-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-កូរ៉េ ចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយនឹងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ាក ចុងហ៊័ន (Park Jeong Hwan) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ បញ្ជាការដ្ឋានកងទ័ពជើងគោកបានបន្តថា ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកអំពីការភ្ជាប់ចំណងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េនៅក្នុងឆ្នាំ១៩៧០ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសក្នុងរយៈកាល២៥ឆ្នាំកន្លងមកនេះ រាប់ចាប់តាំងពីការភ្ជាប់ចំណងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខដឹកនាំនៃសាធារណរដ្ឋកូរ៉េជាច្រើនរូប។ ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានកត់សម្គាល់ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ដែលកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្រោយការចុះអនុស្សារណៈនៃការយោគយល់ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៨ ហើយដែលផ្តើមចេញពីមូលដ្ឋាននេះ ក៏បានបើកឱកាស និងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងទ័ពជើងគោកកម្ពុជា-សាធារណរដ្ឋកូរ៉េ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលផ្លែផ្កាជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ តួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរនឹងការបោះឆ្នោត

ភ្នំពេញៈ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ថា ការពិតនៅក្នុងសង្គមប្រជាធិបតេយ្យការបោះឆ្នោត និងសារព័ត៌មានសេរី មិនមែនគ្រាប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយប្រជាធិបតេយ្យទេ។ សង្គមមួយប្រជាធិបតេយ្យ សំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។ យើងតែងតែនិយាយថា តើប្រជាធិបតេយ្យចាប់ផ្តើមពីពេលកន្លែងណាមក? គឺប្រជាធិបតេយ្យចាប់ផ្តើមពីក្នុងខួរក្បាលរបស់យើង។ ប៉ុន្តែតួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរនឹងការបោះឆ្នោត។ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា » នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ។ សិក្ខាសាលានេះ រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និង ក្លិបអ្នកកាសែតកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃពុធ-ព្រហស្បតិ៍ ថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២២។រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា “ការបោះឆ្នោតជាការកំណត់ នៃដំណើរការរបស់រដ្ឋអំណាចមួយ រដ្ឋាភិបាលមួយ សារព័ត៌មានក៏ជាអ្នកជូនដំណឹងបង្ហាញពីការជឿនលឿន ដែលគេហៅថាប្រជាធិបតេយ្យដោយមានការចូលរួម ដោយសារអ្នកសារព័ត៌មានជាអ្នកផ្តល់ដំណឹងគ្រប់គ្រាន់សម្រាប់ប្រជាជន ទទួលបានព័ត៌មានគ្រាប់គ្រាន់ ហើយប្រជាជនទទួលបានព័ត៌មានគ្រប់គ្រាន់គាត់ធ្វើការជ្រើសរើសបានល្អ”។ទាក់ទងសិក្ខាសាលានេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាសិក្ខាសាលាមួយដ៏មានសារៈសំខាន់…
-
ឯកឧត្តមបណ្ឌិត គិន ភា ៖ ការបោះឆ្នោតឆ្នាំ២០២៣ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយសារការផ្ទេរអំណាចអាចនឹងប្រព្រឹត្តទៅ

ភ្នំពេញ: ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងរៀបចំការបោះឆ្នោតសភាលើកទី៧។ ការបោះឆ្នោតឆ្នាំ២០២៣ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយសារការផ្ទេរអំណាចអាចនឹងប្រព្រឹត្តទៅ ហើយ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋអាចនឹងត្រូវបានប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ បស្ចិមប្រទេសមួយចំនួន ដើម្បីពិពណ៌នាឬលាបពណ៌អំពីប្រទេស កម្ពុជាផងដែរ។ ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានតួនាទីសំខាន់ណាស់ ក្នុងការនាំរូបភាពពិតអំពីកម្ពុជា ទៅកាន់អ្នកបោះឆ្នោត ក៏ដូចជាពិភពលោកទាំងមូល។ទោះបីជាកម្ពុជាបានរៀបចំការបោះឆ្នោតសភាចំនួន៦លើករួចមកហើយ ក្តី ប៉ុន្តែការបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានអំពីការយកព័ត៌មានពាក់ព័ន្ធ នឹង បោះឆ្នោត មិនសូវបានរៀបចំឡើងនោះទេ ជាពិសេសក្នុង បរិបទនៃការប្រកួតប្រជែង ខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ។ ក្នុងបរិបទនេះហើយ ទើប វិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែត កម្ពុជា សហការគ្នារៀបចំ សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា» នេះឡើង។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះ បណ្តាល សារព័ត៌មានស្តីពី « តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា»រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជាដៃគូជាមួយក្លិបអ្នកកាសែតកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២…
-
ថ្នាក់ដឹកនាំសហភាពសហជីពធ្វើលិខិតបណ្ដឹងតវ៉ាជាលើកទី២ ជូនលោក មឿន តុលា ប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករ

ភ្នំពេញ៖ ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិក ចំនួន២១០សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា ធ្វើលិខិតបណ្ដឹងតវ៉ា (លើកទី២) ជូនលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករ និយោជិត នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមលិខិតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្នាក់ដឹកនាំសហភាពសហជីពកាន់តែមានការខកចិត្តខ្លាំងបន្ថែមទៀត បន្ទាប់ពីពិនិត្យឃើញឥរិយាបថតាមរយៈសំដីរបស់លោក មឿន តុលា ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Cambojanews ចេញផ្សាយថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧:២៣ល្ងាច។ សូមបញ្ជាក់ជូនលោកថា យើងមានភ័ស្តុតាងជាច្រើនដែលបង្ហាញថា CENTRAL បានប្រើមន្ត្រីរបស់ខ្លួនឈ្មោះ ឃុន ថារ៉ូ ធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់យើងខ្ញុំ ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានារបស់អង្គការ CENTRAL នាពេលកន្លងមក ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី ដែល CENTRAL ហៅថា “សហជីពឯករាជ្យ” តាមរយៈការសន្យាផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់មកសហជីពថ្មីៗទាំង នោះត្រូវស្តាប់តាមការដឹកនាំរបស់ CENTRAL ប្រសិនបើពួកគេចង់បន្តទទួលបានជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ជាងនេះទៅទៀត CENTRAL…
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជ្រើសរើសអ្នកតំណាងរបស់ខ្លួនតាំអពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ។ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា ទាក់ទងការលើកឡើងរបស់ក្រុមសង្គមស៊ីវិលមួយចំនួនដែលនិយាយដដែលៗអំពីការបើកលំហឱ្យមានប្រជាធិបតេយ្យ ហើយយើងចង់ចោទជាសំណួរថា តើលំហប្រជាធិបតេយ្យដែលពួកគេចង់បានហ្នឹងគឺបែបណា? ជាលំហប្រជាធិបតេយ្យមួយដែលរាជរដ្ឋាភិបាលត្រូវតែរណបតាមបរទេស ស្តាប់តាមបរទេស រហូតបាត់បង់នូវឯករាជ្យភាព និងជំហរនយោបាយរបស់ខ្លួន ដើម្បីធ្វើយ៉ាងម៉េច គឺថាតាមតែអ្វីដែលពួកគេអ្នកបញ្ជាចង់បាននោះឬយ៉ាងណា? ។ លំហប្រជាធិបតេយ្យចង់និយាយថា ទាល់តែឱ្យមានក្រុមបក្សនយោបាយ និងអ្នកនយោបាយ ដែលពួកគេគាំទ្រ ពួកគេឱ្យលុយនៅពីក្រោយ ហើយដែលពួកគេប្រើប្រាស់ជាក្រុមអ្នកនយោបាយដើម្បីញុះញង់បង្ក្យមានចលាចលនៅក្នុងប្រទេសកម្ពុជា ចូលរួមមកនៅក្នុងសង្វៀននយោបាយរប់សកម្ពុជាធ្វើឱ្យកម្ពុជាបាត់បង់ស្ថេរភាព បាត់បង់សន្តិភាព ធ្វើឱ្យកម្ពុជាលែងមានការអនុវត្តច្បាប់ត្រឹមត្រូវ ឬមួយយ៉ាងណា?។ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជ្រើសរើសអ្នកតំណាងរបស់ខ្លួនតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ ការបោះឆ្នោតជ្រើសរើសតំណាងមូលដ្ឋាន គឺបានធ្វើរួចហើយ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ…
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងមហាសាមគ្គីភាពដ៏រឹងនឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោបានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្ស

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ ពោលគឺរវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។ កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងសម្រាប់ខ្មែរយើងទាំងអស់គ្នាជាច្រើនជំនាន់តរៀងទៅ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឱកាសនៃជួបជុំក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរប្រកបដោយភាពសប្បាយរីករាយនាឱកាសនេះ គឺកើតពីម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេសនៅក្រោយថ្ងៃរំដោះ ៧មករា និងតាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានទទួលនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយប្រទេសជាតិក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងសម្បូរបែប។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានស្វាគមន៍ដល់លោកអ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីកម្សាន្ត និងបំពេញកិច្ចការផ្សេងៗ ប្រកបដោយទឹកចិត្តស្រលាញ់…
-
បែកធ្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី ចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក

ភ្នំពេញ៖ហ្វេសប៊ុកកុមារពេជ្រ បានទម្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក។ ក្នុងកិច្ចប្រជុំនេះ ឃើញមានវត្តមានលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន។ នៅលើហ្វេសប៊ុក កុមារពេជ្រ បានសរសេរបញ្ជាក់ថា «អេង ឆៃអ៊ាង និងឡុង រី លើកដៃស៊ីញ៉ូថា កុំថតប្រយ័ត្នបែកធ្លាយវីដេអូ»។ “ភ្លើងទៀនប្រហែលជិតរលត់ទៀតហើយ បើធ្វើបែបនេះដោយភ្ជាប់ខ្លួនជាមួយសម រង្ស៊ី អេង ឆៃអ៊ាង និងមួរ សុខហួ”។ វត្តភ្នំសេរីជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី អេង ឆៃអ៊ាង និង មួរ សុខហួ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត។ វត្តភ្នំសេរីរបស់សង្ឃ ប៊ុត ប៊ុនតិញ បានក្លាយជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀនជាមួយទណ្ឌិតសម រង្ស៊ី អេង ឆៃអ៊ាង និងមួរ សុខហួ ដើម្បីពិភាក្សាការងារនិងរៀបចំយុទ្ធសាស្រ្ត។ នេះបើយោងតាមហ្វេសប៊ុកឈ្មោះ…
-
ឯកឧត្តម សោម សូរីដា៖ ការអបអរសាទរបស់ប្រធាន គ.ជ.ប ចំពោះការទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងត្រឹមត្រូវ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងក្រុមសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនថា ការអបអរសាទរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដ៏ត្រឹមត្រូវ ហើយការលើកឡើងរបស់ពួកគេគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ ប៉ុន្តែការពិតពួកគេត្រូវតែទទួលស្គាល់ថា អ្វីៗទាំងអស់ បើសិនជាគ្មានសមិទ្ធផលដែលរាជរដ្ឋាភិបាលបង្កើតបានដោយថ្នាក់ដឹកនាំកំពូលរបស់យើងនោះទេ ការបោះឆ្នោតជាទៀងទាត់ក៏មិនអាចអនុវត្តទៅបានដែរ។ ការឆ្លើយតបនេះ បន្ទាប់ពីមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សភ្លើងទៀន បានរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា បំពេញតួនាទីមិនឯករាជ្យទៅតាមច្បាប់ ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ការលើកឡើងនេះ បន្ទាប់ពី គ.ជ.ប បានផ្ញើលិខិតអបអរសាទរមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS កាលពីរសៀលថ្ងៃទី២៤ ខែធ្នូនេះថា ការអនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈការបោះឆ្នោត គឺមិនអាចកាត់ផ្តាច់ពីសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងមកនេះទេ។ ការអបអរសាទរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម របស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដ៏ត្រឹមត្រូវ ពីព្រោះសមិទ្ធិផលដែលរាជរដ្ឋាភិបាលទទួលបាន…
-
រាជរដ្ឋាភិបាលសម្រេចបំបែកស្រុកឧដុង្គជាពីរ នៃខេត្តកំពង់ស្ពឺ

-
រាជរដ្ឋាភិបាលសម្រេចបង្កើត «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ
