Category: Politico 360

  • អ្នកវិភាគចៅចាក់ស្មុក៖ ចំណាត់ការរបស់រាជរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីជាការត្រឹមត្រូវ, បំបាត់វិទ្យុមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជួយពង្រឹងដល់ការអនុវត្តច្បាប់ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

    អ្នកវិភាគចៅចាក់ស្មុក៖ ចំណាត់ការរបស់រាជរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីជាការត្រឹមត្រូវ, បំបាត់វិទ្យុមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជួយពង្រឹងដល់ការអនុវត្តច្បាប់ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដោយប្រើសិទ្ធិការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថាបានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគីដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ។ វិទ្យុនេះបានថែមទាំងប្រមាថស្ថាប័នជាតិ និងបំផ្លាញកិត្តិយសបុគ្គលជាថ្នាក់ដឹកនាំ មានចេតនាបំបែកបំពាក់រាជរដ្ឋាភិបាល គឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុត ប៉ុន្តែវិទ្យុដែលទទួលលុយបរទេសមួយនេះបានត្រឹមតែ សម្តែងការសោកស្តាយនិងសូមអធ្យាស្រ័យ ដែលវាមិនមែន ជាការសុំទោសឡើយ។ «សោកស្តាយនិងអធ្យាស្រ័យប្រសិនបើមានកំហុសឆ្គង» ដែលវិទ្យុនេះបានលើកឡើងគឺជាភាសាគេចវេសពីការទទួលខុសត្រូវនិងការសុំទោសជាសាធារណៈ ដែលមិនហ៊ានប្រើ ដែលនេះ កាន់តែប្រមាថមកលើកិត្តិយសនិងស្ថាប័នរាជរដ្ឋាភិបាលថែមទៀត។ ការប្រព្រឹត្តកំហុសវិជ្ជាជីវៈផ្សាយព័ត៌មានបំភ្លៃការពិត មិនទទួលស្គាល់កំហុស ហើយវិទ្យុវីអូឌីបានប្រើប្រាស់វាគ្មិនស្ទើរភ្លើងផ្សេងទៀតដែលមាននិន្នាការនយោបាយវាយប្រហារ និងបង្ខូចកិត្តិយសឯកឧត្តម ហ៊ុន ម៉ាណែត និងវាយប្រហារលើរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន…

  • សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ថ្ងៃទី១៣ខែកុម្ភៈ

    សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ថ្ងៃទី១៣ខែកុម្ភៈ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។ នេះបើយោងសារបញ្ជាក់របស់សម្តេចតេជោ បានសរសេរនៅលើហ្វេសប៊ុកផេករបស់សម្តេច នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា «តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។ ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪ វាយទាំងកូន ដែលកូននោះគឺហ៊ុន ម៉ាណែត ដែលគាត់ ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈ ដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។ ដើម្បីកុំឱ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោក ដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹម ម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជាកំហិត។ សូមសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វិលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត»៕

  • ក្រុមការងារ វីអូឌី នឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃអាទិត្យនេះ

    ក្រុមការងារ វីអូឌី នឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃអាទិត្យនេះ

    ភ្នំពេញ៖ បន្ទាប់ពីជួបជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ តំណាងវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) នៅមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញជំហររបស់ខ្លួនក្នុងការសុំទោសរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយទេ គិតត្រឹមម៉ោង៣:៣០នាទីរសៀលនេះ។ លោក អិត សុធឿត អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយវិទ្យុ VOD មិនធ្វើអត្ថាធិប្បាយទេ។ ចំណែកលោកស្រី ឆន សុគន្ធា នាយកស្តីទីវិទ្យុ VOD មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។ យោងតាមសេចក្តីជូនដំណឹងរបស់ VOD បានឲ្យដឹងថា ក្រោយពីមានប្រតិកម្មពីឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងអត្ថបទដែល វីអូឌី បានចុះផ្សាយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ឋនឹងការផ្តល់ជំនួយដល់ប្រទេសតួកគី ក្រុមការងារ វីអូឌី នឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈខុទ្ទកាល័យ នៅថ្ងៃអាទិត្យនេះ។ សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម កឹម…

  • សម្តេចតេជោដាក់ឱសានវាទត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣កុម្ភៈ ដើម្បីឱ្យ VOD សុំទោស បើមិនដូច្នោះទេ គឺលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយ

    សម្តេចតេជោដាក់ឱសានវាទត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣កុម្ភៈ ដើម្បីឱ្យ VOD សុំទោស បើមិនដូច្នោះទេ គឺលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយ

    ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនៅលើបណ្តាញហ្វេសប៊ុករបស់សម្តេចថា «មុននេះបន្តិច ខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Povទាក់ទងដល់វិទ្យុVODដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ។ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភៈ ២០២៣វិញ។ ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ័បញ្ចប់ការផ្សាយរបស់វិទ្យុVODត្រឹមម៉ោង10.00នាទីថ្ងៃទី១៣កុម្ភៈ ២០២៣ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។ ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួក គេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះឯកឧត្តមប៊ិន ឈិននឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវ ម៉ែន សំអន នឹងទស្សនកិច្ចនៅ ឡាវជាមួយគ្នា៕

  • អ្នកវិភាគចៅចាក់ស្មុក៖ ការប្រើម្រាមដៃជាសញ្ញា, បក្សភ្លើងទៀននៅតែមិនកាត់ផ្តាច់ពីជនក្បត់ជាតិបីជំនាន់ និងបន្តចិញ្ចឹមគោលបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជា

    អ្នកវិភាគចៅចាក់ស្មុក៖ ការប្រើម្រាមដៃជាសញ្ញា, បក្សភ្លើងទៀននៅតែមិនកាត់ផ្តាច់ពីជនក្បត់ជាតិបីជំនាន់ និងបន្តចិញ្ចឹមគោលបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជា

    ភ្នំពេញ៖ នៅក្នុងសមាជនៃគណបក្សភ្លើងទៀនកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ថ្នាក់ដឹកនាំទាំងចាស់ទាំងថ្មីរបស់បក្សនេះដែលជាក្រុមទណ្ឌិត សម រង្ស៊ី និយមនៃខ្មោចបក្សសង្គ្រោះជាតិ អង្គការចាត់តាំងបដិវត្តន៍ពណ៌ឆ្នាំ២០១៣ បានប្រើប្រាស់ម្រាមដៃ ៥ និងពាក់ស្រោមដៃសជាសញ្ញា។ ជម្រើសនៃការប្រើប្រាស់ដៃជាសញ្ញាវាមិនសាមញ្ញពេកឡើយ ហើយក្រុមអ្នកនយោបាយប្រឆាំងធ្លាប់បានប្រើប្រាស់តាំងពីឆ្នាំ២០១៣ មកម៉្លេះ។ រូបសញ្ញាកណ្តាប់ដៃ ម្រាមដៃដែលគេស្គាល់ជាទូទៅនៅលើពិភពលោកថាជានិមិត្តសញ្ញានៃ«បដិវត្តន៍ពណ៌» ប្រើប្រាស់កម្លាំងប្រជាជនដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បង្កើតចលាចលសង្គម អសន្តិភាពនិងបង្កើតភាពវឹកវរសង្គម។ ហេតុអ្វីបានជាគណបក្សភ្លើងទៀនបន្តយកម្រាមដៃមកប្រើប្រាស់ជាសញ្ញារបស់ខ្លួន ខណៈគេបានដឹងច្បាស់រួចហើយថាកណ្តាប់ដៃ ឬម្រាមដៃគឺជារូបសញ្ញានៃបដិវត្តន៍ពណ៌? តើមានអ្វីដែលជាអាថ៌កំបាំងនៅពីក្រោយការសម្រេច បន្តប្រើម្រាមដៃជាសញ្ញារបស់ខ្លួន? វាមិនចម្លែកឡើយ ក្រុមប្រឆាំងបានប្រើម្រាមដៃជាសញ្ញាក្នុងការធ្វើនយោបាយរបស់ខ្លួនតាំងពីឆ្នាំ២០១៣ មកម៉្លេះ។ ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិដែលរួមបញ្ចូលគ្នាដោយគណបក្សសម រង្ស៊ី បច្ចុប្បន្នបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស កឹម សុខា​ ដែលត្រូវបានរកឃើញថាជាអង្គការនយោបាយបដិវត្តន៍ពណ៌យ៉ាងសំខាន់ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលបានប្រើប្រាស់កណ្តាប់ដៃជានិមិត្តសញ្ញារបស់ខ្លួន។ ពួកគេពិតជាបានអនុវត្តផែនការបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ ហើយឈរលើមូលដ្ឋានភស្តុតាងទាំងនេះ អង្គការចាត់តាំងនេះ ត្រូវបានរំលាយដោយច្បាប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយមេក្លោងបដិវត្តន៍ពណ៌ត្រូវបានចាប់ខ្លួន សមាជិកផ្សេងទៀតត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ នៅឆ្នាំ ២០១៨ ក្រុមប្រឆាំងនៅតែបន្តផែនការបដិវត្តន៍ពណ៌ និងបានប្រើប្រាស់ចង្អុលដៃស្អាតដើម្បីសម្លាប់ប្រជាធិបតេយ្យ នៅកម្ពុជាតាមរយៈការអំពាវនាវពលរដ្ឋខ្មែរកុំទៅបោះឆ្នោត ក្រោមទិសស្លោកដ៏ឆ្កួតលីលារបស់ខ្លួន «ដេកផ្ទះ ឈ្នះឯង»។…

  • ឆ្លើយតបទៅអតីតបុគ្គលិក VOD : សម្តេចតេជោ ហ៊ុន សែន៖ ទុកពេលវេលា៧២ម៉ោងឱ្យ VOD ដើម្បីសុំទោស ជាពេលវេលាលើសពីគ្រប់គ្រាន់ ឬមួយចង់ឱ្យបិទវិទ្យុនេះចោលតែម្តង

    ឆ្លើយតបទៅអតីតបុគ្គលិក VOD : សម្តេចតេជោ ហ៊ុន សែន៖ ទុកពេលវេលា៧២ម៉ោងឱ្យ VOD ដើម្បីសុំទោស ជាពេលវេលាលើសពីគ្រប់គ្រាន់ ឬមួយចង់ឱ្យបិទវិទ្យុនេះចោលតែម្តង

    ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ បានឆ្លើយតបទៅនិងការលើកឡើងរបស់អតីតបុគ្គលិកវិទ្យុ វីអូឌី ថា ការទុកពេលវេលា៧២ម៉ោងឲ្យស្ថាប័នព័ត៌មាន VOD ដើម្បីធ្វើការសុំទោសជាសាធារណៈ គឺជាពេលវេលាលើសពីគ្រប់គ្រាន់។ ដោយសម្តេចតេជោចោទសួរទៅអតីតបុគ្គល VOD រូបនោះថា តើចង់ឲ្យសម្តេចទុកពេល ឬបិទវិទ្យុនេះចោលតែម្តង។ ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈការឆ្លើយតប Comment លើ Facebook ជាមួយអតីតបុគ្គលិកសារព័ត៌មាន VOD ឈ្មោះ «Min Pov»។ លោក Min Pov បានសរសេរថា «វីអូឌី ជាស្ថាប័នសំខាន់មួយក្នុងការផ្តល់ព័ត៌មាន ហើយក៏ជួយរដ្ឋាភិបាលអោយដឹងបន្ថែមជ្រុងមួយទៀតនៃសង្គមដែរ។ បើសង្ស័យមានការយល់ច្រឡំគួរអង្គុយតុជុំគ្នាជជែកគ្នាសិនទៅ មិនគួរឈានដល់កំណត់ម៉ោងអោយសុំទោសចឹងទេ ពូ»។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំទុកពេលឲ្យ៧២ម៉ោង វាលើសពីគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដែលរួមបញ្ចូលទាំងធ្វើការ ជាមួយក្រសួងព័ត៌មាន ដែលនោះជាការអង្គុយជុំគ្នាដូចលោកចង់បានហើយ។ តើលោកចេះអាននិងយល់ខ្លឹមសារនេះទេ? ឬមួយលោកចង់ឲ្យខ្ញុំចេញបញ្ជាទៅក្រសួងព័ត៌មានដើម្បីដកអាជ្ញាបណ្ណបញ្ឈប់ការផ្សព្វផ្សាយនូវវិទ្យនេះក្នុងប៉ុន្មានម៉ោងខាងមុខនេះ? សូមលោកឆ្លើយតបជាមួយសំណួរ ខ្ញុំតើទុកពេលជូនឬបិទវិទ្យុចោលតែម្តង»។…

  • វិទ្យុវីអូឌី នៅមិនទាន់ធ្វើការសុំទោសរាជរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយ

    វិទ្យុវីអូឌី នៅមិនទាន់ធ្វើការសុំទោសរាជរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយ

    ភ្នំពេញៈ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសទុកពេល ៧២ម៉ោង ឲ្យវិទ្យុ វីអូឌី (VOD) សុំទោសរាជ រដ្ឋាភិបាល និងសុំទោសឯកឧត្តម ហ៊ុន ម៉ាណែត កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតមកដល់ត្រឹមព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ វិទ្យុ វីអូឌី នៅមិនទាន់ធ្វើការសុំទោសរាជរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយទេ។ លោក អ៊ិត សុធឿត នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងប្រាប់AMS នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: នេះថា “ខ្ញុំអត់ទាន់និយាយពេលនេះទេ សុំពេលដើម្បីជជែកគ្នាបន្តិចសិន ដើម្បីសិក្សាអំពីបញ្ហានេះសិន”។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទុកពេលឲ្យវិទ្យុ VOD រយៈពេល ៧២ម៉ោង សូមទោសរាជរដ្ឋាភិបាល និងសូមទោសឯកឧត្តម ហ៊ុន ម៉ាណែត។ សម្តេចតេជោក៏បានឲ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ…

  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ

    ភ្នំពេញ៖សេចក្តីថ្លែងការណ៍អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគូសបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ដែលបាននិងកំពុងរងគ្រោះរញ្ជួយដី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ។ ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏មិនដែលបានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួស សម្តេចតេជោ នាយករដ្ឋមន្ត្រីឡើយ។ ព័ត៌មានទាំងឡាយដែលថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយ ជាការលើកឡើងរបស់អ្នកកាសែតដែលគ្មានប្រភពព័ត៌មានពិតប្រាកដ និងសួរមកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដូចនេះ ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុសំឡេងប្រជាធិបតេយ្យ VOD គឺជាព័ត៌មានចចាមអារ៉ាម និងជាព័ត៌មានក្លែងក្លាយ ដែលលើកឡើងដោយអ្នកសារព័ត៌មានវិទ្យុនេះប៉ុណ្ណោះ។ ដូច្នេះ សូមវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងសារព័ត៌មានផ្សេងទៀតដែលធ្វើការផ្សព្វផ្សាយ ដោយបំផ្លើសការពិត សូមធ្វើការកែតម្រូវជាបន្ទាន់៕

  • រឿងផ្សាយថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី៖សម្ដេចតេជោ ទុកពេលឱ្យ វិទ្យុ វីអូឌី ៧២ ម៉ោងដើម្បីធ្វើការសូមទោសរាជរដ្ឋាភិបាលនិងឯកឧត្តម ហ៊ុន ម៉ាណែត

    រឿងផ្សាយថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី៖សម្ដេចតេជោ ទុកពេលឱ្យ វិទ្យុ វីអូឌី ៧២ ម៉ោងដើម្បីធ្វើការសូមទោសរាជរដ្ឋាភិបាលនិងឯកឧត្តម ហ៊ុន ម៉ាណែត

    ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់នៅល្ងាចនេះដោយប្រកាសទុកពេលឱ្យវិទ្យុវិអូឌី(VOD) សូមទោសជាសាធារណៈរយៈពេល៧២ម៉ោងដោយសូមទោសរាជរដ្ឋាភិបាលផង និងសូមទោសហ៊ុន ម៉ាណែត ផង។ទន្ទឹមនេះក្រសួងព័ត៌មានត្រូវធ្វើការជាមួយVOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវ ត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។ប្រតិកម្មនេះបានកើតឡើងបន្ទាប់ពីវិទ្យុនេះ បានផ្សាយឯកឧត្តមហ៊ុនម៉ាណែតបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់ជំនួយថវិកាទៅឱ្យ ប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដី។ លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយរូបថតមួយសន្លឹក និងសារឆ្លើយឆ្លងផង សម្ដេចតេជោបានសរសេរថា” ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ ការមួលបង្កាច់ដោយចេតនា​ពីវិទ្យុ​VODមិនត្រឹមតែលើហ៊ុន ម៉ាណែតប៉ុណ្ណោះទេតែវាជារឿងរបស់រាជរដ្ឋាភិបាលទាំង​មូល​​លើ​ការគ្រប់គ្រងថវិកាជាតិ។ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួមនិងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសតួកគី”។ សំណេរបានបន្តថាច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិការជាតិដែលជាអគ្គបញ្ជាការកំពូល។ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្តឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។ សម្រាប់ជំនួយទៅប្រទេសតួកគីយោបល់ ទីមួយគឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន ព្រឹកថ្ងៃ៨កុម្ភៈម៉ោង៦:៥៦នាទី។ បញ្ជាខ្ញុំឱ្យប្រកាស១០ម៉ឺនដុល្លារម៉ោង៧:១២នាទី និងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ពន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង៧:១៨នៅព្រឹកថ្ងៃ៨កុម្ភៈ២០២៣ដូចគ្នា។ សម្ដេចតេជោបានបន្តថា” តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ?ខ្ញុំទុកពេលឱ្យសូមទោសជាសាធារណៈរយៈពេល៧២ម៉ោងដោយសូមទោសរាជរដ្ឋាភិបាលផង និងសូមទោសហ៊ុន ម៉ាណែត ផង។ក្រសួងព័ត៌មានត្រូវធ្វើការជាមួយVOD ព្រមជាមួយគ្នាឯកឧត្តមគី តិច ប្រធាន មេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស”។ សម្ដេចតេជោបានបញ្ជាក់ជាចុងក្រោយថា “យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ។សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់អ្នកដទៃ)។មិត្តភក្រ្តបរទេសឬសង្គមស៊ីវិលមុនបញ្ចេញ មតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ១៤ មករា ២០២៣កន្លងទៅ គឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)”។…

  • ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ាណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​យោធា មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​

    ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ាណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​យោធា មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​

    ​ភ្នំពេញ៖ក្នុងឱកាស​ចូលរួម​អម​ដំណើរសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​រសៀល​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរងន​កងយោធពលខេមរភូមិន្ទ​មេបញ្ជាការកងទ័ពជើងគោក បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសមនិង​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ចាំង យូ​សៀ (Zhang You Xia) អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​កុ​ម្មុយ​នី​ស្ត​ចិន ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់នាយ​ឧ​ត្ត​ម​សេនីយ៍ លី ឈី​វ​មីង (Li Qiao Ming) មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន និង​ឧ​ត្ត​ម​សេនីយ៍​ទោ លី ពី​ន (Li Bin) ប្រធានការិយាល័យ​កិច្ចសហប្រតិបត្តិការ​យោធា​អន្តរជាតិ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​។​ ​ក្នុងជំនួប​នេះនាយ​ឧ​ត្ត​ម​សេនីយ៍ ចាំង យូ​សៀ បាន​សម្តែង​នូវ​ការស្វាគមន៍និង​ក្តី​រីករាយ​ចំពោះ​ឱកាស​ដ៏​មាន​អត្ថន័យ ដែល​បាន​ជួប​សំណេះសំណាល​ជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ស្របពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា មកកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាឱកាស​លើក​នេះ​។ ឯកឧត្តម បានកត់សម្គាល់​ប្រកបដោយ​ការវាយតម្លៃ​ខ្ពស់ អំពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ផ្នែក​យោធា​កម្ពុជា​-​ចិន ក្នុង​រយៈកាល​កន្លងមក​នេះ និង​បានបង្ហាញ​នូវ​ការគាំទ្រ​លើ​គោល​គំនិត និង​ទិសដៅ​សហប្រតិបត្តិការ​នានារ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ និយាយ​ជារួម…