អ្នកនាំពាក្យបន្តទៀតថា ដោយចាត់ទុកជាសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នា ដើម្បីធានាធ្វើយ៉ាងណាឱ្យស្ថានការណ៍វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលត្រឡប់ទៅកាន់លំនៅឋានវិញដើម្បីប្រកបរបរ និងអាចអនុវត្តសិទ្ធិផ្នែកវប្បធម៌ និងជំនឿសាសនាជាធម្មតាឡើងវិញដូចកាលពីមុនស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ នៅក្នុងប្រទេសឯណេះវិញ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀតកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបង្ហាញអំពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេសដើម្បីផលប្រយោជន៍ជាតិ ក៏ដូចជាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញអំពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេសដើម្បីផលប្រយោជន៍ជាតិ ក៏ដូចជាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ខណៈពេលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។ ចប់ពីសហរដ្ឋអាម៉េរិក សម្តេចប្រមុខរាជរដ្ឋាភិបាលបានអញ្ជើញដល់ទ្វីបអឺរ៉ុប និងកំពុងមមាញឹកក្នុងការជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងអនុប្រធានកាកបាទក្រហមអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមានដូចជា ប្រធានាធិបតីទីម័រឡេស្តេ ជាដើម។ អ្នកនាំពាក្យបញ្ជាក់ថា គោលបំណងនៃជំនួបទាំងនោះ គឺប្រាកដណាស់ថា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាសំខាន់ៗដែលថ្នាក់តំបន់ និងអន្តរជាតិកំពុងប្រឈមមុខ ខណៈដែលបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយដែលសហគមន៍អន្តរជាតិបាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់។ នៅទីក្រុងវ៉ាស៊ីនតោន សម្តេចមហាបវរធិបតី បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា និងបានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែងវិញ និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង។ ក្រឡេកមើលមកក្នុងប្រទេសវិញ សកម្មភាពការទូតក៏បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មមមាញឹក។ ជាក់ស្តែង នៅថ្ងៃទី២៣ ខែកុម្ភៈ…
-
បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ចុះទស្សនកិច្ចនិងពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម

បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ការចុះទស្សនកិច្ចនាំដឹកនាំដោយលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីនេះ ភាគច្រើនមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ បន្ទាប់ពីសង្គ្រាមឈ្លានពាន ការរាយបន្លាលួសព័ទ្ធយកផ្នែកខ្លះនៃភូមិ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ពីសំណាក់កម្លាំងថៃ កាលពីពេលកន្លងមក។ បន្ទាប់មកបណ្តាអង្គទូត និងទីភ្នាក់ងារបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញចុះពិនិត្យមើលការរំលោភបំពានរបស់កងកម្លាំងថៃ តាមរយៈការរាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ផងដែរ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៦៦.៦២៨នាក់ទៀត (ស្រី្ត៣៥.០៩៩នាក់ និងកុមារ២១.៩៧១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ៕ដោយ៖ពលជ័យរូបភាព៖ AKP
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បេសកកម្មការទូតរបស់សម្តេចធិបតី នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តធ្វើបច្ចុប្បន្នភាពស្តីពីបេសកកម្មការទូតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ។ ឯកឧត្តម ប៉ែន បូណា បានបន្តថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។ នៅលើទឹកដីសហរដ្ឋអាម៉េរិក បេសកកម្មដ៏សំខាន់មួយរបស់សម្តេចនាយករដ្ឋមន្ត្រី គឺដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(The Board of Peace) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយមេដឹកនាំនៃប្រទេសជាច្រើនទៀត តបតាមការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៃតំបន់ហ្គាហ្សា។ ដូចការរំពឹងទុក មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះបានលើកឡើងអំពីសោកនាដកម្មនៃសង្គ្រាម និងផ្តល់សារសំខាន់ដល់សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍក្នុងតំបន់…
-
អ្នកជំនាញភូមិសាស្ត្រនយោបាយ៖ ការផ្ដល់បទសម្ភាសន៍របស់សម្ដេចធិបតីជាមួយសារព័ត៌មានអន្តរជាតិ គឺបង្ហាញទៅកាន់ពិភពលោកបានដឹងពីទង្វើអាក្រក់របស់ថៃឈ្លានពានដែនអធិបតេយ្យទឹកដីកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា តាមរយៈការផ្ដល់បទសម្ភាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សារព័ត៌មានអង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាម៉េរិក បានក្លាយជាសារយ៉ាងច្បាស់ទៅកាន់អន្តរជាតិឱ្យជួយធ្វើជាសាក្សីជុំវិញអំពើរំលោភបំពានរបស់យោធាថៃមកលើកម្ពុជា និងរំលេចពីការប្តេជ្ញាចិត្តប្រកាន់យកដំណោះស្រាយដោយសន្តិវិធីផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិសំខាន់ៗជាមួយថៃ។ រាជរដ្ឋាភិបាលនៅតែបន្តជំរុញយ៉ាងសកម្ម និងស៊ីជម្រៅថែមទៀតនូវព័ត៌មានការទូតស្ដីពី«អំពើឈ្លានពានរបស់យោធាថៃមកលើកម្ពុជា» នៅលើឆាកអន្តរជាតិ ដើម្បីឱ្យសហគមន៍អន្តរជាតិឈរជាមួយសច្ចភាព យុត្តិធម៌ និងសន្តិភាព ដែលធ្វើឱ្យកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃដោយអយុត្តិធម៌។ បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានអធិប្បាយថា ការផ្តល់បទសម្ភាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដល់សារព័ត៌មានអង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាម៉េរិក គឺជាការបង្ហាញជំហរការទូតកម្រិតខ្ពស់បំផុតរបស់កម្ពុជា និងបង្ហាញថា កម្ពុជាគឺជារដ្ឋស្រលាញ់សន្តិភាព និងចង់បានការដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ។ បណ្ឌិត គិន ភា បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលបានលាតត្រដាងដ៏ច្បាស់លាស់បំផុតពីអំពើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ពិសេសការរំលោភបំពានក្រោយបទឈប់បាញ់។ ចំណុចមួយចំនួនទៀតនៅក្នុងបទសម្ភាសន៍របស់សម្តេចធិបតី…
-
រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បានបញ្ចេញវីដេអូ មានរយៈពេល៨នាទី និង៤៤វិនាទី មានចំណងជើងថា៖ រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ តាមរយៈការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រដើម្បីបិទផ្លូវប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនវិញបាន ជាពិសេសសកម្មភាពឈូសឆាយ វាយកម្ទេច ហើយសាងសង់ សំណង់ថ្មីនៅលើដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គេអាចមើលឃើញយ៉ាងច្បាស់ពីអំពើឈ្លានពាន និងប៉ុនប៉ងកាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។ ដោយសារសកម្មភាពខុសច្បាប់អន្តរជាតិរបស់កងកម្លាំងប្រដាប់អាវុធថៃ មានពលរដ្ឋភៀសសឹកកម្ពុជាជាង ៧ម៉ឺននាក់ ទៀត ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយ។ សូមបញ្ជាក់ជូនថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងដែលកំណត់ដោយអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដោយមានផែនទី ឧបសម្ព័ន្ធភ្ជាប់ជាមួយច្បាស់លាស់ និងមានកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះ បង្គោលព្រំដែនឥណ្ឌូចិន-សៀម ដែលជាឯកសារផ្លូវច្បាប់ដ៏រឹងមាំ។ ទន្ទឹមនឹងនេះ គោលការណ៍ខ្សែព្រំដែន មិនកែប្រែគឺជាគោលការណ៍ដែលទទួលស្គាល់ជាអន្តរជាតិក្រោយពីរបបអាណានិគមន៍។ ដូច្នេះ នៅលើមូលដ្ឋានច្បាប់អន្តរជាតិ ខ្សែព្រំដែនកម្ពុជា-ថៃ មានភាពច្បាស់លាស់ និងគ្មានអ្វីគួរឱ្យមន្ទិលសោះ នោះឡើយ។ ក្នុងក្របខ័ណ្ឌនៃការដោះស្រាយបញ្ហាព្រំដែនដោយទ្វេភាគី កម្ពុជានិងថៃមានយន្តការដល់ទៅ ៣កម្រិតដែលអាចជជែក និងពិភាក្សាគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅគ្រប់កម្រិត នោះគឺ គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែន (JBC)…
-
អ្នកនាំពាក្យ៖ សហគមន៍អន្តរជាតិបានដឹងឮ និងបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសការចូលកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួន

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ដូចការគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយមេដឹកនាំនៃប្រទេសជាច្រើនទៀត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាមេដឹកនាំប្រទេសផ្សេងទៀតដែរ ត្រូវបានទទួលស្វាគមន៍ដោយរាក់ទាក់កក់ក្តៅពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ អ្នកនាំពាក្យបន្តថា នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានហៅចំៗឈ្មោះប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ដែលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) ដើម្បីជាការផ្តល់កិត្តិយសអមជាមួយពាក្យពេចន៍កោតសរសើរជាច្រើន។ ពេលនិយាយពីឈ្មោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមប្រធានាធិបតី មិនភ្លេចលើកឡើងពីសង្គ្រាមដ៏អាក្រក់រវាងកម្ពុជា-ថៃ។ នេះសបញ្ជាក់ថា សហគមន៍អន្តរជាតិបានដឹងឮ និងបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើជម្លោះព្រំដែនរវាងប្រទេសទាំងពីរ…
-
លោក សួន សេរីរដ្ឋា៖ រដ្ឋមន្ត្រីការបរទេសថៃត្រូវបែងចែកឱ្យដាច់រវាងការឈ្លានពានដែលប្រទេសខ្លួនឈ្លានពានអធិបតេយ្យភាពទឹកដីកម្ពុជា ជាមួយនឹង Online Scams ដែលជាបញ្ហាសាកល

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមថា រដ្ឋមន្ត្រីការបរទេសថៃ (ចោរសៀម) ត្រូវបែងចែកឱ្យដាច់រវាងការឈ្លានពានដែលប្រទេសខ្លួនឈ្លានពានអធិបតេយ្យភាពទឹកដីកម្ពុជា ជាមួយនឹង Online Scams ដែលជាបញ្ហាសាកល! លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា សូមកុំយកបញ្ហា Online Scams មកធ្វើជាលេសបិទបាំងអំពើឈ្លានពានរបស់ប្រទេសខ្លួន បើកប្រតិបត្តិការយោធា ធ្វើសង្គ្រាមវាយចូលលុកលុយ បំផ្លិចបំផ្លាញ កម្ទេចទ្រព្យសម្បត្តិប្រជាជនកម្ពុជា ទ្រព្យសម្បត្តិជាតិកម្ពុជា និងទ្រព្យសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅក្នុងប្រទេសកម្ពុជា បន្តឲ្យយោធាឈ្លានពានរបស់ខ្លួនឈរជើងបោះទីតាំងលើទឹកដីកម្ពុជា គំរាមកំហែងសន្តិសុខជាតិ និងសន្តិសុខប្រជាជនកម្ពុជា ហើយខ្លួនគេចវេសមិនព្រមចូលប្រជុំដោះស្រាយទ្វេភាគី និងគេវេសពីសំណាញ់ច្បាប់អន្តរជាតិ។ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពបានបន្តទៀតថា ក្នុងនាមជាប្រទេសជិតខាងកម្ពុជា និងក្នុងនាមជាបប្រទេសសមាជិកក្នុងសមាគមអាស៊ានជាមួយគ្នាក្នុងតំបន់ ប្រទេសសៀមគួរមានឥរិយាបថថ្លៃថ្នូរ មេដឹកនាំគួរមានសីលធម៌ និងមាយាទជាអ្នកនយោបាយដឹកនាំប្រទេសប្រកបដោយចំណេះដឹងផ្លូវច្បាប់អន្តរជាតិឱ្យច្បាស់លាស់ និងពិសេស គឺត្រូវរៀនសូត្រចេះចាំស្គាល់ប្រវត្តិសាស្ត្រ និងកំណើតជាតិសាសន៍របស់ខ្លួនឱ្យបានច្បាស់លាស់ ជៀសវាងការឆ្កួតវង្វេងប្រវត្តិសាស្ត្រដូចជាតិសាសន៍ទមិឡ តិរិច្ឆានមិនដែលមានសាលារៀនក្នុងប្រទេស..៕ដោយ៖ពលជ័យ
-
ឯកឧត្តម កែវ រ៉េមី៖ បញ្ហា Scam Online និងការឈ្លានពានទឹកដី គឺជារឿងពីរផ្ទុយគ្នាស្រឡះ

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ជុជា បានសង្កត់ធ្ងន់ថា បញ្ហា Scam Online ជាបញ្ហាសាកលដែលកើតមានឡើងស្ទើរគ្រប់ប្រទេសនៅលើសាកលលោក។ បញ្ហា Scam Online និងការឈ្លានពានទឹកដី គឺជារឿងពីរផ្ទុយគ្នាស្រឡះ។ ប្រទេសមួយឈ្លានពានប្រទេសមួយទៀត ដោយមិនអាចយកមូលហេតុនៃការបង្រ្កាបបញ្ហា Scam Online នោះទេ។ នេះបើយោងតាមហ្វ៊េសប៊ុកផ្លូវការរបស់ឯកឧត្តម កែវ រ៉េមី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម កែវ រ៉េមី បានបន្តថា ក្រោមច្បាប់អន្តរជាតិនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ២(៤) ហាមដាច់ខាតប្រទេសទាំងអស់ប្រើកម្លាំងយោធាឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីនៃប្រទេសមួយទៀត លើកលែងករណីដែលអាចប្រើកម្លាំងទ័ពបានដើម្បីការពារខ្លួនតែប៉ុណ្ណោះ ឬមានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តម កែវ រ៉េមី បានបន្តទៀតថា ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលនឹងលើកយកបញ្ហា Scam online ទៅប្រើប្រាស់នៅអង្គការសហប្រជាជាតិ ដើម្បីទប់ទល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជារឿងអាម៉ាស់របស់ថ្នាក់ដឹកនាំថៃ ដែលគ្មានការយល់ដឹងពីច្បាប់អន្តរជាតិ និងការបែកចែកឱ្យបានច្បាស់នៃបទល្មើស Scam Online និងការឈ្លានពានទឹកដី៕ដោយ៖ពលជ័យ