Category: Politico 360

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការបិទវិទ្យុ វីអូឌី អត់មានប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ទេ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការបិទវិទ្យុ វីអូឌី អត់មានប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ទេ

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានឆ្លើយតបទៅនឹងការផ្សព្វផ្សាយរបស់វិទ្យុបរទេសជាភាសាខ្មែរ ដែលគេសរសេរអត្ថបទទាក់ទងនឹងការបិទវិទ្យុវីអូឌី ដែលគេព្រមានថា មានអ្នកជំនាញលើកឡើងអំពីផលប៉ះពាល់ដល់ការបោះឆ្នោតឆ្នាំក្រោយ ដែលគេចង់សំដៅទៅលើការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៧ ដែលនឹងរៀបចំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ លោកមើលឃើញថា វាអត់មានអ្វីជាផលប៉ះពាល់អីទេ ពីព្រោះដូចលោកបានធ្លាប់លើកឡើងហើយកាលពីមុន គេថា អត់មានគណបក្សសង្គ្រោះជាតិ អត់មានលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សទេ ការបោះឆ្នោតមិនអាចយកជាការ ប៉ុន្តែដល់ពេលអត់មានគណបក្សហ្នឹងនៅតែមានគណបក្សនយោបាយយ៉ាងច្រើនផ្សេងទៀតបានចូលរួមប្រកួតប្រជែងការបោះឆ្នោត។ ការបោះឆ្នោតនៅកម្ពុជានៅតែបន្តធ្វើតាមរបៀបប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានចែង។ ដូច្នេះរឿងនេះ ដូចគ្នាដែរគេលើកឡើងថា ការបិទវិទ្យុ វីអូឌី នឹងធ្វើប៉ះពាល់ដល់ការបោះឆ្នោតនៅឆ្នាំក្រោយ លោកក៏មើលមិនឃើញថា មានការប៉ះពាល់អីដែរ ពីព្រោះក្រៅពី វីអូឌី នៅមានបណ្តាញសារព័ត៌មានជាតិ អន្តរជាតិច្រើនទៀតរាប់សិបរាប់រយស្ថាប័ន ដែលបានធ្វើការតាមដានព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានពីកម្ពុជា ជាពិសេសគឺនៅក្នុងពេលបោះឆ្នោតនេះតែម្ដង គឺថាមានភ្នាក់ងារសារព័ត៌មានបរទេសច្រើនណាស់ រួមទាំងអ្នកអង្កេតការណ៍ ស្ថាប័ន អង្គការបរទេសផង ដែលបានចូលមកធ្វើការអង្កេតការបោះឆ្នោតនៅកម្ពុជា។ អ៊ីចឹងទោះបីមាន វីអូឌី ឬមិនមានវាអត់សំខាន់ទេ ប៉ុន្តែសំខាន់បំផុត គឺស្មារតីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមានឆន្ទៈនៅក្នុងការរៀបចំការបោះឆ្នោតតាមច្បាប់ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ហើយគោរពឱ្យបាននូវលទ្ធិប្រជាធិបតេយ្យ…

  • ក្រុមយុវជនសង្គមស៊ីវិលអំពាវនាវដល់ RFA និង The Cambodia Daily ចូលរួមថ្កោលទោស សមរ ង្ស៊ី ដែលប្រមាថព្រះមហាក្សត

    ក្រុមយុវជនសង្គមស៊ីវិលអំពាវនាវដល់ RFA និង The Cambodia Daily ចូលរួមថ្កោលទោស សមរ ង្ស៊ី ដែលប្រមាថព្រះមហាក្សត

    ភ្នំពេញ៖ បណ្ដុំក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់សា្ថប័នសារព័ត៌មាន RFA និង The Cambodia Daily ដែលតាំងខ្លួនជា ស្ថាប័នសារព័ត៌មានឯករាជ្យ មេត្តាតាមដានព័ត៌មានអំពីទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថ ព្រះចេស្តារអង្គព្រះមហាក្សត ហើយគួរតែចូលរួមថ្កោលទោសទណ្ឌិត សមរ ង្ស៊ី ជាជាងអង្គុយយកពេលវេលាមានតម្លៃ របស់អ្នកមកប្រឌិតវាយប្រហារយុវជន សង្គមស៊ីវិលដែលឈប់គាំទ្រស្ថាប័នខ្លួនទៅវិញ។ នេះបើយោងតាមលិខិតអំពាវនាវនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ បណ្ដុំក្រុមយុវជនសង្គមស៊ីវិល បានបន្តថា ការបង្កើតព័ត៌មានតែមួយជ្រុង ហើយប្រឌិតផ្សេងៗ មិនអាចផ្តល់ផលប្រយោជន៍ជូនសង្គមជាតិបានទេ។ ម្យ៉ាងទៀត បាន បណ្តុះការឈឺចាប់ និងភាពអយុត្តិធម៌សម្រាប់ក្រុមយុវជនសង្គមស៊ីវិលទៅវិញ ដោយគ្រាន់តែពួកគេឈប់ចូលរួមប្រឆាំង ឬមាន ទស្សនៈផ្សេងខុសពីស្ថាប័នព័ត៌មានខ្លួន រួចក៏ចាប់ផ្តើមវាយប្រហារក្រុមយុវជនសង្គមស៊ីវិលទាំងនោះ។ រូបភាពនេះហាក់បីដូចជា សា្ថប័នព័ត៌មានខាងលើកំពុងធ្វើវិធុង្សនាមិនឱ្យយុវជនអង្កការ សមាគម ផ្សេងទៀត ឲ្យចេះស្រឡាញ់គ្នាក៏ដូចជាធ្វើការរួមគ្នាបាន។ តើធ្វើក្នុងគោលបំណងអ្វី? យ៉ាងណាមិញ ការចូលរួមសាងទង្វើល្អ ផ្សព្វផ្សាយពីសមិទ្ធផលជាតិ និងតម្កល់ឧត្តមប្រយោជន៍ជាតិ គឺប្រសើរជាងការផ្សាយបំបែកបំបាក់ក្រុមយុវជននានា។ សូមបញ្ឈប់ការបង្ករឿងរ៉ាវផ្សេងៗ ហើយត្រូវផ្សព្វផ្សាយបង្រួបបង្រួម យុវជនឱ្យចេះស្រឡាញ់គ្នា និងអាចធ្វើការជាមួយគ្នាបាន ទើបយើងអាចបណ្តុះស្មារតីអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ក្នុងនាមជាប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈមានការឈឺចាប់នៅពេលដែលមានអគតិជនម្នាក់ ប្រមាថព្រះមហាក្សត្រ…

  • អង្គការ FATF ប្រកាសដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់

    អង្គការ FATF ប្រកាសដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់

    ភ្នំពេញ៖ នៅទីបំផុត អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងដូច្នេះថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យ កំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយអាវុធនុយក្លេអ៊ែរ។ ប្រទេសថ្មីៗដែលស្ថិតនៅក្រោមកម្មវត្ថុ នៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ា។ ប្រទេសម៉ារ៉ុក និងកម្ពុជា លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ»។ ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានរៀបចំសន្និសីទកាសែត ប្រកាសជាផ្លូវការ នៅម៉ោង១០យប់ ម៉ោងនៅប្រទេសកម្ពុជា។ ការប្រកាសដកចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG…

  • ជប៉ុនបន្តការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    ជប៉ុនបន្តការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    ភ្នំពេញ៖ ឯកឧត្ដម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការ នៃក្រសួងការបរទេសជប៉ុន បានសម្តែងការពេញចិត្តចំពោះកំណត់ត្រាដ៏ល្អប្រសើរនៃចំណងទាក់ទងទ្វេភាគី រួមទាំង ភាពជាដៃគូ ទ្វេភាគីដែលត្រូវបានលើកកម្ពស់បន្ថែមទៀតទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តសាជាថ្មីក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់រវាងប្រទេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងការបរទេសបានបន្តថា ភាគីទាំងពីរ បានពិភាក្សាអំពីវិធី និងមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហការនៅក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យដោះមីន។ ភាគីទាំងពីរ បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនបន្ថែមទៀតនូវវត្តមានធុរកិច្ចជប៉ុននៅកម្ពុជា និងជំរុញឱ្យដំណើរការឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការរីកលូតលាស់នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ រួមទាំងការចូលចតនាវាជើងទឹកតាមកំពង់ផែ។ តាមសំណើរបស់ភាគីកម្ពុជា ឯកឧត្ដម រដ្ឋលេខាធិការ តាកេ ហ្ស៊ឺនសឹកិ បានបញ្ជាក់ជាថ្មីពីការបន្តការគាំទ្ររបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍធនធានមនុស្ស ដំណើរការឡើងវិញនូវកម្មវិធីស្តីពីការយល់ដឹងអំពីដំណើរការប្រជាធិបតេយ្យពហុបក្ស…

  • គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ជូង ជូងី

    គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ជូង ជូងី

    ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចស្តីពីការដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ជូង ជូងី គឺស្តីបន្ទោសជាលាយលក្ខអក្សរលើលោកមេធាវី ជូង ជូងី អត្តលេខ ៣០០ ស្របតាមបញ្ញត្តិ នៃមាត្រា ៦៣ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា ការសម្រេចដាក់ទណ្ឌកម្មវិន័យនេះ គឺយោងតាមការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវីនាសម័យប្រជុំថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលយល់ឃើញថា លោកមេធាវី ជូង ជូងី អត្តលេខ៣០០ បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុ បារាំងអន្តរជាតិ (RFI) ផ្សាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាពស្មោះត្រង់) មាត្រា៧ (ការសម្ងាត់នៃវិជ្ជាជីវៈ) មាត្រា១៧ (អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) នៃក្រមសីលធម៌មេធាវី មាត្រា៥៨ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងយោងការទទួលស្គាល់កំហុសរបស់លោកមេធាវី ជូង ជូងី៕ដោយ៖ពលជ័យ

  • កម្ពុជា-ថៃ ប្ដេជ្ញាបន្តជំរុញភាពជាដៃគូលូតលាស់ពហុវិស័យ ដើម្បីសន្តិភាព និងវិបុលភាព

    កម្ពុជា-ថៃ ប្ដេជ្ញាបន្តជំរុញភាពជាដៃគូលូតលាស់ពហុវិស័យ ដើម្បីសន្តិភាព និងវិបុលភាព

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ពីថ្ងៃទី២៣ ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាយ៉ាងទូលំទូលាយ ដោយបានពិនិត្យឡើងវិញនិងដាក់ចេញនូវវិធានការថ្មី សម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីកំណើន និងវិបុលភាពរួមរវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ ទេសចរណ៍ ការងារ ការតភ្ជាប់ សន្តិសុខ និងការពារជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិកាតអន្តរជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងការបរទេសបានបន្តថា ជាមួយនឹងការកត់សម្គាល់ដោយពេញចិត្តចំពោះនិន្នាការជាវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគី ភាគីទាំងពីរបានបញ្ជាក់ពីសារសំខាន់ចំពោះការខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចឱ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៥។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើជាអធិបតីក្នុងពិធីបើកដំណើរការសាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលនឹងរួមចំណែកបង្កើនលំហូរពាណិជ្ជកម្មឆ្លងដែន និងវិនិយោគ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងសុខុមាលភាពនៃប្រជាជនទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន…

  • អ្នកនាំពាក្យ គ.ជ.ប៖ ការបិទវិទ្យុ VOD គឺមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខនេះទេ

    អ្នកនាំពាក្យ គ.ជ.ប៖ ការបិទវិទ្យុ VOD គឺមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខនេះទេ

    ភ្នំពេញ៖ ឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថ្លែង AMS នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈនេះថា ការបិទការផ្សាយរបស់វិទ្យុ វីអូឌី (VOD) គឺមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះទេ ពីព្រោះមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតដែលកំពុងតែប្រព្រឹត្តទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋទទួលបានព័ត៌មានផ្សេងៗ ទទួលបានព័ត៌មានស្តីពីការបោះឆ្នោតតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះហើយ។ អ្នកដែលយល់ថា ការបិទវិទ្យុ វីអូឌី ធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះ គឺមិនមែនជាការពិតនោះទេ។ អ្នកដែលលើកឡើងបែបនេះ គឺប្រហែលជាមានឧបាយកលក្នុងការការពារនយោបាយរបស់ខ្លួន។ អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ក្នុងនាម គ.ជ.ប ជាស្ថាប័នរៀបចំការបោះឆ្នោត តែងតែតាមដានមើល និងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាន ហើយដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោត គឺមានការកត់ត្រាច្បាស់លាស់ ត្រង់ដែលថាពីមួយឆ្នាំទៅមួយឆ្នាំតួលេខនៃការបោះឆ្នោតនៅកម្ពុជា គឺមានការកើនឡើង ហើយបើប្រៀបជាមួយប្រទេសដទៃ គឺតួលេខចេញទៅបោះឆ្នោតនៅកម្ពុជា គឺមានច្រើនជាង។ ដោយឯកឧត្តមបានបញ្ជាក់ថា “ការដែលពោលពាក្យថា មានការថយចុះ ឬក៏ធ្វើឲ្យបាត់ទំនុកចិត្តអីជាដើម បើសិនជាបាត់ទំនុកចិត្តបងប្អូនប្រជាពលរដ្ឋមិនមែនអញ្ជើញចេញទៅបោះឆ្នោតមានចំនួនកើនឡើងៗនោះទេ អ្នកដែលប្រើវោហាស័ព្ទបែបនេះ ប្រហែលជាមានឧបាយកលអីផ្សេងក្នុងការការពារនយោបាយរបស់ខ្លួននោះទេ”។ ទាក់ទងការលើកឡើងថា ទំនុកចិត្តលើការបោះឆ្នោតនៅកម្ពុជាកំពុងតែបាត់បង់ស្រាប់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈលទ្ធផលនៃការបោះឆ្នោតកន្លងទៅដិតដាមដោយពាក្យថា ជាការបោះឆ្នោត…

  • ប្រធាន គ.ជ.ប ទទួលជួបគណៈប្រតិភូសភានៃសហព័ន្ធអាលឺ្លម៉ង់អំពីការបោះឆ្នោតនៅកម្ពុជា

    ប្រធាន គ.ជ.ប ទទួលជួបគណៈប្រតិភូសភានៃសហព័ន្ធអាលឺ្លម៉ង់អំពីការបោះឆ្នោតនៅកម្ពុជា

    ភ្នំពេញ៖ ឆ្លើយតបតាមសំណើរបស់ស្ថានទូតសហព័ន្ធអាលឺ្លម៉ង់ប្រចាំនៅកម្ពុជា ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានទទួលជួបគណៈប្រតិភូដឹកនាំដោយ លោកជំទាវ ហ្កាប្រ៊ីអែល កាតស្មារិក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូសភានៃសហព័ន្ធអាលឺ្លម៉ង់ ដើម្បីពិភាក្សាអំពីការបោះឆ្នោតនៅកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានមតិស្វាគមន៍គណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់ដែលបានមកទស្សនកិច្ចនៅកម្ពុជា និងមានកម្មវិធីជួបជាមួយ គ.ជ.ប ហើយក្នុងនាមឯកឧត្តមប្រធាន គ.ជ.ប សូមសា្វគមន៍ចំពោះគណៈប្រតិភូ និងត្រៀមលក្ខណៈផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។ តមក លោកជំទាវ ហ្កាប្រ៊ីអែល កាតស្មារិក ប្រធានក្រុមសភានៃសហព័ន្ធអាលឺ្លម៉ង់ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីទទួលជួបគណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់។ លោកជំទាវសង្ឃឹមថា នឹងទទួលបានព័ត៌មានច្រើនពី គ.ជ.ប ពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាពេលដ៏ខ្លីខាងមុខនេះ។ សំណួរខាងគណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់៖១.…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថៃ ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ

    រដ្ឋមន្ត្រីការបរទេសកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថៃ ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចេញដំណើរទៅទីក្រុងបាងកក ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យ ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ល។ កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់…

  • ក្រុមយុវជនសង្គមស៊ីវិល ព្រួយបារម្ភចំពោះទង្វើរបស់ជនទាំងឡាយ ព្រមទាំងស្ថាប័នសារព័ត៌មានមួយចំនួនកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត

    ក្រុមយុវជនសង្គមស៊ីវិល ព្រួយបារម្ភចំពោះទង្វើរបស់ជនទាំងឡាយ ព្រមទាំងស្ថាប័នសារព័ត៌មានមួយចំនួនកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត

    ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល អង្គការ សមាគម បានសម្ដែងការសោកស្តាយ និងព្រួយបារម្ភយ៉ាង ខ្លាំងចំពោះទង្វើរបស់ជនទាំងឡាយ ព្រមទាំងស្ថាប័នសារព័ត៌មានមួយចំនួនបានកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដែលមាន លក្ខណៈប្រឌិតហួសហេតុ ចំពោះស្ថានភាពនៃក្រុមយុវជនសង្គមស៊ីវិល។ នេះដោយសារយើងខ្ញុំមិនបានគាំទ្រក្រុមនយោបាយប្រឆាំង ឬអង្គការសង្គមស៊ីវិលកូនកាត់របស់ពួកគេ។ ទង្វើនេះបានបង្កឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងបង្កើតនូវភាពអយុត្តិធម៌ ដល់យើងខ្ញុំយ៉ាងក្រៃលែង។ ក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់បណ្ដាជន រួមទាំងស្ថាប័នសារព័ត៌មាន អង្គការ សមាគម ទាំងនោះ មេត្តាបញ្ចប់ការហែកហួរ បំបែកបំបាក់ខ្មែរនឹងខ្មែរ បញ្ឈប់ការលាបពណ៌ ប្រមាថមើលងាយ ដែលបង្កការឈឺចាប់ដល់អ្នកដទៃ ដោយគ្រាន់តែយើង ខ្ញុំមិនគាំទ្រគំនិត ឬអ្នកនយោបាយប្រឆាំងដែលពួកគេស្រលាញ់។ សូមមេត្តាយកពេលវេលា និងចំណេះដឹងដ៏មានតម្លៃរបស់អ្នកមកប្រើដើម្បីជាប្រយោជន៍ និងសេចក្តីថ្លៃថ្នូ ហើយចូលរួមចំណែកកសាងសង្គមជាតិ ជាជាងបង្កើតការឈឺដល់អ្នកដទៃ ព្រោះនេះជាអំពើអកុសលកម្ម។ ក្នុងន័យនេះ យើងខ្ញុំសូមអំពាវនាវដល់បណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ ជាពិសេស យុវជនអង្គការសង្គមស៊ីវិលកូនកាត់ មេត្តាផ្លាស់ប្តូរទស្សនៈរបស់លោកអ្នក ហើយទទួលយកចម្រុះគំនិតនៅក្នុងសង្គមជាតិ ដើម្បីរួមចំណែកកសាងប្រទេសជាតិដ៏កំសត់របស់យើងឱ្យកាន់តែប្រសើរឡើង ជាជាងចាំតែរិះរកវិធីសាស្ត្រគូសវាសផែនការ ធ្វើសកម្មភាព វិច្ឆេទកម្មផ្សេងៗដែលរាំងស្ទះដល់ការអភិវឌ្ឍជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា កុំបន្តជាន់ដានប្រវត្តិសាស្ត្រដដែលៗដែលព្យាយាមបំបែកខ្មែរនឹងខ្មែរ។ ពិសេសសូមផ្ដាំផ្ញើទៅយុវជនសង្គមស៊ីវិលកូនកាត់ឈប់បង្កជម្លោះ ប្តូរទស្សនៈចូលរួមកសាងសង្គមជាតិជាមួយគ្នា ទើបមានឈ្មោះថាយុវជនឈាមថ្មី សម័យរុងរឿង។ ក្រុមយុវជនសង្គមស៊ីវិល បានបន្តថា…