Category: Politico 360

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

    ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមកផងដែរ។ ដូច្នេះ ការបន្តរីកចម្រើនលូតលាត់នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយដែលមានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃ “គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)” របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញប្រកបដោយក្តីសង្ឃឹម ការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំងអំពីការរីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ជាពិសេសការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម រួមជាមួយនឹងការកើនទ្បើងនូវតម្រូវការលំនៅដ្ឋាន ដែលមានផាសុកភាព និងមានសុខដុមភាពទៅនឹងបរិស្ថាននៃការរស់នៅ ជាអាទិ៍៖ ការបង្កើតឱ្យមានទីធ្លា និងសួនសាធារណៈ ការរក្សាលំហរបៃតង ការផ្តល់សេវាគ្រប់គ្រងសំណល់ ការគិតគូរទៅលើលំហូរចរាចរណ៍ ការគិតគូរទៅលើផាសុកភាពរស់នៅរបស់កុមារ និងមនុស្សចាស់ ព្រមទាំងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃជាក់ស្តែង ដូចជា៖ មន្ទីរពេទ្យ សាលារៀន និងសួនសាធារណៈសម្រាប់សម្រាក និងសម្រួលផ្លូវចិត្ត-អារម្មណ៍ ជាដើម៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកឯកឧត្តម…

  • ព្រឹទ្ធសភាប្រជុំវិសាមញ្ញ នីតិកាលទី៤ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងចំនួនពីរនៅថ្ងៃទី២០ ខែកុម្ភៈ

    ព្រឹទ្ធសភាប្រជុំវិសាមញ្ញ នីតិកាលទី៤ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងចំនួនពីរនៅថ្ងៃទី២០ ខែកុម្ភៈ

    ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រជុំជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០២៣ខាងមុខនេះ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។ ការកំណត់ថ្ងៃទី២០ ខែកុម្ភៈ ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សូមជម្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ ដែលសេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក ១០៩មាត្រា និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលមាន ១៥ជំពូក ៦៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី កសាងក្របខ័ណ្ឌគតិយុត្តគោលនិងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅថា “ថវិកាសមិទ្ធកម្ម” សមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សេចក្តីព្រាងច្បាប់ នេះ ក៏នឹងក្លាយជាក្របខ័ណ្ឌគតិយុត្តមួយ កំណត់ពីគោលការណ៍ជាមូលដ្ឋានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនិងការរៀបចំច្បាប់ហិរញ្ញវត្ថុ ព្រមទាំងកំណត់អំពីមុខងារនិងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធ…

  • សម្ដេចតេជោ ហ៊ុន សែន៖ សូមចាំទុក និងសូមឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត

    សម្ដេចតេជោ ហ៊ុន សែន៖ សូមចាំទុក និងសូមឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត

    ភ្នំពេញ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារទៅកាន់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលអនុវត្តស្តង់ដារពីរនៅកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅថ្ងៃទី១៧ ខែកុម្ភៈថា យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអធ្រាត្រទៅហើយតែខ្ញុំមិនទាន់សម្រាកទេព្រោះនៅមិនអស់ចិត្តរឿងស្តង់ដារពីរ។ ផែង វណ្ណ: ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៊ីលុយបរទេសទាមទារឱ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។(ខ្ញុំមិនកាន់ជើងផែង វណ្ណ:ទេ)។ តែអ្វីដែលខ្ញុំមិនអស់ចិត្ត គឺប្អូនថ្លៃស្រីខ្ញុំក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងប្រៀបជាមួយការដែល ផែង វណ្ណ: និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។ ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំ ក្រុមគ្រួសារខ្ញុំក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយជីដូន ម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។ សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា តើអង្គការទាំង៤០នេះ ក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្ងាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។ សម្ដេចតេជោបានគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត៕ម៉ោង1.49នាទីថ្ងៃ១៧កុម្ភ:២០២៣

  • អ្នកវិភាគចៅចាក់ស្មុក៖ ប្រតិកម្មរបស់បរទេសដែលតាំងខ្លួនជាតួឯកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មានលែងមានប្រសិទ្ធភាព នៅពេលប្រទេសខ្លួនឯងរួតរឹតដោយការរំលោភបំពាន

    អ្នកវិភាគចៅចាក់ស្មុក៖ ប្រតិកម្មរបស់បរទេសដែលតាំងខ្លួនជាតួឯកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មានលែងមានប្រសិទ្ធភាព នៅពេលប្រទេសខ្លួនឯងរួតរឹតដោយការរំលោភបំពាន

    ភ្នំពេញ៖ «តើសហរដ្ឋអាម៉េរិកមានភាពក្លាហានក្នុងការផ្សព្វផ្សាយសេរីភាពសារព័ត៌មានដែរ ពេលកំពុងធ្វើទុក្ខបុកម្នេញ ធ្វើទារុណកម្ម និងដាក់គុក #JulianAssange និង Edward Joseph Snowden! នៅពេលអ្នកធ្វើទារុណកម្ម #JulianAssange អ្នកគ្មានឋានៈសូម្បីតែនិយាយលើសេរីភាពសារព័ត៌មាន។ សូមឈប់ទៅ!»។ នេះគ្រាន់តែជាសារមួយចំនួនដែលអ្នកប្រើប្រាស់ហ្វេសប៊ុកនិងធ្វីតទ័រជនជាតិអាម៉េរិកលើធ្វីតធ័ររបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ខណៈ ប្រតិកម្មតបស្រដៀងគ្នានេះក៏មាននៅលើការផ្សាយរបស់ តំណាងស្ថានទូតអង់គ្លេស ប្រទេសអូស្ត្រាលី អឺរ៉ុបដោយពួកគេបានលើកឡើងថា «ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងនេះក៏មិនល្អទេ ហើយលទ្ធិប្រជាធិបតេយ្យកំពុងមានបញ្ហា។ សូមគិតពីលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌ មានក្នុងប្រទេសខ្លួនឯងជាមុនសិន!»។ ការអត្ថាធិប្បាយលើការផ្សាយរបស់ក្រសួងការបរ ទេសរបស់សហរដ្ឋអាម៉េរិក និងបណ្តាស្ថានទូតនានាដែល បញ្ចេញប្រតិកម្មហួសហេតុនិងបង្កបដោយរបៀបវារៈនយោ បាយ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាលើចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចដកអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) ពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឯករាជ្យ (CCIM) ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសបុគ្គលនិង ស្ថាប័នរាជរដ្ឋាភិបាលហើយមិនព្រមធ្វើការកែតម្រូវ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ នេះមិនមែនជាលើកទី១ ទេ ដែលពលរដ្ឋអាម៉េរិក អង់គ្លេស រួមនឹងពលរដ្ឋអឺរ៉ុបផ្សេងទៀតបានចូលអត្ថាធិប្បាយប្រឆាំងនឹងរដ្ឋការរបស់ខ្លួននៅពេលដែលចេញមកធ្វើតួឯកបង្រៀនមេរៀន ប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងសេរីភាពសារព័ត៌មានដល់ ប្រទេសដទៃ ដោយពួកគេបានទាញអារម្មណ៍ឱ្យរដ្ឋបាលនៃបណ្តាប្រទេសខ្លួនគិតគូរពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មានក្នុងប្រទេសរបស់ខ្លួនជាជាងដើរចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភ និងជំរុញប្រទេសផ្សេងទៀតឱ្យអនុវត្តលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សល្អឥតខ្ចោះតាមទ្រឹស្តី ខណៈបញ្ហាក្នុងប្រទេសខ្លួនឯងដោះស្រាយមិនទាន់បានរួចផងនោះ។ អ្វីដែលលើកឡើងដោយពលរដ្ឋអាម៉េរិក អឺរ៉ុប…

  • សាធារណរដ្ឋកូរ៉េ នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    សាធារណរដ្ឋកូរ៉េ នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    ភ្នំពេញ៖ «យើងខ្ញុំនឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា» នេះជាការអះអាងរបស់ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូត ថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តម ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវក្តីសោមន្សរីករាយចំពោះតួនាទីរបស់ឯកឧត្តម នៅកម្ពុជា ដែលជាប្រទេសមានប្រវត្តិសាស្រ្ត និងកេរ្តិ៍មរតកវប្បធម៌ដ៏អស្ចារ្យ ព្រមទាំងបានអះអាងអំពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើនគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញដោយការពេញចិត្តថា ឆ្នាំ២០២២ គឺជាឆ្នាំប្រសើរបំផុតនិងប្រកបដោយអត្ថន័យ នៅក្នុងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ដោយសារមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់យ៉ាងច្រើន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការពេញចិត្តចំពោះជំនាញ និងបទពិសោធន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ក្នុងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលនឹងត្រួសត្រាយផ្លូវបន្ថែមទៀតសម្រាប់កិច្ចសហការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងបរិបទនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើមធ្យោបាយ និងវិធីសាស្រ្តនានា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូទ្វេភាគី ក្នុងវិស័យជាច្រើន ដូចជា…

  • កម្ពុជា និងថៃ ជឿជាក់ថា ទំនាក់ទំនងគ្រប់វិស័យនឹងត្រូវពង្រីកបន្ថែមទៀត

    កម្ពុជា និងថៃ ជឿជាក់ថា ទំនាក់ទំនងគ្រប់វិស័យនឹងត្រូវពង្រីកបន្ថែមទៀត

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងមានជំនឿថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ នឹងត្រូវពង្រីកបន្ថែមទៀត ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ ភាគីទាំងពីរបានពិភាក្សាអំពីភាពជាដៃគូទ្វេភាគី ក្នុងវិស័យមួយចំនួន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការងារ អប់រំ ការដោះមីន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ រួមទាំង ច្រកព្រំដែនអន្តរជាតិផងដែរ។ ភាគីទាំងពីរបានផ្តល់សារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៥ និងប្រតិបត្តិការបោសសម្អាតមីននៅតាមបណ្តោយព្រំដែន ដោយពុំចាំបាច់រង់ចាំការបញ្ចប់ការងារកំណត់ព្រំដែន នោះឡើយ។ អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរកំពុងរៀបចំឯកសារ ស្តីពីកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់រយៈពេល៣ឆ្នាំ បន្ទាប់…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ វិទ្យុ វីអូឌី មានខ្នងបង្អែកបរទេសនៅពីក្រោយ និងបម្រើឱ្យគណបក្សនយោបាយមួយ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ វិទ្យុ វីអូឌី មានខ្នងបង្អែកបរទេសនៅពីក្រោយ និងបម្រើឱ្យគណបក្សនយោបាយមួយ

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងថា វិទ្យុ វីអូឌី មានខ្នងបង្អែកបរទេសនៅពីក្រោយ និងបម្រើកលនយោបាយរបស់គណបក្សនយោបាយ ដើម្បីវ៉ៃប្រហារលើរាជរដ្ឋាភិបាល និងជាពិសេសលើក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ មិនគោរពច្បាប់វិជ្ជាជីវៈក្រមសីលធម៌ជាអ្នកសារព័ត៌មាន។ ការសម្រេចចិត្តរបស់ក្រសួងព័ត៌មានក្នុងការលុបអាជ្ញាបណ្ណរបស់វិទ្យុ វីអូឌី គឺជាការសម្រេចចិត្តមួយដ៏៏ត្រឹមត្រូវ និងស្របច្បាប់។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៦ ខែកុម្ភៈនេះថា ការសម្រេចចិត្តរបស់ក្រសួងព័ត៌មានក្នុងការលុបអាជ្ញាបណ្ណរបស់វិទ្យុ វីអូឌី គឺជាការសម្រេចចិត្តមួយដ៏៏ត្រឹមត្រូវ ហើយស្របច្បាប់ ពីព្រោះមុននឹងឈានដល់កម្រិតនៃការសម្រេចចិត្តនេះ សម្តេចតេជោបានផ្តល់ឱកាសរយៈពេល៧២ម៉ោងឱ្យថ្នាក់ដឹកនាំវិទ្យុ វីអូឌី ធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពសុំទោសដល់សម្តេចតេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីលាងជម្រះនៅព័ត៌មានមិនពិតដែលខ្លួនបានផ្សាយ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ថ្នាក់ដឹកនាំវិទ្យុ វីអូឌី ដែលអាងបរទេសជាបង្អែក បានបំភ្លេចចោលនូវច្បាប់វិជ្ជាជីវៈក្រមសីលធម៌ជាអ្នកសារព័ត៌មាន។ សម្តេចតេជោ ហ៊ុន សែន មានមេត្តាចិត្តខ្ពង់ខ្ពស់បំផុតហើយ ពីព្រោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែល វីអូឌី បានព្យាយាមធ្វើការផ្សាយជាសាធារណៈនៅក្នុងគេហទំព័រក្តី នៅក្នុងការវិភាគតុមូលរបស់ខ្លួនក្តី ហៅវាគ្មិនរបស់ខ្លួនមកនិយាយដើម្បីសំដៅវ៉ៃប្រហារទៅលើសម្តេចតេជោ និងឯកឧត្តម…

  • ក្រសួងការបរទេសបង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់

    ក្រសួងការបរទេសបង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ្រាំ្វង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម ហ្រាំ្វង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ មានកិច្ចសន្ទនា ផ្លូវការជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី១៥ ខែកុម្ភៈ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកោតសរសើរយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម ប្រធានាធិបតី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយបានគូសបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតកំពុងកាន់តំណែង នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ បន្ទាប់ពីកិច្ចសន្ទនាផ្លូវការនេះ ឯកឧត្តម ហ្រាំ្វង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានអញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងថ្ងៃដដែល ឯកឧត្តមប្រធានាធិបតី…

  • លោកបណ្ឌិត គិន ភា៖ ចំណាត់ការរបស់ក្រសួងព័ត៌មានបិទវិទ្យុ វីអូឌី គឺជាការត្រឹមត្រូវ

    លោកបណ្ឌិត គិន ភា៖ ចំណាត់ការរបស់ក្រសួងព័ត៌មានបិទវិទ្យុ វីអូឌី គឺជាការត្រឹមត្រូវ

    ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៥ ខែកុម្ភៈ នេះថា ចំណាត់ការរបស់ក្រសួងព័ត៌មានដែលបានធ្វើការបិទវិទ្យុ វីអូឌី នេះ គឺក្រសួងបានអនុវត្តទៅតាមគោលការណ៍ច្បាប់ ក៏ដូចជាទៅតាមបទបញ្ជា នៃប្រមុខរាជរាជរដ្ឋាភិបាល។ បើពិនិត្យទៅលើអង្គហេតុឃើញថា វិទ្យុ វីអូឌី ហាក់ដូចជាមិនមានចេតនាទទួលស្គាល់នៅចំណុចខុសឆ្គងរបស់ខ្លួន ក៏ដូចជាកំហុសខាងវិជ្ជាជីវៈរបស់ខ្លួន។ បើទោះបីជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់នៅពេលវេលាសមស្រប ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានផ្តល់ពេលវេលាសមស្រប ដើមម្បីឱ្យវិទ្យុនេះពិនិត្យ និងកែតម្រូវហើយធ្វើការសុំទោសជាសាធារណៈនូវអត្ថបទចេញផ្សាយរបស់ខ្លួនដែលពាក់ព័ន្ធជាមួយនឹងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ដូចជាការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក៏ប៉ុន្តែជាឥរិយាបថមើលទៅ គឺវិទ្យុ វីអូឌី មិនមានសុឆន្ទៈនៅក្នុងការកែតម្រូវ និងធ្វើការសុំទោសជាសាធារណៈចំពោះប្រមុខរាជរដ្ឋាភិបាល រាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ខាងវិទ្យុ វីអូឌី ព្យាយាមអូសបន្លាយពេលវេលារហូតដល់ក្រសួងព័ត៌មានបានកោះហៅអ្នកគ្រប់គ្រងវិទ្យុនេះទៅធ្វើការសួរនាំ ហើយឱ្យអនុវត្តនៅច្បាប់ស្តីពីរបបសារព័ត៌មាន។ លោកបណ្ឌិតបានបន្តថា សេចក្តីបំភ្លឺរបស់វិទ្យុ វីអូឌី ក្នុងលិខិតទី១ ផ្ញើជូនសម្តេចតេជោ ហ៊ុន…

  • ប្រធានាធិបតីអាល្លឺម៉ង់ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា

    ប្រធានាធិបតីអាល្លឺម៉ង់ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពសម្បូរបែបនៃវប្បធម៌ ជាពិសេសប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រព័ន្ធការពារសុខុមាលភាពសង្គម កែលម្អគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រកបចីរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ការវាយតម្លៃនះ ក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា នេះគឺលើកទី១ ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺជាសក្ខីកម្មបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅខេត្តសៀមរាប ដែលបានឃើញអំពីស្លាកស្នាមនៃសង្គ្រាមស៊ីវិលរាប់សិបឆ្នាំដែលបានបន្សល់ទុកនៅប្រទេសកម្ពុជា និងការអញ្ជើញទៅទស្សនកិច្ចនៅទីតាំងប្រតិបត្តិការដោះមីនរបស់អង្គការ HALO Trust ព្រមទាំងការអភិរក្សសម្បត្តិវប្បធម៌នៅតំបន់អង្គរ។ ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងខ្លួនសម្តេចផ្ទាល់ និងភរិយា សម្តេចវិបុលសេនាភក្តី សាយ…