-
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន គាំទ្រនិងលើកទឹកចិត្តដល់បណ្ដាប្រទេសជាសមាជិកអាស៊ានដើម្បីខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វ៊ិក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន គាំទ្រនិងលើកទឹកចិត្តដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីខិតខំជំរុញការអនុវត្តទស្សនទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វ៊ិក អាចចេញជាសកម្មភាពជាក់ស្ដែង ព្រមទាំងបន្តខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជំរុញការបើកសេដ្ឋកិច្ចឡើងវិញ និងប្រកាន់ខ្ជាប់គោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន។
-
សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលខិតខំបញ្ចៀសមិនឱ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាខិតខំបញ្ចៀសមិនឱ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩ ដោយធានាថា ព្រះរាជាណាចក្រកម្ពុជានឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ នៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។
-
អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្នើជប៉ុនជួយហ្វឹកហ្វឺនជំនាញដល់កងយោធាមួកខៀវកម្ពុជាសម្រាប់បេសកកម្មអង្គការសហប្រជាជាតិ
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើដល់ភាគីជប៉ុនបន្តជួយហ្វឹកហ្វឺនជំនាញវិស្វកម្មដូចដែលជប៉ុនធ្លាប់បានធ្វើកន្លងទៅនាសម័យកាលមុនរោគរាតត្បាតជំងឺកូវីដ-១៩ សំដៅលើកកម្ពស់សមត្ថភាពជំនាញលើការងារវាស់ស្ទង់ដល់កងយោធាមួកខៀវកម្ពុជាក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។
-
អនុប្រធានទី១ នៃរដ្ឋសភាដឹកនាំកិច្ចប្រជុំស្តីពីការរាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពការងារ ព្រមទាំងកំណត់ទិសដៅការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធនាទី១ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំស្តីពីការរាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពការងារ ព្រមទាំងកំណត់ទិសដៅការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាបានមានប្រសាសន៍ថា រដ្ឋសភាដំណើរទៅបានល្អ គឺដោយអគ្គលេខាធិការដ្ឋានរដ្ឋសភាជាសេនាធិការដែលមានគោលដៅច្បាស់លាស់ ជួយដល់ថ្នាក់នាំរដ្ឋសភាគ្រប់កិច្ចការងារ។ ឯកឧត្តម បានកោតសរសើរពីស្នាដៃការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា និងមានសាមគ្គីភាពផ្ទៃក្នុងបានយ៉ាងល្អ។
-
មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា
នាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា (Narongpan Jittkaewtae) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះវិស័យកងទ័ពក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ នាយឧត្តមសេនីយ៍ ណារ៉ុងផាន ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដូចជា កិច្ចសហប្រតិបត្តិការដោះមីននៅតាមបណ្ដោយព្រំដែន និងការហ្វឹកហ្វឺនជាដើម ដោយបានប្តេជ្ញាថា នឹងបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះឱ្យកាន់តែជិតស្និទ្ធថែមទៀត។
-
ឯកឧត្តម ស សុខា៖ បើមិនស្គាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាច្បាស់ទេ កុំនិយាយល្អជាង!
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រុមប្រឆាំងគ្មានគំនិតបង្កើតថ្មី គ្មានផែនការយុទ្ធសាស្ត្រជាក់ច្បាស់ ដើម្បីយកឈ្នះគណបក្សប្រជាជនកម្ពុជា ក្រៅតែពីប្រើសិល្ប៍បំបែកផ្ទៃក្នុងនោះទេ។ យុវជន និងប្រជាពលរដ្ឋខ្មែរយល់ច្បាស់ប្រកបដោយសុភវិនិច្ឆ័យលើយុទ្ធវិធីទុច្ចរិតដដែលៗទាំងនេះ។ បើមិនស្គាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាច្បាស់ទេ កុំនិយាយល្អជាង។
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ ចុះហត្ថលេខារួមគ្នាលើ“លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ” រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ
តបតាមការអញ្ជើញរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងបន្ទាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ បានចូលកាន់តំណែង។ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។
-
គ.ជ.ប ជូនដំណឹងដល់គណបក្សនយោបាយស្តីពីការដាក់ និងការទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយដែលមានបំណងសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
-
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅចូលរួមពិធីសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ហើយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះអង្គនឹងយាងមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ ចិនបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
-
ប្រធានអាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា
អស់រយៈពេល១ឆ្នាំមកហើយ ប្រទេសជាសមាជិកអាស៊ាននៅតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរបាយការណ៍នៃការបន្តកើតមាននូវអំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌។ ដោយរំលឹកឡើងវិញពីកិច្ចខិតខំប្រឹងប្រែងដ៏ម៉ត់ចត់ដើម្បីជួយដោះស្រាយវិបត្តិ រួមទាំង ដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាសមាជិកអាស៊ានសូមជំរុញអាជ្ញាធរមីយ៉ាន់ម៉ា ឱ្យចាត់សកម្មភាពជាក់លាក់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។