Category: Politico 360

  • អ្នកនាំពាក្យគណបក្សភ្លើង​ទៀន​៖ ព័ត៌មានថា លោក រ៉ុង ឈុន ត្រៀមយក​តំណែងកំពូល​នៅក្នុងគណបក្សជា​ព័ត៌មាន​ក្រៅផ្លូវការ ខណៈលោក រ៉ុង ឈុន ថា រង់ចាំពេលសមាជ!

    អ្នកនាំពាក្យគណបក្សភ្លើង​ទៀន​៖ ព័ត៌មានថា លោក រ៉ុង ឈុន ត្រៀមយក​តំណែងកំពូល​នៅក្នុងគណបក្សជា​ព័ត៌មាន​ក្រៅផ្លូវការ ខណៈលោក រ៉ុង ឈុន ថា រង់ចាំពេលសមាជ!

    ភ្នំពេញ៖អ្នកនាំពាក្យ​គណបក្សភ្លើងទៀន បានបញ្ជាក់ថា ទាក់ទងនឹងព័ត៌មាន​លោករ៉ុង ឈុន ត្រៀមទទួលតំណែងកំពូល​នៅក្នុង​គណបក្សភ្លើងទៀន គឺជាព័ត៌មានក្រៅផ្លូវការ ហើយអ្វីៗស្ថិតនៅក្នុងការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល និងអង្គសមាជដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ ។ចំណែកលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលពាក់ព័ន្ធនឹងព័ត៌មាននេះបាននិយាយថា មិនប្រាកដទេ រង់ចាំពេលសមាជ។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យ​គណបក្សភ្លើងទៀនបានបញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះថា ទាក់ទង​ព័ត៌មាន​លោករ៉ុង ឈុន ត្រៀមទទួលតំណែងកំពូល​នៅក្នុង​គណបក្សភ្លើងទៀន គឺជាព័ត៌មានក្រៅផ្លូវការ ហើយអ្វីៗ​ស្ថិត​នៅក្នុងការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល និងអង្គសមាជដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ ពីព្រោះតែងតាំងអ្នកណាម្នាក់​ធ្វើ​ជា​ប្រធានត្រូវឆ្លងកាត់នីតិវិធីត្រឹមត្រូវ បើមិនចឹងទេក្រសួង​មហាផ្ទៃអត់ទទួលស្គាល់ទេ ហើយវាទាល់តែថ្នាក់ដឹកនាំកំពូលៗយល់ព្រម និងត្រូវឆ្លងកាត់អង្គសមាជដែលត្រូវធ្វើនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ។ការពិត​វា​ទាល់តែសមាជហើយ ព័ត៌មាន​ច្បាស់ការណ៍។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “អង្គសមាជ គឺជាស្ថាប័នកំពូលត្រូវ​ធ្វើសេចក្តីសម្រេច​លើបញ្ហាធំៗ លើយុទ្ធសាស្ត្រ​របស់​គណបក្សដូចជា សារនយោបាយ គោលនយោបាយ ការរៀបចំក្បាលម៉ាស៊ីនដឹកនាំ រួមទាំង​ការត្រៀម​ខ្លួនសម្រាប់ការ​បោះឆ្នោតដែលនឹង​ប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ”៕ ចំណែកលោករ៉ុង ឈុន បានបញ្ជាក់យ៉ាងខ្លីប្រាប់AMSថា “មិនប្រាកដទេ រង់ចាំពេលសមាជ”។ គួរបញ្ជាក់ថា…

  • ស្របពេលគណបក្សភ្លើងទៀនប្រកាសធ្វើសមាជវិសាមញ្ញ៖ព័ត៌មានមួយទម្លាយថា លោក រ៉ុង ឈុន ត្រៀមយកតំណែង​កំពូលក្នុងគណបក្សនេះ

    ស្របពេលគណបក្សភ្លើងទៀនប្រកាសធ្វើសមាជវិសាមញ្ញ៖ព័ត៌មានមួយទម្លាយថា លោក រ៉ុង ឈុន ត្រៀមយកតំណែង​កំពូលក្នុងគណបក្សនេះ

    ភ្នំពេញ៖ ខណៈដែលគណបក្សភ្លើងទៀនប្រកាសជាផ្លូវការអំពីការប្រារព្ធសមាជវិសាមញ្ញនៅថ្ងៃសៅរ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅឯខេត្តសៀមរាប មានព័ត៌មានមួយដែលទម្លាយដោយមនុស្សជំនិតលោករ៉ុង ឈុន បានឱ្យដឹងថា លោក រ៉ុង ឈុន​ ប្រធាន​​សហភាពសហជីពកម្ពុជា កំពុងតែត្រៀមឈានទៅកាន់​កាប់​​តំណែងកំពូលនៅក្នុងគណបក្សភ្លើងទៀន។ នៅរាត្រីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “ខ្ញុំ ជា​សមរង្ស៊ី ” បានសរសេរថា ៖”យោងតាម​​មនុស្សជំនិតរបស់លោក រ៉ុង ឈុន បានលួចបង្ហើប​ឱ្យដឹងថា ក្រោយពីទទួលបានភាពជោគជ័យលើការរៀបចំ ធម្មយាត្រា​ពីភ្នំពេញទៅខេត្តពោធិ៍សាត់ដោយប្រើឆ័ត្រសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកគ្រូ រ៉ុង ឈុន ហាក់មានទម្ងន់ និងទឹកមាត់ប្រៃខ្លាំងនៅក្នុងគណបក្សភ្លើងទៀនហើយត្រៀមយកតំណែងកំពូលក្នុងបក្សនេះ”។ គណនីដដែលបន្តថា៖”លោក រ៉ុង ឈុន សង្ឃឹមថា គាត់នឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី​​របស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រោះ ក្នុងចំណោមមេដឹកនាំបក្សភ្លើងទៀននៅកម្ពុជា រួមមាន ទាវ វណ្ណុល ជាប្រធាន និងសុន ឆ័យ អនុប្រធានបក្សសុទ្ធតែមានសញ្ជាតិពីរ ដែលមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានឡើយ។ ចំណែក…

  • សម្ដេចក្រឡាហោម ស ខេង៖ សម្តេចតេជោ ហ៊ុន សែន ឯកភាពទៅនឹងសំណើរបស់ អ.ស.ប ស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាព

    សម្ដេចក្រឡាហោម ស ខេង៖ សម្តេចតេជោ ហ៊ុន សែន ឯកភាពទៅនឹងសំណើរបស់ អ.ស.ប ស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាព

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណារឯកភាពទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ប្រជុំស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) មានគោលដៅស្ដាប់ការធ្វើបទឧទ្ទេសនាម និងបទបង្ហាញរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម អំពីបេសកម្មរបស់កងទ័ពមួកខៀវកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាតិ។ ក្នុងកិច្ចប្រជុំនោះដែរ សម្ដេចក្រឡាហោម ស ខេង បានរម្លឹកថាក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាតិបានផ្ដួចផ្ដើមគំនិតឱ្យមានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងសហការីបានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិបេសកកម្ម UN ការចូលរួមបេសកកម្មរបស់នគរបាលUN ដំណើរការនៃការចូលរួម តម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ៤០រូប។ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ…

  • សមាជិកអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗជាង៧០០នាក់ នៅខណ្ឌមានជ័យ ស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

    សមាជិកអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗជាង៧០០នាក់ នៅខណ្ឌមានជ័យ ស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ សមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗទៀត ចំនួនជាង៧០០នាក់ នៅខណ្ឌមានជ័យ បានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បន្ទាប់មកគណបក្សប្រជាជនកម្ពុជា បានធ្វើពិធីប្រកាសបញ្ចូលសមាជិក សមាជិកាទាំងនោះជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សផ្សេងៗទៀត សរុបចំនួន៧០៥នាក់ ដែលបានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីប្រធានគណបក្សខណ្ឌ ប្រធាន អនុប្រធានគណបក្សសង្កាត់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យផងដែរ។ សូមជម្រាបថា អតីតមន្ត្រីជាន់ខ្ពស់ និងសមាជិកគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗ បានសម្រេចចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ ដោយសារតែពួកគេអស់ជំនឿលើមេដឹកនាំរបស់ពួកគេ គ្មានជំហរច្បាស់លាស់ ញុះញង់ប្រជាពលរដ្ឋ ជេរប្រមាថ…

  • កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី

    កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី

    ភ្នំពេញ៖ កម្ពុជាមានក្តីរន្ធត់បន្ទាប់ពីបានទទួលព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេស ក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ធពរសព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផលប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្តារឡើងវិញឆាប់រហ័ស។ ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាលតួកគី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ (មួយសែន) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ៕

  • កម្ពុជានិងកូវ៉ែត ប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ

    កម្ពុជានិងកូវ៉ែត ប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី (Muhammad Saeed Shafi Al-Hajri) ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី៧ ខែកុម្ភៈ នៅទីស្តីការក្រសួង។ ប្រភពក្រសួងការបរទេសបញ្ជាក់ថា ក្នុងឱកាសនេះភាគីទាំងពីរបានពិភាក្សាអំពីមធ្យោ​បាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួន រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរុករកប្រេង/ឧស្ម័ន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានសង្ឃឹមថា សកម្មភាពរួមគ្នាមួយចំនួន នឹងត្រូវយកមកពិនិត្យនិងរៀបចំ ដើម្បីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កូវ៉ែត នៅឆ្នាំ២០២៤។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរាជទូត បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់មួយចំនួន រួមទាំង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ។ ឯកឧត្ដមឯកអគ្គរាជទូតថ្មី បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំមុន ផងដែរ៕ ដោយ៖ ពល ជ័យ

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងពីថ្ងៃទី០៩-១១ ខែកុម្ភៈ

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងពីថ្ងៃទី០៩-១១ ខែកុម្ភៈ

    ភ្នំពេញ៖តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៧ ខែកុម្ភៈ ។អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានរដ្ឋមន្រ្តី ឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំង ថ្នាក់ដឹកនាំធុរកិច្ច ។ ប្រភពដដែលបញ្ជាក់ថាក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លី ជានស៊ូ ប្រធានសភាតំណាងប្រជា​ជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិត​ចិននាពេលខាងមុខ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក…

  • រដ្ឋមន្ត្រីការបរទេស ៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម

    រដ្ឋមន្ត្រីការបរទេស ៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម

    ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀន​ដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើន ដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ យុទ្ធសាស្ត្រ និងនយោបាយ។ ចិន ឥណ្ឌា ជប៉ុន និងសហគមន៍អាស៊ាន នឹងបន្តរីកចម្រើន លូតលាស់ ព្រមទាំងបង្កើនទំងន់ និងសារៈសំខាន់ខាងនយោបាយ សេដ្ឋកិច្ច និងយោធា។ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ(Hyatt Regency Phnom Penh)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ទៅមន្រ្តីដែលចូលរួមថា តទៅមុខ សហគមន៍អាស៊ាននឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងនិមាបនកម្មតំបន់ និងសកល។ មានកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចច្រើន ដែលបាន និងបន្តកើតឡើង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន, រវាងអាស៊ាន និងដៃគូសន្ទនា,…

  • អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមទណ្ឌិតក្បត់ជាតិ ៣ ជំនាន់គ្មានសារជាតិជាមនុស្សឡើយ តែជាសត្វតិរិច្ឆានគ្មានកំណើត​ពោរពេញទៅដោយភាពអសីលធម៌និងគ្មានគុណធម៌

    អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមទណ្ឌិតក្បត់ជាតិ ៣ ជំនាន់គ្មានសារជាតិជាមនុស្សឡើយ តែជាសត្វតិរិច្ឆានគ្មានកំណើត​ពោរពេញទៅដោយភាពអសីលធម៌និងគ្មានគុណធម៌

    ភ្នំពេញ៖សន្តានជាសត្វតិរិច្ឆានរបស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងបក្ខពួកក្បត់ជាតិរបស់ខ្លួនកាន់តែមាន​សភាពអាក្រក់ខ្លាំងនិងពិសពុលជូរជាតិ ដោយពួកគេកំពុងប្រព្រឹត្តដោយគ្មានសីលធម៌ និងគ្មានគុណធម៌ប្រមាថ មួលបង្កាច់ លាបពណ៌មកលើសព លោក ជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតជាទីស្រឡាញ់បំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ដោយរោគាពាធ។ មិនត្រឹមប៉ុណ្ណោះ ក្រុមក្បត់​ជាតិទាំងនេះបានបន្តបំភ្លៃព័ត៌មានថា “សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតកំពុង​មានជំងឺជា​ទម្ងន់”​ ខណៈសម្តេចមិនបានឃ្លាតឆ្ងាយពី​ប្អូនស្រីខ្លួនតាំងពីមុនចែកឋានរហូតមកដល់ថ្ងៃនេះ។ មិនតែប៉ុណ្ណោះ ពួកសន្តានដ៏អាក្រក់នេះបានមួលបង្កាច់ចោទ​ប្រកាន់​យ៉ាងអយុត្តិធម៌ពាក់ព័ន្ធរឿងរ៉ាវផ្សេងៗដែលមិនមែនជាការពិត។ ទង្វើរបស់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែល​បង្កើតភាពឈឺចាប់លើគំនរទុក្ខដែលកំពុងមានស្រាប់នេះគឺគ្មានសារជាតិជាមនុស្សឡើយ តែជាពពួកសត្វតិរិច្ឆាន ដែលពោរពេញទៅដោយគំនុំសងសឹក និងការចងអាឃាតព្យាបាទសព្វបែបយ៉ាងដែលសូម្បីតែមនុស្សដែលបានស្លាប់ទៅ ហើយក៏បានប្រមាថ មួលបង្កាច់ លាបពណ៌ទាំងអយុត្តិធម៌ថែមទៀត។ ពេលនេះគឺជាពេលវេលាដ៏សោកសង្រេងនិងឈឺចាប់បំផុត សម្រាប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងសាច់ញាតិដែលបានបាត់បង់លោកជំទាវ ប៊ុន សុថា ប្អូនស្រីជាទីស្រឡាញ់បំផុត, ជាពេលវេលានៃការកាន់មរណៈទុក្ខ និងចូលរួមមរណៈទុក្ខ និងការសោកស្តាយ។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងគណបក្សនយោបាយគ្រប់និន្នាការបានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបានផ្ញើសាររំលែកទុក្ខជូន​ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះការបាត់បង់ប្អូនស្រីដែលមិនអាចវិលត្រឡប់មកវិញនេះ…

  • អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ច្រានចោលចំពោះការផ្សាយព័ត៌មានគ្មានការពិតរបស់វិទ្យុ VOA

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ច្រានចោលចំពោះការផ្សាយព័ត៌មានគ្មានការពិតរបស់វិទ្យុ VOA

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើការច្រានចោល និងបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពីអន្ទាក់បំណុល” គឺជាការផ្សាយព័ត៌មានខុសពីការពិត និងបំភ័ន្ទសាធារណជនក្រោមហេតុផលនយោបាយ។ ទាក់ទងការផ្សាយព័ត៌មានមិនពិតនេះ អ្នកនាំពាក្យក្រសួការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើការបកស្រាយបំភ្លឺលើអត្ថបទរបបស់វិទ្យុសំឡេងសហរដ្ឋអាមរិកចំនួន៣ចំណុចសំខាន់ៗ៖១.ការថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាទៅប្រទេសចិនសប្តាហ៍ក្រោយនេះ ធ្វើឡើងដោយសម្លឹងមើលកម្ចីដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន នេះគឺជាព័ត៌មានខុសពីការពិត។ ការពិតគឺថាគម្រោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ គម្រោងនេះនឹងបើកផ្លូវសម្រាប់ការវិនិយោគក្នុងរូបភាព BOT។២.របាយការណ៍របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ ថែមទាំងមានការលក្ខណៈបំភ័ន្តដោយសាធារណៈមតិក្នុងន័យនយោបាយ។ ពុំមានលក្ខណៈវិជ្ជាជីវៈ ពីព្រោះអ្នករាយការណ៍របស់សំឡេងសហរដ្ឋអាមេរិក (VOA) ពុំបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានដែលខ្លួនទទួលបាន។ នេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនដែលបង្ហាញពីគុណភាពទាបរបស់អ្នកសារព័ត៌មាន VOA។ បំភ័ន្ទសាធារណមតិក្នុងន័យនយោបាយ ពីព្រោះអត្ថបទនេះសរសេរឡើងដោយមានចេតនាតែម្តង។ មានចេតនាយ៉ាងម៉េច? ត្រង់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីកម្ពុជាជាច្រើនបានធ្វើការបកស្រាយបំភ្លឺលើគម្រោងនេះជាច្រើនលើកច្រើនសារ។ រាជរដ្ឋាភិបាលកម្ពុជាពុំមានបំណងខ្ចីនៅទឺកប្រាក់ឱ្យច្រើនលើសលប់ទៅលើគម្រោងបែបនេះទេ គឺរាជរដ្ឋាភិបាលកម្ពុជាតែងតែមានភាពម៉ឺងម៉ាត់នៅក្នុងការគ្រប់គ្រងបំណុលបរទេស ក៏ដូចជាផ្តល់អាទិភាពដលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបន្ទាន់ននឹងចាំបាច់ដូចជាផ្លូវថ្នល់។ ទោះបីជាមានការពន្យល់ជាច្រើនលើកច្រើនសាក៏ដោយ ក៏អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយដោយចេតនាចំពោះការបំភ្លឺទាំងអស់នោះ និងបន្តលេងនូវអ្វីដែលគេហៅថានយោបាយកង្វក់ចំពោះទំនាក់ទំនងកម្ពុជាចិន។ទី៣.ជាថ្មីម្តងទៀត កម្ពុជាសូមស្វាគមន៍នូវការវិនិយោគលើគម្រោងនេះ…