Category: Politico 360

  • ចៅចាក់ស្មុក៖ សេណារីយ៉ូច្បាប់សម្រាប់ កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

    ចៅចាក់ស្មុក៖ សេណារីយ៉ូច្បាប់សម្រាប់ កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

    ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមលើសំណុំរឿងសន្ទិដ្ឋិភាព ជាមួយបរទេសរបស់លោក កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីបានស៊ើបអង្កេត និងការបើកសវនាស្របតាមនីតិវិធីច្បាប់រួចមក។ ថាតើនឹងអាចមានសេណារីយូអ្វីកើតឡើងខ្លះ ជុំវិញសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ចៅចាក់ស្មុកសាកល្បងគិតពីសេណារីយ៉ូមួយចំនួន ដែលអាចនឹងកើតឡើងដើម្បីជាការពិចារណា៖ លោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់អំពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទត្រូវរ៉ូវគ្នាជាមួយបរទេសក្នុងការរៀបចំផែនការសម្ងាត់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកគំរូនៃការធ្វើបដិវត្តពណ៌ នៅយូហ្គូស្លាវី-ស៊ែរប៊ី ដែលជាប្រភេទបទល្មើសក្បតិជាតិ មានចែង និងផ្តន្តាទោសដោយមាត្រា ៤៣៩ និង មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានស៊ើបអង្កេត និងស៊ើបសួរអស់រយៈពេលប្រមាណជា២ឆ្នាំ, រឿងក្តីក្តាំនេះ ត្រូវបានបើកសវនាការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ប៉ុន្តែ ដោយមានសំណូមពរពីមេធាវីជនជាប់ចោទ និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី, សវនាការនេះ ត្រូវបានផ្អាកទៅវិញអស់មួយរយៈកាលធំ ដោយសារតែមានការផ្ទុះឆ្លងរាលដាលនៃជំងឺរាតត្បាតសកល កូវីដ-១៩។ ជាសរុប, សវនាការលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នេះ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ។ ការលើកទឹកចិត្តនេះក្នុងឱកាសអនុញ្ញាត ឱ្យ​គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Michael Malacka ឯកអគ្គរដ្ឋ​ទូតជាអនុប្រធាននិងនាយក ប្រតិបត្តិប្រចាំតំបន់ ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគ នៅសណ្ឋាគារ ហៃយ៉ាត់ រ៉េជេនស៊ី(Hyatt Regency) រាជធានីភ្នំពេញ នៅដើមសប្តាហ៍នេះ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក -អាស៊ាន ដែលបានដឹកនាំក្រុមការងារ ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជាដើម្បីផ្តល់ ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិកមកកម្ពុជា។បណ្ឌិតក៏បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិក ទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ។ ចំណែកឯកឧត្តមឯកអគ្គរដ្ឋទូត Michael Malacka អនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក- អាស៊ានវិញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតដែលបានផ្តល់ឱកាសលើកដំបូងបំផុតដល់ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចបានជួបសំដែងការគួរសម និងពិភាក្សាការងារ បន្ទាប់​ពីឯកឧត្តមត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។ ឯកឧត្តមក៏បានអបអរសាទរកម្ពុជាដែលបានទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក…

  • ដំណឹងពីបរទេស៖ មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប កំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបចំផែនការបង្កចលាចលនៅពេលប្រកាសសាលក្រមលោក កឹម សុខា ថ្ងៃទី៣ មីនា ឆ្នាំ២០២៣

    ដំណឹងពីបរទេស៖ មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប កំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបចំផែនការបង្កចលាចលនៅពេលប្រកាសសាលក្រមលោក កឹម សុខា ថ្ងៃទី៣ មីនា ឆ្នាំ២០២៣

    ភ្នំពេញ៖ យោងតាមការបង្ហោះផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ ខ្ញុំ ជា សម រង្ស៊ី នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចតទៅ៖ ដំណឹងពីបរទេស !ក្នុងពេលនេះជន មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប គឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថានស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) ដែលកន្លងមកបានធ្វើកិច្ចការសម្ងាត់ជាមួយគ្នាតាំងពីឆ្នាំ២០១៣ ដើម្បីជួយគណបក្សសង្គ្រោះជាតិក្នុងការផ្តួលរំលំរដ្ឋាភិបាល បានកំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ មុនពេលចេញដំណើរទៅកម្ពុជា លោក សុវណ្ណារ៉ា មាជ បានអួតប្រាប់មិត្តភក្តិឲ្យដឹងថា គឺត្រូវតែមកដឹកនាំកម្លាំងប្រឆាំងសាលក្រមរបស់តុលាការភ្នំពេញដែលប្រកាសកាត់ទោស លោក កឹម សុខា ព្រោះគេមានបណ្តាញច្រើននៅប្រទេសកម្ពុជា។ គួរតែអាជ្ញាធរ ក្រុងភ្នំពេញ មានការប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះជនដែលជាភ្នាក់ងារសម្ងាត់ពីរនាក់ខាងលើនេះមានឧបាយកលពិសពុលខ្លាំងណាស់៕ដោយ៖ពលជ័យ

  • ឯកឧត្តម អ៊ុច បូររិទ្ធ ៖ ឆ្នាំ២០២២ គឺជាឆ្នាំដែលពោរពេញទៅដោយការប្រឈមភូមិសាស្ត្រនយោបាយ និងសង្គម សេដ្ឋកិច្ចធំៗ បង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាចធំៗ

    ឯកឧត្តម អ៊ុច បូររិទ្ធ ៖ ឆ្នាំ២០២២ គឺជាឆ្នាំដែលពោរពេញទៅដោយការប្រឈមភូមិសាស្ត្រនយោបាយ និងសង្គម សេដ្ឋកិច្ចធំៗ បង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាចធំៗ

    ភ្នំពេញ ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំដែលពោរពេញទៅដោយការប្រឈមភូមិសាស្ត្រនយោបាយ និងសង្គម សេដ្ឋកិច្ចធំៗ បង្កឡើងដោយការប្រកួតប្រជែងកាន់តែខ្លាំងឡើង ស្មុគស្មាញឡើង រវាងមហាអំណាចធំៗ ការផ្ទុះឡើងនូវសង្គ្រាមនៅអឺរ៉ុប ដែលតិចណាស់នឹកស្មានដល់ ហើយដែលបានបង្កមហន្តរាយធ្ងន់ធ្ងរដល់ជីវិតមនុស្ស ហេដ្ឋារចនាសម្ព័ន្ឋនានា ព្រមទាំងបង្កើតវិបត្តិស្បៀងនិងថាមពល ក្នុងពេលដែលពិភពលោកកំពុងងើបឡើងវិញដោយលំបាកពីផលប៉ះពាល់ពហុវិស័យដោយជំងឺរាតត្បាតកូវីដ-១៩។ ការញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានបន្តថា ព្រមជាមួយនេះ ស្ថានភាពនៅឧបទ្វីបកូរ៉េ បន្តឱ្យមានការព្រួយបារម្ភ ដោយសារការបាញ់សាកល្បងកាំជ្រួច ក្នុងចំនួនច្រើនមិនធ្លាប់មានដោយកូរ៉េខាងជើង និងការឆ្លើយតបពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ។ ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ ក៏ហក់ទៅកាន់កម្រិតធ្ងន់ធ្ងរ និងគ្រោះថ្នាក់ បន្ទាប់ពីប្រធានសភាអាមេរិកទៅបំពេញទស្សនកិច្ចផ្លូវការនៅលើកោះតៃវ៉ាន់។ ក្នុងពេលដែលស្ថានការណ៍នៅសមុទ្រចិនខាងត្បូង រក្សាបានភាពស្ងប់ស្ងៀមបង្គួរ ដោយសារការខិតខំរបស់ភាគីពាក់ព័ន្ធនានាក្នុងការចរចាឱ្យសម្រេចនូវក្រមប្រតិបត្តិ (COC) ដើម្បីជួយគ្រប់គ្រងជម្លោះ និងទំនាស់នានា ដោយសន្តិវិធី នោះប្រទេសមីយ៉ាន់ម៉ា នៅតែរកច្រកចេញពីវិបត្តិនយោបាយ…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពជើងគោក ប្តេជ្ញាការពារអង្គព្រះមហាក្សត្រ ប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពជើងគោក ប្តេជ្ញាការពារអង្គព្រះមហាក្សត្រ ប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ។ ដូច្នេះ ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោកសូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ។ ពិតណាស់ តាមរយៈប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា គឺបានសបញ្ជាក់ហើយថា ការបែកបាក់សាមគ្គីបាននាំមកនូវសង្រ្គាម ដែលជាសត្រូវរួមរបស់ប្រជាជាតិខែ្មរទាំងមូល។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើង ធំ កងទ័ពជើងគោក នៅកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ,…

  • ប្រមុខការទូតកម្ពុជា ៖ បាតុភូតលេចធ្លោជាងគេក្នុងដើមសតវត្សទី២១នេះ គឺការងើបឡើងយ៉ាងជាក់ច្បាស់របស់ចិន មកជា​​​មហាអំណាច​សេដ្ឋកិច្ចដ៏មានឥទ្ធិពល

    ប្រមុខការទូតកម្ពុជា ៖ បាតុភូតលេចធ្លោជាងគេក្នុងដើមសតវត្សទី២១នេះ គឺការងើបឡើងយ៉ាងជាក់ច្បាស់របស់ចិន មកជា​​​មហាអំណាច​សេដ្ឋកិច្ចដ៏មានឥទ្ធិពល

    ភ្នំពេញ៖ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ​​​ បានថ្លែងបញ្ជាក់ថា ចំណុច ឬ បាតុភូតលេចធ្លោជាងគេក្នុងដើមសតវត្សទី២១ នេះ គឺការងើបឡើងយ៉ាងជាក់ច្បាស់របស់ចិន មកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពល មានទម្ងន់ខាងភូមិសាស្ត្រនយោបាយការទូត និងយោធាកាន់តែធំឡើងដំណាល ពេលអាមេរិកជាប់ផុងក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងក្នុងប្រទេសមួយចំនួនទៀត ក្នុងនាមប្រឆាំងភេរវកម្ម ឬ ការពារលទ្ធិប្រជាធិបតេយ្យ។ ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២​និងទិសដៅឆ្នាំ ២០២៣របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ការងើបឡើងរបស់ប្រទេសចិនបានបង្កទៅជាការប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតសម្រាប់ ស.រ.អា ចំពោះការរក្សាឋានៈជាមហាអំណាចទីមួយនៃពិភពលោក។ ទំនាក់ទំនងកាន់តែលំបាកឡើងរវាងស.រ.អ. និង ចិន ជះឥទ្ធិពលសំខាន់បំផុតលើដំណើរនៃប្រព័ន្ធអភិបាលកិច្ច និងសណ្តាប់ធ្នាប់សកល។ ការប្រកួតប្រជែងនេះបានស្តែងឡើងតាម រូបភាពចម្រុះ និងតាមការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដែលជាការតបតគ្នាមិនដាច់។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ទាំងសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ទាំងសម្រាប់ពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានបន្តថា ការប្រែប្រួលទាំងនេះ បានស្តែងចេញតាមរយៈនៃការប្រកួតប្រជែងកាន់តែតានតឹង និងស្មុគ្រស្មាញឡើង…

  • គ.ជ.ប៖ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីពាក់ព័ន្ធនឹងប្រធាន​គ.ជ.បគឺក្នុងបំណងបំភាន់ទស្សនមហាជននិងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន

    គ.ជ.ប៖ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីពាក់ព័ន្ធនឹងប្រធាន​គ.ជ.បគឺក្នុងបំណងបំភាន់ទស្សនមហាជននិងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន

    ភ្នំពេញៈ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានពិនិត្យមើលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដោយលើកឡើងពីខ្លឹមសារមួយចំនួនទាក់ទងសមត្ថកិច្ច គ.ជ.បក្នុងបំណងបំភាន់ទស្សនមហាជន និងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់ គ.ជ.ប នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីបំភ្លឺបានបន្តថា ក្នុងន័យចៀសវាងការភាន់ច្រឡំ និងបាត់ទំនុកចិត្តមកលើការបោះឆ្នោត គ.ជ.បមានកាតព្វកិច្ចបំភ្លឺជូនដូច ខាងក្រោម៖ ១. រាល់សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចរបស់សមាសភាព គ.ជ.ប ទាំងមូល ហើយប្រធាន គ.ជ.បគ្រាន់តែជា អ្នកដឹកនាំរាល់ការប្រជុំ តាមបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។២. ការអត្ថាធិប្បាយថា “ក្រុមអ្នកសង្កេតការណ៍ឯករាជ្យទាំងជាតិ និងអន្តរជាតិវាយតម្លៃថា ការបោះឆ្នោតនេះ(ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២) មិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ” ។ តាមការពិត ក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើនបានចេញ សេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។ បន្ថែមលើនេះ អង្គការសង្កេតការណ៍អន្តរជាតិភាគច្រើនក៏បានចេញ…

  • គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី ព្រោះរំលោភច្បាប់មេធាវី

    គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី ព្រោះរំលោភច្បាប់មេធាវី

    ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី អត្តលេខ៣០០ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្ដីពីលក្ខន្តិកៈ មេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពី លក្ខន្តិកៈមេធាវី។នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣នេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រុមប្រឹក្សាគណៈមេធាវីយល់ឃើញថា លោកមេធាវី ជូង ជូងី បានផ្តល់បទសម្ភាសន៍ជាមួយ​ វិទ្យុបារាំងអន្តរជាតិ(RFI)ផ្សាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាព ស្មោះត្រង់) មាត្រា៧(ការសម្ងាត់នៃវិជ្ជាជីវៈ) មាត្រា១៧(អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មាន ជាសាធារណៈនៃមេធាវី) នៃក្រមសីលធម៌មេធាវី មាត្រា៥៨ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីប្រការ១ និងប្រការ៣នៃបទបញ្ជាផ្ទៃក្នុង នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពដដែលបន្តថា ក្រុមប្រឹក្សាគណៈមេធាវីបានធ្វើការចោទប្រកាន់និងអញ្ជើញលោក មេធាវី ជូង ជូងី មកឆ្លើយការពារខ្លួនចំពោះ មុខក្រុមប្រឹក្សាគណៈមេធាវីស្របតាមបញ្ញត្តិច្បាប់ ហើយលោកមេធាវី ជូង ជូងី ក៏បានទទួលស្គាល់កំហុសផងដែរ៕ ដោយ៖ពលជ័យ

  • គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់

    គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់

    ភ្នំពេញ៖គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ក្រុមប្រឹក្សាគណៈមេធាវី​​បានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់ អត្តលេខ៣២១ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្ដីពីលក្ខន្តិកៈ មេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើបានពណ៌នាថា ក្រុមប្រឹក្សាគណៈមេធាវីយល់ឃើញថា លោកមេធាវី សំ សុគង់ បានផ្តល់ បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី(RFA)ផ្សាយ​លើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍ នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាពស្មោះត្រង់) មាត្រា១(អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) និង មាត្រា២៣(លិខិតប្រគល់សិទ្ធិ) នៃក្រមសីលធម៌មេធាវី ប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី នៃព្រះរាជា​ណាចក្រកម្ពុជា។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្រុមប្រឹក្សាគណៈមេធាវីបានធ្វើការចោទប្រកាន់និងអញ្ជើញលោក មេធាវី សំ សុគង់ មកឆ្លើយការពារ ខ្លួនចំពោះមុខក្រុមប្រឹក្សាគណៈមេធាវីស្របតាមបញ្ញត្តិច្បាប់ ហើយលោកមេធាវី សំ សុគង់ក៏បានទទួលស្គាល់ កំហុសផងដែរ៕ ដោយ៖ពលជ័យ

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ឱ្យយកសត្វក្ងោក ដែលចាប់យកទៅឱ្យម្ចាស់ដើមគេវិញជាបន្ទាន់នៅថ្ងៃនេះ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ឱ្យយកសត្វក្ងោក ដែលចាប់យកទៅឱ្យម្ចាស់ដើមគេវិញជាបន្ទាន់នៅថ្ងៃនេះ

    ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាតាមរយៈសារជាសំឡេងនៅថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ​២០២៣បានដាក់ចេញនូវបទបញ្ជាឱ្យយកសត្វក្ងោក ដែលចាប់យកទៅឱ្យម្ចាស់ដើមគេវិញជាបន្ទាន់។សម្ដេចតេជោបញ្ជាដាច់ណាត់ថា ត្រូវតែ​យកសត្វក្ងោកនេះទៅឱ្យម្ចាស់ដើមគេវិញជាបន្ទាន់នៅថ្ងៃនេះតែម្តង។រឿងអ្វីផ្សេងទៀតទុកនិយាយនៅពេលក្រោយ៕ សូមជូនសារជាសំឡេង៖