Category: Politico 360

  • ក្រសួងព័ត៌មានសម្រេច​លុប​អាជ្ញាប័ណ្ណវិទ្យុវីអូឌី ដោយសាររំលោភធ្ងន់ធ្ងរលើវិជ្ជាជីវៈ

    ក្រសួងព័ត៌មានសម្រេច​លុប​អាជ្ញាប័ណ្ណវិទ្យុវីអូឌី ដោយសាររំលោភធ្ងន់ធ្ងរលើវិជ្ជាជីវៈ

    ភ្នំពេញ៖ក្រសួងព័ត៌មានសម្រេចលុបលិខិតលេខ ១៦៥ ព.ម.ប្រ.ក ចុះថ្លៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១អនុញ្ញាតឱ្យ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ធ្វើសកម្មភាពលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា ដោយសារអង្គភាពនេះ រំលោភខាងធ្ងន់ធ្ងរលើវិជ្ជាជីវសារព័ត៌មាន ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។សូមជូនខ្លឹមសារលិខិត៖

  • សម្ដេចតេជោ៖ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទ​ចោលវិទ្យុវីអូឌីនោះឡើយ

    សម្ដេចតេជោ៖ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទ​ចោលវិទ្យុវីអូឌីនោះឡើយ

    ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា សម្ដេចមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីឡើយ។សម្ដេចបានលើកជាសំណួរថាហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ?។ លើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣​សរសេរ​ថា”យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។តើឈឺណាស់ទៅឬក្រោយត្រូវមួយកំផ្លៀង?”។ សំណេរបន្តថា”មុនត្រូវមួយកំផ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំផ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ”។ សម្ដេចតេជោបញ្ជាក់ថា ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ដោយគ្មានការកែប្រែ។សម្រាប់បងប្អូនដែល​បាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឱ្យបងប្អូនបាត់បង់ការងារធ្វើ៕ដោយៈពលជ័យ

  • អ្នកវិភាគចៅចាក់ស្មុក៖ ចំណាត់ការរបស់រាជរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីជាការត្រឹមត្រូវ, បំបាត់វិទ្យុមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជួយពង្រឹងដល់ការអនុវត្តច្បាប់ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

    អ្នកវិភាគចៅចាក់ស្មុក៖ ចំណាត់ការរបស់រាជរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីជាការត្រឹមត្រូវ, បំបាត់វិទ្យុមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជួយពង្រឹងដល់ការអនុវត្តច្បាប់ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដោយប្រើសិទ្ធិការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថាបានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគីដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ។ វិទ្យុនេះបានថែមទាំងប្រមាថស្ថាប័នជាតិ និងបំផ្លាញកិត្តិយសបុគ្គលជាថ្នាក់ដឹកនាំ មានចេតនាបំបែកបំពាក់រាជរដ្ឋាភិបាល គឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុត ប៉ុន្តែវិទ្យុដែលទទួលលុយបរទេសមួយនេះបានត្រឹមតែ សម្តែងការសោកស្តាយនិងសូមអធ្យាស្រ័យ ដែលវាមិនមែន ជាការសុំទោសឡើយ។ «សោកស្តាយនិងអធ្យាស្រ័យប្រសិនបើមានកំហុសឆ្គង» ដែលវិទ្យុនេះបានលើកឡើងគឺជាភាសាគេចវេសពីការទទួលខុសត្រូវនិងការសុំទោសជាសាធារណៈ ដែលមិនហ៊ានប្រើ ដែលនេះ កាន់តែប្រមាថមកលើកិត្តិយសនិងស្ថាប័នរាជរដ្ឋាភិបាលថែមទៀត។ ការប្រព្រឹត្តកំហុសវិជ្ជាជីវៈផ្សាយព័ត៌មានបំភ្លៃការពិត មិនទទួលស្គាល់កំហុស ហើយវិទ្យុវីអូឌីបានប្រើប្រាស់វាគ្មិនស្ទើរភ្លើងផ្សេងទៀតដែលមាននិន្នាការនយោបាយវាយប្រហារ និងបង្ខូចកិត្តិយសឯកឧត្តម ហ៊ុន ម៉ាណែត និងវាយប្រហារលើរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន…

  • សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ថ្ងៃទី១៣ខែកុម្ភៈ

    សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ថ្ងៃទី១៣ខែកុម្ភៈ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។ នេះបើយោងសារបញ្ជាក់របស់សម្តេចតេជោ បានសរសេរនៅលើហ្វេសប៊ុកផេករបស់សម្តេច នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា «តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។ ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪ វាយទាំងកូន ដែលកូននោះគឺហ៊ុន ម៉ាណែត ដែលគាត់ ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈ ដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។ ដើម្បីកុំឱ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោក ដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹម ម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជាកំហិត។ សូមសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វិលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត»៕

  • ក្រុមការងារ វីអូឌី នឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃអាទិត្យនេះ

    ក្រុមការងារ វីអូឌី នឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃអាទិត្យនេះ

    ភ្នំពេញ៖ បន្ទាប់ពីជួបជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ តំណាងវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) នៅមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញជំហររបស់ខ្លួនក្នុងការសុំទោសរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយទេ គិតត្រឹមម៉ោង៣:៣០នាទីរសៀលនេះ។ លោក អិត សុធឿត អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយវិទ្យុ VOD មិនធ្វើអត្ថាធិប្បាយទេ។ ចំណែកលោកស្រី ឆន សុគន្ធា នាយកស្តីទីវិទ្យុ VOD មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។ យោងតាមសេចក្តីជូនដំណឹងរបស់ VOD បានឲ្យដឹងថា ក្រោយពីមានប្រតិកម្មពីឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងអត្ថបទដែល វីអូឌី បានចុះផ្សាយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ឋនឹងការផ្តល់ជំនួយដល់ប្រទេសតួកគី ក្រុមការងារ វីអូឌី នឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈខុទ្ទកាល័យ នៅថ្ងៃអាទិត្យនេះ។ សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម កឹម…

  • សម្តេចតេជោដាក់ឱសានវាទត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣កុម្ភៈ ដើម្បីឱ្យ VOD សុំទោស បើមិនដូច្នោះទេ គឺលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយ

    សម្តេចតេជោដាក់ឱសានវាទត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣កុម្ភៈ ដើម្បីឱ្យ VOD សុំទោស បើមិនដូច្នោះទេ គឺលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយ

    ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនៅលើបណ្តាញហ្វេសប៊ុករបស់សម្តេចថា «មុននេះបន្តិច ខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Povទាក់ទងដល់វិទ្យុVODដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ។ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភៈ ២០២៣វិញ។ ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ័បញ្ចប់ការផ្សាយរបស់វិទ្យុVODត្រឹមម៉ោង10.00នាទីថ្ងៃទី១៣កុម្ភៈ ២០២៣ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។ ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួក គេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះឯកឧត្តមប៊ិន ឈិននឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវ ម៉ែន សំអន នឹងទស្សនកិច្ចនៅ ឡាវជាមួយគ្នា៕

  • អ្នកវិភាគចៅចាក់ស្មុក៖ ការប្រើម្រាមដៃជាសញ្ញា, បក្សភ្លើងទៀននៅតែមិនកាត់ផ្តាច់ពីជនក្បត់ជាតិបីជំនាន់ និងបន្តចិញ្ចឹមគោលបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជា

    អ្នកវិភាគចៅចាក់ស្មុក៖ ការប្រើម្រាមដៃជាសញ្ញា, បក្សភ្លើងទៀននៅតែមិនកាត់ផ្តាច់ពីជនក្បត់ជាតិបីជំនាន់ និងបន្តចិញ្ចឹមគោលបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជា

    ភ្នំពេញ៖ នៅក្នុងសមាជនៃគណបក្សភ្លើងទៀនកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ថ្នាក់ដឹកនាំទាំងចាស់ទាំងថ្មីរបស់បក្សនេះដែលជាក្រុមទណ្ឌិត សម រង្ស៊ី និយមនៃខ្មោចបក្សសង្គ្រោះជាតិ អង្គការចាត់តាំងបដិវត្តន៍ពណ៌ឆ្នាំ២០១៣ បានប្រើប្រាស់ម្រាមដៃ ៥ និងពាក់ស្រោមដៃសជាសញ្ញា។ ជម្រើសនៃការប្រើប្រាស់ដៃជាសញ្ញាវាមិនសាមញ្ញពេកឡើយ ហើយក្រុមអ្នកនយោបាយប្រឆាំងធ្លាប់បានប្រើប្រាស់តាំងពីឆ្នាំ២០១៣ មកម៉្លេះ។ រូបសញ្ញាកណ្តាប់ដៃ ម្រាមដៃដែលគេស្គាល់ជាទូទៅនៅលើពិភពលោកថាជានិមិត្តសញ្ញានៃ«បដិវត្តន៍ពណ៌» ប្រើប្រាស់កម្លាំងប្រជាជនដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បង្កើតចលាចលសង្គម អសន្តិភាពនិងបង្កើតភាពវឹកវរសង្គម។ ហេតុអ្វីបានជាគណបក្សភ្លើងទៀនបន្តយកម្រាមដៃមកប្រើប្រាស់ជាសញ្ញារបស់ខ្លួន ខណៈគេបានដឹងច្បាស់រួចហើយថាកណ្តាប់ដៃ ឬម្រាមដៃគឺជារូបសញ្ញានៃបដិវត្តន៍ពណ៌? តើមានអ្វីដែលជាអាថ៌កំបាំងនៅពីក្រោយការសម្រេច បន្តប្រើម្រាមដៃជាសញ្ញារបស់ខ្លួន? វាមិនចម្លែកឡើយ ក្រុមប្រឆាំងបានប្រើម្រាមដៃជាសញ្ញាក្នុងការធ្វើនយោបាយរបស់ខ្លួនតាំងពីឆ្នាំ២០១៣ មកម៉្លេះ។ ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិដែលរួមបញ្ចូលគ្នាដោយគណបក្សសម រង្ស៊ី បច្ចុប្បន្នបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស កឹម សុខា​ ដែលត្រូវបានរកឃើញថាជាអង្គការនយោបាយបដិវត្តន៍ពណ៌យ៉ាងសំខាន់ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលបានប្រើប្រាស់កណ្តាប់ដៃជានិមិត្តសញ្ញារបស់ខ្លួន។ ពួកគេពិតជាបានអនុវត្តផែនការបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ ហើយឈរលើមូលដ្ឋានភស្តុតាងទាំងនេះ អង្គការចាត់តាំងនេះ ត្រូវបានរំលាយដោយច្បាប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយមេក្លោងបដិវត្តន៍ពណ៌ត្រូវបានចាប់ខ្លួន សមាជិកផ្សេងទៀតត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ នៅឆ្នាំ ២០១៨ ក្រុមប្រឆាំងនៅតែបន្តផែនការបដិវត្តន៍ពណ៌ និងបានប្រើប្រាស់ចង្អុលដៃស្អាតដើម្បីសម្លាប់ប្រជាធិបតេយ្យ នៅកម្ពុជាតាមរយៈការអំពាវនាវពលរដ្ឋខ្មែរកុំទៅបោះឆ្នោត ក្រោមទិសស្លោកដ៏ឆ្កួតលីលារបស់ខ្លួន «ដេកផ្ទះ ឈ្នះឯង»។…

  • ឆ្លើយតបទៅអតីតបុគ្គលិក VOD : សម្តេចតេជោ ហ៊ុន សែន៖ ទុកពេលវេលា៧២ម៉ោងឱ្យ VOD ដើម្បីសុំទោស ជាពេលវេលាលើសពីគ្រប់គ្រាន់ ឬមួយចង់ឱ្យបិទវិទ្យុនេះចោលតែម្តង

    ឆ្លើយតបទៅអតីតបុគ្គលិក VOD : សម្តេចតេជោ ហ៊ុន សែន៖ ទុកពេលវេលា៧២ម៉ោងឱ្យ VOD ដើម្បីសុំទោស ជាពេលវេលាលើសពីគ្រប់គ្រាន់ ឬមួយចង់ឱ្យបិទវិទ្យុនេះចោលតែម្តង

    ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ បានឆ្លើយតបទៅនិងការលើកឡើងរបស់អតីតបុគ្គលិកវិទ្យុ វីអូឌី ថា ការទុកពេលវេលា៧២ម៉ោងឲ្យស្ថាប័នព័ត៌មាន VOD ដើម្បីធ្វើការសុំទោសជាសាធារណៈ គឺជាពេលវេលាលើសពីគ្រប់គ្រាន់។ ដោយសម្តេចតេជោចោទសួរទៅអតីតបុគ្គល VOD រូបនោះថា តើចង់ឲ្យសម្តេចទុកពេល ឬបិទវិទ្យុនេះចោលតែម្តង។ ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈការឆ្លើយតប Comment លើ Facebook ជាមួយអតីតបុគ្គលិកសារព័ត៌មាន VOD ឈ្មោះ «Min Pov»។ លោក Min Pov បានសរសេរថា «វីអូឌី ជាស្ថាប័នសំខាន់មួយក្នុងការផ្តល់ព័ត៌មាន ហើយក៏ជួយរដ្ឋាភិបាលអោយដឹងបន្ថែមជ្រុងមួយទៀតនៃសង្គមដែរ។ បើសង្ស័យមានការយល់ច្រឡំគួរអង្គុយតុជុំគ្នាជជែកគ្នាសិនទៅ មិនគួរឈានដល់កំណត់ម៉ោងអោយសុំទោសចឹងទេ ពូ»។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំទុកពេលឲ្យ៧២ម៉ោង វាលើសពីគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដែលរួមបញ្ចូលទាំងធ្វើការ ជាមួយក្រសួងព័ត៌មាន ដែលនោះជាការអង្គុយជុំគ្នាដូចលោកចង់បានហើយ។ តើលោកចេះអាននិងយល់ខ្លឹមសារនេះទេ? ឬមួយលោកចង់ឲ្យខ្ញុំចេញបញ្ជាទៅក្រសួងព័ត៌មានដើម្បីដកអាជ្ញាបណ្ណបញ្ឈប់ការផ្សព្វផ្សាយនូវវិទ្យនេះក្នុងប៉ុន្មានម៉ោងខាងមុខនេះ? សូមលោកឆ្លើយតបជាមួយសំណួរ ខ្ញុំតើទុកពេលជូនឬបិទវិទ្យុចោលតែម្តង»។…

  • វិទ្យុវីអូឌី នៅមិនទាន់ធ្វើការសុំទោសរាជរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយ

    វិទ្យុវីអូឌី នៅមិនទាន់ធ្វើការសុំទោសរាជរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយ

    ភ្នំពេញៈ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសទុកពេល ៧២ម៉ោង ឲ្យវិទ្យុ វីអូឌី (VOD) សុំទោសរាជ រដ្ឋាភិបាល និងសុំទោសឯកឧត្តម ហ៊ុន ម៉ាណែត កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតមកដល់ត្រឹមព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ វិទ្យុ វីអូឌី នៅមិនទាន់ធ្វើការសុំទោសរាជរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយទេ។ លោក អ៊ិត សុធឿត នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងប្រាប់AMS នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: នេះថា “ខ្ញុំអត់ទាន់និយាយពេលនេះទេ សុំពេលដើម្បីជជែកគ្នាបន្តិចសិន ដើម្បីសិក្សាអំពីបញ្ហានេះសិន”។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទុកពេលឲ្យវិទ្យុ VOD រយៈពេល ៧២ម៉ោង សូមទោសរាជរដ្ឋាភិបាល និងសូមទោសឯកឧត្តម ហ៊ុន ម៉ាណែត។ សម្តេចតេជោក៏បានឲ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ…

  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ

    ភ្នំពេញ៖សេចក្តីថ្លែងការណ៍អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគូសបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ដែលបាននិងកំពុងរងគ្រោះរញ្ជួយដី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ។ ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏មិនដែលបានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួស សម្តេចតេជោ នាយករដ្ឋមន្ត្រីឡើយ។ ព័ត៌មានទាំងឡាយដែលថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយ ជាការលើកឡើងរបស់អ្នកកាសែតដែលគ្មានប្រភពព័ត៌មានពិតប្រាកដ និងសួរមកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដូចនេះ ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុសំឡេងប្រជាធិបតេយ្យ VOD គឺជាព័ត៌មានចចាមអារ៉ាម និងជាព័ត៌មានក្លែងក្លាយ ដែលលើកឡើងដោយអ្នកសារព័ត៌មានវិទ្យុនេះប៉ុណ្ណោះ។ ដូច្នេះ សូមវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងសារព័ត៌មានផ្សេងទៀតដែលធ្វើការផ្សព្វផ្សាយ ដោយបំផ្លើសការពិត សូមធ្វើការកែតម្រូវជាបន្ទាន់៕