Category: Politico 360

  • គ.ជ.ប ប្រកាសការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩លាន៧សែននាក់

    គ.ជ.ប ប្រកាសការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩លាន៧សែននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៩.៧១០.៦៥៥ នាក់។ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២នេះ គឺជាបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ទើបអាចបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍អំពីខ្លឹមសារសំខាន់មួយចំនួនទាក់ទងនឹងការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលក្នុងនោះមានការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២…

  • គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំជា សម រង្ស៊ី” ទម្លាយវិដេអូលោកកឹម សុខា និយាយអំពីផែនការផ្តួលរំលំរដ្ឋាភិបាល

    គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំជា សម រង្ស៊ី” ទម្លាយវិដេអូលោកកឹម សុខា និយាយអំពីផែនការផ្តួលរំលំរដ្ឋាភិបាល

    ភ្នំពេញ៖គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំជា សម រង្ស៊ី” បានទម្លាយវីដេអូលោកកឹម សុខា និយាយអំពីផែនការនិងយុទ្ធសាស្ត្រ ពីអ្នកជំនាញការនិងសាស្ត្រាចារ្យល្បីៗដែលអាមេរិក​ជួលមកឱ្យបង្រៀនពីយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំនៅក្នុងប្រទេសកម្ពុជា ពោល​គឺយកគំរូបតាមប្រទេសយូហ្គោស្លាវី នៅសឺប៊ី។ លោកកឹម សុខា ក៏បាននិយាយអំពីផែនការ​របស់ខ្លួន និងបក្ខពួក គឺមានរយៈពេល ២០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ១៩៩៣ ដោយទទួលបានការបណ្តុះបណ្តាលពីអាមេរិក។ នៅក្នុងវីដេអឃ្លីបនោះលោកកឹម សុខា បានបញ្ជាក់ថា អាមេរិកឱ្យលោកដកខ្លួនចេញអំពីនយោបាយមួយរយៈសិន។ លោកក៏លាឈប់ពីនយោបាយនៅឆ្នាំ២០០២ ដើម្បីទៅបង្កើតអង្គការមួយឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ “តើគេឱ្យបង្កើតដើម្បីអី? គេថាបើចង់ប្តូរអ្នកដឹកនាំផ្តាច់ការ យើងមិនអាចទៅជល់ខាងលើទេមុននឹងដូរខាងលើបានទាល់ តែគាស់អាក្រោមសិន ប្តូរពីក្រោមទៅមុន ជាយុទ្ធសាស្ត្រនយោបាយរបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ”។ តាមរយៈវីដេអូឃ្លីបរយៈពេល ១០:៤២នាទី ដែលលោកកឹម សុខា និយាយកាលពីឆ្នាំ​២០១៣អំពីផែនការផ្តួលរំលំរដ្ឋា ភិបាលស្របច្បាប់ ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំជា សម រង្ស៊ី” បង្ហោះផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងវីដេអូឃ្លីប លោកកឹម សុខា បាននិយាយយ៉ាងដូច្នេះថា “វាអយុត្តិធម៌សម្រាប់ពួកខ្ញុំដែលកំពុងតែតស៊ូយកអាយុ ជីវិតទៅប្តូរតទល់ជាមួយពួកផ្តាច់ការមិនមែនអង្គុយថាទេ។ខ្ញុំកឹមសុខាធ្វើ២០ឆ្នាំហើយដែលតស៊ូប្រឆាំងជាមួយនឹងពួកហ៊ុនសែន អត់ដែលថយមួយជំហានទេ ឈរលើគោលការណ៍ជានិច្ច។មិនមែនដោយសារជោគជ័យបានដោយសារ ថ្ងៃចុងក្រោយនេះទេ គឺបានដោយសារការសន្សំយូរណាស់មកហើយ។ ប្រជារាស្ត្របានក្រោកឡើងនេះគឺមិនមែន…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ

    រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យ ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ល។ កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃផងដែរ។ មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានឈានឡើងដល់កម្រិត…

  • ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោសទង្វើប្រមាថព្រះមហាក្សត្រ និងបំភ្លៃការពិតរបស់ជនក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី

    ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោសទង្វើប្រមាថព្រះមហាក្សត្រ និងបំភ្លៃការពិតរបស់ជនក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី

    ភ្នំពេញ៖ ក្រុមមេធាវីរាជរដ្ឋាភិបាលបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើរបស់ជនក្បត់ជាតិតពូជបីជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថ និងរំលោភបំពានចំពោះ អង្គព្រះមហាក្សត្រ ម្តងហើយម្ដងទៀត បំពានលើ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា « អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន បានឡើយ » និងជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោស និងទាត់ចោលទាំងស្រុង នូវការលើកឡើងរបស់ទណ្ឌិតក្បត់ជាតិ ក្បត់ព្រះមហាក្សត្ររូបនេះ ដែលបានថ្លែងបំផ្លើសផ្ទុយពីការពិត ទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលប្រសូត្រចេញមកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់នានាជាធរមាន និងប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ។ ក្រុមមេធាវីរាជរដ្ឋាភិបាល បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឹងម៉ាត់ចំពោះ ទណ្ឌិតអន្ធពាល សម រង្ស៊ី និង បក្ខពួក ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន យ៉ាងគឃ្លីន នេះ…

  • តើ CCIM និង VOD ជាប់ពាក់ព័ន្ធអ្វីខ្លះក្នុងផែនការបដិវត្តន៍ពណ៌នៅកម្ពុជា?

    តើ CCIM និង VOD ជាប់ពាក់ព័ន្ធអ្វីខ្លះក្នុងផែនការបដិវត្តន៍ពណ៌នៅកម្ពុជា?

    ភ្នំពេញ៖ អតីតបុគ្គលិកវិទ្យុវីអូឌីម្នាក់បានទម្លាយព័ត៌មានឱ្យដឹងថាវិទ្យុ វីអូឌី (VOD) ដែលទទួលជំនួយបរទេស គឺជាឧបករណ៍បំពងសំឡេងប្រឆាំងដែលស្វែងរកតែចំណុចអវិជ្ជមានក្នុងសង្គមដើម្បីផ្សាយទាញទម្លាក់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរដ្ឋាភិបាលនិងគណបក្សប្រជាជន ក្នុងទិសដៅដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំងវាយប្រហារ រិះគន់ ញុះញង់និងផ្តួលរំលំរដ្ឋាភិបាល។ ក្នុងទិសដៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីគាំទ្រលើការផ្លាស់ប្តូររដ្ឋាភិបាលនៅកម្ពុជានេះហើយ បានជារយៈពេល២០ឆ្នាំមកនេះ វិទ្យុវីអូឌី ដែលបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៣ ដោយជ្រកក្រោមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយ កឹម សុខា រហូតមកដល់មុនពេលបិទនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ ប៉ា ងួនទៀង បានទទួលជំនួយថវិកាជាច្រើនលានដុល្លារដើម្បីបំពេញបេសកកម្មរបស់ខ្លួន។ កឹម សុខា បាននិយាយហើយថាដើម្បីផ្តួលរំលំរដ្ឋាភិបាលដូចនៅប្រទេសយូហ្គោស្លាវី គឺត្រូវជីកគាស់ពីក្រោម។ ដូច្នេះ វិទ្យុវីអូឌី នេះគឺជាមធ្យោបាយការងារសតិអារម្មណ៍មួយដែលបរទេសបានរៀបចំឡើង និងបានផ្តល់ការគាំទ្រថវិកា។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ខ្ញុំជាសម រង្ស៊ី។ គណនីហ្វេសប៊ុកឈ្មោះ ខ្ញុំជាសម បានបន្តថា ប្រភពថវិកាសំខាន់ដែលវិទ្យុនេះទទួលបានរួមមាន មូលនិធិរបស់ George Soros ដែលផ្តល់ជំនួយដល់ក្រុមបដិវត្តន៍ពណ៌ផ្សេងៗនៅលើសកលលោក, ជំនួយពីសហរដ្ឋអាម៉េរិករួមមានពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងជំនួយពីសហភាពអឺរ៉ុប ប្រទេសដាណឺម៉ាក់ ប្រទេសន័រវេស ប្រទេសស៊ុយអែតជាដើម។ ករណីនេះ គួរក្រសួងមហាផ្ទៃពិនិត្យលើប្រភពថវិកា និងសកម្មភាពរបស់មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឯករាជ្យនេះ ដើម្បីកុំឱ្យក្រុមជនបំផ្លាញជាតិនិងបដិវត្តន៍ពណ៌នៅជ្រកក្រោមអង្គការនេះទៀត!៕ដោយ៖ពលជ័យ

  • បណ្ឌិត ហ៊ុន ម៉ាណែត៖ ជំនឿទុកចិត្តរបស់ក្រុមហ៊ុនឯកជនក្នុងការសម្រេចចិត្តធ្វើការវិនិយោគនៅកម្ពុជា គឺជាតឹកតាងមិនអាចប្រកែកបាននៃដំណើរទៅមុខប្រកបដោយក្តីសង្ឃឹមនៃការអភិវឌ្ឍ

    បណ្ឌិត ហ៊ុន ម៉ាណែត៖ ជំនឿទុកចិត្តរបស់ក្រុមហ៊ុនឯកជនក្នុងការសម្រេចចិត្តធ្វើការវិនិយោគនៅកម្ពុជា គឺជាតឹកតាងមិនអាចប្រកែកបាននៃដំណើរទៅមុខប្រកបដោយក្តីសង្ឃឹមនៃការអភិវឌ្ឍ

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំនឿទុកចិត្តរបស់ក្រុមហ៊ុនឯកជនក្នុងការសម្រេចចិត្តធ្វើការវិនិយោគនៅកម្ពុជានេះ គឺជាតឹកតាងមិនអាចប្រកែកបាននៃដំណើរទៅមុខប្រកបដោយក្តីសង្ឃឹមនៃការអភិវឌ្ឍ ក៏ដូចជាគុណតម្លៃនៃកត្តាសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ សូមអំពាវនាវវិនិយោគិន និងធុរជនទាំងក្នុង និងក្រៅស្រុក បន្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ ដោយនឹងទទួលបាននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញបំផុត តាមរយៈច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអបអរសាទរចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរបស់ ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (Meko Intelligence Cambodia) ដែលបានធ្វើការវិនិយោគនៅកម្ពុជា ជាមួយនឹងដើមទុនសរុបប្រមាណ៣២លានដុល្លារអាមេរិក។ បន្ថែមលើរោងចក្រ-សហគ្រាសចំនួនជាង២០០ ក្នុងទូទាំងខេត្ត រោងចក្រដ៏ថ្មីសន្លាងនេះ នឹងជួយជំរុញនូវសក្តានុពលរបស់ខេត្តតាកែវក្នុងការស្រូបយកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ឧស្សាហកម្មគ្រឿងអេឡិចត្រូនិកជាដើម។ រោងចក្រទាំងអស់នេះ បាននិងកំពុងបង្កើតការងារជូនដល់កម្មករ-និយោជិតចំនួនជិតប្រមាណ ៧ម៉ឺននាក់ និងមានប្រាក់ឈ្នួលសរុបប្រមាណ…

  • ព្រឹទ្ធសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត

    ព្រឹទ្ធសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត

    ភ្នំពេញ៖ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង​សេចក្តី​ព្រាង​ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ដោយមានសមាជិក សមាជិកា ព្រឹទ្ធសភាចូលលរួមប្រជុំចំនួន ៥៩រូប។ ការអនុម័តនេះ នៅក្នុងកិច្ចប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ បន្ទាប់ពីបានពិភាក្សា និងសួរដេញដោលយ៉ាងផុសផុល សមាជិកព្រឹទ្ធសភាអនុម័តយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដោយសំឡេងគាំទ្រ ៥៩លើ៥៩សំឡេង។សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី កសាងក្របខ័ណ្ឌគតិយុត្ត​គោលនិងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មាន​សមិទ្ធកម្ម ឬហៅថា “ថវិកាសមិទ្ធកម្ម” សមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញ​វត្ថុ​សាធារណៈ។ សេចក្តីព្រាងច្បាប់ នេះ ក៏នឹងក្លាយជាក្របខ័ណ្ឌគតិយុត្តមួយ កំណត់ពីគោលការណ៍ជាមូលដ្ឋានសម្រាប់​គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនិងការរៀបចំច្បាប់ហិរញ្ញវត្ថុ ព្រមទាំងកំណត់អំពីមុខងារនិងការទទួលខុសត្រូវរបស់តួអង្គ ពាក់ព័ន្ធ ក៏ដូចជាការផ្ទេរសិទ្ធិអំណាចផ្ទៃក្នុង និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភាក្នុងក្របខ័ណ្ឌនៃកញ្ចប់ថវិការបស់ខ្លួន។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ជាមូលដ្ឋានដ៏សំខាន់ដែលអាចទ្រទ្រង់ និងត្រូវ ឆ្លើយតបទៅនឹងសន្ទុះ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើន ជាលំដាប់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសចាប់ពីដំណាក់កាលនៃការអនុវត្តនយោបាយ…

  • ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការថែរក្សាការពារសុខសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងតទៅអនាគត

    ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការថែរក្សាការពារសុខសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងតទៅអនាគត

    ភ្នំពេញ៖ «គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការថែរក្សាការពារសុខសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។ តួនាទីដ៏សំខាន់នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋបានផ្តល់ជូនគណបក្ស និងថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ត្រឹមត្រូវនិងយុត្តិធម៌»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការតៀមលក្ខណៈសម្រាប់ ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដាខាងមុខ។ ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ដែលឯកឧត្តមអនុប្រធានក្រុមការងារបានគូសបញ្ជាក់ថាពិតជាមានសារៈសំខាន់បំផុត និងបានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការគាំទ្ររបស់ប្រជាពលរដ្ឋ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅរាល់ការបោះឆ្នោតគឺកើតចេញពីអំពើល្អរបស់មន្ត្រីបក្សដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋគ្រប់ពេលវេលាដោយមិនខ្លាចនឿយហត់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានលះបង់អស់នូវកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ហា និងបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនកម្ពុជាចេញពី ភ្នក់ភ្លើងសង្គ្រាម និងឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនៃរបបខ្មែរក្រហម បញ្ចប់សង្គ្រាមនិងនាំយកសុខសន្តិភាពពេញលេញតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលធ្វើឱ្យកម្ពុជាមានឱកាសពេញលេញក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំ សមាជិកសមាជិកានៃក្រុមការងារចុះមូលដ្ឋានក្រុងបូកគោបានប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារដើម្បីឆ្ពោះទៅរកភាពជ័យជម្នះក្នុងការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ លោកឧកញ៉ា មាស ធំ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានជំរុញនិងលើកទឹកចិត្តដល់សមាជិកសមាជិកាក្រុមការងារបំពេញការងារឱ្យកាន់តែខ្លាំងដោយលោកបានលើកឡើងថា…

  • សម្ដេចក្រឡាហោម ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

    សម្ដេចក្រឡាហោម ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម ស ខេង បានរំលឹកអំពីប្រវត្តិសាស្រ្ត នៃការឆ្លងកាត់សង្គ្រាមកាប់សម្លាប់ និងការនិរាសព្រាត់ប្ដីប្រពន្ធកូន រួមទាំងក្រុមគ្រួសារសម្ដេច ទម្រាំមានសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។ សម្ដេចបានទាញការកត់សម្គាល់ថា សុខសន្តិភាព និងស្ថិរភាពជាតិ ជាសមិទ្ធផលស្នូល ដែលនាំឱ្យកើតមានវឌ្ឍនភាពនូវសមិទ្ធផលសំខាន់ៗផ្សេងទៀតរបស់ជាតិ រួមទាំងសមិទ្ធផលដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។ សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីជោគជ័យនៃការដឹកនាំជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ រួមមានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩…

  • ក្រុមយុវជនសង្គមស៊ីវិលគាំទ្រចំណាត់ការរបស់ក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD

    ក្រុមយុវជនសង្គមស៊ីវិលគាំទ្រចំណាត់ការរបស់ក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD

    ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន ក្នុងការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (VOD) ដើម្បីផ្តល់ជាមេរៀន ដល់បណ្តាសារព័ត៌មានផ្សេងៗទៀត។ នេះប;យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់បណ្តាអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិ និងអន្តរជាតិ មេត្តារួមគ្នាបណ្តុះស្មារតីរួបរួមជាតិជាចម្បង ជាមួយនឹងមនសិការក្នុងការផ្សព្វផ្សាយ និងការសម្ដែងទស្សនៈជាតិនិយម ដោយមើលប្រទេសក្នុងគំនិត វិជ្ជមានដើម្បីយើងទាំងអស់គ្នាមានឱកាសរួមចំណែកជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនជឿនលឿន ជាជាងខិតខំប្រឹងប្រែង រិះរកវិធីនិយាយផ្សព្វផ្សាយបង្អាប់ប្រទេសខ្លួនឯង ក្នុងគោលបំណងប្រឆាំងការអភិវឌ្ឍប្រទេសជាតិ ដោយមិនគិតអំពីប្រយោជន៍ជាតិ មិនតែប៉ុណ្ណោះ អាចបង្កភាពអាម៉ាស់ដល់ប្រជាជាតិខ្លួនឯងទៅវិញ ថែមទាំងអាចផ្ដល់ឱកាសដល់ជនជ្រុលនិយមសម្រាប់ការប្រើប្រាស់រូបភាពធ្វើសកម្មភាពផ្សេងៗ ដើម្បីយកផលចំណេញនយោបាយប្រឆាំង។ ជាមួយគ្នានេះ ក្រុមយុវជនសង្គមស៊ីវិល បានគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន ក្នុងការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (VOD) ដើម្បីផ្តល់ជាមេរៀនដល់បណ្តាសារព័ត៌មានផ្សេងៗទៀត។ ករណីការផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋាន និងឯកសារច្បាស់លាស់គឺ ជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់បណ្ដាសាធារណជន និងអ្នកវិនិយោគ ទាំងជាតិ និងអន្តរជាតិ (សារព័ត៌មានជាអំណាចទី៤)។ ក្រុមយុវជនសង្គមស៊ីវិលសង្ឃឹមថា បណ្តាសារព័ត៌មានសង្គមស៊ីវិលទាំងអស់ ត្រូវហ៊ានទទួលស្គាល់ការពិត និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចៀសវាងការបំប៉ោងសមត្ថភាពខ្លួន បំភ្លៃការពិត ជ្រៀតជ្រែកការងារ បំផ្លាញគោល នយោបាយជាតិ ហើយបែរមកចូលរួមចំណែកក្នុងការបង្កើតអនុស្សាវរីយ៍ល្អៗ ដើម្បីបុព្វហេតុជាតិពិតប្រាកដសម្រាប់កូនចៅយើងជំនាន់ក្រោយ៕ដោយ៖ពលជ័យ