-
ប្រមុខការទូតកម្ពុជា ៖ ការទូតបែបឌីជីថល គឺជាមធ្យោបាយដ៏សំខាន់មួយនៃការអនុវត្តនយោបាយការបរទេស របស់ក្រសួងការបរទេសក៏ដូចជារបស់ស្ថានតំណាងកម្ពុជា

ភ្នំពេញៈ ប្រុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការទូតបែបឌីជីថល គឺជាមធ្យោបាយដ៏សំខាន់មួយ នៃការអនុវត្តនយោបាយការបរទេស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជារបស់ស្ថានតំណាងកម្ពុជា។ ការទូតបែបឌីជីថលនេះ តែងត្រូវបានគេអនុវត្ត ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ រួមមាន៖ គេហទំព័រ និងប្រព័ន្ធបណ្តាញសង្គមនានា ជាឧបករណ៍ក្នុងការផ្សព្វផ្សាយពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពជំនាញឌីជីថលសម្រាប់មន្រ្តីការទូតកម្ពុជា”នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តមបានបន្តថា តាមការអនុវត្តកន្លងមកនេះ ស្ថានតំណាងកម្ពុជានៅបរទេសសុទ្ធសឹងតែមានគេហទំព័រ និងបណ្តាញសង្គម ( ឧទាហរណ៍៖Facebook និង Telegram ជាដើម) រៀងៗខ្លួន ដើម្បីចែករំលែក ព័ត៌មាន សកម្មភាព និងទំនាក់ទំនងជាមួយសាធារណៈជន។ ហេតុនេះ ការពង្រឹងសមត្ថភាពជំនាញឌីជីថលនឹងចូលរួមចំណែកពង្រីកវិសាលភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានតំណាងជូនសាធារណជន បានយល់ដឹង និងជួយលើកតម្កើនកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា បដិវត្តន៍ឧស្សាហកម្មទី៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ទ្បើងវិញនូវផែនផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយាបថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) ការប្រើប្រាស់មនុស្សយន្ត(Robot),…
-
ថ្ងៃចុងក្រោយសម្រាប់អតីតបុគ្គលិកវិទ្យុវីអូឌី៖ ២៥នាក់ហើយបានដាក់ពាក្យគិតត្រឹមព្រឹកនេះ

ភ្នំពេញ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃចុងក្រោយហើយសម្រាប់អតីតបុគ្គលិកវិទ្យុ វីអូឌី(VOD)សម្រាប់ចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋក្រោមការអនុគ្រោះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣ មានអតីតបុគ្គលិកវិទ្យុវីអូឌី ចំនួន២៥នាក់បានដាក់ពាក្យចូលបម្រើការងាររួចហើយដែរ។ ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ មានអតីតបុគ្គលិក VOD សរុប ២៥នាក់ ក្នុងនោះនារី ៦នាក់ បានទៅដាក់ពាក្យបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ។ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ឱសានវាទនៃការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅល្ងាចថ្ងៃនេះ តាមការកំណត់របស់សម្តេចតេជោ។ លោករដ្ឋមន្ត្រី រំពឹងថា នៅថ្ងៃនេះនឹងមានអតីតបុគ្គលរបស់ VOD មកដាក់ពាក្យបន្តទៀត។ គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារក្របខ័ណ្ឌមន្ត្រីរាជការជូនដល់អតីតបុគ្គលិករបស់វិទ្យុ វីអូឌី ដើម្បីដោះស្រាយការលំបាក បន្ទាប់ពីវិទ្យុ VOD ត្រូវបានក្រសួងព័ត៌មានបិទការផ្សាយ ព្រោះការផ្សាយព័ត៌មានខុស និងមិនព្រមកែតម្រូវ…
-
លោក ម៉េង ហេង ប្រកាសបង្កើតអង្គការមាតាធម្មជាតិ ដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ លោក ម៉េង ហេង អតីតសហស្ថាបនិកចលនាមាតាធម្មជាតិជាមួយលោក អេឡិច (ជនជាតិអេស្បាញ) និងជាបុគ្គលិកវិទ្យុអាស៊ីសេរីដែរនោះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការក្នុងការរៀបចំបង្កើតអង្គការមាតាធម្មជាតិដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ។ តាមរយៈវីដេអូឃ្លីបដែលមានរយៈពេលជាង២:១១នាទី លោក ម៉េង ហេង បានបញ្ជាក់ថា៖ “ខ្ញុំបាទ ម៉េង ហេង សូមប្រកាសបង្កើតអង្គការមាតាធម្មជាតិ ចាប់ពីពេលនេះតទៅ ដើម្បីកៀរគរ ក៏ដូចជាឱ្យយុវជនទាំងអស់គ្នាជាពិសេសសកម្មជនចលនាមាតាធម្មជាតិ ដែលកំពុងដើរគោលនយោបាយចាញ់បោក ក៏ដូចជាចាញ់កលជនមួយចំនួន ក្រោមលេសនៃការការពារបរិស្ថាន ដើម្បីចង់បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសកម្ពុជាអាប់ឱនកិត្តិយស”។ លោកបានបន្តថា រាជរដ្ឋាភិបាលបានចេញគោលនយោបាយក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក នៃសន្តិភាពប្រទេសកម្ពុជា បានផ្តល់ឱកាសដល់រូបគេ ចូលរួមក្នុងការការពារបរិស្ថាន។លោកបានអំពាវនាវដល់សមាជិកចលនាមាតាធម្មជាតិទាំងអស់ចូលរួមជាមួយលោក ក្នុងអង្គការមាតាធម្មជាតិ ដើម្បីលើកស្ទួយវិស័យបរិស្ថាន។ ជាមួយគ្នានេះ លោកម៉េង ហេង បានអំពាវនាវដល់សមាជិកយុវជនចលនាមាតាធម្មជាតិដែលជាក្រុមខុសច្បាប់របស់លោក អេឡិច មួយចំនួនដែល ចង់បង្កើតបដិវត្តន៍ពណ៌ និងបង្ហូចឈ្មោះរាជរដ្ឋាភិបាលក្នុងគោលបំណងឱ្យកម្ពុជាអាប់ឱនកិត្តិយសក្រោមលេសការពារបរិស្ថាន ព្រមទាំងសកម្មជន និងក្រុមយុវជនដែលស្រលាញ់បរិស្ថាន និងធម្មជាតិ មេត្តាចូលរួមសកម្មភាពជាមួយ…
-
សម្តេចតេជោ ហ៊ុន សែន៖ យើងចង់បញ្ចប់វប្បធម៌លាបពណ៌និងការប្រមាថ ហើយសូមទោសតាមផ្លូវតុលាការដើម្បីឱ្យមនុស្សអាក្រក់រាងចាល

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបដិសេធមិនទទួលយកការសុំទោសរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនដែលបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានលួចសន្លឹកឆ្នោតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅនេះ ។ ក្នុងសារលើបណ្ដាញសង្គមតេឡេក្រាមផ្លូវការនៅព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា”យើងមិនទទួលយកការសុំទោសនោះឡើយ។យើងចង់បញ្ចប់វប្បធម៌លាបពណ៌និងការប្រមាថ។យើងទទួលយកមិនបាននូវការចោទប្រកាន់ថាយើងជាអ្នកលួចសន្លឹកឆ្នោត។យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល”។ សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា “ភាព(សយ សុភាព) ខ្លួនឯងបានដឹងច្បាស់ហើយតើសមរង្ស៊ីធ្លាប់បានសូមទោសខ្ញុំតែទីបំផុតវាកើតដដែល។អ្នកគាំទ្រវាគឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ”។ សូមជម្រាបថា នេះគឺជាសារឆ្លើយឆ្លងរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក សយ សុភាព កាលពីថ្ងៃទី១៣ខែកុម្ភៈ កន្លងទៅនេះ៕ដោយ៖ពលជ័យ
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបប្រជុំទ្វេភាគីជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ទោ ដេវីត នីអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានបង្ហាញនូវមោទកភាពចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ រវាងកម្ពុជា និងសិង្ហបុរី រាប់ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៦៥ ដែលនៅពេលនោះកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងបង្អស់ដែលទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។ ហើយបន្តរហូតមកដល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក៏មានវឌ្ឍនភាពរីកចម្រើនជាលំដាប់។ ចំពោះកិច្ចសហប្រតិបត្តិការយោធាសមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារ ជាដើម និងព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែសកម្មបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ ក្នុងន័យនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ បានផ្តោតការពិភាក្សាលើទិសដៅសហប្រតិបត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួន រួមមាន៖ ការហ្វឹកហ្វឺន លំហាត់រួមក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ការលោតឆត្រមិត្តភាព ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និងធំជាងគេនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និងធំជាងគេនៅកម្ពុជា ដោយមានការចូលរួមពីសហគ្រិនពីគ្រប់វិស័យ និងគ្រប់ទំហំអាជីវកម្ម ដែលបានញ៉ាំងឱ្យវេទិកានេះមានភាពមហោឡារិក និងបានបង្កជាបរិយាកាសអំណោយផលសម្រាប់ការបង្កើត និងពង្រីកបណ្តាញនៃការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ មតិយោបល់ និងទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍សម្រាប់សហគ្រិន ក្នុងការជំរុញបន្ថែមដល់អាជីវកម្មដែលកំពុងដំណើរការ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA) សមាគមម្ចាស់អាជីវកម្មជាដៃគូ (BNI Cambodia) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) សមាគមទេសចរណ៍កម្ពុជា (CATA) សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) និងសមាគមមិត្តយើង ដែលបានផ្តួចផ្តើម និងសហការគ្នាក្នុងការរៀបចំវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ ដ៏សំខាន់នេះឡើង។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា យោងតាមបទពិសោធន៍នៃការផ្តល់យោបល់លើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺតួអង្គទាំងពីរអាចរួមសហការគ្នា…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើនក្នុងគ្រប់វិស័យ ហើយក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ដើម្បីបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិច្ចនិរន្តរ៍។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងបិទវគ្គបណ្តុះបណ្តាល «កម្មវិធីកសាងគ្រូឧទ្ទេស គ្រូជំនួយថ្នាក់រាជធានី-ខេត្ត» នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាមួយនឹងការបោះជំហានទៅកាន់អនាគតកាលប្រកបដោយភាពភ្លឺស្វាង និងក្តីសង្ឃឹម គណបក្សប្រជាជនកម្ពុជា ក៏នឹងបន្តប្រកាន់ខ្ជាប់នូវបុព្វហេតុឥតងាករេរបស់ខ្លួនក្នុងការបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនទៅមុខ នៅក្រោមការដឹកនាំដ៏មានទេពកោសល្យប៉ិនប្រសប់ និងពោរពេញដោយបទពិសោធន៍ជាក់ស្តែងរបស់ សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការចូលរួមរបស់សមាជិក-សមាជិកា ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងគោរពវិន័យ រហូតឈានដល់ការបិទបញ្ចប់វគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះក្រុមគ្រូឧទ្ទេសទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្ហាញយ៉ាងក្បោះក្បាយជូនដល់សិក្ខាកាម ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពសិក្ខាកាមជាសមាជិកបក្សឱ្យស័ក្តិសមជាកម្លាំងបន្តវេនប្រកបដោយឧត្តមភាព ដែលមានភារកិច្ចចូលរួមបំពេញគ្រប់ភារកិច្ចដែលជាតិ ប្រជាជន និងបក្សប្រគល់ជូន៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាកំពុងដើរលើនយោបាយត្រឹមត្រូវជានិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន បានបញ្ជាក់ថា “នយោបាយ គឺពិបាក នយោបាយត្រូវការគិតគូរពិចារណាយល់ឱ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយ ព្រោះថានយោបាយតម្រូវឱ្យមានការសម្រេចចិត្ត ហើយការសម្រេចចិត្តនេះអាចជះឥទ្ធិពលវិជ្ជមានផង និងអវិជ្ជមានផង។ ទោះបីជាយ៉ាងនេះក្ដី ក៏ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជាកំពុងដើរលើនយោបាយត្រឹមត្រូវជានិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា”។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ដែលជាសកម្មជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅសាលប្រជុំធំ វិមាន ៧មករា កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនប្រមាណ១៥៤០។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា គណបក្សប្រជាជនកម្ពុជាមិនដែលអះអាងថា ល្អឥតខ្ចោះនោះទេ ហើយក៏មិនអះអាងថា គ្មានចំណុចខ្វះខាតនោះដែរ។ ចំណុចពិសេសរបស់គណបក្សប្រជាជនកម្ពុជា គឺការគិតគូរពិចារណាជូនប្រជាជន និងប្រទេសជាតិជាចង្កោមរួម (មើលព្រៃទាំងមូលកុំមើល តែមួយដើម) ធ្វើយ៉ាងណាឱ្យកម្ពុជាដើរឆ្ពោះទៅមុខប្រកបដោយស្ថិរភាព វិបុលភាព និងភាពសុខដុម។ កម្ពុជាធ្លាប់ត្រូវបានសាកល្បងក្នុងបរិបទជាច្រើន…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំពង្រឺង និងពង្រីកការវិនិយោគ និងការធ្វើបរិវត្តកម្ម TVET ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងទាំងផ្នែករឹង និងផ្នែកទន់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារក្នុងវិស័យឧស្សាហកម្ម ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការប្រែប្រួលបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្ម ៤.០។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយនឹងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និង ឯកជន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ជាក់ស្តែង ក្នុងឆ្នាំ២០២៣នេះ កម្ពុជាកំពុងបន្តរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ (TVET DAY) ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងដើម្បីធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ-និយោជិត និយោជក…
-
បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយមួយប្រកបដោយភាពចាស់ទុំ និងភាពស្មោះត្រង់នៅក្នុងបុព្វហតុជាតិ មាតុភូមិ និងប្រជាជន

ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយមួយប្រកបដោយភាពចាស់ទុំ និងភាពស្មោះត្រង់នៅក្នុងបុព្វហតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ យុទ្ធវិធី ភាពឈ្លាសវៃ និងភាពច្នៃប្រឌិត ហើយតែងប្រកាន់ខ្ជាប់នូវមាគ៌ាដឹកនាំតាមគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ»ព្រមទាំងមាន គោលនយោបាយច្បាស់លាស់ សំដៅបម្រើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍន៍ជាតិ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយ នឹងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនៅតាមគ្រឺះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និង ឯកជន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា គណបក្សបានសម្រេចនូវសមិទ្ធផលចម្បងៗជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ជាអាទិ៍៖១.ការស្រោចស្រង់ជីវិតប្រជាពលរដ្ឋចេញពីការកាប់សម្លាប់របស់របបប៉ុលពត,២. ការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ,៣. តស៊ូប្រយុទ្ធនឹងសត្រូវរួមរបស់ ជាតិខ្មែរ គឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង ដែលបានកើតមានទ្បើងលើទឹកដីអង្គរនៃយើងជាង ៥០០ ឆ្នាំមកហើយ រហូតសម្រេចបានការបញ្ចប់ទាំងស្រុងនូវអរិភាពទាំងនេះ និងទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេតេជោ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់…