Category: Politico 360

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន គឺជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ និងមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន គឺជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ និងមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ និងមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានគោលនយោបាយមុតស្រួច រួមជាមួយនឹងភាពបត់បែន សំដៅធ្វើយ៉ាងណារក្សាបាននូវបុព្វហេតុតែមួយគត់ និងមិនអាចងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើប្រជាពលរដ្ឋ និងការអភិឌ្ឍជាតិ។ ជារួម យុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ពិតជាមានមោទកភាពចំពោះមហាគ្រួសារមួយនេះ ដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយក៏បានប្តេជ្ញាចិត្តបន្តរួបរួមគ្នាបំពេញភារកិច្ចទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ដើម្បីបម្រើជាតិ និងប្រជាជន។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិត ចំនួនជិត៣ពាន់នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសប្បាយរីករាយជាមួយនឹងសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតទាំងអស់ ចំពោះការសម្រេចចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយនឹងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា ដែលជាគ្រួសារដ៏ធំជាងគេ និងដែលសម្រេចបាននូវស្នាដៃ ព្រមទាំងគុណបំណាច់យ៉ាងធំធេងជាច្រើននៅក្នុងបុព្វហេតុបម្រើជាតិ និងការពារប្រជាជនដោយស្មោះត្រង់ និងដោយគ្មានរើសអើង។ ក្នុងរយៈកាលជាង៤០ឆ្នាំកន្លងមកនេះ អ្នកស្នេហាជាតិជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃមហាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ ជាអាទិ៍៖…

  • ប្រធានក្រុមការងារគណបក្ស: ការចូលរួមជីវភាពបក្សជាមួយគណបក្សប្រជាជន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ

    ប្រធានក្រុមការងារគណបក្ស: ការចូលរួមជីវភាពបក្សជាមួយគណបក្សប្រជាជន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ

    ព្រះសីហនុ:«ការសម្រេចចិត្តរបស់បងប្អូន សមាជិក សមាជិកា ថ្មី ក្នុងការរួមរស់ជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងជីវិតការងារ និងជាការទទួលស្គាល់នូវសមិទ្ធិផល កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនទាំងអស់ក្នុងការកសាងជាតិ បង្រួបបង្រួមជាតិ និងថែរក្សាសុខសន្តិភាពជាតិ ជាពិសេស ជាសក្ខីភាពមួយយ៉ាងពិតប្រាកដឆ្លុះបញ្ចាំងនូវជំនឿចិត្តយ៉ាងមុតមាំ ទៅលើសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដំណើរកម្ពុជាទៅមុខ »។ នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសបញ្ចូលសមាជិកសមាជិកាថ្មីចំនួន ១៧៤១ នាក់ នៅស្រុកស្ទឹងហាវ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ទី១៩ កុម្ភ:ឆ្នាំ២០២២នេះ៕

  • បណ្ឌិត ហ៊ុន ម៉ាណែត ៖ សូមអញ្ជើញចូលរួមទៅបោះឆ្នោត ឱ្យបាន គ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីផ្តល់ឱកាស ជូនសម្តេចតេជោ បន្តកិច្ចការបម្រើជាតិ និងប្រជាជន

    បណ្ឌិត ហ៊ុន ម៉ាណែត ៖ សូមអញ្ជើញចូលរួមទៅបោះឆ្នោត ឱ្យបាន គ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីផ្តល់ឱកាស ជូនសម្តេចតេជោ បន្តកិច្ចការបម្រើជាតិ និងប្រជាជន

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមឱ្យ សមាជិក ទាំងអស់អញ្ជើញចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេច តេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន ហើយសូម ជឿ ទុកចិត្ត ព្រមទាំងគាំទ្រសមិទ្ធផល និងគោលនយោបាយរបស់ គណបក្សក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាស ប្រកបដោយនិរន្តរភាពនៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសលើឆាកអន្តរជាតិ។ ការថ្លែងនេះក្នុងកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ កាលពីថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាយុវជនគណបក្ស ប្រជាជនកម្ពុជាមានភារកិច្ចបម្រើប្រជាពលរដ្ឋដោយត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវសីលធម៌ គុណធម៌ និងភាពថ្លៃថ្នូរសុភាពរាបសា ហើយ លើសពីនេះក៏ត្រូវខិតខំចូលរួមចំណែកបន្តថែរក្សាសមិទ្ធផលដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ព្រមទាំងខិតខំបង្កើតសមិទ្ធផល វិជ្ជមាន ថ្មីៗបន្ថែមទៀត…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនជួបប្រជុំការងារជាមួយថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តវៀតណាម

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនជួបប្រជុំការងារជាមួយថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តវៀតណាម

    ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានជួបប្រជុំការងារនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានរបសគណបក្សប្រជាជនកម្ពុជា បានបន្តថា កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនង នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំ ស្ថិរភាព យូរអង្វែងរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានធ្វើរបាយការណ៍ជូនគ្នាទៅវិញទៅមកអំពីស្ថានការណ៍របស់គណបក្ស និងប្រទេសនីមួយៗ ក៏ដូចជាធ្វើការផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងពិភពលោក ជាពិសេស លទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងគណបក្ស និងរដ្ឋនៃប្រទេសទាំងពីរនាពេលកន្លងមក និងបានដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត។ ភាគីទាំងពីបន្តបញ្ជាក់អំពីទំនាក់ទំនងជាប្រពៃណី មិត្តភាពយ៉ាងជិតស្និទ្ធ ការជួយគ្ន ទៅវិញទៅមករវាងកម្ពុជា-វៀតណាម ក៏ដូចជារវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុតស៊ូដើម្បីរំដោះជាតិ និងប្រជាជន ការពារ ឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ…

  • បណ្ឌិត គិ​ន ភា៖ សូមកុំ​ទន្ទឹងរង់ចាំ​ការវិល​ត្រលប់​មកវិញ​នៃវី​អូ​ឌី,​ គួរ​ចាប់យក​ឱកាស​មាស

    បណ្ឌិត គិ​ន ភា៖ សូមកុំ​ទន្ទឹងរង់ចាំ​ការវិល​ត្រលប់​មកវិញ​នៃវី​អូ​ឌី,​ គួរ​ចាប់យក​ឱកាស​មាស

    ភ្នំពេញ​៖ ​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ​នូវ​ការ​​យល់ឃើញ​នូវ​ឱកាស​ការងារ​ដ៏​ល្អ​មួយ​ដែល​គួរតែ​ចាប់យក​ឱ្យបាន​។ ទស្សនៈ​របស់លោក​បណ្ឌិត​បាន​សំដៅត្រង់​ទៅ​​អតីត​បុគ្គលិក​វិទ្យុ​វី​អូ​ឌី ដែល​ពេលនេះ​បានទទួល​នូវ​ការផ្តល់​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​។​ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី១៨ ខែកុម្ភៈ​នេះ បណ្ឌិត គិ​ន ភា បាន​សរសេ​ថា “​មិន​ថា​ពេលនេះ​ឬ​ពេលណា​ទេ ការងាររាជការ​តែង​តែ​ជា​ក្តី​ប្រាថ្នា​នៃ​អ្នកសិក្សា​ភាគច្រើន​នៃ​សង្គម​ខ្មែរ​យើង​រាប់​ជំនាន់​មកហើយ​។ បើ​បងប្អូន​អតីត​បុគ្គលិក VOD មិន​ចាប់យក​ឱកាស​មាស​ដែលជា​ការផ្តល់ជូន​ជា​ករណី​ពិសេស​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​នាពេលនេះ​ទេ នោះ​បងប្អូន​នឹង​បាត់បង់​ឱកាស​មាស​បែប​នេះ​ជា​រៀងរហូត ហើយ​សូមកុំ​ទន្ទឹងរង់ចាំ​ការវិលត្រឡប់​មកវិញ​នៃ VOD”​។ បណ្ឌិត គិ​ន ភា បន្តថា បងប្អូន​ប្រហែលជា​ដឹង​ហើយ​ថា ការប្រឡងប្រជែង​ចូល​ការងាររាជការ មិនមែនជា​ការងាយស្រួល​ទេ ក្នុង​មួយឆ្នាំៗ មាន​បេក្ខជន​រាប់ម៉ឺន​នាក់​ដាក់ពាក្យ​ប្រឡង​ចូល​ការងាររាជការ តែអ្នកមាន​វាសនា​ក៏​មិន​ច្រើន​ដែរ ដ្បិត​ចំនួន​ក្របខណ្ឌ​ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​សម្រាប់​ក្រសួង​-​ស្ថាប័ន​នីមួយៗ គឺមាន​កម្រិត​ណាស់​។​ ដូច្នេះ​សូម​បងប្អូន​ម្នីម្នា​រូតរះ​ទៅ​ដាក់ពាក្យ​សុំចូល​បម្រើការ​ងារ​រាជការ​ក្នុង​ក្របខណ្ឌ​ស្របតាម​សមត្ថភាព ជំនាញ​វិជ្ជាជីវៈ និង​ឧបនិស្ស័យ​ការងារ​របស់​បងប្អូន​រៀងៗ​ខ្លួន​។ សូម​បងប្អូន​កុំ​បណ្ដែតបណ្ដោយ​ឱ្យ​ខកខាន​ពេលវេលា​រហូតដល់​ឱសានវាទ​ចុងក្រោយ ដែល​បណ្ដាលឱ្យ​បាត់បង់​ឱកាស​មាស​ដ៏​កម្រ​នេះ​។ បើ​បងប្អូន​ពិតជា​ស្រឡាញ់​ជាតិ និង​ពិតជា​ចង់​ជួយ​ជាតិ​មែន សូម​បងប្អូន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការងាររាជការ ហើយ​ធ្វើការ​ដោយ​បេះដូង​ស្មោះ​នឹង​ជាតិ​យើង​។​​សម្រាប់​បងប្អូន​ដែល​មិនមាន​បំណង​ដាក់ពាក្យ​សុំចូល​បម្រើការ​ងារ​រាជ​ការដែល​ជាកា​រ​ផ្តល់ជូន​របស់​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​សុខចិត្ត​ទៅធ្វើ​ស្រែ ឡើងត្នោត ឬ​ដាំ​ស្ពៃ​នោះ សូម​បងប្អូន​អញ្ជើញ​ទៅធ្វើ​ខ្លួនឯង​ចុះ​, តែ​សូមកុំ​បូ​បាច់​ផ្លែផ្កា រុញឱ្យ​ខ្លោច រោច​ឱ្យ​ឆៅ​។​ លោក​បានបញ្ជាក់​នៅ​ចុងបញ្ចប់​នៃ​សំណេរ​របស់លោក​ថា “​កម្ពុជា​ត្រូវការ​យើងទាំងអស់គ្នា មាន​ភាពជា​ពលរដ្ឋ​ល្អ មាន​សុភ​វិនិច្ឆ័យ…

  • ព្រះមហាក្សត្រអំពាវនាវឱ្យអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ

    ព្រះមហាក្សត្រអំពាវនាវឱ្យអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ព្រះរាជសារព្រះមហាក្សត្រ បានបន្តថា “ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិអ្នក មានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំ ប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។ ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាម កំហែង ឬសម្លុតពីជនណាម្នាក់…

  • សម្ដេចតេជោ៖ វិទ្យុ វីអូឌី គ្មានថ្ងៃរស់ឡើងវិញឡើយ

    សម្ដេចតេជោ៖ វិទ្យុ វីអូឌី គ្មានថ្ងៃរស់ឡើងវិញឡើយ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរាត្រីថ្ងៃទី១៧ ខែកុម្ភៈនេះ បានសរសេរលើបណ្ដាញសង្គមតេឡេក្រាមថា កាលពីថ្ងៃ១៤ កុម្ភ: ២០២៣ ខ្ញុំបានប្រកាសផ្តល់ក្របរដ្ឋជូនបុគ្គលឹកវិទ្យុវីអូឌីដែលបានបាត់បងការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ១៧ កុម្ភ: ២០២៣នេះ មានបុគ្គលិក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧.០០នាទីថ្ងៃ២៨កុម្ភ:២០២៣។ សម្ដេចតេជោ ហ៊ុនសែន បានបន្តថា “ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយ និងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួន មិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។ ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡង ខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេ ព្រោះខ្ញុំនិងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ”៕ ដោយ៖ ពលជ័យ

  • ក្រសួងមុខងារសាធារណៈសម្រេចបង្កើតគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុ VOD ដែលមានបំណងចូលបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន

    ក្រសួងមុខងារសាធារណៈសម្រេចបង្កើតគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុ VOD ដែលមានបំណងចូលបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន

    ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យVODដែលមានបំណងចូលបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន។ គណៈកម្មការនេះ មានសមាសភាពចំនួន១៣រូប ដោយក្នុងនោះ មានប្រធាន ១រូប . អនុប្រធាន ១រូប និងសមាជិកចំនួន ១១រូប។ គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖

  • រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន

    រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញអនុក្រឹត្យស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន។ នៅក្នុងអនុក្រឹត្យត្រង់មាត្រា១ ឱ្យដឹងថា របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើង ដូចខាងក្រោម៖កម្រិត១ : របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ៦៩០ ០០០ (ប្រាំមួយសែនប្រាំបួនម៉ឺន) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល ក្នុងមួយខែកម្រិត២ : របបសន្តិសុខសង្គមប្រចាំខែ ក្នុងចន្លោះចាប់ពី ៧៧០ ០០១ (ប្រាំពីរសែនប្រាំពីរម៉ឺនមួយ) រៀល ដល់ត្រឹម ១ ០០០ ០០០ (មួយលាន) រៀល ត្រូវផ្ដល់ជូនបន្ថែមចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ក្នុង១(មួយ)ខែកម្រិត៣ : របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០០០ ០០១…

  • ថ្ងៃទី២៣ កុម្ភៈ តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ រឿង គ.ជ.ប ប្តឹង

    ថ្ងៃទី២៣ កុម្ភៈ តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ រឿង គ.ជ.ប ប្តឹង

    ភ្នំពេញ៖ តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្តឹងពីបទបរិយាកេរ្តិ៍ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលបើកសវនាការកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សូមជម្រាបថា កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ លើសំណុំរឿងចោទប្រកាន់មូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា និងសំណុំរឿងបរិហាកេរ្តិ៍ជាសាធារណៈដោយបានចោទប្រកាន់ស្ថាប័ន គ.ជ.ប ជាចោរលួចបន្លំសន្លឹកឆ្នោត។ លើសំណុំរឿងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា គឺតុលាការបានផ្តន្ទាទោសលោកសុន ឆ័យ ពិន័យជាប្រាក់ចំនួន៨លានរៀល និងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣០០០លានរៀល។ ចំណែកសំណុំរឿងបណ្តឹងរបស់ គ.ជ.ប បានពិន័យ៩លានរៀល បង់ចូលថវិកាជាតិ។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ បន្ទាប់ពីសវនាការចប់ ចៅក្រមបានប្រកាស សាលក្រមយកតែម្តង ដោយសម្រេចផ្ដន្ទាទោសលើឈ្មោះ សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៨លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ផ្តន្ទាទោសនូវទោសបន្ថែមលើជនជាប់ចោទរួមមានៈ…