Category: Politico 360

  • ក្រុមគ្រួសារលោកគង់ គាំ បានរើអីវ៉ាន់ចាកចេញពីដីរដ្ឋហើយ

    ក្រុមគ្រួសារលោកគង់ គាំ បានរើអីវ៉ាន់ចាកចេញពីដីរដ្ឋហើយ

    ភ្នំពេញ៖ ក្រុមគ្រួសារលោកគង់ គាំ បានរើអីវ៉ាន់ចាកចេញពីដីរដ្ឋស្ថិតនៅក្នុងភូមិ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តើរៗហើយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។ ការរអីវ៉ាន់នេះ បន្ទាប់ពីលោកគង់ គាំ បានសម្រេចប្រគល់ដីនេះជូនរដ្ឋវិញ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រគល់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឲ្យ គ.ជ.ប ប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប វិញ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីជូនក្រសួងការបរទេសវិញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ សូមជម្រាបថា លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃក្រុមមេធាវីទាំងពីរយន្តការ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដែលសម្រាប់ក្រុមមេធាវីរាជរដ្ឋាភិបាល រួមមានជាអាទិ៍៖ ការពិគ្រោះយោបល់ផ្នែកច្បាប់ជូនរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នរដ្ឋ ព្រមទាំងការតំណាង និងការជួយការពារក្តីជូនរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិនៅចំពោះមុខគ្រប់ស្ថាប័នមានសមត្ថកិច្ច និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងសម្រាប់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺមានដូចជា៖ ការទទួលពិគ្រោះយោបល់ ការតំណាង និងការជួយការពារក្តីដោយឥតយកកម្រៃជូនស្ត្រី-កុមារីងាយរងគ្រោះ ដែលមានជីវភាពក្រីក្រខ្សត់ខ្សោយ និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់។ ទាំងអស់នេះ ពិតជាបានបង្ហាញអំពីតួនាទីដ៏មានសារៈសំខាន់របស់មេធាវីដែលជាអ្នកវិជ្ជាជីវៈច្បាប់ឯករាជ្យ និងសេរី ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងបរិបទនៃសង្គមប្រជាធិបតេយ្យផ្អែកលើនីតិរដ្ឋ ក៏ដូចជាការពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើយុត្តិធម៌សង្គម និងការធានាបាននូវភាពសុខដុមរមនាតាមរយៈការសម្របសម្រួលដោះស្រាយទំនាស់ផ្សេងៗ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមថ្នាក់ដឹកនាំ…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន-សង្គមស៊ីវិលរឿងចាប់ខ្លួនលោកថាច់ សេដ្ឋា គឺគ្មានការទទួលខុសត្រូវ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន-សង្គមស៊ីវិលរឿងចាប់ខ្លួនលោកថាច់ សេដ្ឋា គឺគ្មានការទទួលខុសត្រូវ

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានហៅការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច ទាក់ទងទៅនឹងការចាប់ខ្លួនលោកថាច់ សេដ្ឋា ដែលបានប្រព្រឹត្តខុសច្បាប់ គឺគ្មាការទទួលខុសត្រូវនូវទង្វើដ៏គម្រក់របស់មេដឹកនាំបក្សនយោបាយរបស់ខ្លួន។ ការចាប់ខ្លួននេះ គឺជារឿងដែលត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ មិនថាអ្នកឯងជាអ្នកនយោបាយ ជាមេដឹកនាំគណបក្សនយោបាយ ឬជាអ្នកណាទេ ពីព្រោះច្បាប់អត់បានលើកឡើង អត់មានការអនុគ្រោះចំពោះបុគ្គលណាម្នាក់ទេ។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS ថា បើមើលទៅលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន រួមជាមួយនឹងប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលប្រើប្រាស់អង្គការសង្គមស៊ីវិលជាកន្ទប ដើម្បីក្របដណ្តប់លើសកម្មភាពនយោបាយលាក់មុខរបស់ខ្លួនបម្រើគណបក្សនយោបាយរបស់ពួកគេនោះ គឺឃើញយ៉ាងច្បាស់ថា ទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះ គឺបានប្រតិកម្ម និងបានធ្វើសេចក្តីថ្លែងការណ៍ ទាំងមិនមានការទទួលខុសត្រូវនៅចំពោះមុខច្បាប់ និងទាំងចេតនាមិនចង់ឱ្យមានការអនុវត្តច្បាប់ស្មើភាពគ្នាចំពោះមុខច្បាប់ទេ ពីព្រោះករណីលោកថាច់ សេដ្ឋា នេះ គឺអត់ខុសពីករណីអ្នករកស៊ី អ្នកជំនួញជួញដូរផ្សេងៗទៀត ដែលបានបោកប្រាស់រំលោភលើសេចក្តីទុកចិត្តរបស់ដៃគូខ្លួនដែលប្រើប្រាស់សែកគ្មានទឹកប្រាក់ (សែកស្អុយ) សម្រាប់ទូទាត់របស់របរដែលត្រូវទិញ ឬសំណងដែលត្រូវសង។ នៅកកម្ពុជាមានករណីនេះច្រើនណាស់ដែលអ្នករកស៊ី អ្នកធុរកិច្ច អាជីវករមួយចំនួនដែលប្រើប្រាស់សែកគ្មានទឹកប្រាក់នេះ ដើម្បីទូទាត់ដោះស្រាយទិញដូរ ក៏ប៉ុន្តែដល់ពេលដែលដៃគូទទួលសែកអត់អាចបើកលុយបានគេប្តឹងដាក់គុកជាច្រើន។ នេះគឺជារឿងដែលត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នានៅចំពោះមុខច្បាប់ មិនថាអ្នកឯងជាអ្នកនយោបាយ ជាមេគណបក្សនយោបាយ ជាអ្នកណាទេ ពីព្រោះច្បាប់អត់បានលើកលែង អត់មានការអនុគ្រោះចំពោះបុគ្គលណាម្នាក់ទេ។ ប្រព័ន្ធតុលាការដែលជាអង្គការនីតិវិនិច្ឆ័យ គឺមានកាតព្វកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះ…

  • កម្ពុជា-ជប៉ុន នឹងពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

    កម្ពុជា-ជប៉ុន នឹងពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានសម្តែងនូវសេចក្តីពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងបានចែករំលែកការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅទំនាក់ទំនង នៅក្នុងអំឡុងពេលដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញដោយក្តីសោមន្សរីករាយអំពីការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់នានា នៅក្នុងឆ្នាំ២០២២ រួមមាន ទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី FUMIO Kishida សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកឧត្តមរដ្ឋមន្រ្តីការបរទេស HAYASHI Yoshimasa ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ YASUKAZU Hamada និង ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាដើម។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានសេចក្តីរីករាយដែលកត់សម្គាល់ឃើញថា មិត្តភាព និងកិច្ចសហ-ប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ នៅតែរឹងមាំ និងបន្តរីកចម្រើន ទោះបីជាមានជំងឺរាតត្បាត កូវីដ-១៩ ក្តី…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១-២៤ ខែមករា

    រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១-២៤ ខែមករា

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្ដម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ ក្រសួងការបររទេសបានបន្តថា ឯកឧត្តម ប្រាក់ សុខុន នឹងមានជំនួបជាមួយឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន នឹងត្រូវលើកយកមកពិភាក្សា។ ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា និងសមាគមជប៉ុន-កម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជប់លៀងរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលរៀបចំឡើងនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងតូក្យូ ផងដែរ។ ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ…

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ចុះហត្ថលេខារួមគ្នាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ចុះហត្ថលេខារួមគ្នាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

    ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកអំពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន និងការភ្ជាប់ចំណងការទូតជាផ្លូវការនៅក្នុងឆ្នាំ១៩៥៧ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដោយរួមទាំងវិស័យការពារជាតិផងដែរ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៧។ ផ្តើមចេញពីមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការល្អថ្នាក់ក្រសួងការពារជាតិនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក៏បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ជាដើម។ ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន” ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និងប្រកបដោយទំនុកចិត្ត។ ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើងនៃទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក…

  • គណបក្សប្រជាជនចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលបានប្រមាថកាតទានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន

    គណបក្សប្រជាជនចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលបានប្រមាថកាតទានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន

    ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានអះអាងថា សេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាន និង ការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យគេរំលោភបំពានបានឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា តាមរយៈសេចក្ដីថ្លែងការណ៍ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែល ជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា។ ក្នុងបរិការណ៍នេះ គណបក្សប្រជាជនកម្ពុជាចេញសេចក្ដី ថ្លែងការណ៍ដូចតទៅ ៖១-ក្នុងនាមជាគណបក្សកាន់អំណាចដោយស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស គណបក្សប្រជាជនកម្ពុជា បានគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងច្បាប់ជាធរមាន ដើម្បីគ្រប់គ្រងដឹកនាំប្រទេស ដែលធ្វើឲ្យប្រជាជនទូទៅ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មានសុខសន្តិភាព សុវត្ថិភាព និងទទួលបានមនុញ្ញផលគ្រប់គ្នាពីការ រីកចម្រើនរបស់ប្រទេសជាតិ។២-គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យគេរំលោភបំពានបានឡើយ។ ៣-គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ច ចំពោះគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតែទទួលទោសទណ្ឌតាម…

  • ទស្សនៈអ្នកអាន៖ «ច្បាប់នៅលើលោកនេះគ្មានការអត់ឱនចំពោះអ្នកដែលចេញសែកស្អុយ ដើម្បីសងលុយជំពាក់គេទេ»!

    ទស្សនៈអ្នកអាន៖ «ច្បាប់នៅលើលោកនេះគ្មានការអត់ឱនចំពោះអ្នកដែលចេញសែកស្អុយ ដើម្បីសងលុយជំពាក់គេទេ»!

    ភ្នំពេញ៖ លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយ ប៉ុន្តែរឿងរ៉ាវដែលកើតឡើងចំពោះគាត់ពេលនេះ គឺជារឿងផ្ទាល់ខ្លួន មិនមែនជារឿងនយោបាយនោះឡើយ។ អ្នកចូលចិត្តលេងល្បែងហើយជំពាក់លុយគេ មិនមែនជារឿងចម្លែក ចំណែកអ្នកចេញសែកស្អុយ (សែកគ្មានលុយ) ដើម្បីសងថ្លៃជំពាក់គេ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។ មិនថាតែនៅកម្ពុជាទេ សូម្បីតែប្រទេសផ្សេងណាក៏ដោយ ក៏គេត្រូវចាត់វិធានការបែបនេះ ដោយមិនលើកលែងឡើយចំពោះជនបោកប្រាស់ដែលចេញសែកស្អុយដើម្បីសងលុយជំពាក់ ពីព្រោះនេះជាអំពើបោកប្រាស់។ នៅកម្ពុជា មានករណីបែបនេះធ្លាប់បានកើតឡើងជាច្រើនលើកច្រើនសារមកហើយចំពោះបុគ្គលជាច្រើនដែលជាអ្នករកស៊ី ឬមន្ត្រីគ្រាក់ៗពាក់ផ្កាយ។ល។ រឿងបែបនេះ រឹតតែមិនមែនជារឿងនយោបាយទាល់តែសោះ។ ដូច្នេះ សូមអ្នកនយោបាយមួយចំនួន និងតំណាងអង្គការសង្គមស៊ីវិលមួយក្តាប់តូច ក៏ដូចជាអ្នកដែលតាំងខ្លួនថាជាអ្នកវិភាគឯករាជទាំងឡាយ «មើលឱ្យជាក់ សឹមញាក់ចិញ្ចឹម» នេះប្រសិនបើចង់ឱ្យសម្តីរបស់ខ្លួនមានតម្លៃ ដែលគេអាចស្តាប់បាន។ ការនិយាយទាំងទទឹងទិសដោយមិនបានដឹងសាច់រឿង និងមិនបានស៊ើបអង្កេតសូម្បីតែបន្តិច គឺជាពាក្យសម្តីមុសារដែលនិយាយដើម្បីស៊ីអារម្មណ៍ និងបម្រើឱ្យរបៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ នៅកម្ពុជា ពិតជាសម្បូរណាស់អ្នកនយោបាយ សង្គមស៊ីវិល និងអ្នកវិភាគឯករាជដែលផ្អៀងផ្កាប់មុខ ហើយចូលចិត្តនិយាយតាមការយល់ឃើញរបស់ខ្លួន ដោយមិនបានផ្អែកលើការស្រាវជ្រាវដើម្បីរកព័ត៌មានពិត យកមកធ្វើជាមូលដ្ឋានសោះឡើយ។ ក្រុមអ្នកនយោបាយ សង្គមស៊ីវិល និងអ្នកវិភាគផ្កាប់មុខទាំងអស់នោះ គឺជាប្រភពបំពុលសង្គមដ៏គួរឱ្យខ្លាច។ ពួកគេមិនបាននាំព័ត៌មានពិតដើម្បីឱ្យប្រជាពលរដ្ឋយល់សាច់រឿងនោះទេ ប៉ុន្តែពួកគេចូលចិត្តនិយាយឱ្យមនុស្សយល់ច្រឡំ ច្របូកច្របល់ ដោយគ្មានមូលដ្ឋានសំអាងច្បាស់លាស់។ ឱ្យតែមានរឿងអ្វីកើតឡើងចំពោះអ្នកនយោបាយប្រឆាំង ពួកគេក៏ផ្តើមសន្និដ្ឋានភ្លាមថា ជារឿងនយោបាយ មិនថារឿង…

  • តុលាការផ្តន្ទាទោស គឹម សុខ ដាក់ពន្ធនាគារ១៨ខែ

    តុលាការផ្តន្ទាទោស គឹម សុខ ដាក់ពន្ធនាគារ១៨ខែ

    ភ្នំពេញ៖ តុលាការបានប្រកាសសាលក្រមកំបាំងមុខផ្តន្ទាទោសលោកគឹម សុខ ដាក់ពន្ធនាគារកំណត់រយៈពេល១៨ខែ និងពិន័យជាប្រាក់ចំនួន៨លានរៀល សម្រាប់ដាក់ចូល ក្នុងថវិកាជាតិ។ ការរកាសសាលក្រមនេះ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះ លោកចៅក្រម សេង សុជាតិ ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យជនជាប់ចោទ ឈ្មោះ គឹម សុខ ត្រូវសងថ្លៃជម្ងឺចិត្តចំនួន៥០លានរៀល ដល់លោកមេធាវី គី តិច ជាអ្នកតំណាងឱ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ចៅក្រមក៏បានចេញដីកាបង្គាប់ឱ្យស្វែងរកតាមចាប់ខ្លួនជនជាប់ចោទឈ្មោះ គឹម សុខ ដើម្បីនាំខ្លួនគាត់ មកឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស (មណ្ឌលកែប្រែម១) (ម១) នៅក្នុងរាជធានីភ្នំពេញ តាមសាលក្រមរបស់តុលាការ។ គួរបញ្ជាក់ថា នៅក្នុងក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ គឹម សុខ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីចំនួន២បទ ល្មើស គឺ១.បទអំពីញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង២.បទបរិហាកេរ្ត៏សាធារណៈ តាមបញ្ញត្តិមាត្រា ៤៩៤ ៤៩៥ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ជនជាប់ចោទឈ្មោះ…

  • មតិរបស់អ្នកតាមដានសង្គម៖ កុំសន្និដ្ឋានថាជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិនថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?

    មតិរបស់អ្នកតាមដានសង្គម៖ កុំសន្និដ្ឋានថាជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិនថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?

    ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ មករា ២០២៣ ម្សិលមិញ បានធ្វើឱ្យមជ្ឈដ្ឋានអ្នកតាមដាននយោបាយ និងសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលមានព័ត៌មានថា សមត្ថកិច្ចបានចុះនាំខ្លួនលោក ថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី១៦ មករា ២០២៣ របស់ចៅក្រមស៊ើបសួរ។ អ្នកខ្លះគ្រាន់តែឮ និងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេចថាជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ រដូវក្តៅ នៅមុនពេលការបោះឆ្នោតជាតិខិតជិតចូលមកដល់។ មុននឹងវិនិច្ឆ័យរបៀបនេះ អ្នកទាំងនោះគួរពិនិត្យ និងសួររកហេតុផលឱ្យបានច្បាស់លាស់ជាមុនសិនថាតើលោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជនដទៃទៀតដែលធ្វើឱ្យខាតប្រយោជន៍របស់គេ។ អស់លោក អស់អ្នកទាំងនោះ មានបានសួរទេថាតើលោក ថាច់ សេដ្ឋា បានចេញសែកដែលភាសាច្បាប់ហៅថា “ឧបករណ៍អាចជួញដូរបាន” នៅក្នុងអំឡុងឆ្នាំ២០១៩ ទេ? តើបានបំពេញកាតព្វកិច្ចតាមការសន្យារបស់គាត់ហើយឬនៅ? នេះគឺជាទំនាក់ទំនងទំនាស់ដែលក្លាយជាបទល្មើសព្រហ្មទណ្ឌរវាងបុគ្គលនិងបុគ្គល វាមិនមែនជារឿងនយោបាយឡើយ ផ្ទុយទៅវិញ វាជារឿងរបស់អ្នកនយោបាយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ប៉ះពាល់នឹងផលប្រយោជន៍របស់អ្នកដទៃ តើសង្គមមួយនេះវានឹងក្លាយទៅជាយ៉ាងណា? តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើងទេ? ជាក់ស្តែងណាស់…